ស្គាល់​ហើយ​មាយាទ​ស្រី


បង​ស្គាល់​អស់​ហើយ មាយាទ​ស្រី
សាវា​អប្រិយ គ្មាន​មេត្តា
ឈប់​មក​បោក​ប្រាស់ លួង​ចិន្ដា
ឲ្យ​លង់​ស្នេហា​ស្រី​ជា​ថ្មី ។

ស្រី​ធ្លាប់​ក្បត់​ស្នេហ៍​បង​​ច្រើន​លើក
ដំបូង​ស្រី​ចើក គ្មាន​ប្រណី
គំហក​ដាក់​បង ធ្វើ​ឫក​ហី
ថា​”​​ខ្ជិល​ចង់​ស្ដី​​នឹង​​រូប​បង​” ។

ម្ដង​ទៀត​ស្រី​ក្បត់ មិន​ចេញ​មុខ
រត់​គេច​មុខ​ឈ្ងោក អត់​ស្ដី​ម្ដង
អូន​មាន​គេ​ថ្មី គ្រាន់​សាសង
បំភ្លេច​រូប​បង គ្មាន​អាល័យ ។

ពេល​គេ​ក្បត់​វិញ​ទើប​សោយ​សោក
ស្រណោះ​ស្រណោក ទន់​សម្ដី
វាចា​ផ្អែម​ល្ហែម ត្អូញ​ជា​ថ្មី
ឱ​ស្រី​អើយ​ស្រី អាណិត​ណាស់ ។

អាណិត​ចិត្ត​អូន​ដែល​សាវា
អាណិត​ស្នេហា ដែល​ប្ដូរ​ផ្លាស់
អាណិត​​ចិត្ត​ស្រី ខំ​ក្បត់​ណាស់
មិន​គួរ​​​កម្ម​ក្រាស់ គេ​ក្បត់​វិញ​? ៕

២២ មេសា ២០០៧
ដោយៈ ទឹម បឿន

24 thoughts on “ស្គាល់​ហើយ​មាយាទ​ស្រី

  1. ហ៊ត ស្រ៊ឺ ថ្ងៃចន្ទ ទី 23 ខែ​មេសា 2007 / 1:44 ល្ងាច

    កំណាព្យបទពាក្យ៧
    ១នៅក្បែរខ្ញុំមានក្រមុំម្នាក់ រូបឆោមវលក្ខស្រស់សង្ហារ
    មិនត្រឹមតែស្អាតមានចរិយា សុភាពរាបសារសមជាខ្មែរ។
    ២សំដីសំដៅមានរបៀប មានទាំងមាយាទល្អណាស់ដែរ
    ប្រុសណាបានឃើញលួចសុំស្នេហ៏ នាងឆ្លើយថាទេព្រោះនៅក្មេង។
    —————————————————
    (នៅមានត)

  2. ហ៊ត ស្រ៊ឺ ថ្ងៃចន្ទ ទី 23 ខែ​មេសា 2007 / 1:50 ល្ងាច

    3-សុភាពនារីគ្មានពីរឡើយ បើបានឆ្លងឆ្លើយនិយាយលេង
    ​នោះពិតជាពេលកេងម្នាក់ឯង ស្រម៉ៃឃើញស្តែងក្នុងសុបិន្ត។

  3. naraths ថ្ងៃចន្ទ ទី 23 ខែ​មេសា 2007 / 4:42 ល្ងាច

    និយាយពីរឿងនារីខ្មែរ ពិបាករកដែរព្រោះមិនប៉ិន
    ឌឺដងលែបខាយឲ្យស្រីទន់ កវីចិត្តធ្ងន់នៅកំព្រា ។
    យើងក្មេងគេក្មេងមិនសូវសម ចាស់ៗថាកុំប្រថុយណា
    ចិត្តស្រាលសាច់ខ្ចីស្ដីមកថា ចាំដល់វេលាគ្រាចាស់ទុំ ។
    បើជួបសមហើយគួររក្សា ពិសោធន៍ចិត្តគ្នាឲ្យច្រើនជុំ
    ទម្រាំសមចិត្តពាក្យចាស់ទុំ មិត្តឆាប់សុំចូលដណ្ដឹងភ្លាមទៅ!!!!!

