វិន​ដូស៍ - Windows

Download Windows Vista Ultimate (32bit) in CD Version


ឥឡូវ​នេះ​កាន់​តែ​ងាយ​ស្រួល​សម្រាប់​លោក​អ្នក​ដែល​មិ​ន​ទាន់​មាន Windows Vista ។ លោក​អ្នក​មិន​បាច់​ពិបាក​ដោនឡុត​ឌីវីឌី ទៀត​ទេ ។ វិនដូស៍​វិស្តា​ដែល​មាន​ទំហំ​៧០០​ម អាច​ដាក់​ស៊ីឌី​ហើយ​តម្លើង​ប្រើ​បាន​ដូច​​ឌីវីឌី មាន​សម្រាប់​ឲ្យ​លោក​អ្នក​ដោនឡូត​ហើយ ។ខ្ញុំ​ចំណាយ​ពេល ២យប់ និង​មួយ​ថ្ងៃ​ដើម្បី​ដោនឡូត​វិនដូស៍វិស្ដា​ ឌីវីឌី ។ តែ​ខ្ញុំ​ចំណាយ​ពេល​តែ​មួយ​ថ្ងៃ​ក្នុង​ការ​ដោនឡូត​វិស្ដា​ស៊ីឌី​នេះ ។ បើ​លោក​អ្នក​ចង់​បាន សូម​ដោនឡូត​ពី​ដំណ​ខាង​ក្រោម​នេះ ។

http://www.zshare.net/download/vista-u-cd1-rar.html
http://www.zshare.net/download/vista-u-cd2-rar.html
http://www.zshare.net/download/vista-u-cd3-rar.html
http://www.zshare.net/download/vista-u-cd4-rar.html
http://www.zshare.net/download/vista-u-cd5-rar.html
http://www.zshare.net/download/vista-u-cd6-rar.html
http://www.zshare.net/download/vista-u-cd7-rar.html

Key: YFKBB-PQJJV-G996G-VWGXY-2V3X8

Advertisements

39 thoughts on “Download Windows Vista Ultimate (32bit) in CD Version”

  1. ខ្ញុំបានទាញយករួចតាំងពិលើកមុន ដាក់ឌីវីឌីរួចហើយ។ ឃើញថាវាយអក្សរខ្មែរស្រួលមែន រីឯតំលើងក្រមអក្សរខ្មែរ
    យូនីកូដក៏ងាយស្រួល ដោយប្រើពេលមិនដល់ ៥នាទីផង។

    លើកនេះ អត់ចាំបាច់ serial n° ទេឬ , បានជាអត់ឃើញបង្ហាញ serial n° មកជាមួយ ?

    អរគុណច្រើន ដែលបានស្រាវជ្រាវចែករំលែកដល់ខ្មែរទាំងអស់គ្នា

  2. ចេះ​តែ​ជួយ​គ្នា​ទៅ ។ យើង​ឯណា​ទៅ​មាន​លុយ​រាប់​រយ ទិញ​​វា​ប្រើ​នោះ ។ រក​តែ​លុយ​បបរស​ព្រឹក​ៗ សឹង​មិន​បាន​ផង ។ សង្ស័យ​តែ PS លួច​គេ​ប្រើ​ដែរ​ផង​ទេ !? lolzzz

  3. ខ្ញុំ​អត់​មាន​ទោស​ឲ្យ​ទេ lolzz ។ ធ្វើ​ម៉េច​បើ​ខ្ញុំ​ ហើយ​និង​ខ្មែរ​ផ្សេង​ទៀត ចូល​ចិត្ត​ប្រើ​របស់​ដែល​អ់ស់​លុយ​ទៅ​ហើយ ។ ពួក open source វា​អត់​គិត​លុយ​មែន តែ​សម្រាប់​អ្នក​ដែល​មិន​មាន​ជំនាញ​ខាង​កុំព្យូទ័រ​ប្រាកដ​ជា​យ៉ាប់​… ហើយ​អត់​ចង់​ប្រើ​វា ។ តែ​បើ​លួច​ប្រើ​ផលិតផល​របស់ Microsoft បាន​ដោយ​អត់​អស់​លុយ​ទៅ​ហើយ នៅ​ចាំ​អី​ទៀត មិន​ធ្វើ​ចោរ​!! ស្រុក​ទេស​យើង​មិន​ទាន់​មាន​ច្បាប់​​កម្មសិទ្ធ​បញ្ញា​​ផង យើង​ក៏​គ្មាន​ទោស​ដែរ ។ ខ្ញុំ​គ្មាន​ទោស អ្នក​ប្រើ​គ្មាន​ទោស ហើយ​មិន​មែន​តែ​ស្រុក​យើង​ឯណា​ដែល លួច​ប្រើ ទាំង​ពិភព​លោក ភាគច្រើន​គឺ​លួច​ប្រើ​​ដូច​គ្នា​នឹង ។ គ្មាន​អ្នក​ណា​ចង់​ចំណាយ​លុយ​ទេ ។
    ហើយ​ចុះ PS ប្រើ​អី​ខ្លះ​? ជួយ​ប្រាប់​ផង​មើល៍ នឹង​អាល​ខ្ញុំ​សាក ហើយ​ជួយ​ប្រាប់​ដល់​ប្រិយមិត្ត​ឲ្យ​សាក​ប្រើ​ដែរ ។
    អរគុណ​ហើយ​ដែល​បាន​មក​ជេរ​ទាំង​ព្រហាម lolzzz

