ទាក់ទង​នឹង​ខ្ញុំ, អក្សរសាស្ត្រ

សូម​អភ័យទោស​ចំពោះ​​លោក កែវ ឈុន


ថ្ងៃ​ទី២១ ខែ​មិថុនា ឆ្នាំ​២០០៧​ វេលា​ម៉ោង​ជិត​៨​ព្រឹក ខ្ញុំ​បាន​ផ្ញើម៉ែល​ទៅ មជ្ឈមណ្ឌលវប្បធម៌ខ្មែឬ​នៅ​ស្វីស ។ នៅ​ក្នុង​ម៉ែល​​នោះ ខ្ញុំ​បាន​សរសេរ​រិះគន់ និង​បាន​ប្រើ​ពាក្យ​មិន​សម​រម្យ​ជា​ច្រើន ។

ថ្ងៃ​នេះ (២២​ មិថុនា ២០០៧) ខ្ញុំ​បាន​ទទួល​ការ​ឆ្លើយ​តប​ពី​ម្ចាស់​វេបសាយ គឺ​លោក កែវ ឈុន ។ ខ្ញុំ​បាន​អាន​អត្ថន័យ​នៅ​ក្នុង​ម៉ែល​របស់​គាត់​ ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​រអៀស​ខ្លួន​ខ្លាំង​ណាស់ ដែល​ខ្ញុំ​ពុំសម​ណា​ឡើយ ប្រើ​សម្ដី​ធ្ងន់ធ្ងរ​យ៉ាង​នោះ​ទៅ​កាន់​គាត់​សោះ​ឡើយ ។ ខ្ញុំ​ធ្លាប់​បង្រៀន​ខ្លួន​ឯង​ហើយ ថា មុន​នឹង​ធ្វើ​អ្វី ត្រូវ​គិត​ និង​រក​ហេតុ​ផល​ឲ្យ​បាន​ត្រឹមត្រូវ​សិន ។ ខ្ញុំ​ធ្លាប់​យល់​ហើយ ថា​អ្វី​ក៏​ដោយ តែង​តែ​មាន​ហេតុផល​ ។ នេះ​ហើយ​ជា​មេរៀន​ដែល​ខ្ញុំ​ទទួល​បាន ពី​ភាព​ជម្លើយ​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ពោល​ទៅ​កាន់​គាត់ ថា​ពួក​គាត់​នឹង​មាន​វិបដិសារី ផ្ទុយ​ទៅ​វិញ ខ្ញុំ​ឯណេះ​ទេ​ជា​អ្នក​មាន​វិប្បដិសារី ។ អ្នក​ដែល​មិន​ខុស​គឺ​គាត់ ហើយ​អ្នក​ដែល​ខុស​គឺ​ខ្ញុំ​ទៅ​វិញ ។ ខ្ញុំ​សូម​អរគុណ ចំពោះ​ការ​ឆ្លើយតប​របស់​គាត់​ ។ ក្រោយ​ពី​អាន​ចង់ ទើប​ខ្ញុំ​ដឹង​ថា គាត់​ជា​មនុស្ស​ដែល​ស្រលាញ់​ជាតិ ស្រលាញ់​អក្សរ​សាស្រ្ត និង​គោរព​ជាតិ​ខ្លួន​ឯង ចំណែក​ខ្ញុំ​គឺ​ជា​អ្នក​ប្រឆាំង​ទៅ​វិញ ។ ជីវិត​របស់​គាត់​ពិត​ជាគួរ​ឲ្យ​អាណិត​ណាស់ ។ ថ្ងៃ​នេះ គាត់​មាន​មុខមាត់​ប៉ុណ្ណេះ គោរព​ស្រលាញ់​ជាតិ​ប៉ុណ្ណេះ ពិត​ជា​គួរ​ឲ្យ​កោតសរសើរ​មែន ។ ខ្ញុំ​ធ្លាប់​ចូល​មើល​វេបសាយ​របស់​គាត់ តាំង​ពី​ខ្ញុំ​មិនទាន់​បង្កើត​ប្លក់​នេះ ហើយ​ខ្ញុំ​ធ្លាប់​ផ្សព្វផ្សាយ​ជូន​មិត្តភ័ក្ក្រ​គ្រប់​គ្នា​ឲ្យ​គេ​បាន​ដឹង និង​ចូល​ទៅ​យក​ចំណេះផ្សេង​ៗ​ពី​ទី​នោះ ។ ហើយ​ខ្ញុំ​ក៏​ធ្លាប់​សរសើរ​មិន​ដាច់​ពី​មាត់​ពី​វេបសាយ​នោះ​ដែរ ។ តែប៉ុន្មាន​ថ្ងៃ​មុន​នេះ ដោយ​សារ​តែ​ឃើញ​មាន​ការ​រិះគន់​វេបសាយ​នេះ​ជា​ច្រើន ហើយ​ម្ចាស់​វេបសាយ មិន​ព្រមតប​មក​បញ្ជាក់​ប្រាប់​ពី​មូល​ហេតុ ធ្វើ​ឲ្យ​ខ្ញុំ​យល់​ថា ម្ចាស់​វេបសាយ​នេះ ជា​មនុស្ស​ចោងកាង ធ្វើ​អ្វី​តាម​តែ​ចិត្ត​ខ្លួន​ឯង ដែល​ចង់​កែប្រែ​ការសរសេរ​អក្សរ​ខ្មែរ ខុស​ពី​អក្សរ​ដែល​យើង​ធ្លាប់​ប្រើ និង​ធ្វើ​ឲ្យ​គ្មាន​ការឯកភាព​គ្នា​រវាង​អក្សរសាស្ត្រ​ខ្មែរ ដែល​គាត់​ប្ដូរ​មិន​ប្រើ​តួអក្សរ​បាលី និង​បាលី​សំស្ក្រឹត ហើយ​មក​ប្រើ​អក្សរ​ខ្មែរ​ជំនួស​វិញ​ទាំង​អស់ ដែល​មាន​ជាអាថ៌​ដូច​ជា ឥឡូវ > អិឡូវ, ឧសភា > អុសភា… ជាដើម ។ ខ្ញុំ​យល់​ថា វា​ពិត​ជា​មិន​ធម្មតា ប៉ុន្តែ​អ្វី​ដែល​គាត់​សរសេរ គឺ​គាត់​យោង​ទៅតាម​ក្រសួង​អបរំ​បច្ចុប្បន្ន ។ នេះ​សរបញ្ជាក់​ឲ្យ​ឃើញ​ថា គាត់​ធ្វើ​អ្វី គឺ​គោរព​ទៅ​តាម​ច្បាប់​ក្បួន​ គាត់​មិន​មែន​ចង់​ប្រឆាំង ឬ​ចង់​ឲ្យ​ខុស​នោះ​ទេ ។ ហើយ​គាត់​ក៏​មាន​អំណៈអំណាង​គ្រប់​គ្រាន់​ក្នុង​ការ​សរសេរ​បែប​នេះ​ដែរ ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​នៅ​តែ​មិន​ទាន់​ឯកភាព​ជាមួយ​នឹង​ក្រសួង​អបរំ ដែល​តម្រូវ​ឲ្យ​សរសេរ​បែប​នេះ តែ​ខ្ញុំ​សុំទោស​លោក ចំពោះ​សំដី​គំរោះគំរើយ​ គ្មានសិលធម៌​នោះ ។

ខាងក្រោម​ជា​អត្ថន័យ​នៃ​អ៊ីម៉ែល​ខ្វះសិលធម៌​របស់​ខ្ញុំ ៖

សូមជម្រាបសួរ​មក​ដល់ មជ្ឈមណ្ឌល​ខ្មែរ​នៅស្វីស, 

ខ្ញុំ​បាទ​ឈ្មោះ​ទឹម បឿន រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ខ្ញុំ​បាន​ឃើញ​មាន​ការ​សរសេរ​ខុស​ពី​ធម្មតា នៅ​លើ​វេបសាយ​​របស់​​មជ្ឈមណ្ឌល​នេះ ដែល​លុប​បំបាត់​ចោល​អស់ នៅ​ស្រះ​ពេញតួ ហើយ​យក​ព្យាង្ត​រាយ​មក​សរសេរ​ជំនួស​វិញ ។ ខ្ញុំ​សូមសួរ​ថា​តើ​ពាក្យ​ទាំង​នោះ បាន​មក​ពី​ណា​? បើ​ខ្ញុំ​បើក​វចនានុក្រម​មិន​ទាំង​មាន​ផង ។ តើ​ក្រុម​របស់​អស់​លោក យក​មក​ពី​ណា សរសេរ​តាម​អ្នក​ណា​? ហេតុ​អ្វី​ខ្ញុំ​រស់​នៅ ក្នុង​ប្រទេស​កម្ពុជា​នេះ មិន​ឃើញ​មាន​ការ​ដាក់​ឲ្យ​សរសេរ​បែប​នេះ​? ឬ​មួយ​ពួល​លោក ចេះ​តែ​សរសេរ​ៗ តាម​គំនិត​ខ្លួន​ឯង​? ឬ​ពួក​លោក​សរសេរ​ឲ្យ​ប្លែក​ពី​គេ ដើម្បី​ឲ្យ​គេ​ចាប់​អារម្មណ៍​? ឬ​ក៏​ចង់​លុបបំបាត់​អក្សរ​ខ្មែរ​? តើ​អស់​លោក​ជួយ​ខ្មែរ ឬ​ក៏​ចង់​បំផ្លាញ​ខ្មែរ​? ខ្ញុំ​កោត​តែ​ឈ្មោះ​វេបសាយ​របស់​អស់លោក សុទ្ធ​តែ​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ ។ តើ​វប្បធម៌​ខ្មែរ បែប​នោះ មែន​ទេ​? ដែល​សរសេរ​អក្សរ​មិន​ដឹង​ខុស​ មិន​ដឹង​ត្រូវ ។ ឬ​មួយ​ក៏​វប្បធម៌​ខ្មែរ​នៅ​ស្វីស បែប​នោះ​? ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ សូម​លោក​មេត្តា​ត្រូត​ពិនិត្យ​ពាក្យ​ទាំង​នោះវិញ ។ ប្រសិន​បើ​អស់​លោក នៅ​តែ​សរសេរ​បែប​នោះ​ទៀត អស់​លោក​គួរ​តែ​ប្ដូរ​ឈ្មោះ​វេបសាយ​របស់​អស់​លោក ។ឈ្មោះ​ដែល​សក្ក​សម​សម្រាប់​វេបសាយ​របស់​អស់​លោក គឺ មជ្ឈមណ្ឌល​បំផ្លាញ​ខ្មែរ​នៅ​ស្វីស ទើប​សម ។ 

ខ្ញុំ​មិន​បញ្ជាក់​ច្រើន​ទៀត​ទេ តែ​សូម​អស់​លោក​ ពិចារណា​មើល​ទង្វើរ​របស់​អស់​លោក​ទៅមើល​! ខ្ញុំ​នឹង​គាំ​ទ្រ​ជា​និច្ច​រាល់​អ្វី​ដែល​ជួយ​ជាតិ តែ​ខ្ញុំ​នឹង​មិន​គាំទ្រ រាល់​ទង្វើរ​ដែល​បំផ្លាញ​ជាតិ ។ ប្រសិន​បើ​អស់​លោក មិន​ឆ្លើយ​តប​មក​ខ្ញុំ ប្រាប់​ពីមូលហេតុ​ទេ ខ្ញុំ​នឹង​ដាក់​ប្រកាស​ពី​ទង្វើរ​របស់​លោក ជា​សាធារណៈ​មិន​ខាន ។ ហើយ​ខ្ញុំ​ជឿ​ថា អស់​លោក​នឹង​មាន​វិបដិសារី​សម្រាប់​ទង្វើរ​របស់​អស់​លោក​មិន​ខាន​ឡើយ ។  

ដោយ​ក្ដី​រាប់​អាន,  ទឹម បឿន

គាត់​ឆ្លើយ​តប​ដូច​ខាង​ក្រោម ៖

ជំរាប​ជូន​លោក ទឹម បឿន

ខ្ញុំ កែវ ឈុន ប៉ុន្មាន​ថ្ងៃ​មុន​នេះ ខ្ញុំ​បាន​ចូល​ទៅ​មើល​ប្លុក​របស់​លោក រួច​ខ្ញុំបាន​ធ្វើ​ការ​វាយ តំលៃ​ជូន​លោក​រួច​ហើយ នៅ​ទី​នោះ​ដូច​នេះ​ខ្ញុំ​មិន​បាច់​និយាយ​អ្វី​ពី​លោក​ទៀត​ឡើយ។

            លោក​ បឿន ខ្ញុំ​ស្ដាប់​សំដី​លោក​ទៅ លោក​ហាក់​ដូច​ជា​ខឹង​នឹង​ខ្ញុំ​ខ្លាំង​ណាស់ ទាំង​ពួក​កូកន​លោក​មួយ​ក្រុម​ផង​ដែរ ពួក​លោក​បាន​តិះដៀល​ខ្ញុំ​យ៉ាង​ឆ្ងាញ់​មាត់​គ្រប់​គ្នា មិន​អី​ទេ ខ្ញុំ​អាច​ទទួល​យក​បាន​ប្រសិន​ជា​ធ្វើ​ឲ្យ​លោក​គ្រប់​គ្នា​បាន​សប្បាយ​ចិត្ត​មែន​នោះ ។ លោក​បាន​ប្រកាស​សំលុត​ខ្ញុំ​ថា លោក​នឹង​ប្រកាស បើ​ខ្ញុំ​មិន​តប​មែល​ទៅ​លោក​ទេ​នោះ ប៉ុន្តែ​លោក​បាន​ជេ​ខ្ញុំ​ម៉ាឆ្ងាញ់​ហើយ​ដែរ ។ ខ្ញុំ​សូម​ជំរាប​ជូន​លោក​ថា លោក​នឹង​ប្រកាស បើ​ខ្ញុំ​មិន​តប​មែល​ទៅ​លោក​ទេ​នោះ ប៉ុន្តែ​លោក​បាន​ជេ​ខ្ញុំ ម៉ា​ឆ្ងាញ់​ហើយ​ដែរ ។ ខ្ញុំ​សូម​ជំរាប​ជូ​ន​លោក​ថា ខ្ញុំ​មិន​ដែល​មិន​តប​ទៅ​នរណា​ដែល​គេ​សួរ​ខ្ញុំ​នោះ​ទេ តែ​បើ​គ្រាន់​តែ​ចូល​មក​ហឹកហក​នោះ​ខ្ញុំ​មិន​ដឹង​ជា​តប​ត​យ៉ាង​នោះ​ទេ​។

            លោក​បឿន លោក​ស្រលាញ់​ជាតិ​ខ្មែរ ស្រលាញ់​ភាសារ​ខ្មែរ ស្រលាញ់​អក្សរ​ខ្មែរ​ធំប៉ុណ្ណា ខ្ញុំ​ក៏​អាច​អួតអាង​ថា ទំហំ​ទឹកចិត្ត​របស់​ខ្ញុំ ក៏​ស្រលាញ់​ជាតិ ភាសារ អក្សរ​នេះ​ធំ​ប៉ុននោះ​ដូច​លោក​ដែរ វា​ខុស​ត្រង់​ថា​លោក​មើល​ឃើញ រឺ​អត់​ប៉ុណ្ណោះ​។

            សូម​លោក​មេត្តា​អនុញ្ញាត​អោយ​ខ្ញុំ​ជំរាប​ជូន​លោក​ខ្លះ​ៗ​ថា ការ​ប្រើ​វិធី​សរសេរ​ទាំង​ឡាយ​របស់​ខ្ញុំ គឺ​ខ្ញុំ​យោង​ទៅ​លើ​វិធីការ​សរសេរ​របស់​ក្រសួង​អប់រំ​សព្វថ្ងៃ ក្រសួង​អប់រំ​ជា​ក្រសួង​មួយ​មាន​តួនាទី​បង្ហាត់​បង្ហាញ​គ្រប់​បែបយ៉ាង តាំង​ពី​ការ​រៀន​អក្សរ រៀន​ភាសារ រៀន​លេខ​ផ្សេង​ៗ ក្នុង​បច្ចុប្បន្នភាព ហើយ​ខ្ញុំ​សូម​និង​គាំទ្រ​នូវ​អ្វី​ៗ​ដែល​ក្រសួង​នេះ​បាន​ធ្វើ​បាន​សរសេរ ខាង​ក្រោម​នេះ​ជា​សៀវភៅ​មួយ​របស់​សាស្ត្រាចារ្យ​ម្នាក់​នៅ​ភ្នំពេញ សូម​លោក​មើល​វិធីការសរសេរ​ផង​ចុះ​។

            ក្នុង​រឿង​នេះ​សូម លោក​បឿន​មេត្តា​ធ្វើ​ការ​សាកសួរ ដល់​ក្រុម​ខេមរ​យាន​កម្ម ដែល​ពី​ដើម​មាន ព្រឹទ្ធាចារ្យ​ លី សុវី ជា​ប្រធាន​ផង​។

            ទាក់ទង​នឹង​ស្រះពេញតួ អ អា ឥ ឦ ខ្ញុំ​សូម​លើក​យក​រឿង​ផ្ទាល់​ខ្លួន​មួយ​ជំរាប​ជូន​លោក​ដូច​តទៅ ៖

            កាល​ពី​កុមារ​ភាព ខ្ញុំ​រៀន​សាលា​វត្ត​នៅ​ស្រុក​ជនបទ​មាត់ញក​មួយ មាន​គ្រូ​បង្រៀន​ជា​លោក​សង្ឃ លោក​កាច​សំបើម​ណាស់ ខុស​មួយ វៃ​មួយ​(មួយ​រំពាត់) កាល​នោះ ខ្ញុំ​រៀន​មេរៀន ត្រង់​ អ អា ឥ ឦ …​នេះ​អែង ត្រូវ​រៀន​ទន្ទេញ​អោយ​ចាំ​មាត់​សូត្រ​ដូច​លោក​សូត្រ​ធម៌​ដែរ កាល​នោះ​ខ្ញុំ​ឆ្ងល់ ហើយ​សួរ​លោក​ថា អ គឺ​ជា​តួ អ អា គឺ​ប្រកប អ និង​ស្រៈ ា ហើយ​ម៉េច​ក៏​ អិ គេ​មិន​សរសេរ អ ប្រកប​និង ិ​។ ស្រាប់​តែ​រំពាត់​វាត់​ខ្វាប់​! ខ្វាប់​! ខ្វប់ បី​រំពាត់​មែក​ត្របែក​លាស់​ថ្មី ខ្ញុំ​ឈឺចាប់​ ណាស់​កន្ទួល​ខ្នង​ប៉ុន​ៗ​មេដៃ បាក់​ស្មារតី​ខ្លាច​លោក​រហូត ទល់​អិលូវ​ព្រលឹង​របស់​លោក​ក៏​ហាក់​ដូច​ជា​នៅ តែ​តាម​លង​ខ្ញុំ​ជា​និច្ច​ដែរ​។ ក្រោយ​មក​ខ្ញុំ​បាន​ធ្វើ ការ​សិក្សា​ដឹង​ថា ស្រៈ អ អា ឥ ឦ… ជា​ដើម​នេះ​ជា​ស្រៈ ដែល​គេ​ប្រើ​សរសេរ​ក្នុង​ភាសា​បាលី​ភាសា​សំស្ក្រឹត​សោះ (វចនានុក្រម​ភាគ​ទី​២ បោះពុម្ព​គ្រា​ទី​៥ ទំព័រ ១៤៦២ បន្ទាត់​ទី​១៨ សូម​ទៅ​អាន​មើល​ចុះ) តែ​ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ ខ្មែរ​បាន​យក​ស្រៈ​ទាំង​នេះ​មក​ប្រើ​ វា​គឺជា​របស់​ខ្មែរ​ហើយ ខ្ញុំ​មិន​ប្រកែក​ទ ចុះ​របស់​ខ្មែរ​យើង​សុទ្ធ​សាទ​វិញ គឺ​ អ អា អិ អី… អុ អូ… រឺ​ក៏ រ រា រិ រី រឹ រឺ… ល លា លិ លី លឹ លឺ… ហេតុ​ម៉េច​ក៏​យើង​មិន​ប្រើ​ផង​??…​។

            សំនេរ​របស់​ខ្ញុំ ប្រើ អ អា អិ អី ដែល​ធ្វើ​ឲ្យ​លោក​ខឹង​បះដៃ​បះជើង មិន​មែន​មាន​តែ​លោក​ទេ មាន​គូកន​លោក​ មាន​មនុស្ស​ច្រើន​គគោក​ទៀត​ខឹង​ដូច​លោក​ដែរ មតិ​សំនេរ​របៀប​ហើយ ធ្វើ​អោយ​ខ្ញុំ​ខ្លាច​បាក់​ស្មារតី​តាំង​ពី​ដើម​មក​ដែរ អិលូវ​នេះ​ខ្ញុំ​យក​សំនេរ​បែប​នេះ​មក​សរសេរ​ទៀត ខ្ញុំ​ នៅ​តែ​ខ្លាច​ញ័រ​ក្នុង​ទ្រូង​ដូច​កាល​ពី​កន្លះ​សត្តវត្ស​មុន​ដែរ ប្លែក​គ្នា​ត្រង់​ខ្លាច​អិលូវ​នេះ​មិន​មែន​ខ្លាច​លោក​សង្ឃ​វាយ​ទៀត​ទេ តែ​ខ្លាច​ហ្វូង​ជុំជន​ម្ដង​វិញ ។

«កំលាច​នេះ​ហើយ ដែល​ធ្វើ​អោយ​ខ្ញុំ​ធ្លាក់​ក្នុង​អន្ដូង​កំលៅ​ដ៏​ជ្រៅ​កោដិ​ជ្រៅ ហៅ​មិន​លឺ​ឡើយ»

