ស្រុកខ្មែរស្រុកខ្ញុំ


ឃើញ​ Comment របស់ អាណិត​ខ្មែរ​ថ្ងៃ​នេះ បាន​ដាក់​កំណាព្យ​មួយ ហើយ​ខ្ញុំ​សូម​យក​កំណាព្យ​នេះ​មក​ផ្សព្វ​ផ្សាយ​ជូន​ប្រិយមិត្ត​ទាំង​អស់ អាន​កំសាន្ត ។

ស្រុកខ្មែរស្រុកខ្ញុំ ពីតូចដល់ធំ
ស្គាល់តែហឺហារ ពេលខ្ញុំនៅតូច
ខ្លាំងជេរអស្ចារ្យ ពុកម្តាយអាណា
ក៍ខ្ញុំមិនខ្វល់។

ម៉ាក់ខ្ញុំសេដ្ឋី ប៉ាខ្ញុំដំរី
អំណាចខ្លាំងក្លា បើស័ក្តិយសវិញ
ធំជាងលោកា ទៅណាមកណា
គេលុតគេក្រាប។

ពេលថ្ងៃកំណើត ម៉ាក់ប៉ាបង្កើត
កម្មវិធីមហា ការកូនគេដប់
មិនស្មើទេណា! ចាយលុយដុល្លា
រាប់ម៉ឺនរាប់សែន។

ម៉ោអស់ព្រោងព្រាត អ្នកធំខ្ពស់ទាប
ការដូពេញដី មានម៉ូតូឡាន
ខ្សែករខ្សែដៃ ក៍គេមិនថ្វី
ដើម្បីថ្ងៃក្រោយ។

ពេលខ្ញុំចូលរៀន ផ្អើលអស់ថ្នាក់រៀន
ព្រោះមានអង្គរក្ស ទៅណាមកណា
មានគេរាក់ទាក់ សំបូរមិត្តភ័ក្ថ
សុទ្ឋកូនអ្នកធំ។

ជុំគ្នាផឹកស៊ី ហាងមួយហាងពី
ចាយដូចក្រដាស ខ្វល់អីត្រឹមលុយ
ប៉ាម៉ាក់មិនខ្វះ ពាន់លានជាក់ច្បាស់
ដាក់ក្នុងធានាគារ។

បើរឿងស្រីញី ចាប់មួយចាប់ពី
ឲ្យតែពេញចិត្ត សណ្ឋាគារក្នុងឡាន
កន្លែងបិទជិត មិនដែលនឹងគិត
មានរឿងអ្វីឡើយ។

ពេលថ្ងៃហឺហា មិនស្គាល់សាលា
រៀនសូត្រជាក់លាក់ គ្រូណារអ៊ូ
ច្បាស់ជាក់ទំលាក់ ឫក៍ទាត់ធាក់
ដល់ថ្នាក់អង្វរ។

បើមានរឿងធំ អ្នកតូចអ្នកធំ
រត់ការឈូរឆរ អ្នកណាមិនស្តាប់
ច្បាស់ជាវឹកវរ រត់ទាំងត្រដរ
អស់បុណ្យយសស័ក្តិ។

ប៉ូលីសប៉េអឹម ពេលឃើញឡានខ្ញុំ
ដូចឃើញមេខ្លា ទោះមានរឿងអ្វី
ក៍ជួយរត់ការ ព្រោះបានដុល្លា
ប្រាក់ខែ១០ឆ្នាំ ។

នេះហើយស្រុកខ្ញុំ អ្នកតូចអ្នកធំ
ចង់ណាស់អំណាច បើបានវាហើយ
គេច្រើនខ្លបខ្លាច អ្នកក្រតូចតាច
អាចដើរជាន់បាន។

នេះហើយស្រុកខ្ញុំ ពូកែបន្លំ
កុហកភូតភរ ធំស៊ីតាមធំ
តូចប្រឹងត្រដរ រកតែអង្ក
ច្រកឆ្នាំងមិនបាន។

