វិធី Install IE7 និង WMP11 ​លើ​ Windows XP ដែល​មិន Validate Genuine


សួស្ដី​ប្រិយមិត្ត​របស់ សម្រាប់​ខ្មែរ​ទាំង​អស់​ជាទីមេត្រី ។ ខ្ញុំ​សុំទោស​ដែល​ខាន​ដាក់​អត្ថបទ​អស់​ជាច្រើន​ថ្ងៃ​ដោយសារ​តែ​ជាប់​រវល់​ជាមួយ​ការងារ តែ​មិន​អី​ទេ ខ្ញុំ​ដាក់​អត្ថបទ​មួយ​នេះ ដើម្បី​តបស្នង​ដល់​ប្រិយមិត្ត​ដែល​បាន គាំទ្រ និង​ចូល​មក​អាន​អត្ថបទ​នៅ​ប្លក់​របស់​ខ្ញុំ ។

ម៉ាស៊ីន​កុំព្យូទ័រ​មួយ​ចំនួន ជួប​បញ្ហា​ដែល​មិន​អាចតម្លើង​ Internet Explorer 7 និង Windows Media Player 11 នៅលើ​ Windows XP ដោយ​សារ​តែ​វា​ត្រូវ​ការ​ឲ្យ​ Validate Genuine របស់ Windows មុន​នឹង​ចាប់​ផ្ដើម​តម្លើង បើ​លោក​អ្នក​ធ្វើ Validation មិន​បាន​សម្រេច​ទេ សូម​លោក​អ្នក​អាន​អត្ថបទ​នេះ រួច​អនុវត្តិ​តាម នឹង​បាន​សម្រេច​មិន​ខាន ។ ពេល​នេះ​លោក​អ្នក ពិត​ជា​មាន IE7 និង WMP11 ដែល​ដោនឡូត​រួច​ស្រាប់​ហើយ ។ សូម​លោក​អ្នក​ចូល​ទៅ កែ​ឯកសារ hosts ដែល​ស្ថិត​នៅ​ទីតាំង C:\WINDOWS\system32\drivers\etc ដែល​ C:\ ជា​ System Drive របស់​លើ​ម៉ាស៊ីន​លោក​អ្នក ដែល​ជា​ទីតាំង​ដែល​ Windows XP តម្លើង​លើ ។ សូម​លោក​អ្នក​បន្ថែម​មួយ​បន្ទាត់​នេះ​ចូល​ 127.0.0.1 mpa.one.microsoft.com រួច​ Save ឯកសារ​នោះ ។ បន្ទាប់​ពីកែ​រួច​ហើយ លោក​អ្នក​អាច​​ចុច​លើ exe file របស់ IE7 និង WMP11 ដើម្បី​តម្លើង​ ហើយ​ធ្វើ​ Validation Genuine នៅ​ពេល​ដែល​វា​សួរ ពេល​នោះ​វា​នឹង​ប្រាប់​យើង​ថា កុំព្យូទ័រ​យើង Validate បាន​ជោគជ័យ ហើយ​អាច​តម្លើង​ IE7 ​ឬ WMP11 បាន​ហើយ ។

Validate GenuineGet Genuine

សូម​បញ្ជាក់​ថា IE7 អាច​បង្ហាញ​ភាសា​ខ្មែរ​យើង​បាន​ត្រឹម​ត្រូវ មិន​មាន​ដកឃ្លា មិន​មាន​សញ្ញា​ប្រអប់ មិន​មាន​សញ្ញាសួរ ពេល​យើង​ប្រើ Zero Space ។

42 thoughts on “វិធី Install IE7 និង WMP11 ​លើ​ Windows XP ដែល​មិន Validate Genuine

  1. វីរៈ ថ្ងៃពុធ ទី 6 ខែមិថុនា 2007 / 9:01 ល្ងាច

    អគុណ,
    ធ្វើម៉េចទើបអាច​បង្ហាញ​អក្សរ​ខ្មែរ​ក្នុង​ Media Player បាន?