            លោក បឿន ខ្ញុំ​នៅ​តែ​គាំទ្រ​លោក និង​សរសើរ​លោក​ដោយ​ស្មោះ នូវ​ទង្វើ​ទាំង​ឡាយ​របស់​លោក ដូច​ដែល​ខ្ញុំ​បាន​សរសេរ​ប៉ុន្មាន​ថ្ងៃ​មុន​ក្នុង​ប្លុក​របស់​លោក​ហើយ ប៉ុន្តែ​បើ​លោក​យល់​ថា មនុស្ស​មាន​ខួរ​ក្បាល​ធុន​ខ្ញុំ​នេះ​គួរ​ឲ្យ​ស្អប់​ខ្ពើម មិន​គួរ​អោយ​​រាប់​អាន​នោះ វា​ជា​រឿង​របស់​លោក​។

ខ្ញុំ កែវ ឈុន

52 thoughts on “សូម​អភ័យទោស​ចំពោះ​​លោក កែវ ឈុន”

  1. ខ្ញុំនៅមិនទាន់ច្បាស់ទេថា តើក្រសួងអប់រំពិតជាបានកែប្រែការសរសេរ ដូចលោក កែវ ឈុន និយាយ ឬយ៉ាងណាទេ… បើវាពិតមែន វាជារឿងគួរឲ្យសោកស្តាយខ្លាំងណាស់។

  2. តាម​ពិត​រឿង​នេះ មាន​យូរ​ណាស់​មក​ហើយ តែ​គ្មាន​អ្នក​ណា​ធ្វើ​តាម ដោយ​មាន​តែ​សាស្ត្រាចារ្យ​មួយ​ចំនួន និង​ប្រជាជន​ខ្លះ​ដែល​យល់​ស្រប តែ​ខ្ញុំ​ក៏​មិន​បាន​ដឹង​ច្បាស់​លាស់​ពី​រឿង​នេះ​ដែរ​ទេ ។ ហេតុ​នេះ​ហើយ ទើប​បណ្ដាល​ឲ្យ​មាន​ជំរូងជរៈ​ ពី​រឿង​មិន​ឯកភាព​ភាសា​នេះ ។

  3. ខ្ញុំ​នៅ​តែ​មាន​ភាព​​ស្រពេច​ស្រពិល​​នឹង​ការ​បក​ស្រាយ​របស់​គាត់។ អ្វី​ដែល​គាត់​និយាយ​ថា «អ អា ឥ ឦ…» ​ជា​ស្រះ​ដែល​គេ​ប្រើ​ក្នុង​បាលី​សំស្រ្តឹត​ ហើយ «អ អា អិ អី… អុ អូ… រឺ​ក៏ រ រា រិ រី រឹ រឺ… ល លា លិ លី លឹ លឺ»​ ជា​របស់​ខ្មែរ​ ក៍​មិន​មែន​បាន​ន័យ​ថា «ឧសភា» អាច​សរសេរ​ជា «អុសភា»​ បាន​ដែរ ព្រោះ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​ ក៍​ដូច​ជា​កូន​ខ្មែរ​រាល់​រូប​បាន​ធ្លាប់សិក្សា​រៀន​សូត្រ។
    ម្យ៉ាង​វិញ​ទៀតខ្ញុំ​មិន​ដឹង​នៅ​ក្នុង​សៀវភៅ​ដែល​គាត់​លើក​យក​មក​ធ្វើ​អះ​អាង​មាន​អ្វី​ខ្លះ​ទេ ហើយ​ក៍​មិន​ដឹង​ថា​សៀវភៅ​នោះ​ត្រូវ​បាន​ទទួល​ស្គាល់​ពី​ក្រសួង​អប់​រំ​ដែរ ព្រោះ​ពុំ​ទាន់មានអំណះ​អំណាង​គ្រប់គ្រាន់។

    ខាង​លើ​គ្រាន់​តែ​ជា​យោបល់​ខ្ញុំ​ប៉ុណ្ណោះ។ ខុសត្រូវ​ត្រង់​ណា ខ្ញុំ​ពេញ​ចិត្ត​នឹង​កែ​តម្រូវ​ និង​រៀនសូត្របន្តរ។

  4. ខ្ញុំក៏នៅមិនទាន់ច្បា់ស់ដូចគ្នា ព្រោះតាំងពីរៀនមក មិនដែលឃើញគេសរសេរ “ឧសភា” មកជា “អុសភា” ដូចគាត់សរសេរទេ បើទោះជាមានពាក្យខ្លះដូចជា “ឲ្យ” ត្រូវបានគ្រូបង្រៀនឲ្យសរសេរជាព្យាង្គរាយ “អោយ”, “ចម្លើយ” មកជា “ចំលើយ’ យ៉ាងណាក្តី។ រហូតមកដល់ពេលនេះ ខ្ញុំនៅមិនទាន់មើលឃើញ និង យល់ច្បាស់អំពីមូលហេតុ និង អំណះអំណាងរបស់គាត់ឲ្យបានច្បាស់ានៅឡើយ។ បើលោកពូកែវ ឈុន ឬ នរណាមួយដែលដឹងច្បាស់ អាចពន្យល់បាន សូមមេត្តាជួយផង។

    សូមអរគុណ បឿន ដែលបាននាំមកនូវការពិភាក្សាដ៏មានន័យនេះ។សូមមេត្តាលើកលែងនូវរាល់កំហុសឆ្គងនានា ដែលខ្ញុំបាននិយាយលើសលួសដោយអចេតនា។

  5. អ្វី​ដែល​ខ្ញុំ​ធ្លាប់​យល់​ពី​មុន​មក ភាសា​ខ្មែរ ភាសា​បាលី និង​ភាសាសំស្រ្កឹត​គឺ​ភាសា​ ៣ ផ្សេងគ្នា។ តែ​ក្រោយ​ពេល​ដែល​ស្តេច​ខ្មែរ​ទទួល​យក​អរិយធម៌​ឥណ្ឌា ភាសា​ខ្មែរ​លែង​លូត ព្រោះ​គ្រប់​គ្នា​នាំ​គ្នា​រៀន​សូត្រ​តាម​ភាសា​បាលី និង​សំស្ក្រឹត ដោយ​យល់​ថា​ភាសា​នោះ​ជា​ភាសា​ខ្ពង់​ខ្ពស់។ ប្រជាជន​សាមញ្ញ​ប្រើ​តែ​ពាក្យ​រាយ​ខ្លីៗ​ប៉ុណ្ណោះ​សំរាប់​ងាយ​យល់ តែ​អ្នក​ចេះ​ដឹង​តែង​លើក​ពាក្យ​បាលី​មក​ប្រើ​ឱយ​អ្នក​ដទៃ​យល់​ថា​ខ្លួន​ប្រើ​ភាសា​ខ្ពង់​ខ្ពស់។ ចាស់ៗ​តែង​ប្រាប់​ថា ខ្មែរ​មិន​ដែល​ដាក់​ឈ្មោះ​កូន​ចៅ​ឱយ​ពីរោះៗ​ទេ គាត់​ដាក់​តែ​ឈ្មោះ​ណា​កំបុតកំបុយ ព្រោះ​ខ្លាច​ពាន​លើ​ឈ្មោះ​ខ្មោច​អារក្ខ នាំ​ឱយ​អាយុ​ខ្លី ឬ​ក៏ឈ្មោះ​ល្អៗ​ប្រើ​សំរាប់​តែ​អ្នក​មាន​អំនាច​ បណ្តាស័ក្តិ​ទេ​ព្រោះ​រាសី​គេ​ខ្ពស់ ខ្មោច​មិន​ហ៊ាន​កាច់។ ដូច​ឃើញ​ស្រាប់​កូន​ចៅ​អ្នក​ក្រុង​មាន​ឈ្មោះ​​ល្អៗ​ណាស់ ស្តាប់​ទៅ​គួរ​ឱយ​ចូល​ចិត្ត​ដូច​យ៉ាង «មង្គល», «សុភ័ក្ត្រ», «វណ្ណា» សុទ្ធ​តែ​មាន​អត្ថន័យ​ទាំង​អស់។​ បើ​អ្នក​ដែល​កើត​មក​យក​ទៅ​ឱយ​សង្ឃ​ដាក់​ឈ្មោះ​ឱយ​រឹត​តែ​វែង​ទៅ​ទៀត។ មួយ​ទៀត ថៃ​ដែល​មាន​ឈ្មោះ​វែងៗ ពីរោះ​ទាំង​នោះ​ក៏​ជា​គំនិត​តែ​មួយ​ដែរ​ដើម្បី​បង្ហាញ​ថា​ខ្មែរ​ថោក​ជាង​ថៃ ព្រោះ​ឈ្មោះ​ខ្មែរ​ពិត​ប្រាកដ​មិន​មាន​ន័យ​ពីរោះ​ពិសារ​អី្វ​ទេ ដូច​ជា​ «ទឹម បឿន», «កែវ ឈុន», «ហ៊ុន​ សែន», «ប៉ុល ពត», «នួន ជា»… គឺ​មាន​តែ​ពីរៗ ម៉ាត់​ទេ។
    រឿង​ភាសា​ខ្ញុំ​ក៏​មិន​ដឹង​ថា​ អ្នក​ណា​ច្បាស់​ឱយ​ប្រាកដ​ដែរ បើ​​រវល់​តែ​ស្រាវ​ជ្រាវ​តើ​បាន​អ្វី​ច្រក​ក្រពះ? ផ្នែក​អប់​រំ ខ្ញុំ​មិន​ទាន់​ដឹង​ថា​មាន​អ្នក​សិក្សា​ប៉ុន្មាន​នាក់​ទេ​ដែល​ហ៊ាន​យក​ចិត្ត​ទុក​ដាក់​ស្រាវ​ជ្រាវ​នោះ។

  6. ខ្ញុំ​ក៏​មិនទាន់​យល់​ច្បាស់​ពី​ការ​បក​ស្រាយ​របស់​លោក កែវ​ ឈុន​ ខាង​លើ​ដែរ ។

    ​តើ​លោក​មាន​សំអាង​ត្រង់​ណា ដែល​ថា​សៀវ​ភៅ​ខាង​លើ​នេះ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ក្រសួង​អប់រំ ? នេះ​គ្រាន់​ជា​សៀវ​ភៅ​របស់​សាស្ត្រាចារ្យ​ម្នាក់​ ធ្វើ​ឡើង​សំរាប់​ជំនួយ​ក្នុង​ការ​ប្រលង​របស់​សិស្ស​ថ្នាក់​ទី ១២ ប៉ុណ្ណោះ ។ វាក៏​​អាច​ជា​កំហុស​ឆ្គង​របស់​ក្រសួង​អប់រំ​ដែល​មិន​បាន​ពិនិត្យ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ ក្នុង​ការ​ចេញ​ផ្សាយ​សៀវ​ភៅ របស់​សាស្ត្រា​ចារ្យ​ម្នាក់នោះ។ ​​អាច​ថាគាត់​​ធ្លាប់​មាន​ប្រវត្តិ​កាល​ពី​នៅ​កុមារ​ភាព​ដូច​ជា​លោក​ដែរ តែ​ខ្ញុំ​សង្ឃឹម​ថា​លោក​មិន​បាន​​​យក​បញ្ហា​​ផ្ទាល់​ខ្លួន ដែល​ធ្លាប់​មាន​ជា​មួយ​គ្រូ​កាល​ពី​នៅ​វ័យ​កុមារ​ មក​​រួម​បញ្ចូល​​គ្នា​ទេ ពី​ព្រោះ​វា​ជា​រឿង​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា គឺ​ជាបញ្ហា​បុគ្គល​ផ្ទាល់​ នឹង​ បញ្ហា​ភាសា​ជាតិ​ខ្មែរ​ទាំង​មូល ។

    សៀវ​ភៅ​ដែល​​ចេញ​ផ្សាយ​ដោយ​ក្រសួង​អប់រំ ក៏​នៅ​​ឃើញ​ការ​ប្រើ​ប្រាស់​ស្រៈ​ពេញ​តួ​​ដដែល គឺ​មិន​ដែល​ឃើញ​មាន​ទាល់​តែ​សោះការ​សរសេរ​តាម​ដែល​របៀប​លោក​បាន​សរសេរ ៖ ​ឈ្មោះ​ខែ “ឧសភា” ទៅ​ជា “អុសភា”, “ឥឡូវ”​ ទៅ​ជា “អិ​លូវ”​ ។ល។ ​វចនា​នុក្រម​ភាសា​ខ្មែរ ដែល​ចេញ​ផ្យាយ​របស់​​ពុទ្ធសាសន​បណ្ឌិត​ក្នុង​ឆ្នាំ ១៩៦៧ ដែល​​ទទួល​ស្គាល់​ថា​ជា​គោល​របស់​ភា​សា​ខ្មែរ​​ ក៏​មិន​បាន​លើក​បង្ហាញ​ពី​ការ​សរសេរ​បែប​លោក​ ។ ទន្ទឹម​នឹង​នេះ​ នៅ​មាន​ការ​ចេញ​ផ្សាយ​វចនា​នុក្រម​​អក្ខរាវិរុទ្ធ របស់​រាជបណ្ទិត​សភា​កម្ពុជាឆ្នាំ ២០០៥ ដែល​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ដោយ​រាជរដ្ឋា​ភិបាលទៀត ក៏​មិន​មាន​បញ្ជាក់​ពី​របៀប​សរសរ​ដូច​លោក​ទេ។

    ហើយ​បើ​និយាយ​ដល់​ខេមរយាន​កម្ម​កាល​ពី​សម័យទសវត្ស​ឆ្នាំ​ ១៩៧០ វិញ, ថ្វី​ត្បិត​តែ​ខ្ញុំ​មិន​បាន​កើ​ត​ទាន់​សម័យ​កាល​នោះ​ តែ​ខ្ញុំ​ក៏​មាន​ចំណាប់​អារម្មណ៍ នឹង​បាន​ធ្វើ​ការ​សាក​សួរ​ពី​សំណាក ​ពូ មី ចាស់ៗ​ដែល​គាត់​បាន​ឆ្លង​កាត់​សម័យ​នោះ​ដែរ។ ឃើញ​ថានៅ​ពេល​នោះ​ការ​កែប្រែ​មួយ​ចំនួន​ធំ​ គឺ​ជា​ការ​បក​ប្រែ ភាសា​បារាំង​ក្នុង​កម្ម​វិធី​សិក្សា​ មក​ជា​ភាសា​ខ្មែរ ឬ​ បង្កើត​បន្ថែម​ពាក្យ​ថ្មី​ ​ដែល​ខ្មែរ​មិន​មាន។​ បន្ថែម​ពី​នោះ​នៅ​មាន​ការ​សម្រួល​ពាក្យមួយ​ចំនួន​ដែល​មាន​ព្យាង្គ​​តម្រួត មក​ជា​ ព្យាង្គ​រាយ ដូច​ជា​ពាក្យ “ចម្លើយ” មក​ជា “ចំលើយ”, សម្ភារៈ មកជា​ “សំភារៈ” ។ល។

    សូម​លោក​ កែវ​ ឈុន​ មេត្តា​ធ្វើ​ការ​ពន្យល់​បក​ស្រាយ​បន្ថែម​ពី​មូល​ហេតុ​នៃ​ការ​សរសេរ​​អក្សរ​ខ្មែរ​ដែល​មាន​បែប​ផែន​​​ក្នុង​ទំព័រ​បណ្តាញ (Web Page)​ របស់​លោក ព្រម​ជា​មួយឯកសារសំអាង​ដែល​មាន​លក្ខណៈ​ច្បាស់​លាស់​ជាង​នេះ​ផង ។ សូម​លោក​មេត្តា​​សហការ​ ដើម្បី​ឲ្យមាន​ឯកភាពសម្រាប់​ភាសា​ជាតិ​ខ្មែរ​ នឹង​ដើម្បី​កុំ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ដូច​ជា​ពួកយើង​ខ្ញុំ ដែលមាន​ចំណេះ​ដឹង​ នឹង​បទ​ពិសោធន៍​ស្តួច​ស្តើង​អំពីភាសា​ជាតិ​ មាន​ការ​ភាន់​ច្រឡំ​ក្នុង​ការ​សរសេរ​ភាសា​ខ្លួន​ ថា​មួយ​ថា​ត្រូវ​ ហើយមួយ​ណា​ខុស ឬ​ គួរ​សរសេរ​តាម​ទម្រង់​មួយ​ណា​ប្រសើរ​ជាងមួយ​ណា។

    សូម​អរគុណ

    ពី​ខ្ញុំ​បាទ វីរិយា

  7. ខ្ញុំសូមថ្លែងអំនរអរគុណម៉ឺនសែនលានអរគុណចំពោះបឿន ដែលបានលើកប្រធានបទនេះ
    មកដាក់ក្នុងប្លុករបស់លោកចែកជូនដល់មិត្ដភ័ក្រ្ដបានអានគ្រប់គ្នា។
    ខ្ញុំក៏សូមអភ័យទោសផងដែរ នូវអស្មិមានៈ របស់ខ្ញុំដែលហ៊ានបោះជើង ១ជំហានមុនគេ
    គាំទ្រទទួលស្គាល់សំនេរតាមបែបក្រសួងអប់រំ ទាំងពុំទាន់មាននរណាម្នាក់ប្រកាសអោយ
    ប្រើផងនោះ ទង្វើនេះបានធ្វើអោយប្រិយមិត្ដមួយចំនួន មានការភ្ញាក់ផ្អើល ហើយទាំងខឹង
    សំបារយ៉ាងខ្លាំងទៀតក៏មាន។
    ខ្ញុំសូមមេត្ដាខន្ដីអភ័យទោសបាទ ទង្វើរបស់ខ្ញុំនេះ កើតឡើងដោយខ្ញុំមានអារម្មណ៍ថា អ្វី
    ៗ វាកើតឡើងហើយ វារមែងប្រែប្រួលទៅតាមសម័យកាលជានិច្ច «យើងមិនអាចចាប់
    កាលវេលាអោយនៅ នឹង ស្ងៀមមួយកន្លែងបានទេ» កាលវេលាកំទេចនូវអ្វីៗ គ្រប់វិនាទី
    អោយវិនាសសាបសូន្យគ្មានពេលឈប់ឈរឡើយ ដូចនេះហើយ ទើបខ្មែរយើងក្នុងសម័
    យទេវៈនិយមក៏មានទស្សនៈ ជឿទៅលើទេវៈមួយអង្គ ឈ្មោះ «ព្រះកាល» នេះផងដែរ។
    ដូចនេះ គឺមានតែបច្ចុប្បន្នប៉ុណ្ណោះ ដែលស្អាតល្អបរិសុទ្ធ ផូរផង់ រស់រវើកទៅបាន។ សម័យ
    មហានរគរ អាណាចក្រខ្មែរ មានភាពរុងរឿងអង់អាចអស្ចារ្យ ទាំងផ្នែកកសាង ចំលាក់ក្បាច់
    ក្បូរ ក្បួនខ្នាតនានា មនុស្សជាតិ ភាសារជាតិរហូតដល់ អក្សរសាស្រ្ដទៀតផង រូបសំនាកប្រា
    សាទអង្គរដ៍មហាអស្ចារ្យនៅឈរស្កិមស្កៃក៏ពិតមែន ប៉ុន្ដែភាពរុងរឿង ភាសារ អក្សរអ្វីៗ
    បានរលុបរាលាយហ្មតអស់រលឹងទៅហើយ (យើងមិនអាចអានអក្សរសម័យអង្គរបានទេ)
    តើនរណារំលាយអ្វីៗទាំងអស់នេះ? ចំលើយពិតជាវាពិបាកឆ្លើយដាក់នរណាពិតប្រាកដណា
    ស់ ហើយចំលើយដ៏សមរម្យនោះមានតែមួយគត់ គឺ «ព្រះកាល» នេះហើយជាអ្នកកំទេច
    បំផ្លាញ តែបើយើងគិតពិចារណាបន្ដិចទៀត យើងឃើញថា នេះគឺជារឿងរបស់ធម្មជាតិ
    ប៉ុណ្ណោះ។ យើងពុំអាចប្រឆាំងនឹងធម្មជាតិបានជាដាច់ខាត។ បើយើងនឹកគិតបន្ដិចទៀតទៅ
    កាលវេលា (ព្រះកាល) កន្លងទៅបាន ២៥៥១ ឆ្នាំទៅហើយតាមពុទ្ធសករាជ ហើយបើអ្វីៗ
    មិនប្រែប្រួល មនុស្សសត្វមិនស្លាប់ មិនវិនាសនោះ យើងគ្រប់ៗគ្នាច្បាស់ជាប្រជ្រៀតគ្នារក
    ដីជាន់លែងបានទៅហើយ។

    ដូចនេះហើយទើបខ្ញុំនឹកគិតថា សម័យកាលនិមួយៗ វាមានការរីកចំរើនដោយលែកៗ
    ពីគ្នា ហើយដែលក្នុងទីនេះ យើងចង់លើកនិយាយពីអក្សរសាស្រ្ដជាតិនេះអែង មានអក្សរ
    សម័យអង្គរ សម័យក្រោយអង្គរ រហូរដល់សម័យសតវត្សទី២០ ដែលមានសម្ដេចសង្ឃ
    រាជ ជួន ណាត ជាបិតាអក្សរសាស្រ្ដនេះ ព្រះអង្គបានបន្សល់ទុកនូវ វចនានុក្រម ទាំងពីរក្បា
    ល ជាស្នាដៃដ៏ប្រនិតរបស់ព្រះអង្គប៉ុន្ដែអង្គបានធ្វើមរណកាលសុគតបាត់ទៅហើយ។ ហើ
    យសម័យបច្ចុប្បន្ន គឺសម័យខេមរយានកម្ម មិនទាន់អ្នកណាម្នាក់ចេញមុខជាអ្នកប្រាជ្ញា
    ជាអ្នកធ្វើនោះទេ មានតែសាស្រ្ដាចារ្យគ្រូបង្រៀនមួយចំនួនបានរួបរួមគ្នាធ្វើកិច្ចការនេះ
    ប៉ុន្ដែដូចប្រិយមិត្ដជ្រាបស្រាប់ហើយទង្វើនេះត្រូវទទួលការរិះគន់ពីគ្រប់មជ្ឈដ្នាន ធ្វើអោ
    យអ្នកដែលគ្នាខំធ្វើនោះ បាក់ទឹកចិត្ដ លែងចង់ធ្វើ លែងចង់ស្រាវជ្រាវអស់រលីង ហើយបើ
    ដូចនេះតើយើងនឹងអាចរក «អ្នកប្រាជ្ញថ្មី»អែណាបានទៀតទៅ។