  4. khmerlyric ថ្ងៃចន្ទ ទី 23 ខែ​មេសា 2007 / 5:32 ល្ងាច

    សុភាព​នារី​ពិត​កំរ
    ស្រី​ៗ​រូប​ល្អ​ច្រើន​ពេក​កូវ
    តែ​មាយាទ​វិញ​​ស្មាន​ពុំ​ត្រូវ
    ដើរ​ហួស​ខុស​ផ្លូវ​​ទំនៀម​ខ្មែរ ។

    សម្លៀក​បំពាក់​ ស្លៀក​ខេច​ខើច
    ប៉ផាយ​ប៉​ផើច​​ចេញ​កេរ​ម៉ែ
    ខ្ញុំជា​អ្នក​មើល​ក៏​ខ្មាស់​ដែរ
    មិន​គួរ​ស្រី​ខ្មែរ​ដល់​ថ្នាក់​ហ្នឹង ។

    បើ​នាង​ល្អ​ហើយ​គួរ​រាប់​រក
    ជា​មិត្ត​ ឬ​រក ​ចូល​ដណ្ដឹង
    ហេតុ​ម្ដេច​បាន​មក​ប្រាប់​ដំណឹង?
    ឬ​ក៏​រំពឹង​ថា​ខ្ញុំ​ស្ម័គ្រ?

    បេះដូង​ខ្ញុំ​បាន​ស្លាប់​បាត់​ហើយ
    មិន​នឹក​ទៀត​ឡើយ​ស្នេហ៍​អប្បល័ក្ខ
    ស្នេហ៍​ជា​ស្រមោល គ្មាន​អ្វី​ជាក់
    ស្មាលា​លែង​ស្ម័គ្រ​​ស្នេហ៍​លុះ​សូន្យ ។

  5. naraths ថ្ងៃចន្ទ ទី 23 ខែ​មេសា 2007 / 5:48 ល្ងាច

    ឱ!អ្នកស្លាប់ចិត្តម្ដេចដៀលស្រី
    អាក្រក់អាក្រីម៉្លេះមិត្តភ្ងារ
    បើមានកំហឹងកុំចងពារ
    អាណិតនារីគ្នាឈ្មោះល្អ ។

    មិនដល់ថ្នាក់លេចដីកេរ្តិ៍កោះ
    ពាក្យមិត្តថានោះមិនបវរ
    គេពុលសង្គមពុលវប្បធម៌
    ក៏នៅមានល្អស្រីគគោក ។

    កុំហាមាត់ឡើងស្មាលាស្នេហ៍
    កុំបែរចិត្តប្រែព្រៅក្នុងលោក
    ព្រេងមិនទាន់ដល់កុំសោយសោក
    បើឈប់ប្រឡូក នាំឌៀវស្រី ។

    —————————–
    ឌៀវ៖ នៅសល់ ឬអត់មានគូ

  6. ហ៊ត ស្រ៊ឺ ថ្ងៃអង្គារ ទី 24 ខែ​មេសា 2007 / 9:07 ព្រឹក

    មានស្រីច្រើនណាស់ក្នុងលោកា
    តែខ្ញុំមិនថាទេស្រីដែលល្អ
    ខ្ញុំដៀលតែស្រីមិនស្មោះស
    ស្រីមានរូបល្អអន់មារយាទ។

    ស្រីដែលស្លៀកពាក់មិនសមរម្យ
    មិនគួររូបខ្ញុំយកខ្លួនបៀត
    គន់មើលឫកពារសែនចោលម្សៀត
    ខ្មាស់អស់ផៅញាតិក្នុងលោកា។

    រកស្រីសុភាពហើយរមទម្យ
    មារយាទសមរម្យហើយរាបសារ
    ស្គាល់ចាស់ស្គាល់ទុំមិនមុសា
    ចូលចិត្តកិច្ចការណាត្រឹមត្រូវ។

  7. ppsk ថ្ងៃអង្គារ ទី 24 ខែ​មេសា 2007 / 11:00 ព្រឹក

    តែងមួយដែលសិនកុំប្រកែប្រកាន់៖
    *****************************************************
    ស្រីមានច្រើនណាស់ក្នុងលោការ
    ស្រីដែលប្រាថ្្ាមានតែមួយ
    ចេះយល់ចិត្តប្តីនឹងចាំជួយ
    ផ្ត់ល់ជាជំនួយពេលត្រូវការ។
    ទោះឈឺឫជានៅជាប់ជានិច្ជ
    មិនដែលនិងគេចនឹងបែកបែរ
    ពោលពាក្យថ្អែមលពិនថ្្នមថែរ
    មិនអោយក្តីស្នេហ៍មានទុក្ខព្រួយ។

