ព្រាប​សុវត្ថិៈកំពូល​តារា​ជា​ទី​សម្អប់​​របស់​មនុស្ស​ចាស់​និង​ជា​​ទី​ស្រឡាញ់​របស់​យុវវ័យ


លោក​ព្រាប​ ​សុវត្ថិ​សម្រាប់​មនុស្ស​មាន​វ័​យ​ចាប់​ពី​ពាក់កណ្ដាល​មនុស្ស​ឡើង​កុំ​ថា​ឡើយ​ស្អប់​មិន​ចង់​ឮ​ព្រាប​សុវត្ថិ​ច្រៀង​សូ​ម្បី​តែ​មុខ​របស់​លោក​ក៏​ពួក​គាត់​មិន​ចង់​ឃើញ​ផ​ង​។​ ​ប៉ុន្ដែ​សម្រាប់​មនុស្ស​មាន​អាយុ​ក្រោម​នេះ​វិញ​បាន​ចាត់​ទុក​លោក​ថា​ ​ជា​កំពូល​តារា​ចម្រៀង​ក្នុង​ដួង​ចិ​ត្ដ​យុ​វ​វ័​យ​នា​សម័យ​ប​ច្ចុ​ប្ប​ន្ន​។​ ​បទ​ចម្រៀង​ថ្មី​ៗ របស់​លោក​ត្រូវ​បាន​យុ​វ​វ័​យ​ទិញ​ទៅ​ស្ដាប់​ ​និង​លើក​យក​ទៅ​ច្រៀង​លេង​ក​ម្សា​ន្ដ​ក្នុង​កម្ម​វិធី​ផ្សេ​ងៗ​មិន​សូវ​រំលង​បទ​ឡើ​យ​។​ ​

ព្រាប​ ​សុវត្ថិ​ ​បាន​ផ្ដើម​ជីវិត​សិល្បៈ​ពី​ចំណុច​សូន្យ​ដែល​ពុំ​មាន​នរណា​ស្គាល់​រហូត​ដល់​ក្លាយ​ជាតា​រា​ចម្រៀង​ស្ថិត​ក្នុង​លំដាប់​កំពូល​ ​និង​មាន​ប្រជាប្រិយ​ភាព​មួយ​រូប​នា​ពេល​ប​ច្ចុ​ប្ប​ន្ន​។​ ​ស្រទាប់​យុ​វ​វ័​យ​មាន​ការ​ចាប់​អារម្មណ៍​និង​ពេញ​ចិ​ត្ដ​ចំពោះ​លោក​យ៉ាង​ខ្លាំង​ទៅ​លើ​ទឹក​ដម​សំនៀង​កាយ​វិការ​សម្ដែង​និង​ស្ទី​ល​ម៉ូត​ស​ម្លៀ​ក​បំ​ពាក់​ប្លែ​កៗ​ទៅ​តាម​កា​រវិ​វ​ឌ្ឍ​ន៍​នៃ​សម័យ​ទំ​នើ​ប​។​ហេតុ​នេះ​ហើយ​ទើប​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​លោក​កាន់តែ​ដណ្ដើម​បាន​ប្រជាប្រិយ​ភាព​ជាតា​រា​ចម្រៀង​ប្រុស​ដែល​លេច​ធ្លោ​ជាង​គេ​ ​នៅ​ក្នុង​ចំណោម​តារា​ចម្រៀង​ប្រុស​ ​ជា​ច្រើន​ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ​ ​។ បទ​ចម្រៀង​ដែល​លោក​បាន​ច្រៀង​ ​ភាគ​ច្រើន​បាន​ទទួល​ការ​គាំ​ទ្រ​យ៉ាង​ច្រើន​ពី​ស្រទាប់​យុ​វ​វ័​យ​ ​ពិ​ ​សេស​បទ​ចម្រៀង​ថ្មី​ៗត្រូវ​បាន​គេ​ទិញ​យក​ទៅ​ចាក់​ស្ដាប់​និង​រៀន​ច្រៀង​តាម​ដើម្បី​យក​ទៅ​ច្រៀង​ ​លេង​ក​ម្សា​ន្ដ​នៅ​តាម​កម្ម​វិធី​ផ្សេ​ងៗ​មិន​សូវ​រំលង​ឡើ​យ​។​ឧទាហរណ៍​ជាក់​ស្ដែង​ដូច​ជា​បទ​ចម្រៀង​ ​ល្បី​ៗពី​សង្គម​មួយ​ចំនួន​ ​មាន​ដូច​ជា​បទ​ ​លលក​ញី​ឈ្មោល​ជា​ដើម​កាល​ពី​មុន​មិន​សូវ​មាន​យុ​វ​វ័​យ​ ​ចាប់​អារម្មណ៍​ទេ​ ​ប៉ុន្ដែ​នៅ​ពេល​ព្រាប​ ​សុវត្ថិ​លើក​យក​បទ​នេះ​មក​ច្រៀង​ថត​សា​ជា​ថ្មី​ស្រាប់តែ​យុ​វ​វ័​យ​ងាក​មក​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​ដែល​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា​ ​បទ​ចម្រៀង​របស់​ព្រាប​សុវត្ថិ​ ​មាន​ការ​ពេញ​និយម​ខ្លាំង​ក្នុង​ស្រទាប់​យុ​វ​វ័​យ​សម័យ​បច្ចុប្បន្ន​ ​