  2. khmerlyric ថ្ងៃពុធ ទី 6 ខែមិថុនា 2007 / 9:07 ល្ងាច

    អត់​មាន​វិធី​អី​ទេ គ្រាន់​តែ​តម្លើង​ពុម្ពអក្សរ​ខ្មែរ​ឲ្យ​ដើរ​ល្អ​នៅ​លើ Windows ទៅ​វា​នឹង​បង្ហាញ​អក្សរ​ខ្មែរ​ហើយ​គ្រប់​កន្លែង​ទាំង​អស់​ហើយ ។ សេរី​ចុង​ក្រោយ​គឺ​ ១.២,៥ តែ​មាន​សេរី ១.៣ អាច​តម្លើង​ដោយ​មិន​បាច់ Find usp10.dll ។

  3. វីរៈ ថ្ងៃពុធ ទី 6 ខែមិថុនា 2007 / 9:21 ល្ងាច

    អត់​យល់​ទេ សំរាយ​បន្តិច​មក

  4. khmerlyric ថ្ងៃពុធ ទី 6 ខែមិថុនា 2007 / 9:35 ល្ងាច

    ដំបូង​ត្រូវ​រក​ File Installer របស់​ខ្មែរ​យូនីកូដ Version 1.3 របស់​ខ្មែរ​អូអេស បន្ទាប់​មក តម្លើង​វា ។ បន្ទាប់​ពី​តម្លើង​រួច វា​ប្រហែល​ជា​អាច​ដំណើការ​ហើយ បន្ទាប់​មក​ចម្លង​ពុម្ពអក្សរ Daunpenh.ttf ចូល​ទៅ​ក្នុង C:\Windows\Fonts តែ​បើ​វា​ដំណើរ​ការ​មិន​ល្អ សូម​ពិនិត្យ​មើល​ version របស់ usp10.dll ដោយ​ចូល​ទៅ Start » Programs » Khmer Unicode 1.3 » Khmer Unicode Watcher ។ ពិនិត្យ​មើល តើ​មាន​ចំណុច​ណា​ដែល​មាន​ខ្វែង​ទេ​​ ។ បើ​មាន​បង្ហាញ​សញ្ញា​ខ្វែង ត្រូវ​ដោះ​ស្រាយ​ឲ្យ​បាត់​សញ្ញា​ខ្វែង​នោះ ។ ឧ. usp10.dll ឬ Complex Script Keyboard ដែល​ Complex Script Keyboard នេះ​អាចតម្លើង​វា​ដោយ ប្រើ​ស៊ីឌី​វិនដូស៍​ដែល​យើង​កំពុង​ប្រើ រួច​ចូល​ទៅ Reginal & Language Option ត្រង់​ថេប Language ថិក​យក Complex Script រួច​ចុច Apply ពេល​នោះ​វា​នឹង​តម្លើង​ឲ្យ​យើង​ហើយ ។ ចំណែក​ usp10.dll បើ​វា​មាន​បញ្ហា យើង​ត្រូវ​អាប់ដេត​វា​មក​សេរី​ខ្ពស់​ជាង​សេរី​ដែល​កំពុង​ប្រើ ទើប​បាន ។
    មាន​អី វិរះ​អាច​សួរ​បន្ថែម​បាន ។

  5. វីរៈ ថ្ងៃពុធ ទី 6 ខែមិថុនា 2007 / 11:04 ល្ងាច

    http://www.khmeros.info/drupal/?q=en/node/794
    អាច​ប្រើ​បានឬ​អត់​ ខ្ញុំ​នឹង​សាក​មើល

  6. khmerlyric ថ្ងៃពុធ ទី 6 ខែមិថុនា 2007 / 11:28 ល្ងាច

    បាទ, អាច​ប្រើ​ការ​បាន តែ​វា​សម្រាប់ Khmer Unicode 1.2.5 ។ សំខាន់​ជាង​គេ គឺ​ចម្លង​ពុម្ព​អក្សរ​ដូនពេញ (DaunPenh) ចូល​ទៅ​ក្នុង​ C:\Windows/Fonts វា​អាច​ជួយ​បាន​ច្រើន បន្ទាប់​ពី Khmer Unicode តម្លើង​រួច​ត្រឹម​ត្រូវ​អស់​ហើយ ។