  4. និយាយខុសច្រើនដល់ហើយ។​ ទី១ ប្រទេសយើងមានច្បាប់កម្មសិទ្ធិបញ្ញាហើយ (www.ecap-project.org/fileadmin/ecapII/pdf/en/information/cambodia/ law_copyright_english_20030226_final.pdf)។​ ទី២ បើមានគេធ្វើចោរ យើង​មិនគួររៀនធ្វើចោរដូចគេទេ ហើយរឹតតែមិនត្រូវបង្រៀនអ្នកដទៃអោយចេះ​​ធ្វើចោរ​ដែរ។​ ទី៣ Open Source វាពិបាក តែចំពោះអ្នកណាដែរមិនចង់រៀនតែប៉ុណ្ណោះ។ ទី៤ ខ្ញុំមិនមែនមក “ជេរ” ទេ ខ្ញុំគ្រាន់តែជូនជាយោបល់។

    ខ្ងុំប្រើ Suse 10 និង OpenOffice 2.O ព្រមទាំងកម្មវិធីអត់គិតថ្លៃជាច្រើន​ទៀត។

  5. ចូល​មើល៍​តំណរ​ដែល​ដាក់​ឲ្យ​អត់​បាន ។ សូម​ជួយ​ពិនិត្យ​មើល​ម្ដង​ទៀត​ទៅ​មើល PS ។ ខ្ញុំ​ក៏​ដឹង​ថា PS ផ្ដល់​យោបល់ដែរ គឺ​ខ្ញុំ​និយាយ​លេង​ទេ, សុំ​ទោស​ផង​ណា ។ តាមពិត​ទៅ ខ្ញុំ​ក៏​ដឹង​ថា កម្មវិធី​អត់​អស់​លុយ ល្អ​ដែរ ហើយ​វា​ប្រហែល​ជា​ជម្រើស​ទី​មួយរបស់​ខ្មែរ នៅ​ពេលដែល​ច្បាប់​កម្មសិទ្ធ​បញ្ញា​អនុវត្តិន៍​ត្រឹមត្រូវ ។ ខ្ញុំ​ធ្លាប់ប្រើ Red Hat Linux ដែរ ហើយ​ខ្ញុំ​ក៏​កំពុង​ប្រើ Open Office ដែរ ។ ប៉ុន្ដែ Microsoft Office នៅ​តែ​ស្រួល​ប្រើ​ជាង​​ ជាពិសេស Open Office 2007 ។ ហើយ​ខ្ញុំ​ក៏​គិត​ដែរ បើ​កាលៈទេសៈ​បង្ខំ ប្រជាជន​ខ្មែរ​នឹង​ងាក​មក​រក​អា​អត់​គិត​ថ្លៃ​នេះ​មិន​ខាន ។ តែ​ឥឡូវ​គេ​ក៏​មិន​ចង់​ចំណាយ​ពេល មក​រៀន​​ប្រើ​ម្ដង​ទៀត​ដែរ ។

    ខ្ញុំ​ក៏​ប្រើ Open Office ដែរ​តើ​!! 😉

  6. ធានា​ថា​អត់​មាន​មេរោគ​ទេ​បាទ ។ និយាយ​អ៊ីចឹង ប្លក់​ឈ្មោះ​ខ្មែរ​នឹង​ឡូយ​ណាស់ តែ​អន់​បន្តិច​!!! គឺ​អន់​ត្រង់​អត់​មាន​ឈ្មោះ​ខ្ញុំ​ ហាហាហា ។ និយាយ​លេង​ទេ ។