ជា​ការ​ពិត​ ​ព្រាប​ ​សុវត្ថិ​មិន​មែន​បាន​ទទួល​ជោគជ័យ​តែ​នៅ​ក្នុង​អាជីព​ជា​អ្នក​ចម្រៀង​មួយ​ទេ​នៅ​ ​ក្នុង​របរ​រក​ស៊ី​ក៏​លោក​បាន​ទទួល​ជោគជ័យ​ខ្លាំង​ណាស់​ដែ​រ​។​ហាង​កាត់​ស​ម្លៀ​ក​បំ​ពាក់​និង​កាត់​សក់​ ​របស់​លោក​មាន​អតិថិ​ជន​យុ​វ​វ័​យ​ជា​ច្រើន​បាន​ទៅ​កាត់​ស​ម្លៀ​ក​បំ​ពាក់​នៅ​ទី​នោះ​ ​ដោយសារ​តែ​ពួក​គេ​ចង់​បាន​ស​ម្លៀ​ក​បំ​ពាក់​មាន​ម៉ូត​ដូច​ស​ម្លៀ​ក​បំ​ពាក់​របស់​លោ​ក​។​យុ​វ​សិស្ស​សុ​ទ្ធា​រៀន​ថ្នាក់​ទី​១២នៃ​វិទ្យា​ល័​យ​បឹង​ត្របែក​បាន​និយាយ​ថា​ ​ក្នុង​តារា​ចម្រៀង​ប្រុស​សព្វ​ថ្ងៃ​នេះ​ប្អូន​ពេញ​ចិ​ត្ដ​តារា​ចម្រៀង​ព្រាប​ ​សុវត្ថិ​ខ្លាំង​ជាង​គេ​។​ ​គាត់​មាន​សំនៀង​ច្រៀង​ពីរោះ​និង​មាន​កាយ​វិការ​សម្ដែង​រស់​រវើក​គួរ​ឱ្យ​ចាប់​អារ​ម្ម​ណ៍​។​ ​មិន​តែ​ប៉ុណ្ណោះ​បទ​ចម្រៀង​របស់​គាត់​តែង​មាន​អត្ថ​ន័យ​ត្រូវ​នឹង​រឿង​រាវ​ស្នេហា​សម័យ​បច្ចុប្បន្ន​ដែល​ធ្វើ​ឱ្យ​ទាំង​ប្អូន​ទាំង​យុ​វ​វ័​យ​ដទៃ​ទៀត​ពេញ​ចិ​ត្ដ​ខ្លាំ​ង​។​ ​