  7. khmerlyric ថ្ងៃ​ព្រហស្បតិ៍ ទី 7 ខែមិថុនា 2007 / 1:07 ព្រឹក

    ខ្ញុំ​ដោនឡូត​មក​​សាក​ដែរ​តើ ។ តាម​ពិត​ទៅ វា​ជា​ File តែ​មួយ​ជាមួយ​ Validation Package របស់ WMP11 ទេ គ្រាន់​តែ​គេ​យក​វា​មក​ពន្លា​ទៅ ទើប​អាច​តម្លើង​ដោយ​មិន​បាច់​ Validate ជាមួយ​ Genuine របស់​ Windows ។ យើង​អាច​ធ្វើ​បែប​ហ្នឹង​បាន​គ្រប់ Version របស់ WMP11 តែ​វិធី​ដែល​ខ្ញុំ​ប្រាប់​ខាង​លើ​នេះ វា​ស្រួល​ត្រង់​ថា មិន​ចាំ​បាច់​ត្រូវ​ពន្លា នោះ​ទេ ហើយ​វា​ធ្វើ​ការ​បាន គ្រប់​ Validation ទាំង​អស់ របស់​ windows ។

    អូហ៍, និយាយ​អីចឹង​ខ្ញុំ​ភ្លេច​ប្រាប់ សេរី​ចុង​ក្រោយ​របស់ WMP11 គឺ 11.0.5721.5145 ហើយ IE7 គឺ 7.0.5730.11 អាច​ស្វែង​រក​តាម Google, Live Search, ឬ​ Yahoo ដើម្បី​យក​មក​តម្លើង​បាន ។ សូម​អរគុណ​បង​វី ដែល​ជួយ​ផ្ដល់​មតិ ។

  8. Bandith ថ្ងៃ​ព្រហស្បតិ៍ ទី 7 ខែមិថុនា 2007 / 9:39 ព្រឹក

    ដោនឡូតយកឯកសារ Registry មួយនេះ http://www.bandith.info/dl/genuine_unlocking.zip ទៅដំឡើងជាមុន ហើយចាំដំឡីង IE7 និង WMP11 ជាក្រោយជាការស្រេច។

  9. khmerlyric ថ្ងៃ​ព្រហស្បតិ៍ ទី 7 ខែមិថុនា 2007 / 11:56 ព្រឹក

    អរគុណ​បណ្ឌិត ដែល​បាន​ដាក់​តំណរ​នេះ ។
    ខ្ញុំ​ធ្លាប់​សាក​កែ Registry ដោយ​ខ្លួន​ឯង និង​ធ្លាប់​យក​ឯកសារ​របស់​គេ​ ដែល​ធ្វើ​ជា​ File reg មក​សាក​​ដែរ អាច​តម្លើង​បាន តែ​វា​មាន​បញ្ហា​មួយ​ចំនួន​ជា​មួយ IE7 ។ ពេល​ខ្ញុំ​ប្រើ Ctrl + T ដើម្បី​ចូល​ទៅ​ Tab ថ្មី វា​អត់​ដំណើរការ ហើយ​ខ្ញុំ​ក៏​មិន​អាច Right Click លើ​ Link ដើម្បី​បើក​នៅ​លើ​ Tab ថ្មី​បាន​ដែរ ។ និយាយ​ទៅ គឺ​វា​បាត់ Tab ។ បើ​តាម​ខ្ញុំ​​ស្មាន កែ​តែ​ Registry នៅ មិន​ទាន់​ពេញ​លក្ខណៈ​ទេ វា​គ្រាន់​តែ​​អាច​ Validate Genuine របស់ Windows តែ​វា​អាច​ខ្វះ ព្រោះ​វា​នៅ​មាន​ទាក់ទិន​ជាមួយ Normaliz.dll របស់​វិនដូរ​ និង​ឯកសារ​ផ្សេង​ៗ​ទៀត ។

    តើ​បណ្ឌិត​មាន​បញ្ហា​ទេ​? ប្រសិន​បើ​អត់ វាកាន់​​តែ​ងាយ​ស្រួល​ក្នុង​ការ​តម្លើង IE7 និង WMP11 ដោយ​គ្រាន់​តែ​ Run File នេះ ។

    ខ្ញុំ​ធ្លាប់​អាន​ឯកសារ​ស្រដៀង​នឹង​ទំព័រ​របស់​ Borort ដែរ ។

  10. Lee ថ្ងៃ​ព្រហស្បតិ៍ ទី 7 ខែមិថុនា 2007 / 9:15 ល្ងាច

    i found this beautiful post tonight! and i have try to follow your instruction step by step, but i still got the problem! now i am standing on c:\windows\system32\drivers\etc but i don’t know what to do next! how can i add the this line 127.0.0.1 mpa.one.microsoft.com ????????????????? could you please tell me more detail than this??
    right now i use Window XP Service Pack2 but Korean Version! does the copy right have any impact to your tip?? am living in korea that i find many problem with this crazy korean window, i gonna change my OS to Window Xp Sp2 English version but i don’t have CD, so could you please tell me how can i download it for free?? thank before hand!