  7. PS មេចមិនបញ្ចេញឈ្មោះខ្លួនឯងផងទៅ! និយាយស្តីបែបលាក់មុខគ្មាន
    អាស័យដ្ឋានអ៊ីមែវល៍ ឬ ប្លក ហើយបញ្ចេញអំណួតតែឯង មិនបានក្រែង
    ដល់អ្នកជួយខ្មែរទាំងឡាយដែលខិតខំចំណាយពេលបិទប្រកាសណែនាំ
    ប្រើប្រាស់​កម្មវិធីថ្មីៗគិតថ្លៃ ឬ មិនគិតថ្លៃក្តី។
    ទោះជាយ៉ាងណាក៏ Microsoft ក៏មានចិត្តមនុស្សធម៌ដល់ប្រជាពល​រដ្ឋប្រទេស​ក្រដែរ។ បើមិនដូច្នោះ Microsoft​ច្បាស់ជាបិទសោមិនអោយថតចំលងកើត ​ព្រោះមិនខ្វះវិធីហាមទេ។
    បើ PSត្រឹមត្រូវណាស់ គួរតែកុំប៉ះពាល់ដល់ការទាញយក ហើយទៅទិញយក
    មកប្រើប្រាស់ចុះ។ ហើយបើគ្រាន់បើលើសពីហ្នឹង សូមបញ្ចេញអ៊ីមែវល៍ ឬ ប្លក
    អោយគេឯងដឹងផង ឬមួយអត់ទាំងអ៊ីមែវល៍ អត់ទាំងប្លកទេដឹង។ សូមបញ្ជាក់​ណាប្លកមិនមែន ទៅយកវ៉ែបសាយអ្នកណាមកបញ្ចេញអំណួតជាលើកទីពីរទេ។
    អភ័យទោសដែលនិយាយជ្រុលបន្តិច ប៉ុន្តែបើមិនសប្បាយចិត្តមិនដឹងធ្វើមេចទេ
    ព្រោះជជែកគ្នាដើម្បីការវិវត្តទៅខាងមុខ។ ទោះជាយ៉ាងណាក៏ដឹងដែរថា PS ចេះ​ខាងកំព្យូរ័រច្រើន បើសិនជាអាចសូមចូលរួមស្នាដៃជួយដល់ខ្មែរគ្រប់រូបតាម
    ការបិតប្រកាសបច្ចេកវិទ្យាថ្មី ឬ អ្វីផ្សេងទៀតដែលអាចធ្វើបានអោយប្រជាពល
    រដ្ឋខ្មែរ​ចេះចំណេះថ្មីៗ ពីសង្គមរបស់ខ្លួន ជាពិសេសធ្វើយ៉ាងណាអោយប្រជា​ពល​រដ្ឋខ្មែរចេះប្រើនិងបិតប្រកាសតាមចិត្តចង់ដោយគ្មានឧបសគ្គ។
    នៅរឿងមួយដែលខ្ញុំកំពុងគិត ហើយក៏សូមអោយអ្នកទាំងអស់គ្នាចូលរួមយោ
    បល់ គឺថា ការណែនាំបង្កើត “ប្លកសំរាប់ឃុំសង្កាត់នីមួយៗ ជាភាសាខ្មែរ” ដើម្បី
    អោយឃុំសង្កាត់ទាំងនោះចែករំលែកពត៌មានសហគមអំពីស្ថានការ, ស្ថិតិ,
    ផលិតផល,…របស់ឃុំសង្កាត់ដែលខ្លួនគេបាននិងកំពុងរស់នៅ។ ដែលមាន
    គំនិតដូចនេះ ព្រោះថា ៖
    1 – ក្រមអក្សរខ្មែរយូនីកូដបាននិងកំពុងធ្វើចរាចរបានងាយជាទីបំផុតទាំងក្នុង
    វិដោស្ស ទាំងក្នុងឡាយវផ៍នុចក្ស និងទាំងក្នុងមេក្ស៍ ទៀតផង ហើយលែងជា
    ឧបសគ្គដល់អ្នកប្រើប្រាស់កំព្យូរ័រទៀតហើយ។ ហើយក៏មិនភ្លេចដែរថា នោះ
    ជាស្នាដៃដ៏មានតំលៃជាទីបំផុតរបស់ Khmeros រួមនឹងសហគមអន្តរជាតិ ដែល
    ធ្វើអោយខ្មែរអាចប្រើប្រាស់ភាសាខ្មែរ ដើម្បីចែករំលែកពត៌មានជាភាសាខ្មែរ
    មិនត្រឹមតែនៅទីក្រុង ឬនៅទីជនបទដាច់ស្រយ៉ាល់នោះទេ ប៉ុន្តែរហូតដល់
    ប្រជាពលរដ្ឋននៅក្រៅប្រទេស ដូចជានៅកម្ពុជាក្រោម ឬ នៅឯនាយសមុទ្រ
    មានសហរដ្ឋ, ប្រទេសបារាំង, ប្រទេសអូស្រ្តាលី, ប្រទេសចិនតៃវ៉ាន់ ឬ ចិនដី
    គោក, ប្រទេសកូរេខាងត្បូង, ប្រទេសម៉ាឡេស៊ាជាដើម ។
    2 – ការបោះឆ្នោតឃុំសង្កាត់ទើបតែរួចរាល់ ពត៌មានឃុំសង្កាត់នីមួយៗ ហាក់
    ដូចជាស្ងាត់ជ្រៀប លើកលែងអាស៊ីសេរី ឬ វីអូអេចុះយកពត៌មាន ទើបដឹងខ្លះ។
    បើដូច្នោះ តើអោយហៅថាសតវត្ស៍ទី ២១ នេះ ជាសតវត្ស៍នៃពត៌មាននៅប្រទេស
    កម្ពុជាមេចនឹងកើត
    3 – ការចែករំលែកពត៌មានតាមប្លក ជាវិធីចែករំលែកពត៌មានងាយស្រួលបំផុត
    សូម្បីអ្នកមិនចេះភាសាអង់គ្លេសសោះជាដំបូង ក៏អាចណែនាំអោបង្កើតបានដែរ។

    របស់មានហើយ ចុះហេតុអ្វីយើងទាំងអស់គ្នា មិនទាញផលអោយបានជា
    អតិបរិមា ?

    ចំលើយគឺនៅយើងទាំងអស់គ្នា !!! ទាំងខ្ញុំផងដែរ ហេ ហេ

    សង្ឃឹមថាអ្នកទាំងអស់គ្នានឹងចាប់អារម្មណ៍នូវអ្វី ដែលខ្ញុំបានរៀបរាប់ ហើយ
    សូមប្រែក្លាយការចាប់អារម្មណ៍នេះជាភាពពិតជាក់ស្តែង ក្នុងឆ្នាំ ២០០៧ នេះ