    ប្អូនអើយឥលូវស្រីសំបូរ
    យកចិត្តមកប្តូរនឹងដុល្លា
    លះបង់សំរស់នឹងសង្សា
    ដើម្បីប្រាថ្នាការសប្បាយ
    បើស្រលាញ់ត្រូវចេះរិះគិត
    ត្រូវមានគំនិតអោយវែងឆ្ងាយ
    មិនត្រូចចាប់ចិត្តគិតងាយងាយ
    អាចនាំអន្ថរាយដល់ខ្លួនឯង

  8. khmerlyric ថ្ងៃអង្គារ ទី 24 ខែ​មេសា 2007 / 4:44 ល្ងាច

    ស្រី​ៗ​ច្រើន​មែន​ក្នុង​លោកា
    តែ​ខ្ញុំ​វិញ​ណា ស៊ូចំបែង
    សុខ​ចិត្ត​រស់​នៅ​តែ​ម្នាក់​ឯង
    មាន​គ្នា​ខ្លាច​ក្រែង​កើត​ទុក្ខ​ធំ ។

    ពី​មុន​ធ្លាប់​ប៉ង​លើ​ស្រី​ម្នាក់
    ថា​នឹង​ស្មោះ​ស្ម័គ្រ រស់​ជួប​ជុំ
    ប៉ុន្តែ​ពេល​នេះ គេ​ក្បត់​ខ្ញុំ
    ខ្ញុំ​កើត​ទុក្ខធំ​ លែង​ប្រាថ្នា ។

    ទុក្ខ​ធ្ងន់​ រស់​នៅ​​ប្រៀប​ដូច​ស្លាប់
    បេះដូង​ចុកចាប់ អត់​អាហារ
    ពេល​នេះ​ភ្ញាក់​ខ្លួន ដឹង​អាត្មា
    ខ្ញុំ​ឈប់​ប្រាថ្នា ស្នេហា​ហើយ ។

    គ្មាន​ស្នេហា​ណា​ មាន​តែ​សុខ
    ស្នេហ៍​តែង​ជួប​ទុក្ខ ទុក្ខ​គ្មាន​ស្បើយ
    ខ្ញុំ​បាន​គេច​រួច​ពី​ស្នេហ៍​ហើយ
    គ្មាន​ថ្ងៃ​វិល​ឡើយ ទៅ​រង​កម្ម ។

    រស់​នៅ​ម្នាក់​ឯង សែន​សប្បាយ
    គ្មាន​គិត​ខ្វល់​ខ្វាយ មក​ដាក់​ដាំ
    ទៅ​ណា​មក​ណា គ្មាន​អ្នក​ចាំ
    គ្មាន​ទុក្ខ​ គ្មាន​កម្ម​ អ្វី​ទៀត​ឡើយ ។

    ប្រៀប​ដូច​បង​ៗ បាន​រៀប​រាប់
    ស្រី​ច្រើន​គេ​ឡប់ តាម​គេ​ហើយ
    វប្បធម៌​ខ្លួន​ឯង គេ​កន្តើយ
    យក​បស់​គេ​ហើយ ឆ្លើយ​ថា​ល្អ ។

    ស្រី​ខ្លះ​វង្វេង​នឹង​ដុល្លារ
    គ្មាន​គិត​ពី​ស្នេហា​ស្មោះ​សរ
    មាន​ប្រាក់​ដុល្លារ សុទ្ធ​តែ​ល្អ
    គឺ​គេ​ស្មោះ​សរ​ តែ​ដុល្លារ ។

    ម្នាក់​ៗលែង​គិត​ពី​​សុភៈ
    ស្នេហា​ស្មោះ​ស្ម័គ្រ គេ​ប្រហារ
    ទោះ​អ្នក​ស្មោះ​ខ្លាំង ខ្លាំង​យ៉ាង​ណា
    បើ​អត់​ដុល្លារ​គេ​មិន​ស្នេហ៍ ។

    ខ្ញុំ​ខ្ជិល​គិត​ច្រើន នាំ​តែ​ខ្វល់
    នាំ​រង​អំពល់ ទុក្ខ​មក​ក្បែរ
    តែ​សូម​ជូន​ពរ អ្នក​មាន​ស្នេហ៍
    សូម​បាន​ជួប​តែ សុខ​មង្គល ។