ឌី​ ​សុវណ្ណ​រ៉ូ​ ​អាយុ​២២ឆ្នាំ​ជា​និស្សិត​ផ្នែក​ព័ត៌មាន​វិទ្យា​បាន​និយាយ​ដែរ​ថា​ ​ព្រាប​ ​សុវត្ថិ​ជា​កំពូល​តារា​ចម្រៀង​មួយ​រូប​កំពុង​ស្ថិត​ក្នុង​ដួង​ចិ​ត្ដ​របស់​យុ​វ​វ័​យ​ពីព្រោះ​បទ​ចម្រៀង​របស់​គាត់​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន​ណាស់​នៅ​ក្នុង​ជួរ​យុ​វ​វ័​យ​។​និស្សិត​រូប​នោះ​បាន​បញ្ជាក់​បន្ថែម​ថា​ ​ប៉ុន្ដែ​ឥឡូវ​នេះ​យុ​វ​វ័​យ​មួយ​ចំនួន​ហាក់​ដូច​បន្ថយ​ការ​គាំ​ទ្រ​បទ​ចម្រៀង​របស់​គាត់​ប​ណ្ដើ​រៗ​ហើយ​ដោយ​ពួក​គេ​ងាក​ទៅ​គាំ​ទ្រ​តារា​ចម្រៀង​ឆ​ន​ ​សុវណ្ណ​រាជ​វិញ​ម្ដង​ ​។

ថ្វី​ត្បិត​ព្រាប​សុវត្ថិ​ត្រូវ​បាន​យុ​វ​វ័​យ​ចាត់​ទុកជា​កំពូល​តារា​ចម្រៀង​ក្នុង​ដួង​ចិ​ត្ដ​យុ​វ​វ័​យ​នា​សម័យ​បច្ចុប្បន្ន​ក៏​ពិត​មែន​ប៉ុន្ដែ​សម្រាប់​មនុស្ស​មាន​វ័​យ​ចាប់​ពី​ពាក់កណ្ដាល​មនុស្ស​ឡើង​ ​លោក​មិន​ស្ថិត​នៅ​ក្នុង​ការ​ពេញ​និយម​របស់​ពួក​គាត់​ឡើ​យ​។​ពីព្រោះ​ថា​ ​លោក​បាន​ចូល​ប្រឡូក​ក្នុង​ពិភព​ចម្រៀង​រ​យៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ​ហើយ​មាន​បទ​ចម្រៀង​រាប់​ភ្លេច​ដែល​លោក​បាន​ច្រៀង​ ​ប៉ុន្ដែ​បទ​ចម្រៀង​ទាំង​នោះ​ពុំ​ទទួល​បាន​ការ​ពេញ​និយម​គាំ​ទ្រ​ស្ដាប់​ពី​ស្រទាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​ដែល​មាន​វ័​យ​ចាប់​ពី​ពាក់កណ្ដាល​មនុស្ស​ឡើង​ទៅ​ឡើ​យ​។​ពួក​គាត់​នៅ​តែ​និយម​ចូល​ចិ​ត្ដ​ស្ដាប់​បទ​ចម្រៀង​មនោ​ស​ញ្ចេ​ត​នា​ពី​សង្គម​ដែល​មាន​លក្ខ​ណៈ​ខ្មែរ​រប​ស់់​តារា​ចម្រៀង​ចា​ស់ៗ​ពិសេស​បទ​ចម្រៀង​របស់​អធិរាជ​សំឡេង​មាស​ស៊ិ​ន​ ​ស៊ី​សា​មុត​និង​អ្នក​ស្រី​រស់​ ​សេរី​សុ​ទ្ធា​។

អ៊ំ​ស្រី​សុខ​ ​រឿ​ន​ ​អាយុ​៥៨ឆ្នាំ​ ​រស់​នៅ​សង្កាត់​ទន្លេ​បា​សាក់​ ​ខណ្ឌ​ចំ​ការ​មន​ ​រាជ​ធានី​ភ្នំពេញ​បាន​និយាយ​ថា​ ​កុំ​ថា​ឡើយ​ស្អប់​មិន​ចង់​ឭ​សំឡេង​ច្រៀង​របស់​អ្នក​ចម្រៀង​ព្រាប​ ​សុវត្ថិ​ ​សូ​ម្បី​តែ​មុខ​របស់​គេ​ ​ក៏​គាត់​មិន​ចង់​ឃើញ​ផ​ង​។​គាត់​បាន​បញ្ជាក់​ថា​ ​មិន​មែន​តែ​ព្រាប​ ​សុវត្ថិ​ទេ​ដែល​គាត់​មិន​ចូល​ចិ​ត្ដ​ស្ដាប់​បទ​ចម្រៀង​របស់​គេ​នោះ​ ​អ្នក​ចម្រៀង​សម័យ​នេះ​ដទៃ​ទៀត​ក៏​គាត់​មិន​ចូល​ចិ​ត្ដ​ដែរ​ ​ពីព្រោះ​បទ​ចម្រៀង​របស់​ពួក​គេ​មិន​ដឹង​ចង់​និយាយ​ពី​ស្អី​ ​ស្ដាប់​ទៅ​ដូច​ជា​មិន​សូវ​ចូល​ត្រចៀក​សោះ​តែ​ម្ដង​ហើ​យ​។​ ​ខ្ញុំ​នៅ​តែ​ចូល​ចិ​ត្ដ​ស្ដាប់​បទ​ចម្រៀង​មនោ​ស​ញ្ចេ​ត​នា​ពី​សង្គម​របស់​អ្នក​ចម្រៀង​ចា​ស់ៗ​ដដែល​ ​ពិសេស​បទ​ចម្រៀង​លោក​ស៊ិ​ន​ ​ស៊ី​សា​មុត​ ​និង​រស់​ ​សេរី​សុ​ទ្ធា​អ៊ំ​រឿ​ន​បញ្ជាក់​បន្ថែ​ម​។​