  8. ណ្ហើយ​ចុះ! មិន​អី​ទេ បង​ឈរ រ៉ាន់! កុំ​គិត​ច្រើន​ពេក និយាយ​ដូច​ PS ក៏​ម្យ៉ាង​ដែរ ។ ប៉ុន្តែ​បើ​គិត​ដូច​គិត ខ្ញុំ​ជឿ​ថា Microsoft និង​រលំ​នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន ហើយ​យើង​ក៏​អស់​មាន​វិនដូស៍​ប្រើប្រាស់​ទៀត​ដែរ និង​អ្នក​សរសេរ​កម្មវិធី​ទាំង​ឡាយ ត្រូវ​សរសេរ​កម្មវិធី​ចែក​ឲ្យ​ប្រើ​ដោយ​អត់​គិត​ថ្លៃ ទើប​មាន​អ្នក​ប្រើ ។ អ្នក​សរសេរ​កម្មវិធី ទាំង​ឡាយ​ប្រកដ​ជា​ក្លាយ​ជា​អ្នក​រើសអេតចាយ អ្នក​សុំទាន​មិន​ខាន​ទេ ហេហេហេ (ប្រៀបធៀបលេង​ទេ តែ​ប្រហែល​ជា​អាច​បែប​នេះ​មែន​ក៏​មិន​ដឹង) ។ ថ្វី​ត្បិត​តែ​យើង​ពេញ​ចិត្ត នឹង​កម្មវិធី​ដែល​អត់​បង់លុយ តែ​ក៏​មិន​គួរ​ស្អប់​កម្មវិធី​ដែល​បង​លុយ​ដែរ ព្រោះ​ជា​កម្លាំង​ញើសឈាម​ដែល​គេ​ខំ​ចំណាយ​ដើមទុន កម្លាំង​កាយ​ចិត្ត​ និង​ពេល​វេលា​ដើម្បី​បង្កើត​វា​មក ។ ថ្វី​ត្បិត​តែ​ពួកយក​យក​កម្មវិធី​ទាំង​នោះ​មក​ប្រើ​ខុស​ច្បាប់ តែ​ពួក​យើង​ក៏ នៅ​តេ​គាំទ្រ​កម្មវិធី​ទាំង​នោះ​ដែរ ។ ដែល​យើ​ង​យក​មក​ប្រើ​ខុស​ច្បាប់ ក៏​ដោយ​សារ​តែ​ជីវភាព​ពួក​យើង​ដែល​មិន​អាច​មាន​លទ្ធភាព​ទិញ​វា ប៉ុន្ទែ​នៅ​មាន​មនុស្ស​ជា​ច្រើន​ទៀត​ដែល​ទិញ​វាយក​មក​ប្រើ​ប្រាស់ លើកលែង​តែ​ប្រជាជន​ខ្មែរ ដែល​ស្ទើរ​តែ​គ្មាន​សោះ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​គិត​ថា ទាំង​កម្មវិធី​គិត​ថ្លៃ និង​មិន​គិត​ថ្លៃ សុទ្ថ​តែ​ល្អ ហើយ​អ្នក​ណា​និយម​ខាង​ណា ក៏​ជ្រើស​ប្រើ​តាម​ចំណូល​ចិត្ត​របស់​ខ្លួន ដោយ​គ្មាន​ទោសពៃ​អ្វី​ទាំង​អស់ ។

    សម្រាប់​ការរំពឹង​ទុក​របស់​បង​ ឈរ រ៉ាន់ ដែល​ចង់​ឲ្យ​ខាង​ឃុំ​ សង្កាត់​បង្កើត​ប្លក់​មួយ​ៗ សម្រាប់​ចែក​រំលែក​ពត៌មាន​គ្នា ប្រហែល​ជា​ពិបាក​នឹង​ធ្វើ ព្រោះ​នេះ​វា​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ ប្រធាន​ឃុំ-សង្កាត់ និង​ថ្នាក់​ដឹងនាំ​ផង​ដែរ ។ យើង​មិន​អាច​ទៅ​ដើរ​ប្រាប់ មេឃុំ ឬ​ចៅ​សង្កាត់​ឲ្យ​បង្កើត​ប្លក់​សម្រាប់​ឃុំ ឬ​សង្កាត់​របស់​ពួកគាត់ ហើយ​ចែក​រំលែក​ពត៌មាន​បាន​ទេ ។ គំរោង​មួយ​នេះ ប្រសិន​បើ​អាច​ធ្វើ​បាន ពិត​ជា​រឿង​ដែល​ល្អ​ខ្លាំង​ណាស់ ។

    ចុង​ក្រោយ ខ្ញុំ​យល់​ថា យើង​គួរ​តែ​រួម​គ្នា​ជួយ​ចែក​រំលែក​ចំណេះដឹង​ និង​បទ​ពិសោធន៍​គ្នា ដើម្បី​ឲ្យ​ប្រទេស​យើង សប្បូរបែប និង​ដើរទាន់​យុគ្គសម័យ​បច្ចេកវិទ្យា​ ។ លោក PS យល់​ដឹង​ពី កម្មវិធី​​ដែល​មិន​គិត​ថ្លៃ គួរ​តែ​រំលែក​ចំណេះដឹង​សម្រាប់​កម្មវិធី​ទាំង​នោះ ដល់​អ្នក​ដែល​មិន​ទាន់​ដឹង ហើយ​អ្នក​ណា​ដែល​ចូលចិត្ត​កម្មវិធី​ណា ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​ណា ក៏​គួរ​ចែក​រំលែក​ចំណេះដឹង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។ បើ​ធ្វើ​បែប​នោះ​បាន ខ្ញុំ​យល់​ថា មិន​យូរទេ ខាង​ផ្នែក​បច្ចេកវិទ្យា នឹង​កាន់​តែ​សម្បូរ​បែប នៅ​ក្នុង​ប្រទេស​របស់​យើង មិន​ចាញ់​ប្រទេស​ផ្សេង​ៗ​ទៀត​ឡើយ ។

    ខ្ញុំ​ក៏​សូម​កោត​សរសើរ​លោក​ ឈរ រ៉ាន់​ផង​ដែរ ។ ឃើញ​ថា​លោក​បាន​ចែក​រំលែក​ចំណេះ​ដឹង​ជា​ច្រើន​ដល់​ពួកយើង ។ ប្លក់​របស់​លោក ពិត​ជា​មាន​ប្រយោជន៍​​ខ្លាំង​ណាស់ ។