  9. ppsk ថ្ងៃអង្គារ ទី 24 ខែ​មេសា 2007 / 5:53 ល្ងាច

    នៅក្មេងគួរកុំទាន់អាលគិត
    នៅក្មេងប្រឹងគិតរកវិជ្ជា
    នៅក្មេងមានទ្រព្យល្អសោភា
    អាណាគតល្អផ្លាភ្លឺពេកក្រី។

    ស្រីណាមិនស្រលាញ់បើយើងចេះ
    ស្រីរកតំរិះចាប់យើងចង
    ស្រីនេះមិនល្អកុំគិតប៉ង
    ប្រាថ្នាជាគូគ្រងត៍ទៅមុខ។

    ប្អូនអើយស្រីល្អមិនសំរស់
    ប្អូននៅកំលោះត្រូវចេះគិត
    ប្អូនយកល្អត្រូវទៅជិត
    បង្កើនគំនិតគិតអោយឆ្ងាយ។

    យល់ចិត្តឲច្រើនមុនស្រលាញ់
    យល់ឃើញទោម្នេញឆាប់ថយក្រោយ
    យល់ឃើញថាល្អឆាប់បណ្តោយ
    បណ្តាលចិត្តអោយអាណាគតរុងរឿង។

  10. naraths ថ្ងៃអង្គារ ទី 24 ខែ​មេសា 2007 / 6:58 ល្ងាច

    ស្ដាយណាស់មិនដែលធ្លាប់មានស្នេហ៍
    គ្មានពាក្យត្អូញត្អែរប្រែប្រាយប្រាប់
    កម្លោះស៊ឺៗមិនប្រញ៉ាប់
    ខ្លាចស្នេហ៍មិនគាប់ព្រាត់ប្រាស់វិញ ។

    អ្នកមានពិសោធន៍ខាងស្នេហា
    មិនខ្វះវាចាស័ព្ទទោម្នេញ
    ប្រាប់ថាស្នេហ៍នោះគួរឲ្យច្រេញ
    មកហើយដើរចេញដេញមិនទាន់ ។

    ធ្វើម្ដេចនឹងស្គាល់ភាល់ក្នុងប្រាណ
    កម្មស្នេហ៍សាមាន្យឲ្យគ្រប់គ្រាន់
    កុំឲ្យមានពារឈឺផ្សាធ្ងន់
    ដូចអ្នកដឹងមុនស្នេហ៍រួចទុក្ខ ។

    ពេញវ័យយូរហើយមិនដែលសោះ
    រឿងស្នេហ៍អីនោះគ្មានទំនុក
    ធ្លាប់ឮតែថាជួបទើបសុខ
    បើចង់ស្រណុកកុំគិតយូរ ។

    ទេ!ទេ!មិនហ៊ានៗទេ
    ស៊ូចិត្តទំនេរអត់ទ្រាំស៊ូ
    ចាស់ចិត្តគំនិតសឹមផ្សងប្ដូរ
    សាងស្នេហ៍មួយគូយូររៀង អឺយ ។

  11. khmerlyric ថ្ងៃអង្គារ ទី 24 ខែ​មេសា 2007 / 7:41 ល្ងាច

    នេះ​បែប​មក​ពី​ ខ្ញុំ​នៅ​ក្មេង
    ចង់​សាក​ល្បង​លេង​ នឹង​ស្នេហា
    មិន​ទាន់​ចេះ​គិត ហ៊ាន​ហាន​ក្លា
    ប្រឡូក​ស្នេហា ទាំង​ងងើល ។

    ខ្ញុំ​នឹង​ខំ​កែ​ខ្លួន​ជា​ថ្មី
    តាម​ពាក្យ​បង​ស្ដី លែង​ព្រីល​ព្រើល
    អនាគត​​ខ្ញុំ​ត្រូវ​ សម្លឹង​មើល
    ខ្ញុំ​ឈប់​ងងើល ដូច​មុន​ហើយ ។

    ធ្វើ​ដូច​ណារដ្ឋ កម្លោះ​អេរ
    មិន​ប្រឡូក​ស្នេហ៍ ធ្វើ​កន្តើយ
    រង់​ចាំ​ចាស់​ចិត្ត គ្រប់​គ្រាន់​ហើយ
    គេ​លែង​កន្តើយ ស្វែង​រក​ស្នេហ៍ ។
    ———–
    ខ្ញុំ​សូម​អរគុណ​ បង​សូគី
    ដែល​ខំ​ម្នាម្នី មក​ប្រាយ​ប្រែ
    គតិ​បណ្ឌិត ចិត្ត​កូន​ខ្មែរ
    បង​ពិត​ពូកែ គំនិត​ជ្រះ ។