    នេះហើយជាមូលហេតុដែលធ្វើអោយខ្ញុំស្រលាញ់អក្សរខេមរយានកម្មនេះ។

    អរគុណប្រិយមិត្ដទាំងអស់គ្នា (វិរៈ , Starfish, វណ្ណា, Khmerlyric, វណ្ណា, មង្គល
    វិរិយា) ដែលនៅលើបន្តាញនេះ។

    ម្ដងទៀត សូមអរគុណលោក ទឹម បឿន ហើយសូមសរសើរ លោកពិតជាមនុស្សម្នាក់
    អុស្សាហ៍មែនទែន ហើយថែមទាំងរហ័សរហួនទៀតផង រយតែប៉ុន្មានម៉ោងប៉ុណ្ណោះលោក
    ធ្វើកិច្ចការបានយ៉ាងច្រើនអិតគណនា។

    សូមប្រិយមិត្ដទាំងអស់គ្នា បានប្រកបដោយសុភមង្គលគ្រប់ប្រការ។

    ខ្ញុំ កែវ ឈុន

  8. ខ្ញុំ​បាទ សូម​អរគុណ​ លោក​​កែវ ឈុន​សម្រាប់​ការ​ចំណាយ​ពេល​វេលា​មក​សរសេរ​មតិ​ដ៏​គួរ​ឲ្យ​ពិចារណា​​នេះ ទាំង​លោក​រវល់​រក​ពេល​ទំនេរ​ស្ទើរ​ពុំ​បាន​ផង ។ ខ្ញុំ​ក៏​សុំទោស​លោក​ដោយ​ស្មោះ នូវ​ទង្វើរ​របស់​ខ្ញុំ ដែល​បាន​នាំ​មក​នូវ​ការ​លំបាក​ដល់​លោក​យ៉ាង​ច្រើន​នេះ ។
    ខ្ញុំ ទឹម បឿន

  9. ខ្ញុំ​ពុំ​មាន​យោ​បល់​ច្រើន​ទេ គ្រាន់​តែ​ចង់​និយាយ​ពី​សៀវ​ភៅ​មួយ​ក្បាល​ដែល​ដាក់​តាំង​បង្ហាញ​ខាង​លើ ។ វា​អាច​ប្រាកដ​ជា​ សៀវ​ភៅ​ដែល​មិន​មាន​ការ​អនុញ្ញាត​ត្រឹម​ត្រូវ​ពី​ក្រសួង​អប់រំ​ឡើយ … កាល​ពី​ខ្ញុំ​នៅ​រៀន​វិទ្យាល័យ ខ្ញុំ​ឃើញ​សៀវភៅ​ដែល​មាន​លក្ខណៈ​ស្រដៀង​នេះ​ឡើង​គគោក ។ ការ​ដាក់​លក់​សៀវ​ភៅ​យ៉ាង​អាណាធិបតេយ្យ​បែប​នេះ​គ្រាន់​តែ​ជា​ជំនួយ​ដ៏​តូច​មួយ​សំរាប់​ សិស្សានុសិស្ស យក​ទៅ​សិក្សា​បន្ថែម​ ពី​អត្ថន័យ​នៃ​មេរៀន​ដែល​ពួក​គេ​ត្រៀម​ប្រឡង ប៉ុណ្ណោះ ។ តែ​បើ​ថា​ឲ្យ​យក​ជា​ការ​វិញ​នោះ​ពិត​ជា​មិន​បាន​ឡើយ ។ ខ្ញុំ​ធ្លាប់​សង្កេត​ឃើញ​ថា​បើ​ទោះ​ជា​វា​មាន​ចម្លើយ​គ្រប់​គ្រាន់ សំរាប់​អាន​ក៏ដោយ តែ​វា​មិន​អាច​ដូច​ចម្លើយ​របស់​ក្រសួង​ដែល​ដាក់​ចេញ​មក​នោះ​ទេ..

  10. នៅ​ទី​បំផុត​លោក​ កែវ​ ឈុន​ ​ក៏​និយាយ​ចេញ​មក​ថា​ ជា​ការ​បោះ​ជំហាន​មួយ​ជំហាន​មុន​ ។ ខ្ញុំ​សូម​ហៅ​ទង្វើ​នេះ​ថា ​គ្រាន់​តែជា​ការគិត​របស់​បុគ្គល​មួយ​ក្រុម​តូច

    ​ដែល​​ព្យាយាម​​តាំង​ខ្លួន​ឯង​ជា​ “ព្រះ​កាល” ឬ​ ក៏ចង់​ក្លាយ​ខ្លួន​ជា​អ្នក​ប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ មក​កែ​ប្រែ​ភាសា​ខ្មែរ ដែល​មានស​ភាព​ទ្រុត​ទ្រោម​ស្រាប់​ទៅ​ហើយ

    ​នោះ​ ឲ្យ​កាន់​តែ​ឆាប់​រលុប​​បាត់​សភាព​ដើម​របស់​ខ្លួន​តែ​ម្តង ។

    លោក​​បាន​​លើក​ឡើង​ថា “(យើង​មិន​អាច​​អាន​អក្សរ​សម័យ​អង្គរ​បាន​ទេ) តើ​នរ​ណា​រំលាយ​អ្វី​ទាំង​អស់​នេះ?​”
    សម្រាប់​គំនិត​​របស់​ខ្លួន​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​គិត​ថា​វា​មិន​ពិបាក​ឆ្លើយទេ ហើយ​វា​ក៏​មិន​មែន​ជា​ស្នាដៃ​របស់​ពេល​វេលា (​ព្រះកាល) ទាំង​ស្រុង​ដែរ ។ ​អ្វី​គ្រប់​យ៉ាងបាន​​ក្លាយ​

    ​ទៅ​​ជា​បែប​នេះ វា​បណ្តាល​មក​ពី​កត្តា​បី​សំខាន់​ គឺ មនុស្ស ពេល​វេលា និង ឥទ្ធិពល​វប្បធម៌​បរទេស ។ មូល​ហេតុ​ចម្បង​គឺ​បណ្តាល​មក​ពី​មនុស្ស​ដែល​មាន​ចិត្ត

    ​ច្រណែន​ឈ្នានីស ចង់​បាន​​អំណាច ចង់ល្បីចង់​​មាន​កេរ្ត៍​ឈ្មោះ​ បាន​មាន​គំនិត​ជ្រែក​រាជ្យ បង្ក​ឲ្យ​ស្រុក​ទេស​កើត​ជា​សង្គ្រាម​កាប់​សំលាប់​បង្ហូរ​ឈាម រហូត​ចុះ

    ​ខ្សោយ​​ ទទួល​រង​ និង​ មិន​អាច​ទប់​ទល់​បាន​ ​ការ​​​ឈ្លានពាន​​​ពី​សំណាក់​ប្រទេស​ជិត​ខាង​ ។ ​ក្រោយ​ការ​ដួល​រលំ​ក្រុង​អង្គរ ពី​រាជ្យ​ស្តេច​មួយ​ទៅ​រាជ្យ​ស្តេច​មួយ

    ខ្មែរ​បាន​រត់​គេច​ពី​សង្គ្រាម​ពី​ខាង​ក្រៅ និង​​ជួប​ប្រទះ​សង្គ្រាម​ផ្ទៃ​ក្នុងមិន​ចេះ​ស្វាង ហើយ​បាន​​ប្តូរ​ទី​តាំង​រាជធានី​ (​ជា​កន្លែង​ប្រមូល​ផ្តុំ​ក្បួន​ខ្នាត វប្បធម៌ ការ​អប់រំ) ពី

    ​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​​ឥត​ឈប់​​ឈរ ឯកសារ​វប្បធម៌ជាតិ​ ភាសា​ជាតិ ត្រូវ​បាន​បាត់​ខ្ចាត់​ខ្ចាយ ទទួល​រង​ការ​បំផ្លាញ​ លួច​យក​ទៅ​ក្រៅ​ប្រទេស និង​មួយ

    ​ចំនួន​ធំ​ត្រូវ​បានស្លាប់​ទៅ​ជា​អ្នក​ប្រាជ្ញ អ្នក​ស្រាវ​ជ្រាវសម័យ​នោះ​អស់​​ទៅ​។

    ចំណុច​ដែល​​ខ្ញុំ​បាន​លើក​ឡើង​ខាងលើ​​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អក្សរ​ខ្មែរ​ពីមួយ​ជំនាន់​ទៅ​មួយ​ជំនាន់​បាន​ប្រែ​ក្លាយ​សភាព​ខុស​ពី​លក្ខណៈ​ដើម​​​ ហើយ​ចុះ​ទន់

    ​ខ្សោយ​រហូត​កូន​ចៅ​ជំនាន់​ក្រោយ​ មិន​អាច​អាន​បាន​។

    ពិត​មែន​តែ​ពេល​វេលា​អាច​កែ​ប្រែសភាពលក្ខណៈ​របស់​ភាសា​មួយ​បាន​ក៏​ដោយ តែ​វា​មិន​អាច​ធ្វើ​ឲ្យ​បាត់​បង់​សភាព​ដើម​​ដូចភាសា​​​ខ្មែរ​សព្វ​​ថ្ងៃ​នេះ​ និង​ភាសា​ខ្មែរ

    ​សម័យ​មុន​ៗ​ទេ ។ ​ដែល​ភាសា​យើង​បាន​ប្រែ​ប្រូល​ទៅ​ជា​បែប​នេះ​ គឺ​ដោយ​សារ​ខ្មែរ​យើង​ខ្វះ​ឯក​ភាព​ជាតិ ។

    ឧបមា​ថា ការ​ព្យាយាម​កែ​ប្រែ​របស់​លោក​ កែវ​ ឈុន​ បាន​សម្រេច​ ។ លោក​​បាន​ក្លាយ​ខ្លួន​ជា​អ្នក​ប្រាជ្ញ​អក្សរ​សាស្ត្រ​ថ្មី ។ ​គឺ​បាន​ន័យ​ថា​ភាសា​ខ្មែរ​នឹង​​ត្រូវ​បាន​កែ

    ​ប្រែ​ទម្រង់ បែប​បទ​ការសរសេរ​ ក្បួន​ខ្នាត​វេយ្យាករណ៍​របស់​ខ្លួន​មួយ​បែប​ថ្មី​ទៀត ដែល​ខុស​ពី​ទម្រង់​បែប​បទ​ដែល​បាន​តាក់​តែង​ឡើង​ដោយ ពុទ្ធសាសន​បណ្ឌិត

    តាំង​ពី​ឆ្នាំ ១៩១៥ ដល់ ឆ្នាំ ១៩៦៧ ដែលបាន​ចំណាយ​​រយៈ​ពេល​ ៥២​ឆ្នាំ ដើម្បី​រួប​រួម​ រៀប​ចំជួស​ជុល បំពេញ​បន្ថែម ភាសា​មួយ​ដែល​មាន​សភាព​ទ្រុត​ទ្រោម​ឲ្យ

    ​មាន​ជីវិត​ស្រស់​បំព្រង​ឡើយ​វិញ ។

    ​លោក​បាន​លើក​បន្ថែម​​ថា អ្នក​រៀប​រៀង​បាន​លាចាក​លោក​នេះ​ទៅ​ហើយ ដូច្នេះ​វា​គួរ​តែ​មាន​អ្ន​ក​ប្រាជ្ញ​ថ្មី​មក​រៀប​រៀង​ថ្មី​ទៀត​ ។ ឧបមា​ថា​ ​អ្នក​​រៀប​រៀ​ង​ថ្មី​ម្នាក់

    ​ទៀតនោះ​ ​​បាន​លា​ចាក​លោកម្នាក់​ទៀត​នាពេលខាង​មុខ​ ដូច្នេះ​បាន​ន័យ​ថា​ខ្មែរ​ត្រូវ​រក​អ្នក​កែ​ប្រែ​ទម្រង់​ភាសា​ខ្លួន​ម្នាក់​ទៀត ឬ? តើ​កូន​ខ្មែរ​ជំនាន់​ក្រោយៗ​​ទៀត

    ​ដែល​ចង់​​សិក្សា​ស្វែង​យល់​​ពីឯកសារ​ចាស់​ៗរបស់​ខ្មែរ​​ គ្នា​ត្រូវ​រៀន​ឲ្យ​ចេះ​អាន​ភាសាជាតិ​ខ្លួន​ប៉ុន្មាន​បែប ? វា​មិន​រឹត​តែ​ធ្វើ​ឲ្យ​ភាសា​យើង​កាន់​តែ​មាន​ភាព​ចម្រូង

    ​ចម្រាស​​កាន់តែ​ខ្លាំង​ កាន់​តែ​ច្រើន​ជាង​នេះទេឬអ្វី​? ​ហេតុ​អ្វី​យើង​មិន​ខំ​ថែរ​រក្សា​ភាសា​ជាតិ​ខ្មែរ ដែល​ដូន​តា​បន្សល់​ទុក​ឲ្យ​ នៅ​គង់​វង់ រឹង​មាំ ដូច​ប្រាសាទ​អង្គរ?

    តើ​​ប្រយោជន៍​អ្វី​ដែល​យើង​គិត​តែ​នាំ​គ្នា​រំលាយ​​សភាព​រូប​រាង​ដើម ហើយ​បង្កើត​ថ្មី​មិន​ចេះ​ចប់​មិន​ចេះ​ហើយ?

    ភាសា​មួយ​ដែល​មាន​លក្ខណៈ​សម្បូរ​បែប ដូច​ជា​ភាសា​ខ្មែរ​យើងនេះ​​ តែ​​មាន​ស្វ័យ​វិវឌ្ឍន៍​​ដោយ​មិន​ចាំ​បាច់​អ្នក​ណា​ម្នាក់​ទៅធ្វើ​ការ​​កែ​ប្រែ​ទេ ។ ព្រោះ​ការ​ឆ្លង​ទៅ

    ​ឆ្លង​មក​នៃ​វប្បធម៌​បរទេស ពាក្យ​ថ្មី​ៗ​ត្រូវ​បាន​បង្កើត​ឡើង​ និង​យក​​មក​ប្រើ​ប្រាស់​ជា​រៀង​រាល់​ថ្ងៃទៅ​តាម​ការ​និយម​របស់​សង្គម​ ។ រីឯ​​ពាក្យ​ចាស់​មួយ​ចំនួន​ត្រូវ

    ​បាន​ឈប់​ប្រើ​​ដោយ​ខ្លួន​ឯង​ ​។ នេះ​ជា​លក្ខណៈ​បម្រែបម្រួល​ដោយ​ធម្មជាតិ​របស់​ភាសានិមួយៗ​ ដែល​អាស្រ័យ​​​ការ​រីក​ចម្រើន និង​រស​និយម​របស់​សង្គមទាំង

    ​នោះ​។ ​តែ​ការ​កែ​ប្រែ​ តាម​ដែលលោក​កែវ ឈុន ​បាន​ព្យាយាម​លើក​បង្ហាញ និង​កំពុង​បន្ត​អនុវត្ត ជា​​អ្វីជំរុញ​ឲ្យ​ការ​រីក​ចម្រើន​របស់​ភាសា​ ធ្វើ​ដំណើរ​ទៅ​លឿន

    ​ហួស​​ហេតុពេក​ ដែល​​​សារធារណៈ​មតិ​ទូ​ទៅ ឬ​សង្គម​ខ្មែរ​ពិបាក ឬ​ក៏​មិន​អាច​ទទួល​យក​បាន ដូច​ដែល​បាន​ឃើញ​ស្រាប់ ។

    អាស្រ័យ​និង​កាលទេសៈ​ ដែល​ស្រុក​ទេស​យើង​កំពុង​មាន​ការ​អភិវឌ្ឍន៍ ហើយ​ស្ថេរភាព​សង្គម​នៅ​មិន​ទាន់​មាន​ភាព​គង់​វង់​នៅ​ឡើយ​នោះ យើង​មិន​គួរ​ធ្វើ​អ្វី​​មួយ​

    ​ឲ្យ​សង្គម​ជាតិ​មាន​ការ​បែក​ខ្ញែក​ ខ្វែង​គំនិត ផ្ទុយ​មតិ​គ្នា​ទេ ។ យើង​គួរ​ស្វែង​រក​ឯក​ភាព​ជាតិ ខិត​ខំពង្រឹង​វប្បធម៌ជាតិ ឲ្យ​មាន​ភាព​រឹងមាំ​ ក្នុង​នោះ​ក៏​មាន

    ​ភាសាជាតិ​ផង​ដែរ ដែលមាន​តួនាទី​សំខាន់​ ក្នុង​ការ​ស្វែង​រក​ឯក​ភាព​ជាតិ ។

    លទ្ធផល និង សកម្ម​ភាព​ដែល​កំពុង​បន្ត​អនុវត្ត​ ក្នុង​ការ​ពង្រឹង​ជំហរ​របស់ភាសា​ខ្មែរ​​ឲ្យ​មាន​ភាព​រឹង​មាំ​មាន​ដូច​ជា​ ៖
    – គឺ​ការ​បង្កើត​ Khmer Unicode ដែល​ក្នុង​នោះ​មាន​តួរ​អក្សរ​ខ្មែរ ស្ទើរ​តែ​​គ្រប់​តួរ​ទាំង​អស់​ត្រូវ​​​បាន​បង្កើត​ឡើង​វិញ តួយ៉ាង​ស្រះ​ពេញ​តួ​ជាដើម ។ រីឯ​​ការសរសេរ

    ​តាម​របៀប​បែប​ផែន ដែល​មានជើង​តម្រួត​ក៏​ត្រូវ​បាន​សម្រួល​ឲ្យ​មាន​លក្ខណៈ​ងាយ​ស្រួលជាង​មុន ​ដើម្បី​តម្រូវ​​តាម​លក្ខណៈ​វេយ្យាករណ៍​ និង​មិន​មែន​ជា

    ​ឧបសគ្គ​ក្នុង​វាយ​បញ្ចូល​ក្នុង​កុំ​ព្យូទ័រ ។ ចំណុច​សំខាន់​គឺ​វា ស្រប​តាម​​បទដ្ឋាន​​ភាសា​ ដែល​មាន​ចែង​ក្នុង​វចនានុក្រម​ភាសា​ខ្មែរ ដែល​យើង​បាន​យក​ធ្វើ​ជាមួល

    ​ដ្ឋាន​​គ្រឹះ​នៃ​​ភាសាជាតិ​ ។
    – ការ​រៀប​រៀង និង​ បង្កើត​​ឡើង​នូវ វចនានុក្រម​អក្ខរាវិរុទ្ធ របស់​រាជបណ្ឌិត​សភា​កម្ពុជា ដើម្បី​កែ​កំហុស​អក្ខរាវិរុទ្ធ មួយចំនួន​ដែល​បាន​ប្រទះ​ឃើញ​ក្នុង​ការ

    ​ប្រើប្រាស់​​ភាសា​​រយៈ​ពេល​កន្លង​មក និង​កែកំហុស​ឆ្គងមួយ​ចំនួន​ ដែល​មាន​​ក្នុង​វចនានុក្រម​ភាសា​ខ្មែរ ។
    – ការ​រៀប​ចំ និង បោះ​ពុម្ភផ្សាយ​ឡើង​វិញ​ នូវ​សៀវ​ភៅ​​សិក្សា​របស់​ក្រ​សួង​អប់រំ ដែល​ក្នុង​នោះ​មាន​ការ​កែ​កំហុស​ឆ្គង ឬ ចំណុច​ស្រពេច​ស្រពិល​មួយ​ចំនួន​ ដែល

    ​កន្លង​មក​យើង​មិន​ទាន់បាន​ធ្វើ​​ការ​ឯកភាព​គ្នា​ក្នុង​ការ​ប្រើ​ភាសា ។
    – ការ​សរសេរ ភាសា​ខ្មែរក្នុងទំព័រ​សារព័ត៌មានក្នុង​ស្រុក ទស្សនាវដ្តីក្នុង​ស្រុក ។ល។ ត្រូវ​បាន​ និង​កំពុង​ពង្រឹង និង​កែ​តម្រូវ​ឲ្យស្រប​តាម​លក្ខណៈបទដ្ឋាន​តែ

    ​មួយ​ ។
    នៅ​មាន​លទ្ធ​ផល និងសម្មកម្ម​ភាព​ជាច្រើន​​​ទៀត ដែល​ខ្មែរ​កំពុង​ស្វែង​រក​ឯកភាពភាសា​ជាតិ ដែល​ខ្ញុំ​មិន​បាន​រៀប​រាប់​ជូន​អស់​ ។

    គ្នាន​ពាក្យ​ថា​ខុស ឬ ត្រូវ​ សម្រាប់​ការ​បញ្ចេញ​មតិ របស់​បុគ្គល​ណា​ម្នាក់​ឡើយ ព្រោះ​បុគ្គល​ម្នាក់​ៗមាន​សិទ្ធ​ស្មើរ​គ្នា​ក្នុង​ការ​បញ្ចេញ​មតិ ។ តែ​កំហុសឆ្គង​​អាច

