ព្យញ្ជនៈ


ព្យញ្ជនៈ  ន. ( បា. ព្យញ្ជន; សំ. វ្យញ្ជន ) តួ​អក្សរ​ដែល​សម្រាប់​ផ្សំ​ជាមួយ​នឹង​ស្រៈ​, លុះ​តែ​មាន​ស្រៈ​ផ្សំ​ផង​ ទើប​កើត​ច្បាស់​ប្រាកដ​ជា​សម្ដី​ឡើង​បាន ។ ព្យញ្ជនៈ​សម្រាប់​ប្រើ​ក្នុងភាសា​ខ្មែរ​ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ​មាន ៣៣ តួ ( ស្មើ​គ្នា​នឹង​ព្យញ្ជនៈ​ខាង​ភាសា​បាលី​ដែរ ) គឺ ក ខ គ​ ឃ ង, ច​ ឆ ជ ឈ ញ​, ដ ឋ ឌ ឍ ណ, ត ថ ទ ធ ន​, ប ផ ព ភ ម​; យ រ ល វ ស ហ ឡ អ; កាល​ពី​ក្នុង​សម័យ​បុរាណ ខ្មែរ​ប្រើ​ព្យញ្ជនៈ​ ៣៥ តួ ព្រោះ​មាន ឝ ឞ ពីរ​តួ​នេះ​ផង សម្រាប់​ប្រើ​ខាង​ភាសា​សំស្ក្រឹត​, រៀង​របៀប​ត្រង់​ចន្លោះ និង ( វ ឝ ឞ ស )​, ប៉ុន្តែ​លើក​លែង​ប្រើ​យូរ​ហើយ​, ត្រង់​ពាក្យ​ណា​ដែល​ត្រូវ​ប្រើ ឝ ឞ ដូច​ជា បឝ្ចិម​,បឞ្ឋ​ ជាដើម​នោះ​ បើតែ​ ស មួយ​នេះ​ជាជំនួស​ជា បស្ចិម , ព្រះឱស្ឋ ដូច្នេះ​វិញ ( សរសេរ​ជា ព្យញ្ជន ក៏បាន ) ។ ព្យ័ញ-ជៈនៈ បា. ; សំ. ន. ( បា. ព្យញ្ជន; សំ. វ្យញ្ជន ) ម្ហូប​ក្រៅ​ពី​សម្ល​ទឹក គឺ​ម្ហូប​ក្រៀម​, ម្ហូប​គោក​, ម្ហូប​ខាប់, ឬ​ទឹក​ត្រី​, ទឹក​គ្រឿង​, អន្លក់ ជាដើម ហៅ ព្យញ្ជនាហារ ( ព្យ័ញ-ជៈនាហា ) ក៏បាន ។ ម. ព. សូបៈ និង សម្ល ផង ។ បា. ឧត្តរិភង្គ ឈ្មោះ​ម្ហូប​គោ​មួយ​ប្រភេទ​ក្នុង វិ. ពុ. ថា​ជា ព្យញ្ជនៈ ដែរ ប្រហែល​ជា ប្រហិត ?

4 thoughts on “ព្យញ្ជនៈ

  1. នុត ថ្ងៃសៅរ៍ ទី 23 ខែមិថុនា 2007 / 8:45 ល្ងាច

    បន្តពីឃ្លា​​​​នេះ “ព្យញ្ជនៈ​សម្រាប់​ប្រើ​ក្នុងភាសា​ខ្មែរ​ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ​មាន ៣៣ តួ ( ស្មើ​គ្នា​នឹង​ព្យញ្ជនៈ​ខាង​ភាសា​បាលី​ដែរ ) គឺ” វាដូចជាបាត់ អក្សរ “អ” ទៅហើយ។​ ជួយដាក់ចូលវិញផង។

  2. នុត ថ្ងៃសៅរ៍ ទី 23 ខែមិថុនា 2007 / 8:48 ល្ងាច

    អូ! អក្សរ “ហ” ក៏បានបាត់ផងដែរ​ !

  3. khmerlyric ថ្ងៃអាទិត្យ ទី 24 ខែមិថុនា 2007 / 12:34 ល្ងាច

    អរគុណ​នុត តែ​នៅ​ក្នុង​សៀវភៅ​វចនានុក្រម​ខ្មែរ ភាគ​ទី​១ ភាគ​ទី២ ដែល​ចេញ​ផ្សាយ​ដោយ​ពុទ្ធសាសនបណ្ឌិត្យ ចេញ្​ផ្សាយ​គ្រា​ទៅ​៥ ត្រង់​អក្សរ​”អ” សរសេរ​ដោយ “º” ។ ខ្ញុំ​មិន​យល់​ត្រង់​កន្លែង​នេះ​ទេ ។

  4. wohnzimmer einrichten online kostenlos ថ្ងៃ​ព្រហស្បតិ៍ ទី 8 ខែតុលា 2015 / 11:53 ព្រឹក

    Heya i’m for the primary time here. I came across this board and I in finding It really useful & it helped me out much.
    I’m hoping to present one thing again and help others like you helped me.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s