    ដោយ​ក្ដី​ស្រលាញ់​រាប់​អាន,
    បឿន

  9. PS ខំ​និយាយ​ខ្លាច​គេ​មិន​ដឹង​ថា​ខ្លួន​ជា​មនុស្ស​ល្អ​ត្រឹម​ត្រូវ! “អាចា​តែ​ថេះ” ។ មាន​សាក​ងាក​មើល​ជុំ​វិញ​ខ្លួន​សព្វ​គ្រប់​ជ្រុង​ជ្រោយ​ហើយ​ឬ​នៅ​ថា​​ពិត​ជា​មិន​បាន​លូក​លាន់​ Software ដែល​ត្រូវ​បង់​លុយ? ប្រាកដ​ក្នុង​ចិត្ត ១០០% ហើយ​ឬ​នៅ​ថាគ្រប់​កម្មវិធីទាំង​អស់​ក្នុង​កុំព្យូទ័រ​របស់​ខ្លួន​ ពិត​ជា​ត្រឹម​ត្រូវ មិន​មែល​លូច​ចម្លង? មាន​បញ្ចូល​កម្ម​វិធី​បន្ថែម​ក្នុង​ទូរស័ព្ទ​ដៃ​ខ្លះ​ទេ? ហើយ​កម្មវិធី​ទាំង​នោះ​សុទ្ធ​តែ​ជា​របស់​ស្រប​ច្បាប់ ? ​មាន​ដែល​ Copy MP3 ពី​មិត្ត​ភ័ក្ត​ដែរ​ឬទេ? ឬ​ក៏​មិន​ដែល រាល់​ចម្រៀង​ទាំង​អស់​សុទ្ធ​តែ​ទិញ​របស់​សុទ្ធ ឬ ទិញ​ពី​ Online Store?

    មុន​នឹង​លោក​យក​ពាក្យ​ថា​ “ខ្មែរ​អើយ​ខ្មែរ” ​មក​ប្រើ​​ក្នុង​ន័យ​រិះ​គន់ ឬ​បន្ទាប​តម្លៃ សូម​លោក​គិត​គូរ​បន្តិច​ផង! មិន​មែន​មាន​ដៃ​ ចេះ​តែ​​សរសេរ​ មាន​មាត់​និយាយ​ចេះ​តែ​និយាយ​ទេ! លោក​ក៏​ជា​ខ្មែរ ហើយ​ក្រុម​គ្រួសារ​ បងប្អូន​មិត្ត​ភ័ក្ត្រ​លោក​ក៏​ជា​ខ្មែរ, បើ​លោក​មិន​ឲ្យ​តម្លៃ​ខ្លួន​ឯង​ លោក​គួរ​ផ្តល់​វា​ដល់​អ្នក​ផ្សេងទាំងនោះ​​ផង ។

    លោក​មាន​ដែល​ទៅ​ផ្សារទូល​ទំពូង​ទេ? មាន​ដឹង​ទេ​ថា​អ្នក​ទិញ Software ខុស​ច្បាប់​ទាំង​នោះភាគ​ច្រើន​ជា​ខ្មែរ​ ឬ​ បរទេស? គឺ​បរទេស! ហើយ​ Software ទាំង​នៅ​អ្នក​ណា​ជា​អ្នក​ Crack? (អាមេរិច, ឥណ្ឌា, ចិន…) ។ ហើយ​គេ​ចម្លង​ដំបូង​ចេញ​ពី​ណា​មក​? (ចិន, ហុង​កុង, ម៉ាឡេ, …) ។ លោក​និយាយ​ធ្វើ​មើល​តែ​ខ្មែ​រ​ជា​អ្នក​ធ្វើ​ខុស​ច្បាស់​តែ​ឯង ។

    Open Source ល្អ​បំផុត​សម្រាប់​ប្រទេស​ដែល​​មិន​រំពឹង​នឹង​ទាញ​យក​ផល​ប្រយោជន៍​ពី​ឧស្សាហកម្ម​ Software ។ ជា​ប្រទេស​ដែល​អាស្រ័យ​​លើ​ធន​ធាន​ផ្សេង​ទៀត​ ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ជាតិ ។

    តែ​សម្រាប់ ប្រទេស​ខ្មែរ​យើង​ដែល​គ្មាន​អ្វី​សម្អាង​ដូច​គេ សេដ្ឋ​កិច្ច​ក៏​នៅ​ទន់​ខ្សោយ​នៅ​ឡើយ ហេតុ​អ្វី​ក៏​យើង​ត្រូវ​បោះ​ឱកាស​​ដើម្បី​អភិវឌ្ឍន៍​​ខ្លួន​​ឲ្យ​ក្លាយ​ជាអ្នក​ផលិត Software លក់? ឬ​យ៉ាង​ហោច​ណាស់​ឲ្យ​កូន​ខ្មែរ​បាន​បង្កើន​ចំណេះ​ដឹង​របស់​ខ្លួន​ឲ្យ​ទូលំទូលាយ​ ​ដោយ​គ្រាន់​តែ​ចំណាយ​ថវិកា​តិច​តួច ដើម្បី​ភាព​ងាយ​ស្រួល​ក្នុង​ការ​ក្រេប​ចំណេះ​ដឹង ។ ប្រទេស​ឥណ្ឌា​ ជា​ឧទាហរណ៍​ស្រាប់ ឥណ្ឌា​មិន​អាច​ប្រកួត​ប្រជែង​ជា​មួយ​ចិន​ក្នុង​ការ​ផលិត​ Hardware បាន​ទេ ។ តែ​ឥណ្ឌា​អាច​រក​ចំណូល​បាន​ច្រើន​មហិ​មា​ក្នុ​​ង​ការ​លក់ Software ចេញ​ទៅ​ក្រៅ​ប្រទេស ដោយ​គ្រាន់​តែ​ចំណាយ​ធនធាន​មនុស្ស​​របស់​ពូក​គេ​ប៉ុណ្ណោះ, សៀវ​ភៅ​មេរៀន, Software, … , រដ្ឋា​ភិបាល​ឥណ្ឌា​មិន​បាន​ ដាក់​កំហិត​ក្នុង​ការ​ថត​ចម្លង​ទេ ព្រោះ​គេ​យល់​ថា​ វា​ខុស​ច្បាប់​ក៏​ពិត​មែន តែ​វា​អាច​ជួយ​ឲ្យ​ប្រជាជន​គេ​ក្នុង​ការ​ចំណាយ​ថវិកា​តិច​ តែ​អាច​សិក្សា​ស្វែង​យល់ បង្កើន​ចំណេះ​ដឹង​ ​បាន​ច្រើន !