  11. khmerlyric ថ្ងៃសុក្រ ទី 8 ខែមិថុនា 2007 / 4:02 ល្ងាច

    Open hosts file with notepad then you will see the last line is similar 127.0.0.1 localhost then delete it and replace with 127.0.0.1 mpa.one.microsoft.com.

    Below is the download link of windows xp sp2 no activation reqire. I don’t know it works or not you can try it by ya self or go to the site
    http://maharet.rilinx.net/1577
    http://maharet.rilinx.net/1578
    http://maharet.rilinx.net/1579
    http://maharet.rilinx.net/1580
    http://maharet.rilinx.net/1581
    http://maharet.rilinx.net/1582

    Password: http://www.romaniainedit.tk

  12. khmerlyric ថ្ងៃចន្ទ ទី 11 ខែមិថុនា 2007 / 12:32 ព្រឹក

    អ្នក​ទាំង​អស់​គ្នា​ក៏​អាច​ប្រើ Genuine Unlocker របស់​បណ្ដិត​ដែល​បាន​ដាក់​តំណរ​ខាង​លើ​ផង​ដែរ ។

  13. naraths ថ្ងៃ​ព្រហស្បតិ៍ ទី 14 ខែមិថុនា 2007 / 8:12 ល្ងាច

    ខ្ញុំ​សុំ​សួរ​មួយ​ចុះ​ ព្រោះ​មិន​សូវ​យល់​អី​ប៉ា​ម៉ាន​ទេ​អា​រឿង​ កុំព្យូទ័រ​ហ្នឹង… ចុះ​បើ​ខ្ញុំ​ប្រើ​ Windows XP Profesional គេ​តម្លើង​យ៉ាង​ម៉េច​ទៅ ? ខ្ញុំ​មិន​ទាន់​ត្រូវ​ការ​ មេដៀរ៧ចុច ទេ តែ​ចង់​អាប់​ដេត​ស៊េរី អាយអ៊ី ៧ ហ្នឹង​គេ​ដែរ…

  14. naraths ថ្ងៃ​ព្រហស្បតិ៍ ទី 14 ខែមិថុនា 2007 / 8:13 ល្ងាច

    ច្រឡំ i say i​ don’t need WMP 11 ទេ ។

  15. khmerlyric ថ្ងៃ​ព្រហស្បតិ៍ ទី 14 ខែមិថុនា 2007 / 8:22 ល្ងាច

    ធ្វើ​តាម​វិធី​ខ្ញុំ​ខាង​លើ អាច​តម្លើង​បាន​ទាំង IE7 និង WMP11 ។ ធានា​ថា​ Full អត់​មាន​បាត់​បង់​អីទេ ។

  16. naraths ថ្ងៃសុក្រ ទី 15 ខែមិថុនា 2007 / 12:08 ល្ងាច

    ខ្ញុំ​ភ្លេច​ប្រាប់​ ចុះ​បើ​កុំ​ព្យូ​ទ័រ​ខ្ញុំ​គ្មាន​ភ្ជាប់​អ៊ិន​ធើណែត តែ​ចង់​អាប់​ដេត​ អាយអ៊ី ៧ ធ្វើ​ដូច​គ្នា​ចឹង​ឬ?

