ស្វែង​រក​បទ​ចម្រៀង​តាម​រយះ​ Google


លោក​អ្នក​ប្រាកដ​ជា​ស្គាល់​ Google ហើយ ។ Google ជា​វេបសាយ​មួយ​ដែល​ផ្ដល់​សេវា​ជា​ច្រើន ។ ក្នុង​ចំណោម​នោះ សេវា​ស្វែង​រក តាម​រយះ​អ៊ីធឺណែត​ជា​សេវា​ដែល​ពេញ​និយម​បំផុត ហើយ​ត្រូវ​បាន​ជាប់ចំណាត់​ថ្នាក់​កំពូល​ក្នុង​ការ​ស្វែង​រក ។ ចំណែក​លោក​អ្នក ធ្លាប់​ប្រើ​សេវា​របស់​ Google ណា​មួយ​ទេ? ធ្លាប់​ស្វែង​រក​អ្វី​មួយ​តាម​ Google ទេ?

សេវា​ស្វែង​រក​របស់​ Google ជា​សេវា​មួយ​ដែល​មានសម្មត្ថភាព​ខ្ពស់​ក្នុង​ការ​ស្វែង​រក ។ លោក​អ្នក​អាច​រក ឯក​សារ, កម្មវិធី, ភាពយន្ត, រូបភាព, ចម្រៀង ។ល។ ខ្ញុំ​ជឿ​ថា​ លោក​អ្នក​ប្រាកដ​ជា​ធ្លាប់​ស្វែង​រក​ចម្រៀង​តាម​រយះ​ Google ហើយ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា​លោក​អ្នក ស្វែង​រក​តាម​វិធី​ណា​នោះ​ទេ ។ ខ្ញុំ​មាន​វិធី​មួយ​ដែល​អាច​ឲ្យ​លោក​អ្នក ស្វែង​រក​បទ​ចម្រៀង​យ៉ាង​ងាយ​ស្រួល និង​លឿន​បំផុត ។ សូម​អនុវត្តន៍​តាម​វិធី​ខាង​ក្រោម​នេះ ៖

ឧបមា​ថា ខ្ញុំ​ចង់​ស្វែង​រក​បទ​ចម្រៀង​ដែល​មាន​ចំណង​ជើង​ថា When You Say Nothing At All ។

១- ខ្ញុំ​ចាប់​ផ្ដើម​វាយ​បញ្ចូល​អសដ្ឋាន​របស់ Google http://www.google.com ចូល​ទៅ​ក្នុង របារ​អសដ្ឋាន (Address Bar) រួច​ចុច Enter

២- នៅ​ក្នុង​ប្រអប់​ Search របស់ Google ខ្ញុំ​វាយ​ឃ្លា​ថា intitle:”index.of” (mp3|wma) When.You.Say.Nothing.At.All -html -htm -php -asp -cf -jsp រួច​ចុច​ប៊ូតុង​ Search

៣- សូម​ចុច Ctrl + B ដើម្បី​បើក​ផ្ទាំង Bookmarks

  • Right Click លើ Folder លើ​ list ណា​មួយ​រួច​យក New Bookmarks
  • ផ្ទាំង​មួយ​នឹង​បង្ហាញ​ឡើង ។ នៅ​ត្រង់​ប្រអប់ Name សូម​ដាក់​ឈ្មោះ​ដែល​លោក​អ្នក​ចង់​បង្ហាញ ឧទាហរណ៍ Audio Directory ។ ត្រង់​ប្រអប់​ Location សូម​ចម្លង​ពី Address Bar នៃ​ Google ដែល​យើង​បាន​ធ្វើ​ការ​ស្វែង​រក​នៅ​ជំហាន​ទី​២ រួច​យក​វា​មក ដាក់​ក្នុង ប្រអប់​ Location ដោយ​ធ្វើ​ការ​កែ​ត្រង់​ចំណង​ជើង​បទ​ចម្រៀង (​When.You.Say.Nothing.At.All ) ទៅ​ជា %s វិញ ។ បន្ទាប់​មក​ទៀត ត្រង់ Keyword សូម​វាយ​ពាក្យ​ ដែល​នឹង​ប្រើ​ពាក្យ​នេះ ក្នុង​ការ​ស្វែង​រក​លើក​ក្រោយ ។ ខ្ញុំ​ដាក់​ពាក្យ “Audio” បន្ទាប់​មក​សូម​ចុច OK ។

