បងស្គាល់អស់ហើយ មាយាទស្រី
សាវាអប្រិយ គ្មានមេត្តា
ឈប់មកបោកប្រាស់ លួងចិន្ដា
ឲ្យលង់ស្នេហាស្រីជាថ្មី ។
ស្រីធ្លាប់ក្បត់ស្នេហ៍បងច្រើនលើក
ដំបូងស្រីចើក គ្មានប្រណី
គំហកដាក់បង ធ្វើឫកហី
ថា”ខ្ជិលចង់ស្ដីនឹងរូបបង” ។
ម្ដងទៀតស្រីក្បត់ មិនចេញមុខ
រត់គេចមុខឈ្ងោក អត់ស្ដីម្ដង
អូនមានគេថ្មី គ្រាន់សាសង
បំភ្លេចរូបបង គ្មានអាល័យ ។
ពេលគេក្បត់វិញទើបសោយសោក
ស្រណោះស្រណោក ទន់សម្ដី
វាចាផ្អែមល្ហែម ត្អូញជាថ្មី
ឱស្រីអើយស្រី អាណិតណាស់ ។
អាណិតចិត្តអូនដែលសាវា
អាណិតស្នេហា ដែលប្ដូរផ្លាស់
អាណិតចិត្តស្រី ខំក្បត់ណាស់
មិនគួរកម្មក្រាស់ គេក្បត់វិញ? ៕
២២ មេសា ២០០៧
ដោយៈ ទឹម បឿន
កំណាព្យបទពាក្យ៧
១នៅក្បែរខ្ញុំមានក្រមុំម្នាក់ រូបឆោមវលក្ខស្រស់សង្ហារ
មិនត្រឹមតែស្អាតមានចរិយា សុភាពរាបសារសមជាខ្មែរ។
២សំដីសំដៅមានរបៀប មានទាំងមាយាទល្អណាស់ដែរ
ប្រុសណាបានឃើញលួចសុំស្នេហ៏ នាងឆ្លើយថាទេព្រោះនៅក្មេង។
—————————————————
(នៅមានត)
3-សុភាពនារីគ្មានពីរឡើយ បើបានឆ្លងឆ្លើយនិយាយលេង
នោះពិតជាពេលកេងម្នាក់ឯង ស្រម៉ៃឃើញស្តែងក្នុងសុបិន្ត។
និយាយពីរឿងនារីខ្មែរ ពិបាករកដែរព្រោះមិនប៉ិន
ឌឺដងលែបខាយឲ្យស្រីទន់ កវីចិត្តធ្ងន់នៅកំព្រា ។
យើងក្មេងគេក្មេងមិនសូវសម ចាស់ៗថាកុំប្រថុយណា
ចិត្តស្រាលសាច់ខ្ចីស្ដីមកថា ចាំដល់វេលាគ្រាចាស់ទុំ ។
បើជួបសមហើយគួររក្សា ពិសោធន៍ចិត្តគ្នាឲ្យច្រើនជុំ
ទម្រាំសមចិត្តពាក្យចាស់ទុំ មិត្តឆាប់សុំចូលដណ្ដឹងភ្លាមទៅ!!!!!
សុភាពនារីពិតកំរ
ស្រីៗរូបល្អច្រើនពេកកូវ
តែមាយាទវិញស្មានពុំត្រូវ
ដើរហួសខុសផ្លូវទំនៀមខ្មែរ ។
សម្លៀកបំពាក់ ស្លៀកខេចខើច
ប៉ផាយប៉ផើចចេញកេរម៉ែ
ខ្ញុំជាអ្នកមើលក៏ខ្មាស់ដែរ
មិនគួរស្រីខ្មែរដល់ថ្នាក់ហ្នឹង ។
បើនាងល្អហើយគួររាប់រក
ជាមិត្ត ឬរក ចូលដណ្ដឹង
ហេតុម្ដេចបានមកប្រាប់ដំណឹង?
ឬក៏រំពឹងថាខ្ញុំស្ម័គ្រ?