  17. khmerlyric ថ្ងៃសុក្រ ទី 15 ខែមិថុនា 2007 / 12:25 ល្ងាច

    តាម​ខ្ញុំ​ធ្លាប់​សាក​ជាមួយ​កុំព្យូទ័រ​ដែល​អត់​ដែល​ភ្ញាប់​អ៊ីធឺណេត​សោះ ខ្ញុំ​អាច​តម្លើង​ IE7 បាន វា​អត់​មាន​ទាមទារ Validate Genuine នោះ​ទេ (នេះ​ដោយសារ​តែ​វា មិន​អាច​ភ្ជាប់​ទៅ​កាន់ Server របស់​វា​បាន​) ។ ប៉ុន្តែ​បើ​ធ្លាប់​វា​សួរ​ឲ្យ​ validate ហើយ validate អត់​បាន ណារដ្ឋ​អាច​ចូល​ទៅ​កែ​ file hosts ដែល​ខ្ញុំ​បាន​រៀបរាប់​ខាង​លើ​នោះ (ដើម្បី​ឲ្យ​ពេល​វា​ធ្វើ Validation វា​នឹង​ភ្ជាប់​មក​ កុំព្យូទ័រ​​ខ្លួន​​ផ្ទាល់ ហើយ​ Server របស់​ Microsoft មិន​អាច​ចាប់​យក​ពត៌មាន​ពី​កុំព្យូទ័រ​យើង​បាន​ដែរ​) ។

    ណារដ្ឋ​អាច​សាកល្បង​មើល៍ បើ​ជួប​បញ្ហា​អ្វី​អាច​មក​ពិភាក្សា​រក​ដំណោះស្រាយ​បាន ខ្ញុំ​រីករាយ​នឹង​ជួយ​ បើ​ខ្ញុំ​អាច​ជួយ​បាន ។

  18. naraths ថ្ងៃអាទិត្យ ទី 17 ខែមិថុនា 2007 / 2:37 ល្ងាច

    អត់​យល់​ទេ file host ហ្នឹង កែ​ដាក់​ថា​ម៉េច​ទៅ​? ដើម្បី ឲ្យ​វា​ភ្ជាប់​មក​កុំព្យូរទ័រ​យើង​វិញ ។

  19. khmerlyric ថ្ងៃអាទិត្យ ទី 17 ខែមិថុនា 2007 / 2:54 ល្ងាច

    ណារដ្ឋ​មើល​នៅ comment ទី​១៣ នឹង​ដឹង​ថា​ត្រូវ​កែ​យ៉ាង​ម៉េច​ហើយ ។

  20. naraths ថ្ងៃចន្ទ ទី 18 ខែមិថុនា 2007 / 5:16 ល្ងាច

    it work now! but problem with Unicode khmer. i check it again.

  21. khmerlyric ថ្ងៃចន្ទ ទី 18 ខែមិថុនា 2007 / 7:02 ល្ងាច

    សាក​មើល​ឲ្យ​អស់​ចិត្ត​សិន​ទៅ​!

  22. naraths ថ្ងៃអង្គារ ទី 19 ខែមិថុនា 2007 / 7:47 ល្ងាច

    រួច​រាល់​ហើយ​!អរគុណច្រើន… ខ្ញុំ​បាន​ទាំង​ IE7ដ៏​គួរ​ឲ្យ​ពេញ​ចិត្ត ព្រម​ទាំង​ WMP11 ដ៏​គួរ​ឲ្យ​ស្រលាញ់ ខ្ញុំ​ពេញ​ចិត្ត​កម្មវិធី​ថ្មី​ទាំង​ពីរ​នេះ​ណាស់ ។ ខ្ញុំ​ធ្វើ​តាម registry ដែល​បណ្ឌិត​ប្រាប់ ក៏​តំឡើង​បាន​តែ​ម្ដង​ទៅ។

    តែ​ប៉ុណ្ណេះ ឈប់​ស្រឡាញ់​ firefox និង​មេខលា ហើយ ។

  23. khmerlyric ថ្ងៃអង្គារ ទី 19 ខែមិថុនា 2007 / 7:52 ល្ងាច

    អូខេ, សូម​ជួយ​អបអរ​ផង​ណារដ្ឋ​!!!

  24. naraths ថ្ងៃពុធ ទី 20 ខែមិថុនា 2007 / 4:23 ល្ងាច

    មិន​ទាន់​អស់​ចិត្ត​ទេ! ចង់​បាន​ theme Vista មក​ប្រើ​ទៀត (ប្រើ​xp pro) តើ​អាច​ទៅ​រួច​អត់​ណ៎…?

