ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ដំណើរ​ជីវិត​គ្រួសារ​ថ្មី?


ដោយៈ ច័ន្ទ ឬទ្ធី 

ការទទួល​បាន​ជ័យ​ជំនះ​ក្នុង​ដំណើរ​ជីវិត​គ្រួសារ​ថ្មី ពុំមែន​សុទ្ធ​តែទទួល​បាន​មក​ដោយ​ឯងៗ​នោះ​ទេ ។ ជ័យ​ជំនះ អាច​កើត​ឡើង​ដោយ​សារ​គូស្វមី​ភរិយា បាន​ព្យាយាម​ជួយ​គ្នង​កសាង​ឡើង​មក ដោយ​ចាត់​ទុក​ថា​ជា​តួនាទី និង​ការ​ទទួល​ខុស​ត្រូវ​រួម​គ្នា ។ តើ​គូស្វាមិ​ភរិយា​គួរ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ឲ្យ​ទទួល​បាន​ជ័យ​ជំនះ​ក្នុង​គ្រួសារ​របស់​គេ​? សូម​មើល​ចំនុច​មួយ​ចំនួន​ខាង​ក្រោមៈ

  • គូស្វាមីភរិយា រស់​នៅ​រួម​គ្នា​ក្នុង​លក្ខណៈ​ជា​មិត្ត មាន​ទំនាក់​ទំនង​ល្អ​នឹង​គ្នា និយាយ​ជជែក​គ្នា​លេង ឬ​យល់​នូ​ការ​ទទួល​អារម្មណ៍ និង​យល់​ដឹង​ពី​សេចក្ដី​ត្រូវការ​រវាង​គ្នា​នឹង​គ្នា​ទៅវិញ​ទៅ​មក ព្រម​ទាំង​ចេះ​យល់​ចិត្ត​ថ្លើម​គ្នា មាន​ការព្រួយ​បារម្ភ​នឹង​សុខទុក្ខ​រវាង​គ្នា​នឹង​គ្នា សិក្សា​ពី​ចិត្ត​គំនិត​រវាង​គ្នា ហើយ​បំពេញ​សេចក្ដី​ត្រូវ​ការ របស់​ភាគី​ម្ខាង​ទៀត ។
  • គូស្វាមី​ភរិយា​ត្រូវ​ស្មោះត្រង់​នឹង​គ្នា មាន​ទំនុក​ចិត្ត​លើ​គ្នា ចេះ​ពិភាក្សា​ប្ដូរ​យោបល់​គញនា មិន​មាន​អាថ៌កំបាំង​នឹង​គ្នា ផ្ដល់​កិត្តិយស​ដល់​គ្នា​ទៅវិញ​ទៅ​មក និង​មិន​និយាយ​ប្រមាថ​មើលងាយ​គ្នា និយាយ​ស្ដី​ដោយ​ពាក្យ​ពេចន៍​ពិរោះ ។ បើ​មាន​ម្នាក់​ធ្វើ​អ្វី​ខុស​ឆ្គង ម្នាក់​ទៀត​ត្រូវ​ជួ​យ​ដាស់​តឿន​គ្នា ហើយ​ត្រៀម​ជា​ស្រេច​ ដើម្បី​ដោះស្រាយ​កែលំអរ ។
  • គូស្វាមី​ភរិយា ត្រូវ​ជួយ​គ្នា​ប្រកប​មុខ​របរ ដើម្បី​លើក​ស្ទួយ​សេដ្ឋកិច្ច​គ្រួសារ ហើយ​ចេះ​សន្សំ​សំចៃ មិន​ខ្ជះខ្ជាយ ធ្វើ​យ៉ាង​ណា​ឲ្យ​គ្រួសារ​មាន​សេចក្ដី​សុខ មាន​ការស្រុះស្រួល​គ្នា និង​បែងចែក​តួនាទី​គ្នា ហើយ​ម្នាក់​ៗ​តាំង​ចិត្ត​ធ្វើ​តាម​តួនាទី​របស់​ខ្លួន​មិនឲ្យ​ខុស​ឆ្គង ។
  • គូស្វាមី​ភរិយា​ត្រូវ​ចេះ​ជួយ​គ្នា​ចិញ្ចឹម​មើល​ថែ​ទាំង អបរំព្រៀន​ប្រដៅ និង​ធ្វើ​ជា​គំរូ​ដ៏​ល្អ ដល់​បុត្រ​ធីតា ។
  • គូស្វាមី​ភរិយា គួរ​ចេះ​ស្ដាប់​ហេតុផល មាន​ការ​អត់​ធ្មត់ មិន​ឆេវឆាវ ហើយ​មិន​ប្រកាន់​ទោស​អូស​ដំណើរ នៅ​ពេល​ដែ​មាន​កំហុស​ឆ្គង​កើត​ឡើង​ម្ដងម្កាល ។

4 thoughts on “ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ដំណើរ​ជីវិត​គ្រួសារ​ថ្មី?

  1. kunthy ថ្ងៃអង្គារ ទី 19 ខែមិថុនា 2007 / 6:58 ល្ងាច

    ពិតជាការទូន្មានដ៏ល្អមែន!!​ ពិតមែនហើយគូស្វាមីភរិយាត្រូវតែចេះស្រឡាញ់គ្នា ស្មោះត្រង់និងគ្នាជានិច្ច ចេះអត់អោន យល់ចិត្តគ្នាទៅវិញទៅមក។ គឺស្រឡាញ់ថែរក្សាគ្នាដល់ចាស់សក់ស្កូវទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ។
    ជាពិសេសគួរតែស្រឡាញ់និងគោរពសាច់ញាតិម្ខាងទៀតអោយ
    ដូចគ្រួសាររបស់ខ្លួន។

  2. khmerlyric ថ្ងៃអង្គារ ទី 19 ខែមិថុនា 2007 / 8:01 ល្ងាច

    បង​ធី​បន្ថែម​មក​គឺ​ត្រឹម​ត្រូវ​ហើយ ។ វា​ត្រូវ​តេ​អ៊‍‍ីចឹង​!!!

  3. STARFiSH ថ្ងៃសុក្រ ទី 22 ខែមិថុនា 2007 / 4:58 ល្ងាច

    ម្នាក់ៗ ដូចគិតតែពីរឿងប្តីប្រពន្ធសោះហើយឥឡូវនេះ… យ៉ាប់មែន! នៅសុខៗ មកនាំខ្ញុំឈឺក្បាលរឿងហ្នឹងដែរ។

  4. khmerlyric ថ្ងៃសុក្រ ទី 22 ខែមិថុនា 2007 / 5:04 ល្ងាច

    រឿង​ប្ដីប្រពន្ធ​មិន​គិត មិន​ដឹង​ថា​គិត​ពី​រឿង​ស្អី​ទេ​!? lolzz សង្ស័យ​តែ​ STARFiSH គិត​ជាង​គេ​ផង​ក៏​មិន​ដឹង​?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s