បេះដូងខ្ញុំបានស្លាប់បាត់ហើយ
មិននឹកទៀតឡើយស្នេហ៍អប្បល័ក្ខ
ស្នេហ៍ជាស្រមោល គ្មានអ្វីជាក់
ស្មាលាលែងស្ម័គ្រស្នេហ៍លុះសូន្យ ។
ឱ!អ្នកស្លាប់ចិត្តម្ដេចដៀលស្រី
អាក្រក់អាក្រីម៉្លេះមិត្តភ្ងារ
បើមានកំហឹងកុំចងពារ
អាណិតនារីគ្នាឈ្មោះល្អ ។
មិនដល់ថ្នាក់លេចដីកេរ្តិ៍កោះ
ពាក្យមិត្តថានោះមិនបវរ
គេពុលសង្គមពុលវប្បធម៌
ក៏នៅមានល្អស្រីគគោក ។
កុំហាមាត់ឡើងស្មាលាស្នេហ៍
កុំបែរចិត្តប្រែព្រៅក្នុងលោក
ព្រេងមិនទាន់ដល់កុំសោយសោក
បើឈប់ប្រឡូក នាំឌៀវស្រី ។
—————————–
ឌៀវ៖ នៅសល់ ឬអត់មានគូ
មានស្រីច្រើនណាស់ក្នុងលោកា
តែខ្ញុំមិនថាទេស្រីដែលល្អ
ខ្ញុំដៀលតែស្រីមិនស្មោះស
ស្រីមានរូបល្អអន់មារយាទ។
ស្រីដែលស្លៀកពាក់មិនសមរម្យ
មិនគួររូបខ្ញុំយកខ្លួនបៀត
គន់មើលឫកពារសែនចោលម្សៀត
ខ្មាស់អស់ផៅញាតិក្នុងលោកា។
រកស្រីសុភាពហើយរមទម្យ
មារយាទសមរម្យហើយរាបសារ
ស្គាល់ចាស់ស្គាល់ទុំមិនមុសា
ចូលចិត្តកិច្ចការណាត្រឹមត្រូវ។
តែងមួយដែលសិនកុំប្រកែប្រកាន់៖
*****************************************************
ស្រីមានច្រើនណាស់ក្នុងលោការ
ស្រីដែលប្រាថ្្ាមានតែមួយ
ចេះយល់ចិត្តប្តីនឹងចាំជួយ
ផ្ត់ល់ជាជំនួយពេលត្រូវការ។
ទោះឈឺឫជានៅជាប់ជានិច្ជ
មិនដែលនិងគេចនឹងបែកបែរ
ពោលពាក្យថ្អែមលពិនថ្្នមថែរ
មិនអោយក្តីស្នេហ៍មានទុក្ខព្រួយ។
ប្អូនអើយឥលូវស្រីសំបូរ
យកចិត្តមកប្តូរនឹងដុល្លា
លះបង់សំរស់នឹងសង្សា
ដើម្បីប្រាថ្នាការសប្បាយ
បើស្រលាញ់ត្រូវចេះរិះគិត
ត្រូវមានគំនិតអោយវែងឆ្ងាយ
មិនត្រូចចាប់ចិត្តគិតងាយងាយ
អាចនាំអន្ថរាយដល់ខ្លួនឯង
ស្រីៗច្រើនមែនក្នុងលោកា
តែខ្ញុំវិញណា ស៊ូចំបែង
សុខចិត្តរស់នៅតែម្នាក់ឯង
មានគ្នាខ្លាចក្រែងកើតទុក្ខធំ ។
ពីមុនធ្លាប់ប៉ងលើស្រីម្នាក់
ថានឹងស្មោះស្ម័គ្រ រស់ជួបជុំ
ប៉ុន្តែពេលនេះ គេក្បត់ខ្ញុំ
ខ្ញុំកើតទុក្ខធំ លែងប្រាថ្នា ។
ទុក្ខធ្ងន់ រស់នៅប្រៀបដូចស្លាប់
បេះដូងចុកចាប់ អត់អាហារ
ពេលនេះភ្ញាក់ខ្លួន ដឹងអាត្មា
ខ្ញុំឈប់ប្រាថ្នា ស្នេហាហើយ ។
គ្មានស្នេហាណា មានតែសុខ
ស្នេហ៍តែងជួបទុក្ខ ទុក្ខគ្មានស្បើយ
ខ្ញុំបានគេចរួចពីស្នេហ៍ហើយ
គ្មានថ្ងៃវិលឡើយ ទៅរងកម្ម ។
រស់នៅម្នាក់ឯង សែនសប្បាយ
គ្មានគិតខ្វល់ខ្វាយ មកដាក់ដាំ
ទៅណាមកណា គ្មានអ្នកចាំ
គ្មានទុក្ខ គ្មានកម្ម អ្វីទៀតឡើយ ។
ប្រៀបដូចបងៗ បានរៀបរាប់
