អក្សរសាស្ត្រ

ស្រៈ


ស្រៈ  ន. ( បា. សរ; សំ. ស្វរ ) អក្សរ​ដែល​អាច​បញ្ចេញ​សំឡេង​ខ្លួន​ឯង​បាន​ផង អាច​នាំ​ព្យញ្ជនៈ​ឲ្យ​ចេញ​សំឡេង​បាន មាន​សូរ​ឮ​តាម​រំពង​របស់​ព្យញ្ជនៈ​ផង ។ ស្រៈ​​សម្រាប់​ប្រើ​ក្នុង​ភាសា​បាលី​មាន​៨​តួ​គឺ អា, , , ។ សម្រាប់​ប្រើ​ក្នុង​ភាសា​សំស្រ្កឹត​មាន ១៣ តួ​គឺ អា, , , , , , , ; ថែម​ស្រៈ មួយ​ដោយ​ឡែក​មក​ទៀត​ជា ១៤ តួ ។ សម្រាប់​ប្រើ​ក្នុង​ភាសា​ខ្មែរ ( សម័យ​បច្ចុប្បន្ន​នេះ ), រាប់​ស្រៈ​ផ្សំ​ជា​មួយ​នឹង​និគ្គ​ហិត​និង​វិស​ជ៌នីយ​ផង, មាន ២១ តួគឺ អា អិ អី អឹ អឺ អុអូ អួ អើ អឿ អៀ អេ អែ អៃ អោ អៅ អុំ អំ អាំ អះ; រាប់​ទាំង និងស្រៈ , , ផង ជា ២៨ តួ ។ ស្រៈ​ទាំង​នេះ, លើក​តែ​ និង ឪ ចេញ, ចែក​ជា ២ យ៉ាង​គឺ ស្រៈ​សុទ្ធ​ដែល​ចេញ​សំឡេង​តាម​ទំនើង​ខ្លួន​ឯងហៅ ស្រៈពេញតួ ( ត្រូវ​សរសេរ​ពេញ​តួ ): អា ; អា ។ល។ អុំអំ អាំ អះ; ( ចំពោះ​ស្រៈ ឧ បុរាណ​សរសេរ​ដាក់​សញ្ញា​ត្រី​សព្ទ ( ៊ ) ពី​លើ​ជា ឨ អ. ថ. អុក, ប៉ុន្តែ​តមក ​ឈប់​ប្រើ​សញ្ញា​នេះ នៅ​តែ​ត្រឹម ឧ; មើល​ក្នុង និទាន Introduction ផង ) ។ ស្រៈ​មិន​ពេញ​តួ​ដែល​ប្រើ​ផ្សំ​ជា​មួយ​នឹង​ព្យញ្ជនៈ​ហៅ ស្រៈផ្សំ ត្រូវ​សរសេរ​គំនូស​ដូច្នេះ I ុំ ាំ I, ផ្សំ​ជា កា កិ កី កឹ កឺ ។ល។ កុំ កំ កាំ កះ ; ឬ ផ្សំ​ជា​មួយ​នឹង​ស្រៈ ពេញ​តួ​ជា អា អិ អីអឹអឺ ។ល។ អុំ អំអាំ អះ ផង​ក៏​បាន ។ ស្រៈ​ផ្សំ​ទាំង ២១ តួ​នេះ កាល​បើ​គ្រូ​បង្រៀន​សិស្ស​ឲ្យ​រៀន​ផ្សំ​ជា​មួយ​នឹង​ព្យញ្ជនៈ អឃោសៈ ត្រូវ​បង្គាប់​សិស្ស​ឲ្យ​អាន​ជា​សូរ​សំឡេង​តូច​ថា ស្រៈ អ , ស្រៈ អា កា, ស្រៈ អិ កិ , ស្រៈ អី​ កី , ស្រៈ អឹ កឹ, ស្រៈ អឺ ​កឺ ។ល។ ស្រៈ អុំ កុំ , ស្រៈ អំ កំ , ក ស្រៈ អាំ កាំ, ស្រៈ អះ​ កះ ( ត្រូវ​ឲ្យ​សិស្ស​សរសេរ​ស្រៈ​ជា I ។ល។ ុំ ាំ I ) បើ​ផ្សំ​ជា​មួយ​នឹង​ព្យញ្ជនៈ​ ឃោសៈ ត្រូវ​បង្គាប់​សិស្ស​ឲ្យ​អាន​ជា​សូរ​សំឡេង​ធំ​ដូច​ជា​មានសញ្ញា​ត្រី​ស័ព្ទ ( ៊ ) នេះ​នៅ​ពី​លើ ប៉ុន្តែ​ពុំ​ត្រូវ​ឲ្យ​ប្រើ​ត្រី​ស័ព្ទ​ផ្សំ​ជា​មួយ​ផង​ទេ គ្រាន់​តែ​ឲ្យ​សិស្ស​អាន​បញ្ចេញ​សំឡេង​ឲ្យ​ឮ​ធំប៉ុន​គ្នា​នឹង​សំឡេង​ព្យញ្ជនៈ ឃោសៈ ប៉ុណ្ណោះ គឺ​ត្រូវ​ឲ្យ​អាន​ផ្សំ​ថា ស្រៈ អ៊ , ស្រៈ អ៊ា គា, ស្រៈ អ៊ិ គិ , ស្រៈ អ៊ី គី , ស្រៈ អ៊ឹ គឹ , ស្រៈ អ៊ឺ គឺ , ។ល។ ស្រៈ អ៊ុំ គុំ, ស្រៈ អ៊ំ គំ , ស្រៈ អ៊ាំ គាំ, ស្រៈ អ៊ះ គះ ( ត្រូវ​ឲ្យ​សិស្ស​សរសេរ​ស្រៈ​ជា I ា ិ ី ឹ ឺ ។ល។ ុំ ំ ាំ Iះ មិន​ត្រូវ​ឲ្យ​ដាក់​ត្រី​ស័ព្ទ​ផ្សំ​ផង​ទេ ) ។ គ្រូ​បង្រៀនសិស្ស​ឲ្យ​ផ្សំ​ស្រៈ​ជា​មួយ​នឹង​ព្យញ្ជនៈ​តាម​សំឡេង​តូច​ធំ​បែបនេះ ទើប​ត្រឹម​ត្រូវ​តាម​របៀប​ការ​សិក្សា​អក្សរ​ខ្មែរ​តាំង​ពី​ក្នុង​បុរាណ​កាល​រៀង​មក; ទាំង​សិស្ស​សោត ក៏អាច​ចេះ​អក្សរ​ខ្មែរ​ទៀង​​ទាត់​ច្បាស់​លាស់​ផង ។ ត្រង់​ព្យញ្ជនៈ​ឃោសៈ​គ្រប់​តួ គ្រូ​គួរ​ប្រយ័ត្ន​កុំ​ឲ្យ​សិស្ស​អាន​ល្អៀង​សំឡេង ត្រង់​បែប​ផ្សំ​ជា​មួយ​នឹង​ស្រៈ​សំឡេង​ធំ ៥ តួ​គឺ អ៊ា អៀ អ៊ុំ អ៊ំ អ៊ាំ (គា គៀ គុំគំ គាំ, ទា ទៀ ទុំ ទំ ទាំ, នា នៀ នុំ នំ នាំនេះ ) ។