អ្នក​ជំនាញ​ខាង​តូ​រ្យ​ត​ន្ដ្រី​មួយ​រូប​បាន​និយាយ​ថា​ ​ព្រាប​ ​សុវត្ថិ​មាន​សំឡេង​ច្រៀង​មិន​ធម្ម​តា​ទេ​ ​គេ​អាច​ច្រៀង​បាន​ពីរោះ​គ្រប់​ចង្វាក់​បទ​ភ្លេង​ទាំង​អ​ស់​។​ការ​ដែល​គេ​មិន​អាច​ក្លាយ​ជាតា​រា​ចម្រៀង​ជា​ទី​ពេញ​និយម​សម្រាប់​មនុស្ស​ចា​ស់ៗ​នា​ពេល​សព្វ​ថ្ងៃ​នេះ​ដោយសារ​អ្នក​ធ្វើ​បទ​ឱ្យ​គេ​ច្រៀង​មិន​តម្រូវ​ទៅ​តាម​ចំណង់​ចំណូល​ចិ​ត្ដ​របស់​មនុស្ស​គ្រប់​វ័​យ​ ​ពោល​គឺ​ធ្វើ​តម្រូវ​តែ​យុ​វ​វ័​យ​ដែល​មាន​តម្រូវ​ការ​ទី​ផ្សារ​ខ្ពស់​ប៉ុណ្ណោះ​។

(អត្ថ​បទ​​ទាំង​ស្រុង​ពី​ everyday.com.kh, ប្រភព​ដើម​កាសែត​រស្មី​កម្ពុ​ជា​)

4 thoughts on “ព្រាប​សុវត្ថិៈកំពូល​តារា​ជា​ទី​សម្អប់​​របស់​មនុស្ស​ចាស់​និង​ជា​​ទី​ស្រឡាញ់​របស់​យុវវ័យ

  1. Mr. V ថ្ងៃចន្ទ ទី 28 ខែ​ឧសភា 2007 / 11:00 ព្រឹក

    ខ្ញុំ​ចូល​ទាំង​បទ​ពី​ដើម​នឹង​បទ​ថ្មី តែ​ពេល​​ចម្លង​ភ្លេង ប្រែ​ប៉ារ៉ូល​ខ្លាំង​ពេក​ទៅ​ពេល​ខ្លះ​ស្តាប់​ហើយ​ដូច​ជា​មិន​​សូវ​ជា​ល្អ​ប៉ុន្មាន​ទេ!

  2. khmerlyric ថ្ងៃពុធ ទី 6 ខែមិថុនា 2007 / 9:48 ល្ងាច

    អ្នក​ចម្រៀង​ថ្មី ខ្ញុំ​ចូល​ចិត្ត​ព្រាប សុវត្ិ​ជាង​គេ ។

  3. Seima ថ្ងៃអាទិត្យ ទី 24 ខែមិថុនា 2007 / 2:55 ល្ងាច

    អ្នក​ចម្រៀង​ថ្មី ខ្ញុំ​ចូល​ចិត្ត​
    ណុប បាយ៉ារិទ្ធជាង​គេ ។

  4. Koy ថ្ងៃ​ព្រហស្បតិ៍ ទី 14 ខែសីហា 2008 / 2:04 ព្រឹក

    ណុប​ ប៉ាយារិទ្ធកើតអេតស៍ហើយ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s