    ហ៊ត​ស្រ៊ឺ​មិត្ត​ថ្មី​ ទើប​ស្គាល់​គ្នា
    បាន​មក​ជួយ​ថា ជួយ​ពន្លះ
    ដៀល​ស្រី​មិន​ល្អ ស្រី​ផ្កា​មាស
    សម​ជា​ខ្មែរ​ណាស់ ខ្មែរ​ស្នេហ៍​ជាតិ ។

    ណារដ្ឋ​មិត្ត​ចាស់​ មក​ច្រើន​ខែ
    មិត្ត​គួរ​ឲ្យ​ស្នេហ៍ មាន​មាយាទ
    មុន​ខ្ញុំ​​ធ្លាប់​​ជួប សោក​វិវាទ
    រដ្ឋ​ខំ​ខ្មី​ឃ្មាត ជួយ​ដោះ​ទុក្ខ ។

    ខ្ញុំ​សូម​អរគុណ មិត្ត​គ្រប់​គ្នា
    ខ្ញុំ​សូម​សន្យា ទៅ​ថ្ងៃ​មុខ
    ខ្ញុំ​នឹង​នៅ​រួម សុខ​រួម​ទុក្ខ
    បើ​មាន​ក្ដី​សុខ ចែក​ខ្ញុំ​ផង ។

  12. ហ៊ត ស្រ៊ឺ ថ្ងៃពុធ ទី 25 ខែ​មេសា 2007 / 10:11 ព្រឹក

    សូមជំរាបជូនមិត្ត​គ្រប់គ្នាថា ឥឡូវខ្ញុំឃើញសុភាពនារីម្នាក់ហើយ​​​​​​!!!!​ ហា​ ហា!!!
    1-គន់មើលវង់ភក្រ្តស្រស់ស្រីពៅ មុខស្រស់ឆោមឆ្លៅស្អាតណាស់ណា
    ឯចិត្តនាងរឹងជាងថ្មដា
    គ្មានប្រុសឯណាសុំស្នេហ៏បាន។
    2-ខ្ញុំលួចស្នេហ៏នាងនៅក្នុងចិត្ត
    ឯរូបខ្ញុំពិតមិនក្លាហាន
    មិនហ៊ានវាចានឹងកល្យាណ
    ព្រោះខ្លាចពុំបានដូចប្រាថ្នា។
    3-រូបនាងជាកូនអ្នកមានខ្ពស់
    មានទាំងកិត្តិយសក្នុងលោកា
    ឯរូបខ្ញុំវិញក្រណាស់ណា
    គ្មានទ្រព្យឯណាផ្គាប់ចិត្តស្ងួន។
    4-មានតែចិត្តស្មោះហើយភក្តី
    ជូនដល់ថ្លើមថ្លៃលុះថ្ងៃសូន្យ
    អោយតែអូនស្មោះណានឹមនួន
    រៀមស្នេហ៏លុះសូន្យណាជីវ៉ា។

  13. naraths ថ្ងៃពុធ ទី 25 ខែ​មេសា 2007 / 10:42 ព្រឹក

    🙂 ហ៊ត ស៊្រឺ កវីមកពីឆ្ងាយ
    លាំងឥតសំចៃស្ដីប្រាប់រ៉ា
    ពីដួងចិត្តស្មោះទៅបុប្ផា
    តែហេតុម្ដេចម្ដាលួចក្នុងចិត្ត ។

    ចេះតែស្រមៃចង់នៅក្បែរ
    ឱ!ស្អាតម៉្លេះទេ ស្រស់វរមិត្ត
    នារីនោះនឹងគង់ដឹងចិត្ត
    បើមិត្តប្រាប់ពិតរឿងក្នុងពោះ ។

    នារីប្រិមប្រិយនារីសោភា
    កវីវេទនាព្រួយគ្មានលស់
    ព្រឹកថ្ងៃល្ងាចយប់មិនស្ងប់សោះ
    កន្លង់កម្លោះឆាឆៅស្រី ។

    ជារឿងធម្មតាផ្កាក្រអូប
    សាយក្លិនឈ្ងុយឈ្ងប់រាល់ភិសម័យ
    ហ៊ត ស៊្រឺ ក៏លង់ចិត្តស្រីថ្លៃ
    សូមឲ្យមានន័យ ស្រីយល់ចិត្ត ។