    ​កើតមាន​ឡើង​ នៅ​ពេល​ដែល​ទង្វើ​ណាមួយ​របស់​បុគ្គល​ណាម្នាក់​ ដែល​មាន​ការ​ប៉ះពាល់​ដល់​សិទ្ធ​របស់​បុគ្គល​ផ្សេង ឬសាធារណៈ​​ប្រយោជន៍ ហើយ​សំខាន់​វា​

    ​ជា​អ្វី​​ដែល​សង្គម ឬ​ មនុស្ស​ភាគ​ច្រើន​ចាត់​ទុកថា​វា​ខុស ឬ​ វា​ផ្ទុយ​ច្បាប់​នោះ​ឯង​។

    ខាង​លើ​នេះ​ ជា​គំនិត​យោបល់​ របស់​ខ្លួន​ខ្ញុំបាទ​ផ្ទាល់​ ដែល​បាន​​បក​ស្រាយ​ តាមរយៈ​ចំណេះ​ដឹង​បន្តិច​បន្តួច​​​ដែល​នៅ​មាន​ចំណុច​ខ្លះចន្លោះ​ជា​ច្រើន​​ទៀត

    ​ខាង​ផ្នែក​ភាសា​ វប្បធម៌ និង​​ប្រវត្តិសាស្ត្រ​ជាតិ ។ ខ្ញុំ​​បាទ​រីក​រាយ និង​ស្វាគមន៍​ទទួល​នូវ​រាល់​ មតិ​រិះគន់ កែតម្រូវ​លើ​កំហុស​ឆ្គង​ណា​មួយ​ដែល​កើតមាន​ឡើង

    ដោយ​ចេតនា​ ឬ​អចេតនា​ក្តី ។ ហើយ​ក៏​សូម​អភ័យ​ទោស​ចំពោះ​លោក កែវ​ ឈុន​ និង​ អ្នក​អាន​ផ្សេង​ទៀត​ផង​ដែរ​ ​នូវ​​រាល់​ពាក្យ​ពេចន៍​ មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ

    ​ដោយ​សេចក្តី​គោរព និង​រាប់​អាន។

    ពី​​ខ្ញុំ​បាទ វីរិយា

  11. ខ្ញុំ​យល់​ស្រប​នឹង​អ្វី​ដែល​ Mr. V លើក​ឡើង។ ប្រសិន​បើ​យើង​ម្នាក់ៗខំ​ប្រឹង​អភិរក្ស​ភាសា​ខ្មែរ ដោយ​មិន​ទំលាក់​កំហុស​តែទៅ​លើ​ពេល​វេលា នោះ​ភាសា​យើង​ពិត​ជា​គង់វង្ស​ជានិច្ចនិរន្ត។
    ហើយ​ម្យ៉ាង​វិញ​ទៀត បើ​យើង​មាន​បំណងចង់​ឲ្យ​ភាសា​យើង​វិវឌ្ឍន៍​ទៅ​មុខ​ គឺ​សូម​ឲ្យ​ដើរ​តាមដើរ​ទៅ​រក​ភាព​កាន់​តែ​ប្រត្យ័តភាព គឺ​មិន​មែន​ដើរ​ទៅ​រក​ភាព​ផ្តេសផ្តាស ត្រឡប់​ត្រឡិន បែប​មិន​ប្រាកដប្រជា​នោះ​ទេ។
    យើង​គួរ​តែ​នាំ​គ្នា​មាន​មោទនភាព​នឹង​ភាព​សម្បូរ​បែប​របស់​ភាសា​ជាតិ​យើង​បច្ចុប្បន្ន។ ខ្មែរ​អ្នក​លេង​កំណាព្យ​កាព្យ​ឃ្លោង អាច​តាក់​តែ​ជា​ល្បះ​ឃ្លា ដែល​មាន​ភាព​រណ្តំ​ណែង​ណង​ ចាប់​ចុង​ចួន ជាមួយ​ពាក្យ​ពេចន៍​រាប់​មិន​អស់ ដែល​ចំពោះ​ភាសា​បរទេស​ខ្លះ​មិន​អាច​ប្រៀប​បាន។ ពាក្យ​ខ្មែរ​និមួយៗ​ បើ​យើង​វិភាគ​ឲ្យ​ដិតដល់​ សុទ្ធ​តែ​មិន​ប្រភព​ ឬ​ន័យ​ដើម​សឹង​តែ​ទាំង​អស់​។ តែ​ប្រសិន​បើ​យើង​នាំ​គ្នា​សរសេរ​តាម​លំនាំ​របស់​​លោក កែវ​ ឈុន​ វិញ ប្រាកដ​ពាក្យ​ខ្មែរ​នឹង​ត្រូវ​បាន​សរសេរ​យ៉ាង​ត្រឡប់​ត្រឡិន គ្មាន​ក្បួន​ខ្នាត រក​អត្ថន័យ​ដើម​ពុំ​ឃើញជាក់​ជា​មិន​ខាន៕

    វណ្ណា

  12. ស្ដាប់ លោកវិរិយាធ្វើការបរិយាយ វិភាគពិតជាពាក្យពិរោះផ្អែមពិសា គួរអោយចង់ស្ដាប់
    មែនទែន ហើយខ្ញុំស្ទើររកពាក្យអ្វីសរសេរទៀតលែងបានទៅហើយ។
    លោកវិរិយា !.! លោកប្រាកដជាមានសំដីថ្វីមាត់ និងវីរភាពជាតិដ៏ខ្ពង់ខ្ពស់ណាស់ «ព្រះកា
    ល» ដែលខ្ញុំបានលើកយកមកនិយាយជំរាបជូននោះ ខ្ញុំក៏បានបញ្ជាក់ប្រាប់ហើយថា នរណាៗ
    ក៏មិនអាចក្លែងធ្វើជាព្រះកាលនេះបានជាដាច់ខាត ព្រោះវាជាធម្មជាតិម្យ៉ាង ចាប់កាន់មិនបាន
    គ្មានរូប គ្មានខ្លួន គ្មានក្លិន គ្មានរសម្ផស្សល្អអាក្រក់ អ្វីទាំងអស់ហើយក៏គ្មានម៉ាស៊ីនគ្រឿង
    ចក្រអែងអូសទាញកាលវេលានេះបានដែរ ជាធម្មជាតិកើតអែង រលត់អែងយ៉ាងនេះ។
    លោកវិរិយា លោកឃើញទេ? យើងបានជជែកគ្នាមកកាន់យូរណាស់មកហើយ លោក
    ត្រូវចំនាយពេលវេលាយ៉ាងតិច ៣ម៉ោង លោក ទឹម បឿនក៏ប្រហែល ៣-៤ ម៉ោង ហើ
    យខ្ញុំអែណេះវិញត្រូវប្រញិបប្រញាប់បង្ហើយការងារ វិលមកផ្ទះ ដើម្បីបានសរសេរតប
    ទៅកាន់ប្រិយមិត្ដរាល់គ្នាវិញ ព្រោះខ្លាចអ្នករាល់គ្នាខឹងសំបារ ព្រោះអ្នករាស់គ្នាយស់ថា លោកកែវ ឈុន កែប្រែអក្សរខ្មែរអស់រលីង អស់ពេលវេលាច្រើនមិនចាញ់ពួកលោក
    ប៉ុន្មានដែរ។ ឃើញថា លោកបានបកស្រាយមួយមាត់មោ ខ្ញុំបន្ថែមមួយមាត់ដែរទៅ កើតបានជាពាក្យឆ្លើយឆ្លងហូរហែមក សរុសេចក្ដីទៅតើយើងបានសំរេចប្រយោជន៍អ្វីខ្លះ
    ដែរទេ? មើលទៅវារហាក់ដូចជារទីសរទាសយ៉ាងម៉េចមិនដឹង សមដូចពាក្យចាស់ថា
    «រទីសរទាស ដូចរាស្រ្ដអត់ស្ដេច» ដូច្នេះ តើប្រទេសនិមួយៗ ស្ថាប័ននិមួយៗ ត្រូវតែមាន
    អ្នកដឹកនាំទេ? អែស្ថាប័នផ្នែកអក្សរសាស្រ្ដរបស់យើងកំពុងនិយាយវិញ មាន «អ្នកប្រាជ្ញា
    ថ្មី» មិនមែនបានសេចក្ដីថា អ្នកប្រាជ្ញថ្មីមកធ្វើការដោះដូរកែប្រែ គ្រប់កាលសម័យដូចលោក
    វិរិយាលើកអធិប្បាយនោះទេ អ្នកប្រាជ្ញថ្មីមកឈរជាមេ ជាអ្នកដឹកនាំយ៉ាងនេះអែងប៉ុ
    ណ្ណោះ។

    នេះសេចក្ដីប៉ងប្រាថ្នា ការចង់បានរបស់ខ្ញុំ ហើយខ្ញុំក៏ឃើញមានការបោះពុម្ពជាសៀវចេញ
    បង្រៀនប្រូងព្រាតទៅហើយ ហើយបើសៀវភៅនោះមិនអនុញ្ញាតដោយក្រសួងអប់រំនោះ
    សូមលោក Naraths មេត្ដាទៅសួរស្រសួងនោះផងទៅ។

    សូមអភ័យណ៎ា !.. លោក វិរិយា!.. បើមានអ្វីៗដែលខ្ញុំធ្វើអោយលោកមិនសប្បាយចិត្ដ។

    ខ្ញុំសូមលើកយកពាក្យ៤ម៉ាត់ដែលធ្វើអោយក្លាយទៅ​ជាមានរឿងអំពើហឹង្សាដ៏សាហាវ
    ផង ពាក្យនោះគឺ «កុសលាធម្មា» លោកជ្រាបទេថា លោកសង្ឃវត្ដ ខ្លះសូត្រថា កុ -ស-
    លា -ធម-មា អែលោកវត្ដខ្លះ សូត្រ កុ -ស -ឡា -ធម -ម៉ា គ្រាន់តែប៉ុណ្ណេះទេលោក
    សង្ឃពីរវត្ដកើតទំនាស់ វាយក្បាលគ្នាចេញឈាមទៅ តើនេះកើតឡើងពីអ្វី ?…។ សូមមេត្ដាស្វែងរកយល់ដឹងខ្លួនអែងចុះ។
    ខ្ញុំសូមអស់យោបល់ត្រឹមនេះ។

    ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់។

    ខ្ញុំបាទកែវ ឈុន

  13. សូម​ថ្លែង​អំណរគុណលោក​ កែវ​ ឈុន ដែល​បាន​លើក​សសើរ​ពី​សំណេរ​របស់​ខ្ញុំ​ ។

    អំពី​​​ព្រះ​កាល​ដែល​ខ្ញុំបាន​​​លើកឡើង​ខាង​លើ​​ វា​គ្រាន់​ជា​ការ​ប្រៀប​ធៀប​តែ​ប៉ុណ្ណោះ​ ។ បើ​យើង​និយាយ​តាម​វិទ្យាសាស្ត្រ​ ព្រះ​កាល​ជា​ធម្មជាតិ ដែល​មិន​អាច​ចាប់​កាន់ មិន​អាច​បញ្ឈប់​ដំណើរ​ទៅ​មុខ​បាន ។ល។
    តែ​ការ​ប្រៀប​របស់​ខ្ញុំ​បាទ ខ្ញុំ​យល់​ឃើញ​ថា ក្នុង​​ជំនឿ​របស់​ប្រជាជន​យើង “ព្រះ​កាល”​ ជា​តួអង្គ​មួយ​​ ដែល​មាន​តួនាទី ជា​អ្នក​គ្រប់​គ្រង​ដំណើរ​ប្រព្រឹត្ត​ទៅ​​របស់​ពេល​វេលា បង្ក​ឲ្យ​មាន​ថ្ងៃ​ មាន​យប់ មាន​ខែ មាន​ឆ្នាំ មាន​រដូវ ។ល។ សូម​ថ្លែង​អំណរគុណ​លោក​ម្តង​ទៀត​​ដែល​បាន​ចូល​មក​ពន្យល់​បក​ស្រាយ​បន្ថែម ។

    ចំណែក​ឯ​ក្រុម​អ្នក​ប្រាជ្ញ​ថ្មី​ ក្នុង​ន័យ​ដែល​​លោក​បញ្ជាក់​បន្ថែម ប្រហែល​ជា​​មិន​ចាំ​បាច់រក​ឯណា​​ទេ ព្រោះ​ពួក​គាត់​សព្វ​ថ្ងៃ គឺ​ព្រឹទ្ធា​ចារ្យ​​ជា​ច្រើន​រូប ដែល​ជា​សមាជិក​រាជ​បណ្ឌិត​សភា​កម្ពុជា ដែល​កំពុង​ស្វែង​រកចំណុច​រួម​​​របស់​ភាសា ធ្វើ​ការ​ស្រាវ​ជ្រាវ​បន្ថែម បង្កើត​ឲ្យ​​មាន​បទដ្ឋាន កែ​កំហុស​ឆ្គង និង ពង្រឹង​បន្ថែមូល​ដ្ឋាន​គ្រឺះ​ភាសា​ជាតិ​ដែល​មាន​ស្រាប់​ ហើយ​ក៏​រង់​ចាំទទួល​ស្តាប់​ការ​យល់​ឃើញ​ផ្សេង​​របស់​មជ្ឈដ្នាន​ខាង​ក្រៅ​ដែរ។

    រឿង​សៀវ​ភៅ ​ខ្ញុំ​មាន​គំនិត​ស្រប​លោក Naraths ដែរ ព្រោះ​នៅ​ស្រុក​ខ្មែរ​យើង​សព្វ​ថ្ងៃ​នេះ ក្រសួង​អប់រំ ក៏​ដូច​ជា​ក្រសួង​ព័ត៌​មាន មិន​អាច​គ្រប់​គ្រង​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ទេ តែ​សង្ឃឹម​ថានា​ពេល​ដ៏​ខ្លី​ខាង​មុខ​ ការ​សរសេរ និង​បោះពុម្ភ​ផ្សាយ ​នឹង​បាន​ល្អ​ប្រសើរ​ជាង​នេះ ។

    ខ្ញុំ​បាទ​មិន​មាន​ចំណេះ​ដឹង និង​មិន​​អា​ច​អាន​ភាសា​ បាលី និង សំស្ក្រឹត​ បានទេ ។ ដូច្នេះ​បើ​មាន​កំហុស​ឆ្គង​ដែល​កើត​មាន​ឡើង​ក្នុង​ការ​បក​ស្រាយ​ សូម​មេត្តា​ខន្តី​អភ័យ​ទោស និង​ធ្វើ​ការ​កែ​តម្រូវ​ផង ។

    “កុ​ស​លា​ធម្មា” ហេតុអ្វី​បានជា​មាន​អាន​ចេញ​ជា​ពីរ​បែប?
    បែប​ទី ១ អាន​ថា កុ-ស-ឡា-​ធម-មា
    បែប​ទី ២ អាន​ថា កុ-ស-ឡា-ធម-ម៉ា
    និយាយ​ពី​ការ​សួត្រ​ធម៌​របស់​ព្រះ​សង្ឃ​ខ្មែរ​យើង​ឃើញ​ថា​មាន​ការ​សូត្រ​ពីរ​បែប ស្រដៀង​គ្នា ។​ គឺ​ការ​សូត្រ​របស់​ព្រះ​សង្ឃ​ដែលជា​គណ​មហានិកាយ ​និង​ជា​ការ​សូត្រ​របស់​ព្រះ​សង្ឃ​ដែល​ជា​គណៈ​ធម្មយុត្តិ​កនិកាយ​ ។
    តាម​ដែល​ខ្ញុំ​ធ្លាប់​បាន​ស្តាប់​គណៈទាំង​ពី​រ​នេះ​សូត្រ ។ បែប​ទី ១ ជា​ការ​សួត្រ​របស់​ព្រះសង្ឃ​ដែល​ជា​គណៈ​មហានិកាយ រីឯ​ការ​សូត្រ​ បែប​ទី ២ ជា​ការ​សូត្រ​របស់​ព្រះ​សង្ឃ​ដែល​ជា​គណៈ​ធម្មយុត្តិ​កនិកាយ ។ គណៈទាំង​ពីរ​ធ្លាប់​មាន​រឿង​ចម្រូង​ចម្រាស​កើត​ឡើង​ច្រើន​ដង​ដែរ ខ្ញុំ​ថា​នេះ​មក​ពី​យើង​ខ្វះ​ការ​ឯកភាព​គ្នា​ហ្នឹង​ឯង ។

    ការ​ដែល​លោក និង​ខ្ញុំ​ បាន​ធ្វើ​ការ​ជជែក​វែក​ញែក​គ្នា​នេះ ​ពិត​មែន​តែ​ថា​មិន​អាច​រក​ទី​បញ្ចប់​ ឬ គ្មាន​គោល​ដៅ​ពិត​ប្រាកដ​បាន​មែន​ ។ តែ​ចំពោះ​ខ្លួន​ខ្ញុំ​ផ្ទាល់​បាន​ចាត់​ទុក​ថា វា​មាន​សារៈ​សំខាន់ និង​មាន​​តម្លៃ​ណាស់​ ព្រោះ​វា​​បាន​ផ្តល់​នូវ​គំនិត និង​​ចំណេះ​ដឹង​បន្ថែម​ដល់​រូប​ខ្ញុំ​ ។ ហើយ​លោ​​ក៍​បានស្រាយ​នូវ​ចម្ងល់​ ពី​មូល​ហេតុ​នៃ​ការ​សរសេរ​របស់​លោក ដល់​​មិត្តៗ​ដែល​ចូល​មក​អាន​ក្នុង​ទំព័រ​បណ្តាញ​នេះ​ជា​ច្រើន​អ្នក ក៏​ដូ​ច​ជា​រូប​ខ្ញុំ​ផ្ទាល់​ ដែល​​ជា​កូន​ខ្មែរ​ ចង់​ចេះ​ចង់​ដឹង​ឲ្យ​ច្បាស់​ពី​ភាសា​ជាតិ​ ។

    ​ខ្ញុំ​​សូម​បញ្ជាក់​បន្ថែម​​ថា​ ​គោល​គំនិត​ចម្បង​របស់​​​ខ្ញុំ​ ក្នុង​ការ​ជជែក​វែក​ញែក​តវ៉ា​នេះ គឺ​​​ចង់​ឃើញ​ការ​សរសេរអក្សរ​ខ្មែរ​នៅ​តាម​បណ្តាញ​ផ្សេង​ ដែល​មាន​លក្ខណៈ​ជា​សាធារណៈ​ ឲ្យ​មាន​លក្ខណៈ​ត្រឹម​ត្រូវ​ស្រម​តាម​បទដ្ឋាន​ភាសាជាតិ ។

    សេចក្តី​គួរ​ពុំ​គួរ ​សួម​មេត្តា​ខន្តី​អភ័យ​ទោស​ដល់រូប​​ខ្ញុំ​បាទ​ផង។

    ដោយ​សេចក្តី​គោរព​​ស្រឡាញ់។

    ពី​ខ្ញុំ​បាទ វីរិយា

  14. ខ្ញុំ​កាន់តែ​ជិត​ឆ្កួត​ហើយ ពាក្យ​ខ្មែរ​ម្តង​សរសេរ​អញ្ចេះ ម្តង​សរសេរ​អញ្ចោះ យក​ជាការ​មិន​បាន!!!!!!!!!! អ្នក​ខ្លះ​ប្រកាន់​តាម​ សម្តេច​សង្ឃ​ ជួន ណាត ហើយ​អ្នក​ខ្លះ​តាម​ក្រសួង​អប់រំ…???? គ្មាន​ការ​កំណត់​យក​មួយ​ណា​អោយ​បាន​ច្បាស់​លាស់!!!!! ម្នាក់​ៗ​ប្រកាន់​ត្រូវ​រៀងៗ​ខ្លួន!!! យើង​គួរ​តែ​លើក​យក​បញ្ហា​មួយ​នេះ​ ទៅ​ជជែក​នៅ​ក្នុង​គេហទំព័រ​ របស់​ក្រសួង​អប់រំ​ ទើប​ល្អ!!!

  15. ជំរាប​សួរ​លោក កែវ ឈុន!
    “កាល​ពី​កុមារ​ភាព ខ្ញុំ​រៀន​សាលា​វត្ត​នៅ​ស្រុក​ជនបទ​មាត់ញក​មួយ មាន​គ្រូ​បង្រៀន​ជា​លោក​សង្ឃ លោក​កាច​សំបើម​ណាស់ ខុស​មួយ វៃ​មួយ​(មួយ​រំពាត់)…” ខ្ញុំ​ឆ្ងល់​ថា តាម​ព្រះ​ពុទ្ធ មាន​ពុទ្ធិការ​ថាៈ មិន​អោយ​ធ្វើ​បាប មនុស្ស សត្វ… ចុះ​ហេតុ​អ្វីព្រះ​សង្ឃ​ខ្មែរ​ចូល​ចិត្ត​វាយ​ម្លេះ?????
    សំណូម​ពរ​ពី​ខ្ញុំ៖
    សូម​លោក​មេត្តា​សរសេរ​ផ្តល់​នូវ​អំណះអំណាង​ ពី​ហេតុ​ផល​ដែល​លោក​សរសេរ​ប្លែកៗ​ដូច​ជា​”អុសភា…” នៅ​ក្នុង​គេហទំព័រ​របស់​លោក​ផង ដើម្បី​អោយ​អ្នក​ដែល​បាន​ចូល​អាន​ក្នុង​គេហទំព័រ​របស់​លោក​ លែង​ឆ្ងល់ បាន​យល់​ជ្រាប​ច្បាស់​ផង ពី​ការ​សរសេរ​របស់​លោក។
    សូម​អរគុណ!