    បើ​ខ្មែរចាប់​យក​ Open Source តែ​ម្ខាង​ តើ​នៅ​ថ្ងៃ​ខាងមុខ អនាគត​របស់​អ្នក​​សរសេរ​កម្មវិធី​ទៅ​ជា​យ៉ាង​ណា? តើ​មាន​អ្នកណា​ចេញ​មុខ​ធានា​ផ្តល់​ជំនួយ​ដល់​ពួក​គេ​ឲ្យ​ធ្វើ​ការ? ឬ​ក៏​ពួក​គេ​ត្រូវ​បញ្ឈប់ ឬ ប្តូរ​អាជីព? ហើយ​ក្មេង​ជំនាន់​ក្រោយ​តើ​មាន​អ្នកណា​គេ​ចូល​រៀន​ផ្នែកនេះ​ទៀត​ទេ បើ​ឃើញ​ច្បាស់​ហើយ​ថា​ រៀន​ចប់​បង្កើត​ Software ចេញមក​សម្រាប់​ចែក​ជូន​ឥត​គិត​ថ្លៃ ។

    កុំ​ទៅ​ពិបាក​កាច់​ឫក​ធ្វើ​រាង​ឯង​គ្រាន់​បើ​ពេក ក្រ​ឲ្យ​ដឹង​ថា​ខ្លួន​ក្រ! មាន​របស់​ប្រើ​មិន​អស់​លុយ ហើយ​គេ​ចម្លង​ចែក​ចាយ​គ្រប់ទិស​ទី​ក្នុង​លោក​ទៅ​ហើយ ត្រូវ​តែ​ប្រើ! Open Source គេ​ជួយ​យើង​បង្កើត​ Khmer Unicode និង​កម្មវិធី ឥត​គិត​ថ្លៃ​ឲ្យ​ យើង​ត្រូវ​តែ​ស្វាគមន៍​គេ ។ អ្វី​ក៏​ដោយ​ឲ្យ​តែ​មាន​សារប្រយោជន៍​ ហើយ​ចំណាយ​ដើម​ទន់​តិច ត្រូវ​តែ​យក​ហើយ​ប្រើ​វា​ឲ្យ​អស់​ថ្លៃ ទាញ​ប្រយោជន៍​ឲ្យ​កាន់​តែ​ច្រើ​ន​កាន់​តែ​ល្អ (ដូច​បង ឈរ រ៉ាណ​ បាន​លើក​) ទើប​ហៅ​អ្នក​ឆ្លាត ។

    ពាក្យ​ខ្មែរមួយ​ឃ្លា​និយាយ​ថា “ចិត្ត​តិច​ស៊ី​ត្រីអាំង តែ​បើ​ឯង​ចិត្ត​ខ្លាំង​ច្បាស់​ជា​ស៊ី​អំបិល​ហើយ!”

  10. @ បង ឈរ រ៉ាណ »» “ការណែនាំបង្កើត “ប្លកសំរាប់ឃុំសង្កាត់នីមួយៗ ជាភាសាខ្មែរ” ដើម្បីអោយឃុំ​សង្កាត់ទាំងនោះ​ចែករំលែក​ពត៌មានសហគម​អំពីស្ថានការ, ស្ថិតិ, ផលិតផល​,​​…របស់ ឃុំសង្កាត់ ដែលខ្លួនគេបាន និងកំពុង រស់នៅ។”
    គំនិតនេះ​ពិត​ជា​ល្អ ហើយ​បើ​អាច​ធ្វើ​ទៅបាន​ខ្ញុំ​ជឿថា​ ប្រទេស​យើង​នឹង​មាន​ការ​រីក​ចម្រើន​ជាក់​ជាមិន​ខាន! ជំហាន​ដំបូង​ យើង​ត្រូវ​ជំរុញ​ការ​ប្រើ​ប្រាស់​ អ៊ិន​ធើណិត​ឲ្យ​បាន​សុះ​សាយ​ច្រើន​ជាង​នេះ​ ព្រោះ​ថា​ការ​បិទ​ប្រកាស មាន​ប្រសិទ្ធ​ភាព​ទាល់​តែ​មាន​អ្នក​ចូល​ទៅមើលច្រើន ។ តែ​អ្វី​ដែល​ជា​ឧបសគ្គ​គឺ តម្លៃ​ប្រើ​ប្រាស់ អ៊ិនធើណិត​នៅ​ស្រុក​យើង​ វា​ខ្ពស់​ណាស់!

  11. ចុមយក្សមើលគេតវ៉ាគ្នាម្នាក់ៗតឹងសរសៃកតែម្តងហើយណ។ បឿនហា គ្នាប្រាប់​កម្មវិធីមួយនេះក៍អត់គិតលុយដែរវ៉ី Ubuntu គ្នាដោនឡូតមកសាកល្បង ដំឡើងដែរ ទំហំ ៧០០MB នេះអាស័យដ្ឋាន ដោនឡូត http://www.ubuntu.com/getubuntu/download

    P.S : អត់ទាន់ចេះប្រើស្រួលបួលទេកំពុងតែសាកល្បងប្រើ

  12. បងវីៈ បង​វី​ រៀបរាប់​​បាន​ក្បោះក្បាយ​ណាស់ ។ អរគុណ​!