  14. khmerlyric ថ្ងៃពុធ ទី 25 ខែ​មេសា 2007 / 11:31 ព្រឹក

    ១- ខ្ញុំ​សូម​អប​អរ ជូន​ពរ​ផង
    សូម​ឲ្យ​បំណង​សម្រេច​ពិត
    សូម​ឲ្យ​ស្រី​នោះ គេ​យល់​ចិត្ត
    ហើយ​គេ​អាណិត​ព្រម​ស្នេហា ។
    ២- ទោះ​គេ​មាន​ក្ដី កុំ​ព្រួយ​ឡើយ
    គួរ​ទៅ​ឆ្លង​ឆ្លើយ ផ្ដង​វាចា
    ប្រើ​ពាក្យ​ផ្អែម​ល្ហែម ផ្គាប់​ចិន្ដា
    គង់​គេ​មេត្តា​ បន្ទន់​ចិត្ត ។
    ៣- ស្រី​ៗ​មាត់​រឹង​​តែ​ប៉ុណ្ណឹង
    តែ​ចិត្ត​គ្មាន​រឹង ទេ​ណា​មិត្ត
    បើ​គេ​ធ្វើ​ល្អ លើ​ខ្លួន​ពិត
    គេ​ច្បាស់​ជា​គិត រិះ​វែង​ឆ្ងាយ ។
    ៤- សំខាន់​ឲ្យ​តែ​ចិត្ត​យើង​ស្មោះ
    ប្រាកដ​មិន​បោះ រក​នាយ​អាយ
    ដល់​គេ​ជឿ​ជាក់ គេ​គ្មាន​ស្ដាយ
    ប្រគល់​ចិត្ត​កាយ ដោយ​ស្ម័គ្រ​ស្មោះ ។

  15. ppsk ថ្ងៃពុធ ទី 25 ខែ​មេសា 2007 / 12:13 ល្ងាច

    សម្រស់ឃើញស្អាតដូចអំពិលអំពែក
    សម្រស់ភ្លឹបភ្លែតរាល់យប់ថ្ងៃ
    សម្រស់បែបនេះមិនប្រពៃ
    ប្អូនត្រូវវាសវៃគិតឲឆ្ងាយ។

    ខាងក្រោមជាគំនិតមិនល្អតែអាចប្រើការបាន៖

    បើមានឪកាសកុំគិតយូ
    ឆាប់ចូលទៅប្តូយកឆោមឆាយ
    កុំគិតអាអ្វីក្រៅពីសប្បាយ
    ឆាខ្ញីលាយបាយឆ្ងាញ់អស្ចារ្យ

    ស្រីស្អាតច្រីនណាស់នៅក្នុងលោក
    អាម៉ាកកុំឈ្ងោកមើលរំលង
    អាយុពេញស្ទាវកុំនូវញែញ៉ង
    ប្រយ័ត្នកន្លងយំស្តាយក្រោយ

    ញ៉ែចោលៗជារឿងធម្មតា
    បើប៉ះស្រីណាឲអោយរៀងកាយ
    ឆាប់ទៅចូលជិតកុំគិតឆ្ងាយ
    វាជារឿងសប្បាយបស់ប្រុសៗ

    សូមប្រាប់ថាកំណាព្យបីល្បះខាងលើអណាគត បើមិនអេដ៍ក៍គុកដែរ !!!

  16. ហ៊ត ស្រ៊ឺ ថ្ងៃពុធ ទី 25 ខែ​មេសា 2007 / 2:54 ល្ងាច

    សូមអរគុណ!!មិត្ត​ទាំងអស់គ្នា
    ជួយបញ្ចេញវាចាចេញគំនិត
    យោបល់របស់មិត្តល្អពិត
    ខ្្ញុំសប្បាយចិត្តពេកកន្លង។

    យោបល់ទឹម បឿនល្អហ្មត់ម៉ង
    មើលផងគិតផងទើបដឹងច្បាស់​
    ថាគំនិតនេះល្អខ្លាំងណាស់
    ពិនិត្យអោយច្បាស់ទើបបានដឹង។

    ចំណែកណែកណារត្នក៏អាចពឹង
    គំនិតមួយនឹងក៏ល្អដែរ
    ជួយថែមរៀបរាប់ពីស្រីស្នេហ័
    អោយខ្ញុំបានល្ហែរល្ហើយក្នុងចិត្ត។

    រឿងរ៉ាវបន្តគូរត្រូវគិត
    យកយោបល់ពិតphosoky
    បីល្បះចុងក្រោយខ្ញុំសំភី
    នាំគ្នាមូលមីរអានបន្ត។

    ដូចពាក្យចាស់ថាដូចស៊ីក្លួ
    ឬក៏ម៉ូតូកង់ក៏បាន
    បើឃើញវានៅពីមុខឡាន
    នាំគ្នារុញច្រានចូលតែម្តង។!!!!!!

