ក្រុងហូជីមិញសង់មន្ទីរពេទ្យនៅភ្នំពេញ


អាជ្ញាធរ​ទីក្រុង​ហូ​ជី​មិ​ញ​នៃ​ប្រទេស​វៀតណាម​មាន​គំរោង​នឹង​សាង​មន្ទីរពេទ្យ​ចើ​រី​មួយ​នៅ​ទីក្រុង​ភ្នំពេញ​នៅ​ក្នុង​ឆ្នាំ​២០០៧​នេះ​ដែល​មន្ទីរពេទ្យ​នេះ​ជា​សាខា​របស់​មន្ទីរពេទ្យ​ចើ​រី​របស់​ទីក្រុង​ហូ​ជី​មិ​ញ​។​គំរោង​នៃ​ការ​សាងសង់​មន្ទីរពេទ្យ​របស់​វៀតណាម​នៅ​ទីក្រុង​ភ្នំពេញ​នេះ​ត្រូវ​បាន​លោក​ឡេ​ថា​ន់​ហា​យ​ប្រធាន​គណៈកម្មាធិការ​បក្ស​ទីក្រុង​ហូ​ជី​មិ​ញ​ប្រកាសប្រាប់​លោក​កែប​ជុតិមា​អភិបាលក្រុង​ភ្នំពេញ​ក្នុង​ជំនួប​មួយ​នៅ​សាលាក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២៦​មេ​សា​។​លោក​ឡេ​ថា​ន់​ហា​យ​និយាយ​ថា​ការ​បង្កើត​មន្ទីរពេទ្យ​ចើ​រី​នៅ​ភ្នំពេញ​នេះ​គឺ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាជន​កម្ពុជា​ពិសេស​ប្រជាជន​ទីក្រុង​ភ្នំពេញ​បាន​ចូល​ពិនិត្យ​សុខភាព​និង​សម្រាក​ព្យាបាល​ជំងឺ​នៅ​ទីនោះ​ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម​អស់​សោហ៊ុយ​ច្រើន​ឡើយ​។​លោក​ថា​ន់​ហា​យ​ប្រាប់​លោក​កែប​ជុតិមា​ថា​ទីក្រុង​ហូ​ជី​មិ​ញ​នឹង​ចាប់ផ្ដើម​កសាង​មន្ទីរពេទ្យ​នេះ​ឱ្យ​បាន​នៅ​ក្នុង​ឆ្នាំ​២០០៧​នេះ​។​

ប្រភពៈ http://www.everyday.com.kh

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s