  16. លោក កែវ​ ឈុន កំពុង​នៅ​រស់ ខ្ញុំ​កំពុង​នៅ​រស់ ហើយ​អ្នក​ទាំង​អស់​គ្នា​ក៍​កំពុង​នៅរស់ អក្សសាស្រ្ត​ខ្មែរក៍​មិន​ស្លាប់​ ហើយ​ក៍​មិន​ទាន់​ធ្វើ​ឲ្យ​យើង​ចលាចល​គ្រប់​គ្រង​មិន​កើត​ឯណា ហេតុ​អ្វី​បាន​ជា​លោក កែ​វ ឈុន បែ​ជា​ទំលាក់​កំហុស​ទៅ​នឹង​ពេល​វេលា «ព្រះ​កាល» នោះទៅ​វិញ?? បើ​លោក​​មាន​ចិត្ត​អភិរក្ស​អក្សសាស្រ្ត​ខ្មែរ​ពិត​ប្រាកដ លោក​គួ​តែ​រិះ​រកវិធី​សាស្ត្រ​ណាឲ្យ​អក្សសាស្ត្រ​យើង​គង់វង្ស បោះបង់​នូវ​ទង្វើ​ណា​មួយ​ដែល​ឈាន​ទៅ​រក​ការ​ហិន​ហោច​​​ទើប​ជា​ការ​ត្រឹម​ត្រូវ។ បើ​ខ្ញុំ​និង​លោក ក៍​ដូច​ជា​យើង​ទាំង​អស់​គ្នា​យល់​ឃើញ​ថា​មាន​ការ​កែរប្រែ​ថ្មី(ដោយ​ជន​មួយ​ក្រុម​តូច) ដែល​យើង​យល់​ឃើញ​ថា​មិន​ត្រឹម​ត្រូវ​ យើង​ត្រូវ​រារាំង​ដាច់​ខាត មិន​មែនទទួល​យក​ទាំង​ងងើល​នោះ​ទេ។
    ចំពោះ​ខ្លួន​ខ្ញុំ​ផ្ទាល់​យល់​ថា ភាសា​ខ្មែរ​យើង​បច្ចុប្បន្ន បន្ទាប់​ពី​ការ​រៀប​ចំ​របស់​សម្តេច​ ជួន ណាត​ មកគឺ​ស្ទើ​តែ​ត្រឹម​ត្រូវ​ឥតខ្ចោះ​ហើយ(សូម​ស្តាប់​ពី​កិច្ចសម្ភាស​នានា​របស់​សម្តេចនៅ​ទីនេះ) ហើយ​រាជ​បណ្ឌិត​សភា​ យើង​ទៀតសោត ដែល​មាន​ លោក ឈាង​ វិបុល ជា​សមាជិក​ផ្នែក​អក្ស​សាស្ត្រ​ខ្មែរ​ស្រាប់ ក៍​លោក​ធ្លាប់​សិក្សា​ស្រាវ​ជ្រាវ​ពី​ប្រត្យ័ត​ភាព​របស់​អក្សសាស្ត្រ​យើង ហើយ​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តីប្រជាប្រិយ​ផង​ដែរ ដោយ​ផ្អែក​ទៅ​លើ​អ្វី​ដែល​សម្តេច​ ជួន​ ណាត​បន្សល់​ទុក​មក៕

  17. ខ្ញុំសូមមេត្ដាឆ្លើយដោយខ្លីចុះ ខ្ញុំបានបង្ហាញនៅខាងលើក្នុងមែល ផ្ញើទៅអោយបឿន ត្រង់
    (វចនានុក្រមភាគទី២ បោះពុម្ពគ្រាទី៥ ទំព័រ ១៤៦២ បន្ទាត់ទី១៨ សូមទៅអានមើលចុះ)លោក
    បឿនក៏បានសរសេរចំលងមកដាក់ទីនេះហើយ សូមទៅមើលផងចុះ។

    បើសរសេរ អុសភា ហើយអាន ឧសភា មិនបាននោះវាសំរេចទៅលើកលោកទេ ។

    ដូចរឿងលោកសង្ឃសូត្រធម៌ ខ្ញុំនិយាយខាងលើហើយ ប៉ុនែ្ដខ្ញុំភ្លេចបញ្ជាក់ប្រាប់ពីមូល
    ហេតុ ដែលលោកឈ្លោះគ្នា វាយគ្នាបែកក្បាលនោះ រឿងគឺវាអីចេះអែង ៖
    លោកវត្ដដែលនិយមសូត្រថា មា ចោទលោកដែល សូត្រថា ម៉ា ថា ៖ អូ!. ពួកអាម៉ា សេះ
    កុបហ្នឹងអី (ម៉ា ភាសាថៃ បានសេចក្ដីថា សេះ រឺ ថាឆ្កែ ក៏បានតាមការធ្ងន់ស្រាលរបស់គេ)
    អែលោក ដែលសូត្រថា ម៉ា ចោទទៅវិញថា ៖ អូ!.. ពួកអា «មារ» ជ្រែកហ្នឹងអី ។ រឿងវា
    មានប៉ុណ្ណឹង ហើយវាក៏បែកគឹលឡើងវៃគ្នាបែកក្បាលទៅ។

    អែរឿងអាន អុសភា រឺ ឧសភានេះ លោកក៏អាចវាយតំលៃ កែកាលៃអានបានគ្រប់យ៉ាង
    តាមលោកចង់ប៉ុណ្ណោះ។

    រឿងដែល Kounkhmer ថាជិតឆ្កួតហើយ មិនដឹងជាយកមួយណាទេ មួយសម្ដេចសង្ឃ
    ជួន ណាត មួយទៀតក្រសួងអប់រំ រឿងនេះបើតាមយោបល់ខ្ញុំ វាគ្មានអ្វីពិបាកទាល់តែសោះ
    បើយើងបើកចិត្ដអោយទូលាយបន្ដិច កុំចង្អៀតចង្អល់ពេកនោះ យើងពិតជាទទួលយកបាន
    ទាំងពីរបែប អិតមានមួយណាខុស អិតមានមួយណាត្រូវទេ គឺថាសរសេរបានទាំងពីរបែប
    តាមការស្រលាញ់។
    (ខ្ញុំសូមមេត្ដាអភ័យទោសផងណ៎ា ចំពោះឃ្លាត្រង់នេះ)ព្រោះតែយើងម្នាក់ៗមាន មានៈពេ
    ញៗខ្លួន ចេះតែនិយាយថា ខេមរយានកម្ម ក្រសួងអប់រំ កែលុបបំបាត់អក្សរអស់ (អក្សរ ណ អក្ស ឡ )ជាដើម ខ្ទេចអស់ហើយ ចំពោះខ្ញុំមើលឃើញមិនមានបាត់អ្វីទាស់តែសោះ
    គ្រាន់តែមានការប្រើតិច រឺ ច្រើនជាគ្នាបន្ដិបន្ដួចប៉ុណ្ណោះ។

    រឿងមានពីរ មានបីនេះ វាធ្វើអោយពិបាកណាស់ ខ្ញុំមិនប្រកែកទេ ប៉ុន្ដែភាសាខ្មែរយើងវា
    មានអីចឹង ដូចប្ដីប្រពន្ធពីរនាក់មុនដំបូងពោលពាក្យពិរោះផ្អែម ល្ហែមរកគ្នាថា «បងសំលាញ់
    អា៎ !..រឺ ក៏ អូនអា៎ !!» យ៉ាងនេះជាដើម តែបើស្រាប់តែប្ដីពោលថា «ង្កែង…» ហើយប្រពន្ធ
    កំពុងដាំបាយក្បែរ«ចង្ក្រាន រឺ ជើងក្រាន» មានគល់អុសផង ទុបអាកំហឹងហ្នឹងមិនទាន់ ប្រ
    ហែលជាគល់អុសសំពងត្រូវក្បាលអែប្ដីនោះហើយ។

    ខ្ញុំសូមទោសនិយាយរោយរាយណាស់ហើយ។

    ដោយសេចក្ដីគោរពខ្ពស់
    ខ្ញុំកែវ ឈុន

  18. ​ខ្ញុំនៅតែមិនគាំទ្រឡើយ ចំពោះអក្ខរាវិរុទ្ធដែលលោកសរសេរទាំងអស់នេះ ពីព្រោះថា បើលោកសរសេរដូច្នេះ មានន័យថាលោកបានលុបបំបាត់នូវស្រះ ខ្មែរមួយចំនួនហើយ គឺជាស្រះ ពេញតួនេះតែម្តង។ ម្យ៉ាងទៀតការដូចនេះ ក្រសួងមិនទាន់បានប្រកាស់ជាសាធារណះនៅឡើយទេ ឬក៏អាចនិយាយថា ក្រសួងមិនបានអនុញ្ញាតក៏ថាបានដែរ ព្រោះថានៅស្រុកយើងនេះក្រសួងអប់រំ ក៏មិនទាន់មានលទ្ធភាពនឹងត្រួតពិនិត្យអោយបានគ្រប់ជ្រុងជ្រោយដែរ ដូចនេះ បើលោកមានលទ្ធភាព សូមលោកមេត្តាសរសេរទៅតាមបទដ្ធានភាសាជាតិ យើងសិនបានទេ?
    សូមអរគុណទុកជាមុន

    អំពីខ្ញុំ សុខឿត

  19. ខ្្ញុំសូមសារភាពថាខ្ញុំក៏មិនចេះអក្សរខ្មែរ ជ្រាលជ្រៅដូចពួកអស់លោកទេ តែខ្្ញុំគិតថា សរសេរអក្សររបៀបម៉ិច ក៏សរសេរទៅចុះ ចំពោះលោក កែវឈុនដែលខិតខំសរសេរ ជាភាសារខ្មែរ គីចាត់ទុកថា​ លោកស្រឡាញ់ភាសាយើងខ្លាំងណាស់ទៅហើយ បើសិនជាយើង​ រវល់តែទិតៀនគ្នា​ ថាអ្នកនេះរីអ្នកនោះ មានគំនិតចង់ បំផ្លាញជាតិ​ព្រោះសរសេរ អក្សរខុសអក្ខរាវិរុទ្ធ​ ខ្ញុំគិតថាវាដូចជាហួសហេតុពេក។

    ពីខ្្ញុំ ទុំ វណ្ណះ

  20. ឧសភា=អុសភា, អ៊ុសភា?????
    តាំង​ពី​ជីដូន​ជីតា​ខ្ញុំ រហូត​មក​ដល់​ខ្ញុំ មិន​ដែល​គ្រូណា​សរសេរ​ អុសភា។ បើ​សិន​ជា​នាំ​គ្នា​សរសេរ​ដូច​លោក​ ឈន់ ខ្ញុំ​ត្រូវ​រៀ​ន​អាន​ភាសា​ខ្មែរ​ម្តង​ទៀត​ហើយ។
    លោក​ ឈន់ ថា​ម្នាក់ៗ​មានៈ​ពេញ​ខ្លួន តែ​តាម​ពិត​ទៅ​គឺ​លោក​ទេ ដែល​មានៈ​ពេញ​ខ្លួន។
    ខ្ញុំ​ចង់​សួរ​លោក​ ឈន់​ ថា​តើលោក​មក​ពី​ខេត្ត​ណា​ដែរ? ព្រោះ​អ្វី​ដែល​លោក​បាន​សរសេរ​ខាង​លើ ឃ្លារ​មួយ​ចំនួន​ខ្ញុំ​មិន​យល់សោះ!!!​ ដូចជា៖
    – យ៉ាងនេះជាដើម តែបើស្រាប់តែប្ដីពោលថា «ង្កែង…»
    – ប្រហែលជាគល់អុសសំពងត្រូវក្បាលអែប្ដីនោះហើយ។
    – ហើយវាក៏បែកគឹលឡើងវៃគ្នាបែកក្បាលទៅ។
    -………
    មួយឃ្លាៗ​ដែល​លោក​ឈុនសរសេរ​សុទ្ធ​តែ បែក​ក្បាល សំពង​ក្បាល វៃ​គ្នា… លោក​គ្មាន​ឧទាហរណ៍ (សរសេរ​តាម​លោក​ឈន់៖ អុទាហ ឬ អ៊ុទាហ????) ណា​ផ្សេង​ ដែលមាន​ពាក្យ​ល្អៗ​មក​និយាយ​ទេឬ????
    យើង​មិន​មែន​ជា​ក្មេង​បៀម​ដៃ​ទេ អោយ​ចេះ​ឆ្ងល់​ផង កុំ​ឃើញ​ក្របី តែគេថា​​គោ យើង​ថាគោ​តាម​គេ​ដែរ​នោះ!!!!
    ខ្ញុំ​គាំ​ទ្រ​សម្តី​របស់ វណ្ណា ទាំង​អស់ ជា​ពិសេស​ឃ្លា​មួយ​នេះ៖ “មិន​មែនទទួល​យក​ទាំង​ងងើល​នោះ​ទេ”។

  21. ខ្ញុំចូលចិត្តអត្តាធិបាយយ៉ាងក្បោះក្បាយ របស់លោកកែវឈន់ គាត់បកស្រាយងាយស្រួលយល់ ។ គាត់សរសេរជាខ្មែរពិតៗ មិនវៃរឹក វៃពារ មិនដូចអ្នកខ្លះ​ សារក្រោយអាយុប្រហែលខ្ញុំបាទគ្រាន់តែបានរៀនសូត្រចូលដល់
    សកលវិទ្យាល័យ​​ ប៉ើងដើមទ្រូងឡើងណែននឹកថាមានតែខ្លួនទេដែលធ្វើអ្វីៗគឺសុទ្ធ
    តែត្រូវទាំងអស់។

    ពីខ្ញុំ ទុំវណ្ណះ

  22. ខ្ញុំ​​យល់​ថា មិន​គួរ​បន្ទោស​អ្នក​ណាម្នាក់​នោះទេ ។ យើង​គួរ​តែ​ទាក់ទង​ក្រសួង​អប់រំ ហើយ​ផ្ដល់​មតិ​ជូន​ពួក​គាត់​ពិចារណា និង​សម្រេច​ឲ្យ​បាន​ច្បាស់​លាស់ ។ តែ​ខ្ញុំ​ជឿ​ថា នឹង​មិន​មាន​ការ​ឯកភាព​ភាគ​ច្រើន ប្រសិន​បើ​ក្រសួង​សម្រេច​ផ្លាស់​ប្ដូរ​របៀប​សរសេរ​ភាសា​ខ្មែរ​នេះ ។ តែ​យ៉ាង​ណា​ៗ យើង​គួរ​តែ​ផ្ដល់​មតិ និង​ការ​វាយតម្លៃ​ពី​គំនិត​របស់​យើង​ផ្ទាល់​ជូន​ដល់​ក្រសួង ទើប​ប្រសើរ ។ ហើយ​យើង​​ក៏​មិន​បាច់​ប្រើពាក្យ​ធ្ងន់​ៗ​​ដាក់​គ្នា នាំ​តែ​មិន​សប្បាយ​ចិត្ត ។ គួរ​រាប់​អាន​គ្នា ទើប​ជា​ការ​ប្រសើរ ។

    សូម​អរគុណ សម្រាប់​មតិ​ដ៏​មាន​តម្លៃ​ទាំង​អស់ ។ គួរ​ពុំគួរ​សូម​អភ័យ​ទោស ។

    ពី ម្ចាស់ប្លក់, ទឹម បឿន

  23. សូម​សួរ​​ទៅ​លោក​ ទុំ​ វណ្ណះ ថា រវាង
    ១ – ទុំ​ វណ្ណះ
    ២ – ទុម វ៉ាន់​ណាក់
    ការ​សរសេរ​ទាំង​ពីរ​បែប​ខាង​លើ​នេះ ជា​ការ​សរសេរ​​​ភាសា​ខ្មែរ​ពិត​ៗ ហើយ​អាន​បញ្ចេញ​សម្លេង​ដូច​គ្នា​ទៀត​ផង ។ តើ​​ការ​សរសេរ​បែប​ទី១ ឬ ​បែប​ទី​២ ដែល​បញ្ជាក់​ជា​ឈ្មោះ​របស់​លោក​ ។

    លោក​គិត​ថា​ តើ​វាមាន​ភាព​ចាំ​បាច់កម្រិត​ណា​ ក្នុង​ការ​សរសេរ​ឈ្មោះ​លោក​ឲ្យ​បាន​ត្រឹម​ត្រូវ​​? ការ​សរ​សេរ​ពាក្យ​ក្នុង​ភាសា​​ខ្មែរ​ ឬ​ភាសា​ផ្សេង​ទៀត ឲ្យ​បាន​ត្រឹម​ត្រូវ​ ​ក៏​​មានភាព​ចាំបាច់ និង​សារៈសំខាន់​កម្រិត​នោះ​ដែរ ។

    ពី​ខ្ញុំ វីរិយា

  24. គឺស្រាច់តែ វិរិយា ទេ ចង់សរសេរ ១ – ទុំ វណ្ណះ រឺ ២ – ទុម វ៉ាន់ណាក់ ក៏ខ្ញុំអាចយល់ ហើយខ្ញុំក៏មិន ចោទថា វិរិយាមានគំនិតចង់ បំផ្លាញជាតិបើ
    សិន ជាសរសេរតាម(១) រឺ (២) . ពេលខ្ញុំសរសេរម្តងៗ ខ្ញុំសរសេរ ខុសច្រើនបើរវល់ចាំតែត្រូវបានសរសេរ បើសរសេរខុស រឺ ប្លែក កុំសរសេរអោយសោះនោះៗខ្ញុំជា ក្មេងសារក្រោយ ដែលចេះបន្តិច បន្តួចមិនហ៊ាន សរសេរទៀតឡើយ។

    ខ្ញុំអស់មានមតិពីរឿងនេះទៀតហើយតែឆ្ងល់មួយ : ចុះគ្រាន់តែលោក កែវឈន់សរសេរ ប្លែក ពីអស់លោកអ្នកចេះទាំងអស់គ្នា ស្រាប់តែព្រួតគ្នាព្រូ ទិតៀនគាត់តែម្តង តែចំពោះមន្រ្តី អុកញ៉ា ខ្សែស្រឡាយ​អ្នកកាន់ និង មានអំណាច ដែលប្រព្រិត អំពើពុករលួយ បំផ្លាញជាតិពិតៗ ដូចជាកាប់ព្រៃឈើរាប់សិបគីប គែងប្រាក់ជំនួយវាល់លាន ដុលារ រិបអូសដីធ្លីប្រជាជនស្លូតត្រង់ ជាដើម គឺអស់លោកអ្នកចេះ ស្ងាត់អោយជ្រៀបតែម្តង ខ្ញុំដូចជាមិនឃើញ blog អស់លោក
    សរសេរអំពីនេះសោះ។

    គួពុំគួរសូមអភ័យទោស
    ពីខ្ញុំ វណ្ណះ [ វាន់ណាក់ ]

  25. បើ​សិនដូច​​លោក​វណ្ណះថា ថា​ឈ្មោះ​លោក​ ស្រេច​តែ​អ្នក​សរ​សេរ​​ បែប​ទី១​​ ក៏​បាន​ ទី​២ក៏​​បាន​ ព្រោះ​លោក​អាច​យល់​បាន​។ តើ​ធ្វើ​ម៉េច​លោក​អាច​ប្រាកដ​ក្នុង​ចិត្ត​លោក​ថា មួយណា​ជា​ឈ្មោះ​លោក​ពិត​ប្រាកដ?

