ចៅវ៉ាយនាយ និង​កូន​ចៅ


ពីមុន​ខ្ញុំ​បាន​លើក​យក​អត្ថបទ​មួយ​ដែល​ប្រែ​សម្រួល​ដោយ​លោក ច័ន្ទ រិទ្ធី​ អំពី​គូស្នេហ៍ មក​ជូន​ប្រិយមិត្ត​អាន ដើម្បី​ស្វែង​យល់​ពី​លក្ខណៈ​របស់​គូស្នេហ៍​របស់​ខ្លួន​ ។ ឥឡូវ​ខ្ញុំ​ក៏​នឹង​លើក​យក​អត្ថបទ​មួយ​ទៀត​ដែល​ប្រែ​សម្រួល​ដោយ​លោក ច័ន្ទ រិទ្ធី​ដដែល​ ស្ដី​អំពី​ចៅវ៉ាយនាយ និង​កូន​ចៅ មក​ចែក​ជូន​ប្រិយមិត្ត​អាន និង​ស្វែង​យល់​ពី​ចរិត​ និង​លក្ខណៈ​របស់ ចៅវ៉ាយនាយ និង​កូនចៅ ។

ការប្រកាន់​សិទ្ធិ​មាន​ច្រើន ក្នុង​ទំានាក់ទំនង​រវាង​ចៅវ៉ាយនាយនឹង​កូនចៅ ហើយ​ចៅវ៉ាយនាយ​កាន់តែ​រករឿង​ច្រើន​ឡើង កាលណា​បើ​កូន​ចៅ​មាន​អារម្មណ៍​ខ្លាច និង​មិន​សប្បាយ​ចិត្ត ។ ការ​សំដែង​នូវ​ការ​មាន​ប្រៀបជាង មាន​តាំង​ពី​ការ​ចាប់​ដៃ ដោយចៅវ៉ាយនាយ នឹង​បង្វែរ​ដៃ​របស់​កូន​ចៅ​ទៅ​ខាង​ក្រោម ដើម្បី​ឲ្យ​ដៃ​របស់​ខ្លួន​នៅ​ខាង​លើ ។

ក្នុង​ទំនាក់ទំនង​រវាងចៅវ៉ាយនាយ និង​កូនចៅ​នេះ ការ​សំដែង​ចេញ​តាម​រយះ​ទឹកមុខ​ នឹង​ឃើញ​ច្បាស់​ជាង​កាយវិការ ដូចជា វាយ​ចិញ្ចើម ផ្អៀងក្បាល​បន្តិច និង​ការ​សម្លឹង​មើល​បែប​ចៅវ៉ាយនាយ នៅ​ពេល​ដែល​គេ​មិន​ទទួល​ស្គាល់​គំនិត​របស់​កូនចៅ ឬ​ក៏​មិន​សម្លឹង​មើល​មុខ ដែល​សំដែង​ថា​គេ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់ ជាមួយ​កូន​ចៅ​ទេ តែ​បើ​កូន​ចៅ​ នៅ​តែ​មិន​យល់​អត្ថន័យ​នេះ គេ​នឹង​ប្ដូរ​ឥរិយាបថ​ ដោយ​ដកដង្ហើម​ធំ ឬ​មើល​នាឡិកា​ដៃ ។ ជួនកាល ពេល​គេ​មិន​យល់​ស្រប​នឹង​សំណើរ​របស់​កូនចៅ គេ​ក៏​រៀបចំ​ឯកសារ​ផ្សេងៗ ហើយ​សួរថា មាន​អ្វី​ទៀត​ទេ​? ព្រោះ​គេ​មាន​ការណាត់​សំខាន់​ជាង​… ។

ប្រសិន​បើអ្នក​ចូល​ក្នុង​បន្ទប់​ធ្វើការ ឃើញ​ចៅវ៉ាយនាយ​របស់​អ្នក កំពុង​អង្គុយ​សញ្ចឹង​គិត​ពីបញ្ហា​ផ្សេងៗ​តែ​ម្នាក់ឯង ដូច​ជា​សំដែង​កាយវិការ អង្គុយ​គងអន្ទាក់ខ្លា និង​ឱប​ដៃ ភ្នែក​សម្លឹង​ក្រោម អ្នក​គួរ​តែ​បណ្ដោយ​ឲ្យ​គាត់​នៅ​តែ​ម្នាក់​ឯង​ទើប​ល្អ ជាពិសេស បើ​អ្នក​មាន​រឿង​ដែល​ស្មុគស្មាញ​ត្រូវនិយាយ​ជាមួយគាត់ អ្នក​គួរ​តែ​ផ្អាក​សិន ព្រោះ​វា​​និង​បន្ថែម​បញ្ហា​ដល់​គាត់​កាន់​តែ​ច្រើន​ថែមទៀត ។

ដើម្បី​ឲ្យ​ការទំនាក់ទំនង​របស់​យើង និង​ចៅវ៉ាយ​របស់​យើង​ កាន់​តែ​ប្រសើរ យើង​ត្រូវ​ស្វែងយល់​ពី​ចៅវ៉ាយ​របស់​យើង​ឲ្យ​បាន​ច្រើន ហើយ​ព្យយាម​ធ្វើ​អ្វី​ដែល​មិន​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ចៅវ៉ាយរបស់​យើង​មក​លើ​យើង ដែល​នាំ​ឲ្យ​គាត់​ប្រុងប្រយ័ត្ន​ និង​កាន់​តែ​ប៉ង​រក​រឿង​យើង ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s