  25. khmerlyric ថ្ងៃពុធ ទី 20 ខែមិថុនា 2007 / 4:55 ល្ងាច

    យក​ល្អ គួរ​តែ​កុំប្រើ​អី​ប្រសើរ​ជាង ព្រោះ​វា​អត់​មាន​ជួយ​អី​ដល់​យើង​នោះ​ទេ ។ គ្រាន់​តែ​ប្ដូរ​រូបរាង​មុខ​តែ​បន្តិច ប៉ុន្តែ​ណារដ្ឋ​នឹង​ជួប​បញ្ហា​ជា​ច្រើន​ជាមួយ​វា ដូច​ជា​ធ្វើ​ឲ្យ​កុំព្យូទ័រ​យឺត ប៉ះពាល់​ដល់​ file មួយ​ចំនួន​របស់​ windows ជាពិសេស​ ណារដ្ឋ​នឹង​ធុញ​វា​ពេល​ដែល​ប្រើ​យូរ​បន្តិច ។

    បំណង​ល្អ​ពី​សាលា​ក្រុង​ភ្នំពេញ​ ។

  26. naraths ថ្ងៃពុធ ទី 20 ខែមិថុនា 2007 / 5:38 ល្ងាច

    ចឹង​ដូរ​ចិត្ត​វិញ​ហើយ​ ខ្ញុំ​ក៏​គិត​ចឹង​ដែរ តែ​យ៉ាង​ណា​ក៏​ដោយ​ក្នុងនាម​ជា​ពលរដ្ឋ​ ដ៏​ល្អ​ម្នាក់​ត្រូវ​តែ​ជួយ​គ្នា​អភិ​វឌ្ឍ សង្គម​ ។ សូម​ថ្លែង​អំណរ​អរគុណ​ ចំ​ពោះ​សាលា​ក្រុង​ដែល​បាន​ផ្តល់​ជា​អនុសាសន៍…

    ពី​ពលរដ្ឋ​ម្នាក់…

  27. khmerlyric ថ្ងៃ​ព្រហស្បតិ៍ ទី 21 ខែមិថុនា 2007 / 6:20 ព្រឹក

    មិន​អី​ទេ​! ជួយ​ប្រជាជន ជា​កាតព្វកិច្ច​របស់​សាលា​ក្រុង ។

  28. takeo boy ថ្ងៃអាទិត្យ ទី 22 ខែកក្កដា 2007 / 9:24 ព្រឹក

    ដល់ ក ហើយពេលនេះ!
    – ខ្ញុំសាកល្បងកែឯកសារ hosts​ តាមបឿនដែរតែអត់ជោគជ័យ។​ ក្រោយមកក៏
    – ខ្ញុំបានសាកដំឡើង​ IE7 ដោយអនុវត្តតាមបណ្តាញ http://www1.webng.com/borort/asp/diary_detail.asp?id=78​ នេះ។ ពេលដំឡើងចប់ IE7 គាត់ដើរធម្មតាស្ទើរគ្រប់យ៉ាង ទាស់តែម្យ៉ាងគឺមិនអាចអាន​អក្សរខ្មែរយូនីកូដយើងបាន។
    សូម Boeun ឬក៏គ្នាយើងជួយខ្ញុំផង Thank​​ You អោយហើយ!

  29. B.OEU.N ថ្ងៃអាទិត្យ ទី 22 ខែកក្កដា 2007 / 9:35 ព្រឹក

    🙂 ខ្ញុំ​បាន​សាកល្បង​ច្រើន​ម៉ាស៊ីន​ហើយ សុទ្ធ​តែ​បាន​ជោគជ័យ​ទាំង​អស់ តែ​បើ​លោក​អាច​ធ្វើ​តាម​វិធី​របស់​បូរ័ត្ន​បាន​គឺ​ល្អ​ហើយ ។