    ឧទារហណ៍ បើ​ក្នុង​ពេល​ដាក់​​ពាក្យ​សុំ​ប្រលង លោក​សរសេរជា​បែប​ទី១​ តែ​នៅ​ថ្ងៃ​ចេញ​លទ្ធ​ផល​ប្រលងជាប់ អ្នក​សរសេរ​លទ្ធផល​គេ​​សរសេរ​បែបទី២ ។ តើ​លោក​គិតជាឈ្មោះ​​លោក​ដែរឬ? លោក​មិន​គិត​ថា​ជា​ឈ្មោះ​អ្នក​ផ្សេង​​ម្នាក់​ទៀត​ ដែលជា​ឈ្មោះ​ត្រឹម​ត្រូវ​របស់​គេ សរសេរ​តាម​បែប​ទី២​ ទេ​ឬ​ក៏​អ្វី? នេះ​គ្រាន់​តែ​ជា​ឧទាហរណ៍​តូចមួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពីភាព​​រញ៉េ​រញ៉ៃ នៃការ​សរសេរ​ឈ្មោះ​ដែល​មិន​ត្រឹម​ត្រូវ​ មិនអាច​​បញ្ជាក់​បង្ហាញ​ពី អត្តសញ្ញាណ របស់​បុគ្គល​និមួយៗបាន​ ។

    វា​មិន​ខុស​អ្វី​ពី​ភាសា​ទេ មាន​ពាក្យ​ជា​ច្រើន​តែ​មាន​សម្លេង​ដូច​គ្នា ការ​សរសេរ​ដូច​គ្នា ​តែ​ន័យ​របស់​វា​ខុសគ្នា ។ មាន​ពាក្យ​មួយ​ចំនួន​ដែល​មាន​សម្លេង​ដូចគ្នា​តែ​ការ​សរ​សេរ​ខុស​គ្នា ។ ពាក្យ​និមួយ​ៗ​​មាន​ន័យ​​ មាន​ប្រភព​ច្បាស់​លាស់​ ទាម​ទារ​​ឲ្យ​អ្នក​សរសេរ​ សរសេរ​ឲ្យ​បាន​ត្រឹម​ត្រូវ ចៀស​វាងភាព​រញ៉េ​រញ៉ៃ ភាន់​​ច្រឡំ​ន័យ​គ្នា​។ ឧទាហរណ៍ “ឧសភា” ជា​ឈ្មោះ​ខែ​តាម​សុរិយគតិ តែ “អុសភា” មិន​មាន​ន័យ​អ្វី​ទាំង​អស់ ព្រោះ​មិនធ្លាប់​​ឃើញមាន​សរសេរ​ពីមុន​ មិន​មាន​ក្នុង​​វចនានុក្រម​ភាសា​ខ្មែរ​ ។

    កំហុស​ឆ្គង​អក្ខរាវិរុទ្ធ​ដែល​កើត​ឡើង​ក្នុង​ការ​សរសេរ​ដោយ​អចេតនា ឬ ពិត​ជា​មិន​បាន​ដឹង​ថា​​សរសេរ​យ៉ាង​​ណា​ទើប​ត្រូវនោះ​ វា​ជា​រឿង​ធម្មតា​ ខ្ញុំ​ក៏​សរសេរ​ខុស​ច្រើន​គគោក គ្មាន​អ្នក​ណា​ម្នាក់​ល្អ​ឥត​ខ្ចោះទេ ដូច្នេះ​ការ​ដែល​លោក​សរសេរ​ខុស​នោះ​វា​ជា​រឿង​ធម្មតា អាច​មក​ពី​លោក​ខាន​សរសេរ​មក​យូរ ឬ​មូល​ហេតុ​ផ្សេងៗ។ ហើយ​យើង​គួរ​សរសើរ​លោក​ទៅ​វិញ​ទេ ដែល​ព្យាយាម​សរសេរ​ភាសា​ខ្មែរ ​ព្រោះ​ស្រឡាញ់​ភាសា​ខ្មែរ ។

    តែ​សូម​លោ​ក​មេត្តា​យល់​ថា ការ​សរសេរ​តាម​របៀប​ដែល​លោក​ កែវ ឈុន បាន​សរសេរ​ក្នុង​ Website របស់គាត់ មិន​មែន​ជា​កំហុសអក្ខរាវិរុទ្ធ ដោយ​អចេតនា​ ឬ​ពិត​ជាមិន​ដឹង​ថា​ត្រូវ​សរសេរ​យ៉ាង​ម៉េច​ទេ តែ​វា​ជា​ការអស្មិមានៈ​របស់​គាត់​ក្នុង​ការ​​ព្យាយាម​កែ​​ប្រែ​បែប​ផែន​ ឬ​ទម្រង់​ការ​សរសេរ​ភាសា​ខ្មែរ មួយ​បែប​ថ្មី​ទៀត (ខេមរៈយានកម្ម​ថ្មី) ដែល​ចម្លែក​ហើយ​ខុស​ពី​អ្វី​ដែល​​ជា​បទដ្ឋាន​ភាសា​ខ្មែរ ដូច​ជា​ការ​លុប​បំបាត់​ស្រៈ​ពេញ​តួ ការ​កាត់​បន្តយ​ការ​ប្រើ​ព្យញ្ជនៈ​ “ណ” មក​ប្រើ “ន” ជំនួស​វិញ កាត់​បន្ថយ​ព្យាង្គ​តម្រួត ។ល។

    នេះ​ជា​អ្វី​ដែល​យើង​បាន​លើក​ឡើង ហើយ​ធ្វើ​ការ​ជជែក​វែក​ញែក​គ្នា ។ សូម​មេត្តា​យល់ ។ សូម​លោក​មេត្តា​បែង​ចែក​ប្រធាន​បទ​ដែល​បាន​លើក​ឡើង​មក​ជជែក​គ្នា​ឲ្យ​ដាច់​ពី សូម​មេត្តា​កុំ​លើក​យក​រឿង​ផ្សេង​ដែល​មកលាយ​ច្របល់ ។ លោក​កំពុង​តែ​ចាក​ប្រធាន​ហើយ “ភ្លាវ” ។ នេះ​ជា​វេទិកា​សេរី​ផ្ទាល់​ខ្លួន​ ម្នាក់​ៗ​មាន​សិទ្ធ​ ​មាន​និន្នាការ​នយោបាយ​ផ្សេង​ៗ​ពីគ្នា​ មា្នក់ៗ​មាន​សិទ្ធ​លើក​យក​ប្រធាន​បទ​អ្វី​មក​និយាយ​ក៏​បាន​តាម​ការ​ពេញ​ចិត្ត​របស់​ខ្លួន​ ។ លោក​ក៏​មាន​សិទ្ធិ​របស់​លោកដូចគ្នា លោក​ចង់​លើក​ពី​អ្វី​មក​សរសេរ​មក​និយាយ​ ស្រេច​តាម​ការ​ពេញ​ចិត្ត​របស់​លោក ។ លោក​ កែវ​ ឈុន មាន​សិទ្ធិ​សរសេរ​តាម​ចិត្ត​របស់​គាត់ ពួក​យើង​គ្រាន់​តែ​ទិតៀន​ការ​សរសេរ​របស់​គាត់ គាត់​ចង់​ប្តូរ​ ឬ​មិន​ប្តូរ​ជា​សិទ្ធ​របស់​គាត់ ។ តែ​ត្រូវ​ចាំ​ថា​សិទ្ធិ​របស់​បុគ្គល​ម្នាក់​ៗមាន​ដែនច្បាប់​ របស់​សង្គម​មនុស្ស​ជាតិ​ ​ជាអ្នក​កំណត់ ។

    សូម​អភ័យ​ទោស​នូវ​រាល់កំហុស​ឆ្គង​ ឬ​ពាក្យ​សម្តី​ដែល​មិន​សម​រម្យ! សុំ​ទោស​លោក​ បឿន​ ផង​ដែល​ខ្ញុំ​អូស​បន្លាយ​ការ​ជជែក​នេះ​ឲ្យ​កាន់​តែ​វែង​ឆ្ងាយ សង្ឃឹម​ថា​លោក​យល់​នឹង​មិន​ប្រកាន់​ សូម​អរគុណ។

    ខ្ញុំ​បាទ វីរិយា

  26. មិន​អី​ទេ​បង​វី ។ ការពិភាក្សា​នេះ មិន​កំណត់​ថា​វែង​ឬ​ខ្លី​នោះ​ទេ ។ ហើយ​ក៏​មិន​កំណត់​ទី​បញ្ចប់​ដែរ ។

    ខ្ញុំ​ក៏យល់​ស្រប​ចំពោះ​សម្ដី​របស់​បង​វី​​ផង​ដែរ ។ ធ្វើ​ម៉េច​យើង​អាច​សរសេរ​តាម​តែ​ចិត្ត​ទៅ​កើត​? ការសរសេរ​ត្រូវ​តែ​មាន​ស្ដងដារ​មួយ​ត្រឹម​ត្រូវ បើ​ចេះ​តែសរសេរ​ ពាក្យ​មួយ​សរសេរ​ម្ដង​បែប​នេះ ម្ដង​បែប​នោះ អ៊‍ីចឹង យើង​មិន​ដឹង​ថា​គួរ​ហៅ​ថា​​ភាសា​នេះ ជា​អ្វី​នោះ​ទេ ។ តែ​ខ្ញុំ​ក៏​នៅ​តែ​មិន​បន្ទោស​លោក​កែវ ឈុន ឬ​លោក ទុំ វណ្ណៈ​ដែរ អ្វី​ដែល​គាត់​បាន​បក​ស្រាយ ខ្ញុំ​ក៏​យល់​ហើយ​ដែរ គ្រាន់​តែ​ថា បើ​យើង​បើក​ចិត្ត​ទូលាយ​ពេក ហើយ​ទទួល​យក​បាន​គ្រប់​បែប​យ៉ាង វា​ក៏​មិន​​ជា​ល្អ​ប៉ុន្មាន​ដែរ​ទេ ។ ដូច​បង​វីរីយា​បក​ស្រាយ​រួច​មក​ហើយ ពី​ផល​វិបាក​ដែល​យើង​នឹង​ជួប​ នៅ​ពេល​ដែល​យើង​សរសេរ​អក្សរ​មិន​មាន​ស្ដងដារ​ត្រឹម​ត្រូវ ។

    ពី​បឿន

  27. ខ្ញុំ​គាំ​ទ្រ​សម្តី​របស់ វីរិយា ១០០% គាត់​និយាយ​ត្រូវ។ ដូច​ក្តាចុច​សព្វ​ថ្ងៃ​នេះ​អញ្ចឹង មិន​ដឹង​ជា​យក​មួយ​ណា​ជា​គំរូ​នោះ​ទេ!!! យើង​ត្រូវ​ការ​ក្បួន​ខ្នាត​មួយ​អោយ​ច្បាស់​លាស់។
    ទុំ វណ្ណៈ​ អ្នក​សរសេរ​ឃ្លា​មួយ​នេះ​ខុស៖
    – កុំសរសេរអោយសោះនោះៗខ្ញុំជា ក្មេងសារក្រោយ… (ខុស)
    – កុំសរសេរអោយសោះនោះ នោះខ្ញុំជាក្មេងសារក្រោយ… (ត្រូវ)
    ប្រើ/មិនប្រើ “ៗ” ដូចជា៖
    – និមួយៗ
    – នានា

  28. សូម​លោក​ កែវ ឈុន បើភ្នែក​អោយ​ធំៗ​ឡើង ហើយ​អាន​អត្ថ​បទ​មូយ​នេះ!!!
    យោងតាមព័ត៌មានពីកាសែតកោះសន្តិភាព៖
    គណៈកម្មាធិការជាតិភាសាខ្មែរទើបបង្កើត ធ្វើសកម្មភាពសង្គ្រោះអក្សរសាស្ត្រ
    រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិភាសាខ្មែរដែលទើបនឹងបង្កើតកាលពីខែមីនា ឆ្នាំ២០០៧ បានរៀបចំ បើក​សិក្ខាសាលាស្តីពីការរៀបចំដំណើរ​ការនៃ​គណៈកម្មាធិការ​ជាតិភាសាខ្មែរ កាលពីថ្ងៃទី១០ ឧសភា នៅរាជបណ្ឌិតសភាកម្ពុជា ក្រោម​អធិបតីភាព​លោក​សាស្ត្រាចារ្យបណ្ឌិតស៊ន សំណាង ប្រធានរាជបណ្ឌិត សភាកម្ពុជា ។
    លោកបណ្ឌិតស៊ន សំណាង បានថ្លែងថា គណៈកម្មាធិការជាតិភាសាខ្មែរ ទើបតែបានបង្កើតថ្មីៗកាលពីខែ មីនា ឆ្នាំ២០០៧ ដោយបានឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ នៅក្នុងវិស័យភាសាជាតិខ្មែរ។ លោកបញ្ជាក់ថា មហាជនខ្មែរទន្ទឹងរង់ចាំគណៈកម្មាធិការនេះជាយូរមកហើយ គឺតាំងពីឆ្នាំ២០០០មកម៉្លេះ ក្រោយពេលដែលវិទ្យាស្ថានជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានធ្វើសន្និសីទជាតិលើកទី១ ស្តីពីការសិក្សា ស្រាវជ្រាវឯកភាព និងអភិវឌ្ឍន៍ភាសាខ្មែរដែលសន្និសិទនោះមានអនុសាសន៍២២ចំណុច ហើយក្នុងនោះ មានបីចំណុចសំខាន់ៗ គឺទី១-គប្បីរក្សាទុកព្យញ្ជនៈខ្មែរទាំង៣៣តួ ជាពិសេសអក្សរ៥តួក្នុងវគ្គ “ដ” ស្រៈពេញតួ និងវណ្ណយុត្តិទាំងអស់។ ទី២-គប្បីបង្កើតក្បួនវេយ្យាករណ៍ឱ្យបានត្រឹមត្រូវមួយ ។ ទី៣-គប្បីគោរពពាក្យ រក្សាពាក្យ ដែលមាននៅក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជជួន ណាត ។
    លោកស៊ន សំណាង បន្តថា បន្ទាប់មកសន្និសីទបែបនេះបានធ្វើឡើងជាលើកទី២ទៀត ដែលមានអនុសាសន៍ ២២ចំណុចដូចគ្នា តែចំណុចសំខាន់ៗមាន៤ គឺទី១-សូមឱ្យមានគណៈកម្មាធិការជាតិមួយក្រោមការគ្រប់ គ្រងរបស់វិទ្យាស្ថានភាសាជាតិដែលមានសមាសភាពពីគ្រប់មជ្ឈដ្ឋាន ។ ទី២-សូមបញ្ចូលពាក្យខ្មែរដែល មាននៅក្នុងវចនានុក្រមទៅក្នុងប្រព័ន្ធ Software នៃកុំព្យូទ័រ។ ទី៣-សូមប្រមូលចងក្រងពាក្យបច្ចេកទេស ថ្មីៗតាមមុខជំនាញ ដើម្បីងាយស្រួលក្នុងការប្រើប្រាស់នាពេលបច្ចុប្បន្ន ។ ទី៤-គាំទ្រឱ្យមានការបោះពុម្ព វចនានុក្រមថ្មី ដែលយោងតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ដដែល គ្រាន់តែបន្ថែមពាក្យ ដែលទើបនឹងរកឃើញថ្មីៗប៉ុណ្ណោះ ។ សន្និសីទដូចគ្នានេះដែរ ត្រូវបានរៀបចំជាលើកទី៣ទៀត ដើម្បី សិក្សាស្រាវជ្រាវអភិរក្ស និងអភិវឌ្ឍន៍ភាសាខ្មែរលើវិស័យវចនស័ព្ទវិទ្យា និងវចនានុក្រមវិទ្យា ។ សិក្ខា សាលាបានប្រព្រឹត្តធ្វើឡើងរយៈពេលមួយថ្ងៃ ហើយបិទទៅវិញ ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ បណ្ឌិតព្រំ ម៉ល់ ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី ទទួលបន្ទុកផ្នែកភាសាវិទ្យា។
    តាមរបាយការណ៍ដែលអានដោយលោកសាស្ត្រាចារ្យបណ្ឌិតស៊ុំ ឈុំប៊ុន អគ្គលេខាធិការនៃរាជបណ្ឌិតសភា កម្ពុជា បានឱ្យដឹងថា សិក្ខាសាលានេះមានវាគ្មិនចំនួន៦នាក់ បានចូលរួមបញ្ចោញមតិពិភាក្សាផ្លាស់ប្តូរ យោបល់គ្នាយ៉ាងផុលផុស ដោយបានរំលឹកពីខេមរយានកម្មតាំងពីឆ្នាំ១៩៦៧ រហូតដល់ឆ្នាំ ១៩៧៥ ដែល បញ្ចប់ដោយរបបប៉ុល ពត ។ តាមអនុក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការជាតិភាសាខ្មែរបានឱ្យដឹងថា គណៈកម្មាធិការជាតិភាសាខ្មែរ មានភារកិច្ចកំណត់ឯកភាពនៃភាសាខ្មែរក្នុងការសរសេរការអាននិយមន័យ និងការបង្កើតពាក្យ ជាពិសេសកំណត់គោលនយោបាយជាតិនៃភាសា ដើម្បីអភិវឌ្ឍន៍ភាសាខ្មែរឱ្យរីកចំរើន ឡើងប្រកប ដោយនិរន្តរភាព និងរក្សានូវអត្តសញ្ញាណ ដ៏ថ្លៃថ្នូរនៃជាតិខ្មែរ៕
    លោក​គួរ​តែ​យកគំរូ និងចូល​រួម​ជា​មួយ​គណៈកម្មាធិការជាតិភាសាខ្មែរ​មួយ​នេះ!!!
    វេយ៉ាណុង

  29. លោកវេយ៉ាណុង!. ខ្ញុំសូមទោសម្ដងទៀត បើខ្ញុំធ្វើអោយលោកខឹង។ ពាក្សសំដីរបស់
    លោកខ្លះៗ ដែលពោលឡើងដោយកំហឹងយ៉ាងសន្ធោសន្ធៅ ធ្វើអោយខ្ញុំសែនមានការឈឺ
    ចាប់ ចុកក្នុងបេះដូងរកទីបំផុតគ្មានឡើយ ឈឺជាងត្រូវគេវាយដំ ឈឺជាងរំពាត់លោកសង្ឃ
    វាយតាំងពីជាង ៥០ឆ្នាំមុនទៅទៀត ដែលពេលនោះខ្ញុំគ្រាន់តែឆ្ងល់ពិការសរសេរ អ អា អិ
    អី (ខ្ញុំលើកខាងលើហើយ)ប៉ុណ្ណោះ នេះហើយជាលទ្ធផលនៃការឆ្ងល់របស់ខ្ញុំ ការឆ្ងល់
    ដែលលោកវេយ៉ាងណុង បាននែនាំខាងលើនោះ វាជាការប្រសើរខ្លាំងណាស់ តែពេលខ្លះ
    ជាមួយមនុស្សប្រភេទខ្លះ ខ្ញុំត្រូវគាំងបាត់ស្មារតីតែម្ខងមិនហ៊ានឆ្ងល់ទេ។

    លោកវេយ៉ាណុង!..!.ខ្ញុំក៏អរគុណយ៉ាងច្រើនហើយ ដែលនែនាំអោយអានកាសែតកោះ
    សន្ដិភាពនោះ។ ខ្ញុំជឿថា ប្រហែលខ្ញុំមានអស្មិមានៈដូចលោកថាមែន ប៉ុន្ដែខ្ញុំក៏ជឿក្នុងចិត្ដខ្ញុំថា
    អោយតែរាជបណ្ឌិតសភា និង ក្រសួងអប់រំ ត្រូវរ៉ូវគ្នា ចេញប្រកាសភ្លាមមក ខ្ញុំនឹងអនុវត្ដន៍
    តាមភ្លាមគ្មានអ្វីដែលត្រូវប្រកែកនោះទេ។

    លោកវេយ៉ាណុង លោកគង់អានរួចមកហើយ មុននឹងពោលនិយាយអ្វីៗនោះ ខ្ញុំបានពោ
    លពាក្យសុំទោសជាមុន ហើយនៅទីបញ្ចប់ខ្ញុំក៏សុំទោសម្ដងទៀត ប៉ុន្ដែខ្ញុំមានសេចក្ដីសោ
    កស្ដាយខ្លាំងណាស់ ដោយពាក្សសុំទោសរបស់ខ្ញុំនេះវាគ្មានន័យអ្វីបន្ដិចបន្ដួចសោះ ដូចនេះ
    វាស្រេចតែលោកវេយ៉ាណុងទេ !!.លោកអាចចាត់ទុកខ្ញុំជាជាមនុស្សព្រៃ ងងើល ល្ងង់ខ្លៅ
    ខ្វះការអប់រំ ខ្វះការរៀងសូត្រ ឆ្គួតវង្វេងអ្វីក៏បានដែរតាមចិត្ដចុះ។

    ដោយលែកមួយទៀតចំពោះលោកវណ្ណា ដែលបាននែនាំអោយស្ដាប់បទសំភាសអក្សរ
    សាស្រ្ដរបស់សំដេចសង្ឃរាជជួន ណាត និង «តថភាព នៃ វិបត្ដភាសា និងអក្សរសាស្រ្ដ
    ខែរ» របស់លោកឈៀង វិបុលនោះ ខ្ញុំអរគុណខ្លាំងណាស់ ហើយក៏សូមអនុញ្ញាតពីលោក
    សូមអោយខ្ញុំបង្ហាញជូនលោកដូចតទៅ ៖

    ក្នុងទស្សនាវដ្ដី ប្រជាប្រិយ ឆ្នាំទី១០ លេខ ២៧៦ ឆ្នាំ ២០០៤ ទំព័រ ៧៤ បន្ទាត់ទី១ ខាងស្ដាំ
    លោកឈៀងវិបុលបានបង្ហាញតារាង ពីការសរសេរអក្ខរាវិរុទ្ធតាមកាលសម័យផ្សេងៗគ្នា
    ដែលក្នុងនោះលោកមានបង្ហាញពីការសរសេររបស់ក្រសួងអប់រំផងដែរ ក្នុងប្រជាប្រិយ
    លេខ ២៧៥ទំព័រ ៧៤, ៧៥ លោកបានលើកមកសរសេរយ៉ាងពិស្ដារ រិះគន់ ពីការប្រែប្រួល
    នៃការសរសេរអក្សរ ន ណ និង ល ឡ ខ្ញុំសូមមិនលើកយកមកសរសេរទេព្រោះធ្វើអោយ
    វែងពេក ត្រង់ចំនុចនេះ ខ្ញុំចង់អោយលោកមេត្ដាទៅស្ដាប់សំភាសរបស់សំដេចសង្ឃរាជជួន
    ណាត វិញម្ដង (ខ្ញុំមិនចាំថា ខ្សែអាត់មួយណាទេ តែលោកគង់ដឹងហើយព្រោះលោកជាអ្នក
    ប្រាប់ខ្ញុំ) ព្រះអង្គមានបន្ទូលអោយអានពាក្យ «ពុទ្ធសាសនា, មិនថុនា, សាលា» ជាដើម
    ព្រះអង្គមានបន្ទូលថា អក្សរវាមានសំលេងតូច សំលេងធំ ដូចជា ក ដាក់ជើង ន អានថា
    កណ =>ក្ន,ក ដាក់ជើង ល => កឡ =>ក្ល ,ច ជើង ន =>ចណ =>ច្ន , ជាដើម។
    ក្នុងខ្សែអាត់ខ្ញុំស្ដាប់លឺព្រះអង្គមានបន្ទូលទៀតថា ការអានពាក្យ «ពត៌មាន» គឺអាន «ពត៌
    ម៉ាន មិនអាន «ពត៌មាន»ទេ តែធ្វើម៉េចបើខ្មែរយើងធ្លាប់អានខុសអញ្ចឹងម៉ោទៅហើយ
    (សូមអភ័យទោស បើខ្ញុំលើកបន្ទូលព្រះអង្គមកសេរសេរមានការខ្វះខាត)។ ត្រង់នេះ ខ្ញុំ
    គ្រាន់តែចង់បញ្ជាក់ប្រាប់លោកថា លោកឈៀងវិបុលក៏អះអាងថាមានការសរសេររបស់
    ក្រសួងអប់រំដែរ មិនមែនការសរសេររបស់កែវ ឈុនទេ។