    និយាយលេងទេ លោកphosoky !!!!!!អស់ទាស់តាម៉ង!!!!បីល្បះរបស់លោកចុងក្រោយ ញាក់សាច់ (អេដ៏ក៏មិនចង់ គុកក៏មិនចង់ដែរ)​ ហា​ ហា ហា

  17. khmerlyric ថ្ងៃពុធ ទី 25 ខែ​មេសា 2007 / 3:16 ល្ងាច

    😀 បង​សូគី​នេះ ចំ​មែន​ហ្មង
    ខ្ញុំ​ខំ​ប្រឹង​ផ្ចង់ អាន​ចង់​ងាប់​!
    ឮ​​ប្រើ​ការ​បាន អាន​ដល់​ចប់
    លែង​​បាន​ត្រឹម​​​ជាប់ គុក​​ឬ​​អេដស៍ ។

    បោក​ឲ្យ​ក្មេង​ខ្ញុំ វិស​ផុង​ខ្លួន
    ឲ្យ​ធ្វើ​តាម​ក្បួន ច្បាស់​ជា​ចេត
    បើ​មិន​ចូល​គុគ ក៏​ដេក​ពេទ្យ
    គ្មាន​ភ្លើ​ចង់​ចេត ទេ​បង​អើយ… ។

  18. ហ៊ត ស្រ៊ឺ ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែ​មេសា 2007 / 9:08 ព្រឹក

    បន្តរៀបរាប់ពីសុភាពនារី”,,,,”
    ១-ម្លិះកាបុប្ផាក្រអូមឆ្ងាញ់
    អ្នកផងស្រលាញ់ចង់ដាំដើម
    ដុះក្នុងសួនច្បារបុប្ផាឆ្នើម
    ត្រូវទឹកសន្សើមបុប្ផាស្រស់។

    ២-ភមរាកំលោះហើរត្រសង
    ចង់ក្រេបលំអងរូបសម្ផស្ស
    សែនស្អាតហ្មត់ម៉ងឥតមានទាស់
    ទោះត្រូវជាប់ខ្នោះក៏ស៊ូទ្រាំ។
    ————————

  19. ppsk ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែ​មេសា 2007 / 11:51 ព្រឹក

    លោកអើយលោកហ៊តស្រ៊ឺ
    ហេតុអ្វីកញក់ញីនឹងរឿងស្រី
    ដូចជាស្រវឹងរាល់យប់ថ្ងៃ
    មិនដែលស្គាល់ស្រីឫយ៉ាងណា។

    ស្រីស្អាតច្រើនមានកន្លង់
    ចោមរោមប៉ុនប៉ងក្រេបបុប្ផា
    បើគីឡូយើងស្រាលកំប្រាថ្នា
    ក្រែងលរមុតផ្កាស្លាប់តៃហោង។

    បើមានសំណាងខ្ញុំមិនដឹង
    ត្រូវតែខំប្រឹងក្រែងលបាន
    រូបនាងបន្ទាបកាយកល្យាណ
    បើសិនជាបានជួយជូនពរ។

    ខ្ញុំមានពួកម៉ាកដូចអ្នកដែរ
    ម្ងៃៗទៅញ៉ែរៀងរាល់ថ្ងៃ
    មុខក្រាស់មុខចោធ្វើដូចច្ៃ
    យល់សព្វទាំងថ្ងៃថាបានគេ។

    មានអីនៅទីបំផុតអាវ៉ា
    ស្ទើផុតសង្ខាដោយសារស្រី
    មានប្រុសជាច្រើនកាងធ្វើប្តី
    ទាត់បាញ់គ្មានប្រណីអាម៉ាកខ្ញុំ។