    សម្រាប់​អក្សរ​ខ្មែរ​ដែល​មិន​បង្ហាញ​ត្រឹមត្រូវ​សម្រាប់​ IE7 នេះ​ប្រហែល​ជា​ដោយសារ​តែ​ usp10.dll ដែល​ដាក់​នៅ C:\Program Files\Internet Explorer មិន​ត្រឹមត្រូវ ឬ​ខូច ។ សូម​សាកល្បង​ចម្លង​ usp10.dll ពី​ទំព័រ Support ទៅ​ជំនួស​នៅ​ទីតាំង​ដែល​បាន​ប្រាប់​ខាង​លើ​​ម្ដង​ទៀត ប្រហែល​ជា​អាច​ជួយ​បាន ។ (បើ​មិន​ទាន់​បាន សូម​ជួយ​ប្រាប់ និង​ថត​យក​រូបភាព​ដែល​វា​បង្ហាញ​អក្សរ​ខ្មែរ​នោះ​មក​ជាមួយ​ផង ដើម្បី​ងាយស្រួល​ក្នុង​ការ​ដោះស្រាយ) ។

  30. naraths ថ្ងៃអាទិត្យ ទី 22 ខែកក្កដា 2007 / 12:44 ល្ងាច

    ខ្ញុំ​មិន​សូវ​យល់​សោះ​ថា​ការ​ដំឡើង​ អាយអ៊ី ៧ វា​ពិបាក​ដល់​ម៉្លឹង!! ខ្ញុំ​ធ្វើ​តាម​បណ្ឌិត(​ Commont No.9 )ប្រាប់​បាន​លទ្ធ​ផល​ល្អ ណាស់​ព្រោះ​ខ្ញុំ​គ្មាន​ internet ប្រើ​តែ​អាច​តំឡើង​បាន ។ ខ្ញុំ​ណែ​នាំ​អោយ​មិត្ត​ខ្ញុំ​យក​វា​ទៅ​សាក​ដែរ តែ​បែរ​ជា​គាំង​ windows ទៅ​វិញ (ឈូស​ម៉ាសាទៀត មិត្ត​ខ្ញុំ​ជំនាញ​ខាង​ឈូស​វិន​ដូ​ណាស់ ដឹង​ជា​ឈូស​ប៉ុន្មាន​ដង​ហើយ​ទេ សខខ!)

  31. B.OEU.N ថ្ងៃអាទិត្យ ទី 22 ខែកក្កដា 2007 / 1:12 ល្ងាច

    ហាស់ ហាស់ ហាស់​!! ខ្ញុំ​ជំនាញ​ខាង​ឈូស​ដែរ​ហ្នឹង តែ​អត់​សូវ​ហ៊ាន​ឈូស ព្រោះ​ជា​កុំព្យូទ័រ​របស់​គេ ។

  32. naraths ថ្ងៃអាទិត្យ ទី 22 ខែកក្កដា 2007 / 1:33 ល្ងាច

    រឿង​ឈូស​ហ្នឹង​ខ្ញុំ​មិន​ចូល​ចិត្ត​ ស្អប់​ណាស់​បើ​ជៀស​រួច​ជៀស​ហើយ! ខ្លាច​ហាត​ឌីស​អាយុ​ខ្លី (ឮគេ​ថា) ។ ចឹង​ហើយ​ខ្ញុំ​ខំ​រក​ថ្នាំ​សង្កូវ​សព្វ​បែប​យ៉ាង​ ដើម្បីការពារ​វា ។ ជ្រុល​និយាយ​ហើយ ឆ្ងល់​ណាស់​សព្វ​ថ្ងៃ​ខ្ញុំ​ប្រើ​scheme classic យូរ​ៗទៅ​ម៉េច​ក៏​ដូរ​មក​ស្ទីល​xp អត់​បាន​ វា​ថា​មាន​បញ្ហា​ជា​មួយ file DLL ។

  33. យ៉ុន ថ្ងៃអាទិត្យ ទី 22 ខែកក្កដា 2007 / 1:39 ល្ងាច

    ទ័លតំរិះ Restart > Shut Down ទៅមើលកុនអស់មួយរឿងពីរ​ក៏ឆែកមើល​ internet ម្តងទៀត …ស្រាប់តែអ្វីៗដើរស្រួលទាំងអស់… ធូរស្បើយ ពេលលែងប្រឹង! ដើរស្រួលទាំងអស់ហើយ យូនីកូដខ្មែរល្អឥតទាស់ តែខ្ញុំមិនដឹងថាបានផលយ៉ាងនេះដោយសារវិធីរបស់បឿនឬlink (comment 9)ទេ។
    អរគុណអ្នកទាំងអស់គ្នា លាសិនហើយណា!