នេះហើយស្រុកខ្ញុំ តុលាការមិនធំ
ខ្លាំងជាងដុល្លា រឿងសអាចខ្មៅ
ទោះធំប៉ុណ្ណា ក៍អាចកាឡា
ទៅជាតូចបាន។

នេះហើយស្រុកខ្ញុំ បងប្អូនតូចធំ
ចងចាំឲ្យជាក់ ធំលើអំណាច
មាសពេជ្រលុយកាក់ គ្មានទេសច្ចះ
យុត្តិធម៌ក្នុងដៃ។

………………………………………………………………………………………..
ដោយៈ អាណិតខ្មែរ

2 thoughts on “ស្រុកខ្មែរស្រុកខ្ញុំ

  1. កែវ ឈុន ថ្ងៃអាទិត្យ ទី 10 ខែមិថុនា 2007 / 11:13 ល្ងាច

    សួស្ដី បឿន
    ខ្ញុំបានចូលមកមើលទំព័ររបស់លោក តាមការនែនាំរបស់ លោកសុវចនោ ហើយវាជាការ
    ពិតដូចលោកសុវនោ បានសរសើរប្រាប់ខ្ញុំមែន ទំព័ររបស់លោកពិតជាមានសារសំខាន់សំរាប់
    កូនខ្មែរទូរទៅ ហើយជាពិសេសលោកជាមនុស្សម្នាក់អុស្សាហ៍ព្យាយាមណាស់ទៀតផង។
    សូមលោកមេត្ដាកុំនឹកថា ពាក្យសរសើរទាំងនេះជាពាក្យបញ្ចើចបញ្ចើអោយសោះ ស្នាដៃ
    របស់លោកបានបង្ហាញនៅក្នុងទំព័រនេះជាស្រេចហើយ គឺថាទំព័ររបស់លោកមានសកម្ម
    ភាពសកម្មជាជានិច្ច ទាំងផ្នែកតិចនិច ទាំងផ្នែកកំសាន្ដ ឃើញថាមានភាពរស់រវើកជាប់ជា
    និច្ច គួរអោយចង់ចូលមកធ្វើការកំសាន្ដ និង ស្វែងរកចំនេះចេះដឹងខ្លះៗ ពិតមែន។
    ខ្ញុំសូមអោយការប្រឹងប្រែង អុស្សាហ៍ របស់បឿននេះ ក្លាយជាអាវុធដ៏មុតស្រួចមួយ
    ដើម្បីបានជាគ្រឿងចាក់ប្រហារ នូវសេចក្ដីល្ងង់ខ្លៅទាំងឡាយ អោយវិនាសបាត់បង់ទៅ។

    ខ្ញុំ កែវ ឈុន

  2. khmerlyric ថ្ងៃអាទិត្យ ទី 10 ខែមិថុនា 2007 / 11:25 ល្ងាច

    បាទ, សួស្ដី​ លោក​ កែវ ឈុន
    ឈ្មោះ​លោក​ ខ្ញុំ​ដូច​ជា​ធ្លាប់​ឮ ។ ខ្ញុំ​សូម​អរគុណ​សម្រាប់​ការ​លើក​ទឹក​ចិត្ត​របស់​លោក និង​សូម​អរគុណ​លោក សុវចនោ​ផង​ដែរ​ ដែល​​តែង​តែ​ចូល​មក​ទស្សនា និង​គាំទ្រ​ប្លក់​របស់​ខ្ញុំ ។ ការលើក​ទឹក​ចិត្ត​នេះ នឹង​ធ្វើ​ឲ្យ​ខ្ញុំ​កាន់តែ​មាន​ទឹក​ចិត្ត​ក្នុងការ​ដាក់​នូវ​អត្ថបទ​ផ្សេងៗ​ទៀត​ដែល​មាន​ប្រយោជន៍​សម្រាប់​ អ្នក​ដែល​មក​ទស្សនា​មិន​ខាន ។

    សូម​ឲ្យ​លោក​ប្រកប​តែ​សេចក្ដី​សុខ និង​ទទួល​បាន​តែ​ភាព​ជោគជ័យ​

    ពី ទឹម បឿន, ម្ចាស់​ប្លក់

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s