    PS: ខ្ញុំ​រីករាយ​ណាស់​ ដែល​អុ្នក​ទាំង​អស់​គ្នា បញ្ចេញ​គំនិត​រៀង​ៗ​ខ្លួន​ដើម្បី​បំភ្លឺ​បញ្ហា​នេះ ។ អរគុណ​ PS ដែល​បាន​ជួយ​ផ្ដល់​យោបល់ និង​ធ្វើ​ឲ្យ​គ្រប់​គ្នា​កាន់​តែ​ស្វែងយល់​ថែម​ទៀត​អំពី​​បញ្ហា និង​ដំណោះ​ស្រាយ ។ ខ្ញុំ​មិន​បន្ទោស ហើយ​ក៏​មិន​គាំទ្រ​ទាំង​ស្រុង​ដែរ​សម្រាប់​អ្វី​ដែល​លោក​បាន​លើកឡើង ។ តែ​នេះ​ជា​ការពិត ដែល​យើង​គ្រប់​គ្នា ​មិន​គួរ​ចិត្ត​ចង្អៀត​ហើយ​ចង​ខ្លួន​​​​​​​​​​​​​​​​​​ឯង ឲ្យ​ស្ថិត​នៅ​ក្នុង​រង្វង់​នៃ​ការ​មិន​អភិវឌ្ឍន៍​នោះ​ទេ ដែល​វា​ប្រៀប​ដូច​ជា​កង្កែប​ក្នុង​អន្ដូង អ្វីដែល​មាន យើង​គួរ​តែ​យល់​ដឹង​ពី​វា ។ សម្រាប់​ខ្ញុំ គឺ​ស្វាគមន៍​ទាំង Open Source ទាំង​ Close Source ។ ខ្ញុំ​ជា​អ្នក​រៀន​ពី​វា ខ្ញុំ​មិន​អាច​បង្កើត​វា​បាន​ទេ ហេតុ​នេះ ខ្ញុំ​មិន​រើស​អើង​ប្រភេទ​ណា​មួយ​ឡើយ ។ លោក​គួរ​តែ​មើល​​មតិ​របស់​បង ឈរ រ៉ាន និង​មតិ​របស់ បង​វី ហើយ ពិចារណា​ម្ដង​ទៀត នោះ​លោក​នឹង​ដឹង​ថា លោក​មិន​អាច​បន្ទោស​ជនជាតិ​ខ្មែរ​​ណា​មួយ​បាន​ទេ ។ ខ្ញុំ​ក៏​និយាយ​ច្រើន​មក​ហើយ​ដែរ​ ពី​អ្វី​ដែល​ខ្ញុំ​បាន​គិត ។ ហើយ​ខ្ញុំ​ក៏​សុំ​មិន​និយាយ​ទៀត​ដែរ ។ សូម​បញ្ជាក់​ប្រាប់​លោក​ថា ខ្ញុំ​មិន​ខឹង ហើយ​ក៏​មិន​រើសអើង​ ខ្ញុំ​គ្រាន់​តែ​ចង់​បង្ហាញ​ឲ្យ​លោក​យល់​ពី​ការពិត​ប៉ុណ្ណោះ ។ ខ្ញុំ​ក៏​ធ្លាប់​ជួប​មនុស្ស​មួយ​ចំនួន​ដែល​រើសអើង​បែប​នេះ​ដែរ ដោយ​សារ​តែ​គេ​ប្រើ Open Source ហើយ​គំនិត​របស់​គេ​ក៏​មិន​ខុស​ពី​លោក​ប៉ុន្មាន​ដែរទេ ។ សូម​អភ័យ​ទោស​ ចំពោះ​សម្ដី​លើស​លួស ។

    បណ្ឌិតៈ អរគុណ​បណ្ឌិត ដែល​បាន​ចែក​រំលែក ។ ពេល​ក្រោយ​ខ្ញុំ​នឹង​ដោនឡុត​យក​មក​សាកល្បង​ដែរ ។

  13. ​ខ្ញុំចាំមិនច្បាស់ថាកាសែតឈ្មោះអ្វីទេនៅសហរដ្្ឋព្រោះយូរបន្តិចហើយ គេថាឥណ្ឌា
    ជាប្រទេសបានចំណូលរាប់ពាន់លានដុល្លាក្នុងមួយឆ្នាំលើការលក់ Software គឺច្រើនជាងគេក្នុងពិភពលោក។

    រីឯកម្មវិធីរបស់ Microsoft វិញត្រូវបានគេប្រើ​ដោយមិនបានទិញជាង​៩០ភាគរយ​ហើយេនៅទូទាំងពិភពលោកនេះនោះ​ ទោះជាច្បាប់កម្មសិទ្ធិបញ្ញា បានអនុវត្តយ៉ាងតឹងរិងក៏ដោយ។

    ប្រហែលជាគេនិយាយមិនខុសទេថា អ្នកក្រលួចត្រឹមតែចង់រស់ ខណះដែល​អ្នកមានលួចព្រោះចង់ធ្វើអ្នកមាន ហើយអ្នកដែលយួរកាបូបធ្វើការកាន់តែធំ មានគំនិតស្មោករោគនិងលួចកាន់តែខ្លាំង។

    ដោយការគោរពស្រឡាញ់ដល់គ្រប់គ្នាស្មើៗគ្នា
    ពីអ្នកអាននៅអូស្ត្រាលីម្នាក់

  14. ខ្ញុំ​អត់​ដឹង​នៅ​ហ្នឹង​គេ​លក់​ប៉ុន្មាន​ដែរ តែ​បើ​នៅ​ខ្មែរ​កណ្ដាល​ឯណេះ​វិញ ភាគ​ច្រើន​ប្រើ​​ស៊ីឌី​កូពី ។ ថ្លៃ​ប្រហែល​ស៊ីឌី​ធម្មតា មាន​ពី ៨០០០​៛ ចុះ ។