  34. យ៉ុន ថ្ងៃអាទិត្យ ទី 22 ខែកក្កដា 2007 / 1:40 ល្ងាច

    Takeo Boy = យ៉ុន

  35. B.OEU.N ថ្ងៃអាទិត្យ ទី 22 ខែកក្កដា 2007 / 1:47 ល្ងាច

    ហេហេហេ! មិន​អី​ទេ ឲ្យ​តែ​ដើរ​ស្រួល​ល្អ​ហើយ ។ វិធី​ទាំង​អស់​សុទ្ធ​តែ​មាន​ប្រសិទ្ធិភាព​ដូច​គ្នា ។ តែ​ពេល​ជំនួស​វា​រួច ត្រូវ​តេ​បិទ​ IE7 រួច​សឹម​បើក​ម្ដង​ទៀត ទើប​វា​ដំណើរ​ការ​ ។ ហើយ​បង​យ៉ុន​គិត​លា​ទៅ​ណា​ហ្នឹង? សុំ​ទៅ​ដែរ​! សខខ!

  36. naraths ថ្ងៃអាទិត្យ ទី 22 ខែកក្កដា 2007 / 1:51 ល្ងាច

    ជួយ​អបអរ​ផង​! bravo! ទៅ​មើល​កុនម៉េច​មិន​ប្រាប់​ផង មើល​រឿង​អី​ខ្លះ ល្អ​មើល​ដែរ​ទេ?

  37. យ៉ុន ថ្ងៃអាទិត្យ ទី 22 ខែកក្កដា 2007 / 3:49 ល្ងាច

    យប់នេះពិតជាមានកម្មវិធីពិសេស។​
    អូត ភូថង​ និង មាស​ចន្ថា នឹងប្រកួតប្រដាល់ជាមួយក្រុម Kickboxing Muoy Thai នៅអូស្ត្រាលីរាត្រីនេះ (Springvale Town Hall, Melbourne, Victoria).

    កាលពីរសៀល​ ខ្ញុំមើលរឿងតុក្កតានៅផ្ទះរឿង Flushed Away and Dragon Tiger Gate.

  38. B.OEU.N ថ្ងៃអាទិត្យ ទី 22 ខែកក្កដា 2007 / 4:04 ល្ងាច

    បង​យ៉ុន​ធំ​ហើយ​នៅ​ចូល​ចិត្ត​មើល​រៀង​តុក្កតា​ទៀត ថា​ខ្ញុំ​ទៅ​នៅ​ក្មេង ។ បើ​និយាយ​ពី​ប្រដាល់​វិញ ខ្ញុំ​មិន​សូវ​បាន​មើល​ប៉ុន្មាន​ទេ ហើយ​ល្ងាច​នេះ ប្រាកដ​ជា​អត់​បាន​មើល​ទៀត​ហើយ ព្រោះ​មាន​ការ​ទៅ​ខាង​ក្រៅ ។ តែ​បើ​ថា​ឲ្យ​ចូល​ចិត្ត ក៏​មិន​ជា​ខ្លាំង​ណាស់​ណា​ដែរ​ទេ កុំ​តែ​ឲ្យបាន​មើល ប្រាកដ​ជា​ហៅ​មិន​ចេញ​ទេ សខខ ។ ទុក​ឲ្យ​បង​ប្អូន​យើង​មើល​ជំនួស​ចុះ ហើយ​បង​យ៉ុន​មើល​ជំនួស​ខ្ញុំ​ផង ។ អរគុណ!

  39. ដារា ថ្ងៃអង្គារ ទី 11 ខែកញ្ញា 2007 / 7:49 ល្ងាច

    បង​ពិតជាពូកែមែន​
    តើ​បងធ្វើការនៅទីណា

  40. ទឹម បឿន ថ្ងៃអង្គារ ទី 11 ខែកញ្ញា 2007 / 8:06 ល្ងាច

    ខ្ញុំ​មិន​ពូកែ​អី​ទេ ដារា រៀន​ជាប់​លេខ​ចុង​ក្រោយ​គេ​តែ​រហូត​ហ្នឹង !
    ខ្ញុំ​ធ្វើ​ការ​ក្នុងសណ្ឋាគារ​មួយ​​នៅ​ភ្នំពេញ ។ ចុះ​ដារា មក​ពី​ណា ហើយធ្វើ​អី​ដែរ ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s