    ប្រិយមិត្ដជាទិស្នេហាទាំងឡាយសូមមេត្ដាខន្ដីអភ័យផងចុះ បើខ្ញុំមានជ្រុលជ្រោះខុស
    ដោយចេតនា រឺ អចេតនាក្ដី ហើយកិច្ចការរឿងអក្សរសាស្រ្ដនេះ វាមិនមែនជាតួនាទីអ្វី
    បន្ដិចទាស់តែសោះរបស់ខ្ញុំ វាខ្ពស់ហួសសមត្ថភាពរបស់ខ្ញុំខ្លាំងណាស់ ខ្ញុំគ្រាន់តែមានចិត្ដ
    ស្រលាញ់បែបការបកស្រាយតាមក្រសួងអប់រំប៉ុណ្ណោះ ។ ដូចនេះក្នុងការបកស្រាយមាន
    តែក្រសួងអប់រំ និង រាជបណ្ឌិតសភាអែណោះទេជាអ្នកប្រកាស និង ចាត់ចែង ហើយបើ
    មានការអែកភាពគ្នាកាលណា ប្រកាសអោយប្រើយ៉ាងម៉េចៗកាលណា ខ្ញុំអនុវត្ដន៍ទទួល
    យកភ្លាម។

    អស់លោកប្រិយមិត្ដជាទីគោរពគ្រាប់គ្នា សូមលោកមេត្ដាខន្ដីអភ័យទោសដល់ខ្ញុំ ខ្ញុំសូម
    បញ្ចប់ការបញ្ចេញមតិរបស់ខ្ញុំតែត្រឹមប៉ុណ្ណេះ ហើយបើអស់លោកនៅមានមតិច្រើនទៀត
    ក៏អញ្ជើញទៅតាមត្រូវការទៅចុះ។

    សូមអរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកទុំ វណ្ណៈ ដែលបានចូលមកជួយលើកទឹកចិត្ដជា
    និច្ច។

    ខ្ញុំកែវ ឈុន

  30. លោក កែវ ឈុន លោក​គ្មាន​ទោស​ទេ ហើយ​ក៏​មិន​ចាំ​បាច់​ឈឺ​ចាប់​អ្វី​ឡើយ! អ្វី​ដែល​ខ្ញុំបាន​លើក​ឡើង​ខាង​លើ ខ្ញុំ​គ្រាន់​តែ​ចង់​អោយ​លោក​ធ្វើ​ការ​ពិចារណា​ម្តង​ទៀត នូវ​ការ​សរសេរ​អក្សរ​សាស្រ្ត​ខ្មែរ​ ដើម្បី​អោយ​វា​មាន​ស្តង់ដារ​តែមួយ។ លោក​គួរ​តែ​ធ្វើការ​​ផ្លាស់​ប្តូរ​យោបល់​ជាមួយ លោកសាស្ត្រាចារ្យបណ្ឌិត ស៊ន សំណាង ដើម្បី​អោយ​ការ​សរសេរ​អក្សរ​ខ្មែរ​មាន​ស្តង់ដារ​តែមួយ៕
    អរគុណ!
    ​បំណង​ល្អពី វេយ៉ាណុង

  31. ដូច​លោក​បាន​និយាយ​ “ចូរធ្វើ​ចិត្ត​អោយ​ទូលាយ ចូរ​កុំ​មានៈ ចូរកុំ​​ប្រកាន់​ឆ្វេង ឬ ស្តាំ​និយម” ហើយ​ធ្វើការ​​ផ្លាស់​ប្តូរ​យោបល់​ជាមួយ លោកសាស្ត្រាចារ្យបណ្ឌិត ស៊ន សំណាង ដើម្បី​អោយ​ការ​សរសេរ​អក្សរ​ខ្មែរ​មាន​ស្តង់ដារ​តែមួយ។

  32. និយាយ​អញ្ចឹង ខ្ញុំ​បានឃើញ​ពី​រឿង​ តា​ត្រសក់​ផ្អែម ក្នុង​គេហទំព័រ​របស់​លោក កែវ​ឈុន ទើប​ខ្ញុំ​នឹក​ឃើញ​រឿង​មួយ​ចង់​អោយ​អ្នក​ទាំង​អស់​គ្នា​ដឹង​ថា ពូជ​ស្តេចដែល​ត្រូវ​តា​ត្រសក់​ផ្អែមសម្លាប់ គឺ​នៅ​មាន​រស់រាន្តនៅ​ឡើយ។

  33. ខ្ញុំសូមអរគុណលោក​ គុណខ្មែរ​​ ដែលបានជួយកែតម្រួវ [ដំរូវ]​ អក្សរខ្មែរឱយ [អោយ]ខ្ញុំ ខ្ញុំសួមអញ្ចើញ លោក​ គុណខ្មែរ​ មក blog របស់ខ្ញុំបាទ ដើម្បីលោក​ គុណខ្មែរ​ ជួយ correct my English ផង​បាទ!!
    សំណាង ហើយនិងសប្បាយចិត្តមែន ដោយព្រោះខ្ញុំមានលោក​ គុណខ្មែរ​ ជួយកែ​ដំរូវ​ នួវកំហុសខ្ញុំ។

    ពី ភ្នំពេញ-ស្វាយរៀង
    ខ្ញុំ​ វាន់ណាក់

  34. ស្វាគមន៍ ទុំ វណ្ណៈ! Welcome! ហើយ​ខ្ញុំ​ក៏​រីករាយ​ណាស់​ដែរ ដែល​លោក​មាន​សំណាង ហើយនិងសប្បាយចិត្ត ព្រោះដោយ​សារ​ខ្ញុំ។
    សូម​ទោស​បាទ! ភាសា​អង់គ្លេស មិន​មែន​ជា​ភាសា​កំណើត​ខ្ញុំ​ទេ តែ​ខ្ញុំអាច​ជួយ​លោក​បាន​ខ្លះៗ​ដែរ​ ទៅ​តាម​លទ្ធភាព ប្រសិន​បើ​លោក​ពិត​ជា​ត្រូវ​ការ​ជំនួយ​មែន!
    ឯភាសា​ខ្មែរ​វិញ មិន​អីទេ!
    សូម្បី​តែ​ឈ្មោះ​របស់​លោក ក៏​លោក​សរសេរ​ខុស​ដែរ!
    -លោក​សរសេរ “វណ្ណះ” អាន​ថា (វ៉ាន់ណះ)​,
    -សូម​កែ​តម្រូវ​តាម​ពាក្យ​ខ្មែរ “វណ្ណៈ” អាន​ថា (វ៉ាន់ណាក់)
    បើ​លោក​ចង់​ដឹង​ពី​ឈ្មោះ​ខ្មែរ​មាន​អ្វី​ខ្លះ សូម​មក​ទស្សនា​គេហទំព័រ​ខ្ញុំ​មួយ​នេះ http://khmernames.wordpress.com/
    ឈ្មោះ​ខ្មែរ
    យើង​គួរ​តែ​ជួយ​កែរ​តម្រូវ​គ្នា​ទៅ​វិញ​ទៅ​មក នូវ​រាល់​ការ​សរសេរ​ពាក្យ​ខ្មែរ​ និង​ខុស​ក្បួន​វេយ្យាករណ៍​ខ្មែរ! យើង​គួរ​តែ​ឈឺ​ឆ្អាល​ពី​ភាសា​ខ្មែរ​យើង​ជា​មុន​សិន មុន​នឹង​ទៅ​ឈឺ​ឆ្អាល​ទៅ​លើ​ភាសា​ជាតិ​ដ៏ទៃ!!!
    បំណង​ល្អពី កូន​ខ្មែរ

  35. អ្នកដែលដឹកនាំយើង  បង្រៀនយើង និយាយឲ្យចំគឺគ្រូបង្រៀនក៏មិនប្រាកដចា
    គាត់ត្រូវគាត់ចេះទាំងអស់នោះដែរ។ បើឲ្យកំណត់ថាការសរសេរយកតាម
    ក្រសួងអប់រំសុទ្ធតែត្រូវទាំងអស់   លុះត្រាតែក្រសួងអប់រំបោះពុម្ពសៀវភៅ
    ចេញមកគ្មានខុសទើបសមនឹងយកតម្រាប់តាមមែន។ ខ្ញុំយល់ថាអ្វីដែលលោក
    កែវឈុនកំពុងមានៈនោះគឺ គាត់ចង់សងការឈឺចាប់ដែលគ្រូវ៉ៃគាត់កាលពីក្មេង
    នោះហើយ!!!

  36. ជូនលោកកូនខ្មែរ!
    ខ្ញុំមិនដឹងថាលោកបានកែពាក្យឲ្យទុំ វណ្ណៈ យ៉ាងណាខ្លះនោះទេ ប៉ុន្តែខ្ញុំ
    សម្គាល់ឃើញពាក្យមួយដែលលោកកែឲ្យគឺពាក្យថា«អោយ» ឲ្យសរសេរ
    ជា«ឱយ»បែបយ៉ាងនេះក៏មិនត្រូវដែរ ព្រោះបើយោងតាមវចនានុក្រមខ្មែរ
    បោះពុម្ពឆ្នាំ១៩៦៧ត្រង់ទំព័រក. បានបញ្ជាក់ឲ្យសរសេរបែបនេះ«ឱ្យ» ឬបែប
    នេះ«ឲ្យ»វិញ។ ចំណែកនៅទំព័រ១៨៤៤បានបញ្ជាក់ថាតាមកិច្ចប្រជុំរបស់
    គណៈកម្មការរៀបរៀងវចនានុក្រមខ្មែរគ្រាដំបូងក្នុងឆ្នាំ១៩១៥បានបញ្ជាក់ឲ្យ
    ប្រើ«ឱ្យ,ឲ្យ»យ៉ាងនេះគឺមិនឲ្យប្រើ«ឱយ»យ៉ាងនេះទេ។
    សូមអរគុណ!

  37. អាត្មាចង់សួរថា​​​  ការដីកនាំរបស់អ្នកដីកនាំទាំងឡាយនៅប្រទេសយើងមាន​នយោបាយដូចម្តេច? `ដូចជា​ មិនមានគោលដៅច្បាស់លាស់សោះ ដែលអាចឳ​ប្រជាជនរបស់ខ្លូនមានទំនុកចិត្តនោះ។​សូមអរគុណ

  38. ការពិតទៅអ្ចីក៏ដោយមា្នក់ៗមានការគិតខុសៗគ្នា បើងនិយាយទៅ
    មូលហេតុមកពីបញ្ហា ! បញ្ហា មក ពីមូលហេតុ!?
    យ៉ាងនេះត្រូគិតឲ្យបានច្បាស់សិន យើងទាំងអស់គ្ន
    សឹម បញ្ចេញយោបល់ រៀងៗខ្លួន

  39. ស្ដាប់មើលទៅវាហាក់ដូចជាគួរអោយចាប់អារម្មណ៏ដែរ។ខ្ញុំបាទមិនមែនជាអ្នកអក្សរ
    សាស្រ្ដអីទេ ប៉ុន្ដែសូមជួយបន្ថែមជាយោបល់បន្ដិចបន្តួចចុះ ហើយក៏សូមអភ័យទោ
    សជាមុនផងដែរ។ចំពោះការប្រើប្រាស់ស្រះខ្មែរមិនទាន់គ្រប់គ្រាន់នៅឡើយយើង
    ត្រូវយកស្រះពេញតួមកប្រើបន្ថែមទៀត។អ,អា,ឥ,ឦ,ឧ,….។ល។មកប្រើប្រាស់
    ដើម្បីអោយមានន័យស្ដាប់បាន។មិនមែនសរសេរតាមការនិយាយអោយស្រួលនោះ
    ទេ។ឧសភា បែជាសរសេរជាអុសភានោះ វាគ្មានន័យ ព្រោះឧសភា ជាពាក្យ
    មកបាលី.សំ ដែលជារបស់ខ្មែរទៅហើយ។ឧទាហរណ៏ សរសេរជាអុទាហរណ៏
    តើលោកអាចវែកញែកបានទេ ហើយវាមានន័យទេ?​ ព្រោះវាមកពីពាក្យបាលី
    វាមានន័យគ្រប់គ្រាន់ទៅហើយ។មានច្រើនទៀតដែលចេញពីបាលី.សំ​ ដូចជា
    អភ័យទោស,អភ័យឯកសិទ្ធិ,អនុសញ្ញា,អនុក្រឹត្យ,អសីលធម៌,អវិជ្ជា,អសកម្ម,
    អនុប្បវាទ,អចេតនា,អនុគមន៏,អនុក្រម,អហឹង្សា(អហឹសា),អវិជ្ជមាន,អធម៌,អនុញ្ញាត,
    អភិបាល,អសមធម៌,អសមបាត,អសនិទាន។ពួកអាដូចជា៖ អាល័យ,អាស្រ័យ,
    អាស្រម,អាសអាភាស,អាគម,អាវាស,។ពួកឥដូចជា៖​ ឥឡូវ(មិនមែនអីលូវទេ)
    ឥណទាន ការ​ឲ្យ​ខ្ចី : ធ្វើ​ឥណទាន (មិនមែនអិន្នទានទេ),ព្រោះឥណ​ប្រែថាបំណុល,ទាន=អោយ ដូច្នះ
    មានន័យថាអោយបំណុល,អោយប្រាក់កម្ចី។ឥន្ទ​កោសិយ, ឥន្ទ​ទេព, ឥន្ទ​ទេវ​
    រាជ, ឥន្ទ​រាជ, ឥន្ទ​រាជា, ឥន្រ្ទា, ឥន្រ្ទាធិរាជ ។ល។ទាំងអស់នេះមិនមែនចេះតែ
    សរសេរតាមការនឹកឃើញទេ សុទ្ធតែមានហេតុផលត្រឹមត្រូវច្បាស់លាស់ តើ
    ពាក្យហ្នឹងមកពីណា ហេតុអីបានសរសេរអញ្ចឹង មានន័យដែររឺទេ។ត្រូវគិតសិន
    មុននឹងសរសេរដាក់តាមវិបសាយនោះ ព្រោះមានមនុស្សជាច្រើនអាន។
    សរសេរអី្វត្រូវមានគោលអាងត្រឹមត្រូវ។ដូចជាសៀវភៅដែលលោកកែវឈុន
    បានលើកឡើងមកនោះ វាគ្រាន់តែកូនសៀវភៅដ៏ស្ដើងតូចតែប៉ុណ្ណោះ មិនទាន
    ជាអំនះអំនានមួយទូលំទូលាយឡើយ។សូមមេត្ដាប្រយ័ត្នមុននឹងសរសេរដាក់
    តាមគេហទំព័រខ្លួននោះ។ប្រទេសណាក៏មានពាក្យកម្ចីពីបរទេសមិនមែនមានតែ
    ពាក្យខ្មែរប៉ុណ្ណោះទេ។ម្យ៉ាងទៀតដូចលោកកែវ ឈុនគាត់សរសេរ​( នេះអែង)
    នេះសរសេរតាមការនិយាយហើយ​។ដូចជាតួអក្សរឡ,ណជាដើមដែលគេចង់
    លុបបំបាត់ចោលលែងប្រើ តើមូលហេតុអ្វី?​ឧទាហរណ៏ កីឡា,មិនអាចសរសេរ
    ជាកីលា​ ទេ ព្រោះកីឡាមកពី បា.សំ កីឡធាតុ អាបច្ច័យ មានន័យថា​ការលេង
    ល្បែង។ចុះបើយើងសរសេរកីលា វាគ្មាន់ន័យទាល់តែសោះ។ដូចជាពាក្យដូច​ជា ធរណី, បវេណី ឬ ប្រពៃណី ,ប្រណី នេះសុទ្ធតែចេញមកពីបា.សំ ហើយ
    មានន័យគ្រប់គ្រាន់សំរាប់ភាសាខ្មែរយើង។ខ្ញុំបាទមិនបានបន្ទោសអស់លោក
    ណាទេ តែគ្រាន់តែសូមប្រយ័ត្ន ក្នុងការសរសេរផង បើយើងមិនទាន់មានលទ្ធ
    ភាពគ្រប់គ្រាន់ទេសូមកុំកែប្រែអ្វីដែលមានស្រាប។បើមិនទាន់ចេះបង្កើតទេសូម
    កុំកែច្នៃបំផ្លាញ។សូមយកវចនានុក្រមសម្ដេចសង្ឃរាជ ជូន ណាតជាគោលទើប
    ត្រឹមត្រូវ។សូម្បីក្រសូងអប់រំក៏នៅតែយកវចនានុក្រមស ជ ណ​​​ យកមកប្រើដែរ
    ។ពាក្យចាស់ថាកុំចោលចាស់ប្រយ័ត្នស្រលះដៃធេង ប៉ុន្ដែមិនពាក្យចាស់សុទ្ធតែ
    ត្រូវទាំងអស់នោះទេ។សូមអភ័យទោសចំពោះកំហុសឆ្គងទាំងឡាយ។

  40. ម្តងទៀត រាល់សំនេររបស់លោកកែវ ឈុន សរសេរគ្មានមូលដ្ឌានច្បាស់លាល់
    ទាល់តែសោះ។តួយ៉ាងដូចជា ឧត្តមសេនីយ៏ គាត់សរសេរជាអុត្តមសេនីយ,ឧក្រិដ្ឋ
    គាត់សរសេរ​ជា​ អុក្រិដ្ឋ​ ជាដើមនិងមានច្រើនទៀត លនិងល។គាត់មិនអាចយក
    កូនសៀវភៅដ៏តូចស្កើងចេញដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវមកធ្វើជាឯកសារ
    យោងបានឡើយ។បើលោកចេះតែសរសេរយ៉ាងនេះ ម៉េចក៏លោកមិនសរសេរចំ
    ណងជើងគេហទំព័ររបស់ មជ្ឈមណ្ឌលវប្បធម៌ ទៅជាមាច់ឈាក់មុនឌល់វាប់បៈ
    ធរ​ទៅ។លោកសរសេរមិនដឹងពីប្រវត្តិរបស់អក្សរនីមួយៗផង តើមកពីណា ខ្មែរ
    យើងប្រើរបៀបម៉េច ហេតុអីបានជាសរសេរដូចហ្នឹង។ខ្ញុំមានអារម្មណ៏សោក
    ស្ដាយណាស់ដែលឃើញលោកសរសេររបៀបហ្នឹង។សូម្បីតែពាក្យឫភាសា
    អង់គ្លេសក៏គេនៅតែប្រើពាក្យកម្ចីពីបរទេសដែរ ភាគច្រើនយកពីក្រិចនិងរ៉ូមាំង
    ដែលធ្លាប់មានឥទ្ធិពលមកលើភាសាអង់គ្លេស។ដូច្នេះភាសាខ្មែរក៏ដូចគ្នាដែរ
    ដែលធ្លាប់មានឥទ្ធិពលផ្នែកវប្បធម៌ អរិយធម៌ សាសនា​ និងអក្សរសាស្រ្ដ ភាគ
    ច្រើនជាបាលីនិងសំស្រ្កឹត។យើងមិនអាចកែប្រែតាមតែការនឹកឃើញបានឡើយ
    ។បើយើងចង់កែប្រែលុះត្រាតែយើងសិក្សាអោយល្អិតល្អន់ជាមុនសិនតើសម
    គួរដែលត្រូវកែប្រែរឺអត់។យកល្អគួរណាស់តែខិតខំប្រឹងប្រែងស្រាវជ្រាវរកពាក្យ
    ថ្មីៗអោយបានច្រើនដើម្បីដាក់បញ្ចូលវិញល្អជាង។ខ្ញុំគាំទ្រចំពោះការកែប្រែណា
    ដែលមានហេតុផលត្រឹមត្រូវអាចទទួលយកបាន។បើការកែប្រែគ្រាន់តែជាការ
    កែប្រែដើម្បីបំផ្លាញមិនបាច់ល្អជាង។សៀវភៅដែលលោកបានសំអាងនោះ
    ក្រសួងអប់រំមិនបានចេញសេចក្ដីប្រកាសណាមួយដើម្បីចេញអោយប្រើប្រាស់
    នោះទេ។ក្រសួងអប់រំនិងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ទទួលយកតែស្នា
    ព្រះហស្ថរបស់សម្ដេចព្រះសង្ឃរាជជូន ណាតតែប៉ុណ្ណោះ គឺវចនានុក្រមភាគ
    ១និងភាគពី និងរាជបណ្ឌិតសភាកម្ពុជាដែលទើបតែចេញសៀវភៅសទ្ទានុក្រម
    ដែលអាចទទួលយកជាការបាន។ហើយម្យ៉ាងវិញទៀតសទ្ទានុក្រមថ្មីនោះ
    មានតែពាក្យតែគ្មានសេចក្ដីពន្យល់ឡើយ ហើយមានការត្រួតពិនិត្យត្រឹមត្រូវ
    និងច្បាស់លាស់ណាស់។វាមិនមែនដូចសៀវភៅដែលលោកលើកយកមកសំ
    អាងនោះទេ។សៀវភៅហ្នឹងចេញផ្សាយជាលក្ខណៈឯកជនប៉ុណ្ណោះ គ្មានការ
    ត្រួតពិនិត្យអោយបានហ្មត់ចត់ឡើយ។សូមអភ័យទោសផងបើសិនជាលោក
    អាចកែអោយបានត្រឹមត្រូវវិញគួរណាស់តែកែទៅ​ ពីព្រោះអ្នកអានច្រើនណាស់
    ហើយដើម្បីកុំអោយកូនខ្មែរមានការច្រឡំនិងច្របូកច្របល់ចំពោះអក្ខរាវិរុទ្ធរបស់
    លោក។សូមអរគុណ!