៤- សូម​សាក​ល្បង​ស្វែង​រកបទ​ចម្រៀង​ដែល​​លោក​អ្នក​ពេញ​ចិត្ត ដោយ​វាយ​ audio ឈ្មោះ​បទ​ចម្រៀង ។ ឧទាហរណ៍ៈ audio when.you.say.nothing.at.all (សូម​ដាក់​សញ្ញា​ចុច​នៅ​ចន្លោះឃ្លា​ផង ។)

ស្រេច​បាត់! ពេល​នេះ​លោក​អ្នក​អាច​ស្វែង​​រក​បទ​ចម្រៀង​ដែល​លោក​អ្នក​ពេញ​ចិត្ត​ដោយ​គ្រាន់​តែ​វាយ Audio TitleOfTheSong លោក​អ្នក​នឹង​ទទួល​បាន​បទ​ចម្រៀង​ដែល​លោក​អ្នក​ចង់​បាន​នោះ​ភ្លាម ។

សូម​រីករាយ,

ដោយ បឿន

5 thoughts on “ស្វែង​រក​បទ​ចម្រៀង​តាម​រយះ​ Google

  1. ស៊ុនហួត ថ្ងៃ​ព្រហស្បតិ៍ ទី 3 ខែ​ឧសភា 2007 / 12:58 ល្ងាច

    អូ!​ពិតជាពិសេសមែន។ ខ្ញុំបានសាកល្បងធ្វើតាមហើយទទួលបានលទ្ធផលមែន។
    អរគុណច្រើន ដែលបានបង្ហាញពីវិធីពិសេសនេះ។

  2. bandith ថ្ងៃសុក្រ ទី 4 ខែ​ឧសភា 2007 / 3:59 ល្ងាច

    អត់យល់ ខ្ញុំធើអត់ចេញហង បឿនជួយលើក ឧទាហរណ៍ មួយទៀតមើល ឧបមាថាខ្ញុំចង់រកបទមួយដែលមានចំណងជើងថា If tomorrow never comes ចុះ​ អាហ្នឹងគេធើម៉េច????

  3. khmerlyric ថ្ងៃសុក្រ ទី 4 ខែ​ឧសភា 2007 / 4:05 ល្ងាច

    បើ​ធ្វើ​តាម​វិធី​ខាង​លើ មើល​ទៅ​ពិបាក សូម​វាយ​តាម​ឃ្លា​ខាង​ក្រោម​នេះ​នៅ​ក្នុង​ប្រអប់​ Search របស់ Google ក៏​បាន​ដែរ ។ សូម​មើល​ខាង​ក្រោមៈ
    intitle:”index.of” (mp3|wma) If.tomorrow.never.comes -html -htm -php -asp -cf -jsp

    លទ្ធផល​ដែល​ទទួល​បាន សូម​ចុច​ទីនេះ

    ចង់​រក​បទ​អី​ផ្សេង​ទៀត គ្រាន់​តែ​ដូរ​ចំណង​ជើង ត្រង់​កន្លែង​អក្សរ​ដិត​ខ្មៅ​​ទៅ​បាន​ហើយ ។

  4. bandith ថ្ងៃសុក្រ ទី 11 ខែ​ឧសភា 2007 / 6:56 ល្ងាច

    អរគុណហើយបឿនអើយ ល្អដែរតាវិធីនេះ តែរកបានតាអាណាបានដែរហ្នឹង ខ្ញុំខំរកបទចាស់ មហាចាស់ មួយចំនួនជាភាសាអង់គ្លេសអត់បានដែរហ្នឹង….ហេហេហ អូហ​មែនជាពិសេសបទ​ផស់ពួក NS…….🙂

  5. khmerlyric ថ្ងៃសៅរ៍ ទី 12 ខែ​ឧសភា 2007 / 8:48 ព្រឹក

    ពួក​ NS ហ្នឹង​អត់​មាន​បទ​សំម៉្រាប់​រកទេ ស៊ីឌី​មួយ​ហ្នឹង​មិន​ដឹង​អង្កាល់​ចេញ​ទេ សង្ស័យ​តែ​២០០៨​ទេ​ដឹង​? អានាក់​ស្ដាប់​នេះ ចេះ​តែ​ចាំ​ស្ដាប់​ទៅ ២០០៩​​ផង​ក៏​មិន​ដឹង… ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s