4 thoughts on “ស្រៈ”

  1. សូម​បញ្ជាក់​បន្ថែម​ថា ថ្វី​ត្បិត​តែ​ស្រះ​ខ្មែរ​យើង ប្រើ អ អា អិ អី អឹ អឺ អុ​ អូ អួ អើ អឿ អៀ អេ អែ អៃ អោ អៅ អុំ អំ អាំ អះ អាច​ប្រើ​ជំនួស​បាន​​ ស្រៈ​​សម្រាប់​ប្រើ​ក្នុង​ភាសា​បាលី​មាន​៨​តួ​គឺ អ អា, ឥ ​ឦ,ឧ ឩ, ឯ ឱ ។ សម្រាប់​ប្រើ​ក្នុង​ភាសា​សំស្រ្កឹត​មាន ១៣ តួ​គឺ អ អា, ឥ ឦ, ឧ ឩ, ឫ, ឬ, ឭ, ឯ ឰ, ឱ ឪ ។ តែ​ប្រើ​បាន​ក្នុង​ការ​បញ្ចេញ​សម្លេង​ប៉ុណ្ណោះដូច​គ្នា (សទិសសូរ) ហើយមាន​ពាក្យ​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​មាន​ការប្តូរ​ផ្លាស់​គ្នា​ហើយ នៅ​មានន័យ​ដូច​ដើម (សទិសសូរ នឹង សទិសន័យ គឺ​សូរ​ដូច​គ្នា ន័យ​ដូច​គ្នា តែ​ការ​សរសេរ​ខុស​គ្នា) ។ ចំណែក​​ពាក្យ​មួយ​ចំនួន​ធំ​មិន​អាច​យកមក​ប្តូរ​ ហើយ​រក្សា​ន័យ​ដើម​របស់​ពាក្យ​បាន​ទេ។

    ឧទារហណ៍ ៖ ខ្ញុំ​អាចដាក់​ឈ្មោះ​កូន​ថា អ៊ុសភា នេះ​ជា​ឈ្មោះ​កូន​របស់​ខ្ញុំ ប៉ុន្តែ​វា​មិន​មែន​បាន​​ន័យ​ថា “អ៊ុសភា” ជាសទិសន័យរបស់​ពាក្យ “ឧសភា​” ទេ ពាក្យ​ទាំង​ពីរ​​គ្រាន់​តែ​ជា​សទិសសូរ​គ្នា​​ប៉ុណ្ណោះ ។ តែ​បើ​សរសេរថា អុសភា​ វិញ​វា​គ្មាន​ន័យ​ទេវា​គ្រាន់​តែ​ជា​នាម​តំណាង​ឲ្យមនុស្ស​ម្នាក់​ ហើយ​សម្លេង​ក៏​មិន​ដូច ឧសភា ដែរ។

    រី​ឯពាក្យ​ដែល​អាច​ប្រើ​ជំនួស​គ្នា​បាន​ នៅ​ក្នុង​សៀវ​ភៅ​វចនា​នុក្រម​ភាសា​ខ្មែរ​បាន​បញ្ជាក់​ច្បាស់​ណាស់ ។

    ឧទារហណ៍ ៖ ឧស (អុស) ឬ អុស …. (វចនានុក្រម​ភាសា​ខ្មែរ​ភាគ​ទី​២ បោះពុម្ព​គ្រា​ទី​៥ ទំព័រ ១៨១៨ បន្ទាត់​ទី ៣១)

    បើ​មាន​ចំណុច​​ខុស​ឆ្គង​ដោយ​ប្រការ​ណាមួយ​ក្នុង​ការ​បកស្រាយ​របស់​ខ្ញុំ​បាទ​ខាង​លើ​​សូម​មេត្តា​ជួយ​កែ​សម្រួល​ផង ។

    វីរិយា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s