    កុណាវុធ ថែនថង នៅ​ខេត្ត​សុរិន្ទ ? ពិត​ជា​កម្រ​បាន​ជួប​អ្នក​សុរិន្ទ​ណាស់ ។

  15. ខ្ញុំ​អត់​ដឹង​នៅ​ហ្នឹង​គេ​លក់​ប៉ុន្មាន​ដែរ តែ​បើ​នៅ​ខ្មែរ​កណ្ដាល​ឯណេះ​វិញ ភាគ​ច្រើន​ប្រើ​​ស៊ីឌី​កូពី ។ ថ្លៃ​ប្រហែល​ស៊ីឌី​ធម្មតា មាន​ពី ៨០០០​៛ ចុះ ។

    កុណាវុធ ថែនថង នៅ​ខេត្ត​សុរិន្ទ ? ពិត​ជា​កម្រ​បាន​ជួប​អ្នក​សុរិន្ទ​ណាស់ ។

  16. # ឃុំ​តាកែន
    ដោយ អ៊ួន ឈិន 2008-07-05 ប្រជាពលរដ្ឋ ​នៅ​ឃុំ​តាកែន ស្រុក​ឈូក ខេត្ត​កំពត …
    18 hours, 2 minutes ago
    # ASSIGNMENT របស់​ក្រុម​ខ្ញុំ
    ពីម្សិល​ខ្ញុំ​បាន​ទៅ​ការពារ​កិច្ចការ​​ស្រាវជ្រាវ​ផ្នែក​រចនាវិបសាយ។ ការងារ​ហ្នឹង​ខ្ញុំ​ធ្វើ​អត់​ដេក​ពីរ​យប់ …
    20 hours, 10 minutes ago
    # ទស្សនាវដ្ដី​ពត៌មានវិទ្យា​ថ្មី “អាន”
    ខែ​នេះ​មាន​ទស្សនាវដ្ដី​ពត៌មានវិទ្យា​ចេញ​ថ្មី​មួយ​ទៀត …
    2 days ago

  17. សួរស្តីអ្នកទាំងអស់គ្នា
    តាមរយៈការលើកលើងខាងលើនេះ ភាគច្រើនទាក់ទងនឹងការប្រើប្រាស់ Software លួចចម្លង។ ខ្ញុំគិតថា PS និយាយមិនត្រឹមត្រូវទេ កំរិតជីវៈភាពរបស់ប្រជាជនខ្មែរយើងនៅទាប មិនមាន លុយគ្រប់គ្រាន់ដើម្បីទិញ Software មកប្រើបានទេ។ ខ្ញុំសូមសួរ PS ថា តើអ្នកធ្លាប់ប្រើ MS Windows របស់ Microsoft ដែរឬទេ? ខ្ញុំគិតថា អ្នកប្រាកដជាធា្លប់ប្រើ ហើយកុំប្រាប់ថា ខ្ពើមប្រើរបស់ចោរអោយសោះណា! ក្នុងនាមជាកូនសិស្ស និស្សិត ដែលចង់ពង្រីកចំណេះដឹង ខាងព័ត៌មានវិទ្យា តើពួគគេត្រូវរាំងស្ទះដោយសារតែគ្មានលុយទិញ Software ឬ? បើសិនជាពួកគេមានលុយ $300 តើត្រូវទិញ​កុំព្យូទ័រ ឬ ទិញ Software?

  18. ណ្ហើយចុះ! យើងឈប់និយាយពីការលួច ឬ មិនលួចទៀតអី ។ បើតាមសំដីរបស់ PS យើងជាចោរមែន ប៉ុន្តែជា ចោរចិត្តជា ប្លន់អ្នកមាន ជួយអ្នកក្រ ឬក៏ថាលួចពី Bill Gate ដើម្បីជួយកូនខ្មែរ។ Bill Gate គាត់មានលុយចាយ មិនអស់ តែកូនខ្មែរវិញគឺក្រីក្រ ហើយសូម PS ជួយទៅប្រាប់លោកមហាសេដ្ឋី Bill Gate ផង ថាក្នុងវេទិកានេះ ជាវេទិការបង្រៀន និងបែងចែកកម្មវិធីលួចចម្លងខុសច្បាប់។ ក្រែងមិនហ៊ានប្រាប់ទេដឹង? យើងអាចហៅថាវេទិការនេះថា វេទិការចោរចិត្តជា ឬក៏យ៉ាងណា? ខ្ញុំក៏ជាមនុស្សពូកែលួចម្នាក់ផងដែរនៅលើ ប្រព័ន្ធ Internet ដូចជា Software, game, movie, music, ebook។ ចំពោះរឿង Holiwood ខ្លះចាក់នៅ តាមរោងកុននៅអាមេរិកមិនទាន់បានមួយអាទិត្យស្រួលបួលផង ខ្ញុំអាច download យកមកមើលបាន ហើយ មិនបាច់ទៅសួរនៅទួលទំពូលទេ គឺគ្មានតែម្តង។ ចំណែកសៀវភៅខ្លះមួយក្បាលរាប់រយដុល្លា ហើយខ្ញុំចង់អាន ដើម្បីចេះ ខ្ញុំក៏អាចយកបានដែរ។ ខ្ញុំចង់ចែករំលែកបទពិសោធន៍ខ្លះៗក្នុងការ Download ជូនអ្នកទាំងអស់គ្នាផង ដែរ ឬ ក៏អ្នកណាមានគំនិតអីថ្មីៗនោះសូមជួយប្រាប់ខ្ញុំផង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s