    រត់បានរួចខ្លួនវាសច្ចា
    គ្រប់ជាតិណាណាឈប់លង់ប្រាណ
    ស្រីស្អាតច​ង្រៃប៊ិះក្ស័យប្រាណ
    រត់រួចខ្លួនបានសំណាងធំ។

    *************យ៉ាងណាៗមេត្តាកុំប្រកាន់គ្រាន់តែមានបំណងល្អទេ**********

  20. ppsk ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែ​មេសា 2007 / 3:49 ល្ងាច

    today I’m not good feeling
    somebody will think what’s up man?
    It’s just my blog was so blank
    why it’s happened to my life

    Anybody if can help
    please dont quiet let to solve
    If need something want to know
    just write below your comments
    ———————————————–
    ជ្រុលចូលកន្លែងកំណាព្យអីៗក៍កំណាព្យដែរហាហា និយាយអីចឹងបឿន
    មិនដឹងជាកើតអីបានជាប្លក់(blog) របស់ខ្ញុំបាត់អស់រលីង

  21. khmerlyric ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែ​មេសា 2007 / 4:27 ល្ងាច

    ងាប់​​!!ម៉េច​បាន​ទៅ​ ជា​អ៊ីចឹង​!?
    ប្លក់​បង​ឯង​ហ្នឹង លុប​បាត់​ហើយ
    បង​ឯង​ច្រលំ​ដឹង​បង​អ្ហើយ?
    វាលុប​ទៅ​ហើយ ជួយ​ម្ដេច​បាន​!

    អូហ៍​! បង​សាក​ចូល​មើល​អ៊ីម៉ែល
    តាម​មើល​ប្រហែល​ នៅ​ប្រើ​បាន
    ទាល់​យើង​ confirm តាម​ខ្ញុំ​ស្មាន
    ទើប​វា​លុប​បាន ពី server ។

    បើ​បង​ឆែក​មើល ឃើញ​វា​ផ្ញើ
    វា​បាន​ដាក់​ស្នើ ឲ្យ​បង​ធ្វើ
    confirmation ទៅ​ server
    សូម​បង​កុំ​ធ្វើ​តាម​វា​អី ។

  22. ហ៊ត ស្រ៊ឺ ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែ​មេសា 2007 / 5:13 ល្ងាច

    Talk about my new blog
    I want to talk to everyone
    That I really want to blog someone
    But they don’t blog back to me…

    If you do so I am not happy
    because it’s me just creat it
    why you don’t support it
    To mke me Miet feel unhappy…
    ————————–
    me Miet=my mind..

    Sorry it is not the real poem te.. ha ha…
    From Sreou..

  23. naraths ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែ​មេសា 2007 / 7:14 ល្ងាច

    Everybody said in english
    in comments list this blogger
    how could we see it will better
    please friend readers post in khmer.

    oh Hort Sreou, you create new blog
    but no one shock it the best
    Cos in you blog has news less
    Let it biggest than before.

    Sorry i’m not good in this
    talking english may haven’t score
    now stop write it any more
    to open door speakin’ khmer.

  24. naraths ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែ​មេសា 2007 / 7:33 ល្ងាច

    មិនមែនច្នោះទេ អ្នកប្លក់ថ្មី
    មកពីគ្មានអ្វីគេមិនដឹង
    ទើបតែមកដល់ពេលថ្មើរហ្នឹង
    ទាល់តែខំប្រឹងនៅឲ្យបានយូរ ។

    រិះរកព័ត៌មានណាប្លែកៗ
    មកចែករំលែក និងផ្លាស់ប្ដូរ
    នោះគេបានដឹងនឹងមករក៍
    សូមប្រឹងជំហ៊រ អាប់ដេតវា ។

    នោះគួរឲ្យស្ដាយណាស់មិនគួរ
    សូគី តួញតួខូចប្លក់នា
    ទើបថ្មីៗនេះមិនធានា
    នឹងកំរើកវាឲ្យរស់វិញ ។

    ខំដាក់ចិត្តធ្វើព្រោះ Honey
    រាល់ថ្ងៃវក់វី សែនទោម្នេញ
    ភរិយាប្រិមប្រិយ ខ្លួនបញ្ចេញ
    អារម្មណ៍ពោរពេញ នឹកមាសស្នេហ៍ ។

    បឿនក៍ប្រហែលជួយមិនបាន
    ព្រោះបងជ្រុលប្រាណdelete វា
    បង្កើតថ្មីទៀតកុំរួញរា
    កុំឲ្យវេទនាដូចគ្រាមុន ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s