  41. RBHraCaNacRkkm<úCa
    Cati sasna RBHmhakSRt
    
    esckþIGMBavnavdl;Cnsm,úrsFm_
    ´)aTeQµaH v:a viTüa ePT Rbus Gayu 39 qñaM muxrbr RKUbeRgon én viTüal½y\RnÞeTvI 012997141 nig RbBn§ eQµaH taMg ecb muxrbr RKUbeRgon én viTüal½y\RnÞeTvI 016523309 nig kUnTaMgBIrnak; sñak;enA pÞHelx 60 pøÚvelx 313 Rkum 38 sgáat; bwgkk; 2 xNн TYleKak raCFanI PñMeBj .man esckþIlM)akevTna nig Tukçy:agxøaMgeday´)aT eQµaH v:a viTüa manCMgW xUcRkelonF¶n;F¶r ehIyCIv PaBkñúgRKsarRkIRklM)akpgenaH EdleFVIeGay RKYsar ´)aTBuMmanlT§PaBkñúgkarlagQam bnþ eTAeTot)aneLIy ¬cMNaykñúgmYyExGs; 600duløa eTA 700 duløa ¦ .
    GaRs½ydUc)anCMrabxagelI
    sUmsemþc RTg; Ék]tþm elakCMTav RKUbeRgon nigsikSanusisS nigmRnþIraCkaTaMgGs; RBmTaMgCnrYmCatikñúg nig eRkARbeTsTaMgGs; CYydl;´)aTtamGas½ydæanxagelItamkMlaMg sT§aRCHføa .CaTIbBa©b;´sUmCUnBuT§BrTaMgR)aMRbkar KW Gayu vNѳ sux³ Bl³ nig bdiPaN³kuMbIXøag XøateLIy .
    esckþIKYrBuMKYr sUmemtþaGP½yeTas .
    PñMeBj/éf¶TI01Ex07qñaM2009
    v:a vITüa nigPriyaRBmTaMgbuRt

  42. គំនុំរបស់លោកកែវ ឈុន ដែលបានបៀមទុកក្នុងខួរក្បាលជាង ៥០ ឆ្នាំនៅតែចាំ​ជានិច្ច ។ គំនំនេះបានប្រាកដឡើងតាមរយៈការផ្លាស់ប្តូរអក្ខរាវិរុទ្ធខ្មែរ តាមដែលលោក​ធ្លាប់​អះអាងថាយកតាមលំនាំសៀវភៅកម្មវិធីសិក្សារបស់ក្រសួងអប់រំ។ ខ្ញុំមិនប្រាកដថាអ្វីដែលក្រសួងអប់រំធ្វើនាបច្ចុប្បន្នអំពីការកែប្រែអក្ខរាវិរុទ្ធខ្មែរជាជំហានថយក្រោយឬជឿនលឿនទេ ។ គិតជារួមទៅទាំងក្រសួងអប់រំទាំងលោក កែវ ឈុន សុទ្ធសឹងជាក្រុមឆ្លៀតឱកាសទាំងអស់ ។ មួយកើតមកពីគំនុំជាង៥០ឆ្នាំមុន និងមួយ​ទៀតកើតពីការតស៊ូមិនចាញ់មិនឈ្នះរវាងក្រុមពុទ្ធសាសនបណ្ឌិត្យដែលលោកអ្នកស្គាល់ច្បាស់ជាងគេគឺក្រុមសម្តេចសង្ឃជួន ណាត និងក្រុមបដិវត្តន៍ភាសា​ដែលមាន​សាស្រ្តាចារ្យកេង វ៉ាន់សាក់ ជាតំណាង ។
    ការក្រឡាប់ចាក់នៃរបបនយោបាយស្រុកខ្មែរបានធ្វើប្រទេសនេះស្ថិតក្នុងអន្ធការមួយ ។ ក្រោយប្រទេសបានងើបផុតពីគ្រោះចង្រៃនោះមក ម្នាក់ៗបានវិលមករួមគ្នាសាង​ស្រុកទេសវិញ ។ ក្រុមបដិវត្តន៍ភាសាបានឱកាស ដោយខ្លួនមានតំណែងក្នុងស្ថាប័ន​ជាន់ខ្ពស់របស់ជាតិ (ក្រសួងអប់រំ) ជាហេតុធ្វើឲ្យក្រុមនេះមានលទ្ធភាព​ពេញទី​ក្នុងការបង្គ្រប់បំណងរបស់ខ្លួន យកប្រៀបលើភាគីទំនាស់របស់ខ្លួន ។ ផ្ទុយទៅវិញវា​ជាអកុសលខាងក្រុមដែលមានទំនោរទៅខាងសម្តេចសង្ឃ ជួន ណាត មិនមាន​វាសនានឹងបានមានអំណាចជាហេតុធ្វើឲ្យក្រុមនេះមិនមានសិទ្ធិអ្វីក្នុងការរួបរួមកម្លាំងដើម្បីនឹងតតាំងគូបដិបក្ខរបស់ខ្លួន ។ ក្រុមដែលមានអំណាចមានខ្លះជាសិស្ស​គណរបស់សាស្ត្រា កេង វ៉ាន់សាក់ ។តាមព័ត៌មានដែលយើងដឹងខ្លះ នៅក្នុងក្រសួង​នេះក៏មានទំនាស់មិនតិចដែររវាងអ្នកលើនិងអ្នកក្រោមអំពីការប្រើអក្សរខ្មែរនេះ ។ បុគ្គលិកសិក្សាជាច្រើនមិនពេញចិត្តនឹងការកែប្រែនេះ ទាំងអ្នកបញ្ញត្តិ និងអ្នកប្រតិបត្តិ ។ ទីបំផុតមានខកំណត់អត្តនោម័តមួយរបស់ស្ថាប័ននេះ គឺអ្នកតូចត្រូវស្តាប់បង្គាប់​អ្នកធំ ឲ្យធ្វើយ៉ាងណា គឺត្រូវធ្វើយ៉ាងហ្នឹង គ្មានការប្រកែកប្រណាំងជជីករកហេតុអ្វី​ទាំងអស់ ។ ទង្វើនេះអាមិនខុសពីទណ្ឌកម្មដែលលោក កែវ ឈុន ទទួលកាលពី ជាង ៥០ មុនដែរ គឺនាពេលនោះលោកឆ្ងល់រឿង ស្រៈពេញតួ ហើយនាពេលនេះ បុគ្គលិក​សិក្សារបស់ក្រសួងអប់រំឆ្ងល់រឿងកែប្រែសំណេរក្នុងភាសា និងនៅទីបំផុតគេបង្គាប់ឲ្យ​ធ្វើ​តាមគេប្រាប់ទៅជាការស្រេច ដែលនេះចាត់ទុកថាជាទណ្ឌកម្មមួយដែរ ។ អម្បាញ់មិញជារឿងខាងបញ្ញត្តិ ឥឡូវដេញចុះមកក្រោមខាងអ្នកប្រតិបត្តិ ជាអាទិ៍​គ្រូបង្រៀន ដែលទទួលយកឯកសារបង្រៀនធ្វើដោយថ្នាក់លើមកអនុវត្ត ។ លោក​គ្រូអ្នកគ្រូមួយភាគធំសម្តែងការមិនពេញចិត្តនិងទង្វើផ្លាស់ប្តូរអក្ខរាវិរុទ្ធ នេះបើតាម​រយៈការសង្កេតរបស់ខ្ញុំ គ្រាដែលខ្ញុំធ្លាប់ជាគ្រូវិទ្យាល័យម្នាក់ដែរ នាពេលនោះ ។​ខ្ញុំក៏​ធ្លាប់ជាសិស្សទទួលការអប់រំការសំណេរអក្សរខ្មែរបែបក្រសួងអប់រំដែរ ដែលកាល​នោះ ខ្ញុំសរសេរដូចការបង្ហាត់បង្រៀនក្នុងគម្ពីររបស់ក្រសួងដែរ ដូចជាពាក្យ សំរាក (សម្រាក) សំនេរ (សំណេរ) តំលៃ (តម្លៃ) ជាដើម ។ តែក្រោយមកចំណេះខាង​អក្ខរាវិរុទ្ធ​ខ្មែរ​ដែលបានមកពីតម្រាក្រសួងអប់រំត្រូវរលុបចេញស្រឡះបាត់ពីស្មារតី ហើយទាញយករបៀបដែលមាននៅក្នុងវចនានុក្រមខ្មែររបស់ពុទ្ធសាសនបណ្ឌិត្យ (ដែលខ្មែរភាគច្រើននិយមហៅថា វចនានុក្រមសម្តេច ជួន ណាត) ។ មិនមានអ្នកណា​ដែលត្រូវកាត់សេចក្តីថាខុសឬត្រូវទេ គឺអាស្រ័យទៅលើហេតុផលប្រកបដោយការ​ពិចារ​ណាតាមបែបវិទ្យាសាស្ត្រជាអ្នកកំណត់ ។ លោកកែវ ឈុន ចាប់យកសំណេរ​ទាំង​ឡាយ​ធ្វើដោយក្រសួងអប់រំ ដោយហេតុថាទង្វើកែប្រែសំណេរខ្មែររបស់​ក្រសួងនេះត្រូវគ្នាគំនិតប្រកបដោយគំនុំរបស់លោក ។ នៅក្នុងក្រសួងនេះ ក្នុងលិខិត​ឆ្លើយ​ឆ្លងគ្នាដែលប្រើភាសាខ្មែរ មានលិខិតខ្លះមិនយកតាមតម្រារបស់ក្រសួងមក​ប្រតិបត្តិទេ សូមមេត្តាអានក្នុង http://www.moeys.gov.kh/old_moeys.gov/en/Schoolarship.pdf ។ ស្នាដៃថ្មីដែលជាផលរបស់ក្រសួងខ្ញុំគិតថាលោកធ្វើតាមចំណង់ចុះ ប៉ុន្តែអ្វីដែល​គួរ​ឲ្យស្តាយគឺស្នាដៃដែលបុព្វបុរសជំនាន់មុនបានសរសេរទុក បែរជាឥឡូវត្រូវក្រុម​នេះយកមកក្រឡៃខាងអក្ខរាវិរុទ្ធ ដោយវាយបោះពុម្ពឡើងវិញតាមទំនើងចិត្ត ។ ខ្ញុំជឿថាបើម្ចាស់ស្នាដៃទាំងនោះនៅមានជិវិត លោកនឹងមិនអនុញ្ញាតឲ្យគេយករបស់​លោកមកធ្វើតាមទំនើងចិត្តទេ ។ អ្នកយកស្នាដៃដើមមកក្រឡៃតាមបែបថ្មី ចាត់ទុកជា​អ្នកកេងប្រយោជន៍ពីសពបុព្វជនដែលស្លាប់ទៅ ។ មរតកដ៏មានតម្លៃខាងភាសាជា​របស់រួម ដែលម្នាក់ៗ ជាអនុជនមានសិទ្ធិនឹងយកមកដើម្បីសិក្សាបន្ត ប៉ុន្តែដើម្បីជា​កិត្តិតយស​ដល់ម្ចាស់ដើម សូមកុំខ្លាចនឹងចម្លងឲ្យដូចដើម លោកសរសេរយ៉ាងម៉េចត្រូវ​សរសេរយ៉ាងហ្នឹង តែបើចង់ក្រឡៃគួរធ្វើសេចក្តីយោងប្រភពឬអ្វីមួយ​ដែលទាក់ទង​នឹងគំនិតក្រឡៃរបស់ខ្លួនផង ។ (ការយករបស់ដើមមកក្រឡៃរបៀបនេះ អាចចាត់ទុក​ថាជាចំណុចអវិទ្យាសាស្ត្រ ។) ពាក្យសូមអភ័យទោសរបស់លោក ទឹម បឿន គួរ កម្រិតត្រឹមការសូមអភ័យទោសចំពោះពាក្យសម្តីដែលលោកប្រើមិនគប្បីចំពោះអ្នកដែលមានវ័យខ្ពស់ជាងលោកបានហើយ ។ លោក ទឹម បឿន គួររក្សាជំហររបស់លោក​បែបវិទ្យាសាស្រ្តរបស់លោកជាសម្របទៅតាមអ្វីដែលលោកមិនទាន់ប្រាកដក្នុងចិត្ត ។ ខ្ញុំមិនមែនជាគូកនរបស់លោ ទឹម បឿន ទេ សូម្បីតែបន្តិចក៏ទេដែរ ប៉ុន្តែសូមសរសើរ​ស្មារតីរបស់លោក ។

    ខ្ញុំដេវីដ

  43. លោកសង្ឃមួយអង្គឡើងគង់លើអាសនៈ បន្ទាប់ពីយាយជី ឬតាអាចារ្យសូត្របទអារតនា ព្រះអង្គក៏តាំងផ្តើមបទនមស្ការ…ហើយមានដិការចងទុកជាមុនការពារកំហុសឆ្គងក្នុងរវាងទេសនា។ សង្ឃខ្លះមានដិការថា … អាត្មាវស្សាក៏នៅខ្ចីចំណេះក្តីក៏នៅទាប រៀនមិនសូវចេះចាំ ឬភ្លេចច្រើនជាងចាំ… ជាដើម ។ តើដីការរបស់លោកជាការពិតឬទេ? ការពិតគឺវាស្ថិតនៅលើធម្មទេសនាដែលលោក​លើកមកទេសទៅវិញទេ​។ ក្រោយពីដីការបន្ទាបកាយហើយ តែលោកទេសន៍ពីរោះ ចូលចិត្តដល់ពុទ្ធបរិស័ទ្ធអ្នកស្តាប់ នោះមានន័យថា លោកមិនអួតអ្វីដែលជាចំណេះរបស់លោក ។ ផ្ទុយទៅវិញ បើទេសន៍យូរទៅវាកាន់តែយូរទៅ មានខ្លឹមសារ អ្នកស្តាប់មិនយល់ថាទេសន៍ពីអ្វីផង នេះវាត្រូវនឹងដែលលោកបានមានដីការពីខាងដើម ។ សម្តីរបស់លោកវណ្ណះ (ឬ វណ្ណៈ ឬ វណ្ណាក់ ឬ វ៉ាន់ណាក់ ឬ វ៉ាណ់ណាក់) ដែលធ្លាប់អះអាងខាងដើមថា <> ជាការពិត ។ គឺលោកមិនបានបន្ទាបខ្លួនលោកទេ ហេតុនេះលោកគប្បីនៅស្ងៀមសិនកុំអាលស្រទៅលិចស្រទៅកើតតាមការដែលគេផ្លុំ ។ ភាពអនាធិប្បតេយ្យខាងសំណេរភាសាខ្មែរបានប៉ិចពន្លកឡើងនិងលូតលាស់យ៉ាងគំហុក ។ ដូចដែលយើងឃើញស្រាប់ដោយចេតនារបស់លោក វណ្ណះ? <> ជាដើម ។ រឿងមួយទៀតលោកលើកពីការដែលនាំគ្នាព្រួតទិះតៀនលោក កែវ ឈុន ពីរឿងដែលតាំងខ្លួនជាអ្នក(ចង់)ប្រាជ្ញអក្សរសាស្ត្រខ្មែរថ្មីម្នាក់នេះសរសេរអក្សរខ្មែរ ដោយលោក វណ្ណះ បានព្យាយាមទាញយើងទៅគិតគូរទៅក្នុងរឿងដែលស្រុកទេសមានអំពើពុករលួយកាប់ព្រៃឈើឯណាឆ្កុយ ។ លទ្ធភាពយើងប៉ុណ្ណា យើងគួរធ្វើប៉ុណ្ណឹងទៅ រឿងពុករលួយជារឿងរបស់អ្នកហ្នុង ។ ម្នាក់មាននាទីផ្សេងៗគ្នាការស្ថាបនាស្រុកទេស ។ ម្នាក់ជួយជ្រុងនេះ ម្នាក់ជួយជ្រុងនោះ មិនយូរស្រុកយើងនិងមានការរីកចម្រើន ។ សូមទោសមិនគួរខ្ញុំនេះ មកដណ្តើមវេទិកា វីរិយ៉ា + វណ្ណះ សោះ ប៉ុន្តែស្តាប់ទៅជ្រេញនឹងសម្តីច្រំដែលដែលវណ្ណះបន្ទាបខ្លួនរាល់លើកក្នុងន័យថា ខ្លួនមិនចេះអ្វីសោះ ។

    <>

    ដោយក្តីស្រឡាញ់ភាសាជាតិ
    ដេវីដ

  44. ជាកំហុសបច្ចេកទេស ឬជាអ្វីដែលធ្វើឲ្យពាក្យក្នុងឃ្នាបត្រូវបាត់ ហេតុនេះសូមបន្ថែមផង៖ សម្រង់នៅក្នុងឃ្នាបទី១ , ក្នុងឃ្នាបទី២ , ក្នុងឃ្នាបទី៣

    សូមអរគុណ

  45. លោកសង្ឃមួយអង្គឡើងគង់លើអាសនៈ បន្ទាប់ពីយាយជី ឬតាអាចារ្យសូត្របទអារតនា ព្រះអង្គក៏តាំងផ្តើមបទនមស្ការ…ហើយមានដិការចងទុកជាមុនការពារកំហុសឆ្គងក្នុងរវាងទេសនា។ សង្ឃខ្លះមានដិការថា … អាត្មាវស្សាក៏នៅខ្ចីចំណេះក្តីក៏នៅទាប រៀនមិនសូវចេះចាំ ឬភ្លេចច្រើនជាងចាំ… ជាដើម ។ តើដីការរបស់លោកជាការពិតឬទេ? ការពិតគឺវាស្ថិតនៅលើធម្មទេសនាដែលលោក​លើកមកទេសទៅវិញទេ​។ ក្រោយពីដីការបន្ទាបកាយហើយ តែលោកទេសន៍ពីរោះ ចូលចិត្តដល់ពុទ្ធបរិស័ទ្ធអ្នកស្តាប់ នោះមានន័យថា លោកមិនអួតអ្វីដែលជាចំណេះរបស់លោក ។ ផ្ទុយទៅវិញ បើទេសន៍យូរទៅវាកាន់តែយូរទៅ មានខ្លឹមសារ អ្នកស្តាប់មិនយល់ថាទេសន៍ពីអ្វីផង នេះវាត្រូវនឹងដែលលោកបានមានដីការពីខាងដើម ។ សម្តីរបស់លោកវណ្ណះ (ឬ វណ្ណៈ ឬ វណ្ណាក់ ឬ វ៉ាន់ណាក់ ឬ វ៉ាណ់ណាក់) ដែលធ្លាប់អះអាងខាងដើមថា “ខ្្ញុំសូមសារភាពថាខ្ញុំក៏មិនចេះអក្សរខ្មែរ ជ្រាលជ្រៅដូចពួកអស់លោកទេ តែខ្្ញុំគិតថា សរសេរអក្សររបៀបម៉ិច ក៏សរសេរទៅចុះ” ជាការពិត ។ គឺលោកមិនបានបន្ទាបខ្លួនលោកទេ ហេតុនេះលោកគប្បីនៅស្ងៀមសិនកុំអាលស្រទៅលិចស្រទៅកើតតាមការដែលគេផ្លុំ ។ ភាពអនាធិប្បតេយ្យខាងសំណេរភាសាខ្មែរបានប៉ិចពន្លកឡើងនិងលូតលាស់យ៉ាងគំហុក ។ ដូចដែលយើងឃើញស្រាប់ដោយចេតនារបស់លោក វណ្ណះ? “ស្រាច់, ជ្រៀប, វណ្ណះ” ជាដើម ។ រឿងមួយទៀតលោកលើកពីការដែលនាំគ្នាព្រួតទិះតៀនលោក កែវ ឈុន ពីរឿងដែលតាំងខ្លួនជាអ្នក(ចង់)ប្រាជ្ញអក្សរសាស្ត្រខ្មែរថ្មីម្នាក់នេះសរសេរអក្សរខ្មែរ ដោយលោក វណ្ណះ បានព្យាយាមទាញយើងទៅគិតគូរទៅក្នុងរឿងដែលស្រុកទេសមានអំពើពុករលួយកាប់ព្រៃឈើឯណាឆ្កុយ ។ លទ្ធភាពយើងប៉ុណ្ណា យើងគួរធ្វើប៉ុណ្ណឹងទៅ រឿងពុករលួយជារឿងរបស់អ្នកហ្នុង ។ ម្នាក់មាននាទីផ្សេងៗគ្នាការស្ថាបនាស្រុកទេស ។ ម្នាក់ជួយជ្រុងនេះ ម្នាក់ជួយជ្រុងនោះ មិនយូរស្រុកយើងនិងមានការរីកចម្រើន ។ សូមទោសមិនគួរខ្ញុំនេះ មកដណ្តើមវេទិកា វីរិយ៉ា + វណ្ណះ សោះ ប៉ុន្តែស្តាប់ទៅជ្រេញនឹងសម្តីច្រំដែលដែលវណ្ណះបន្ទាបខ្លួនរាល់លើកក្នុងន័យថា ខ្លួនមិនចេះអ្វីសោះ ។

    “អក្សររលត់ជាតិរលាយ អក្សរពណ្ណរាយជាតិថ្កើងថ្កាន”

    ដោយក្តីស្រឡាញ់ភាសាជាតិ
    ដេវីដ
    (សូមម្ចាស់ប្លក់លុបប្រកាសទី ៥០ និង ៥១ ឲ្យផង ព្រោះមានកំហុសខាងបច្ចេកទស​ ធ្វើឲ្យពាក្យចំនួនត្រូវបាត់)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s