ស្រីច្រើនគេឡប់ តាមគេហើយ
វប្បធម៌ខ្លួនឯង គេកន្តើយ
យកបស់គេហើយ ឆ្លើយថាល្អ ។
ស្រីខ្លះវង្វេងនឹងដុល្លារ
គ្មានគិតពីស្នេហាស្មោះសរ
មានប្រាក់ដុល្លារ សុទ្ធតែល្អ
គឺគេស្មោះសរ តែដុល្លារ ។
ម្នាក់ៗលែងគិតពីសុភៈ
ស្នេហាស្មោះស្ម័គ្រ គេប្រហារ
ទោះអ្នកស្មោះខ្លាំង ខ្លាំងយ៉ាងណា
បើអត់ដុល្លារគេមិនស្នេហ៍ ។
ខ្ញុំខ្ជិលគិតច្រើន នាំតែខ្វល់
នាំរងអំពល់ ទុក្ខមកក្បែរ
តែសូមជូនពរ អ្នកមានស្នេហ៍
សូមបានជួបតែ សុខមង្គល ។
នៅក្មេងគួរកុំទាន់អាលគិត
នៅក្មេងប្រឹងគិតរកវិជ្ជា
នៅក្មេងមានទ្រព្យល្អសោភា
អាណាគតល្អផ្លាភ្លឺពេកក្រី។
ស្រីណាមិនស្រលាញ់បើយើងចេះ
ស្រីរកតំរិះចាប់យើងចង
ស្រីនេះមិនល្អកុំគិតប៉ង
ប្រាថ្នាជាគូគ្រងត៍ទៅមុខ។
ប្អូនអើយស្រីល្អមិនសំរស់
ប្អូននៅកំលោះត្រូវចេះគិត
ប្អូនយកល្អត្រូវទៅជិត
បង្កើនគំនិតគិតអោយឆ្ងាយ។
យល់ចិត្តឲច្រើនមុនស្រលាញ់
យល់ឃើញទោម្នេញឆាប់ថយក្រោយ
យល់ឃើញថាល្អឆាប់បណ្តោយ
បណ្តាលចិត្តអោយអាណាគតរុងរឿង។
ស្ដាយណាស់មិនដែលធ្លាប់មានស្នេហ៍
គ្មានពាក្យត្អូញត្អែរប្រែប្រាយប្រាប់
កម្លោះស៊ឺៗមិនប្រញ៉ាប់
ខ្លាចស្នេហ៍មិនគាប់ព្រាត់ប្រាស់វិញ ។
អ្នកមានពិសោធន៍ខាងស្នេហា
មិនខ្វះវាចាស័ព្ទទោម្នេញ
ប្រាប់ថាស្នេហ៍នោះគួរឲ្យច្រេញ
មកហើយដើរចេញដេញមិនទាន់ ។
ធ្វើម្ដេចនឹងស្គាល់ភាល់ក្នុងប្រាណ
កម្មស្នេហ៍សាមាន្យឲ្យគ្រប់គ្រាន់
កុំឲ្យមានពារឈឺផ្សាធ្ងន់
ដូចអ្នកដឹងមុនស្នេហ៍រួចទុក្ខ ។
ពេញវ័យយូរហើយមិនដែលសោះ
រឿងស្នេហ៍អីនោះគ្មានទំនុក
ធ្លាប់ឮតែថាជួបទើបសុខ
បើចង់ស្រណុកកុំគិតយូរ ។
ទេ!ទេ!មិនហ៊ានៗទេ
ស៊ូចិត្តទំនេរអត់ទ្រាំស៊ូ
ចាស់ចិត្តគំនិតសឹមផ្សងប្ដូរ
សាងស្នេហ៍មួយគូយូររៀង អឺយ ។
នេះបែបមកពី ខ្ញុំនៅក្មេង
ចង់សាកល្បងលេង នឹងស្នេហា
មិនទាន់ចេះគិត ហ៊ានហានក្លា
ប្រឡូកស្នេហា ទាំងងងើល ។
ខ្ញុំនឹងខំកែខ្លួនជាថ្មី
តាមពាក្យបងស្ដី លែងព្រីលព្រើល
អនាគតខ្ញុំត្រូវ សម្លឹងមើល
ខ្ញុំឈប់ងងើល ដូចមុនហើយ ។
ធ្វើដូចណារដ្ឋ កម្លោះអេរ
មិនប្រឡូកស្នេហ៍ ធ្វើកន្តើយ
រង់ចាំចាស់ចិត្ត គ្រប់គ្រាន់ហើយ
គេលែងកន្តើយ ស្វែងរកស្នេហ៍ ។
———–
ខ្ញុំសូមអរគុណ បងសូគី
ដែលខំម្នាម្នី មកប្រាយប្រែ
គតិបណ្ឌិត ចិត្តកូនខ្មែរ
បងពិតពូកែ គំនិតជ្រះ ។
ហ៊តស្រ៊ឺមិត្តថ្មី ទើបស្គាល់គ្នា
បានមកជួយថា ជួយពន្លះ
ដៀលស្រីមិនល្អ ស្រីផ្កាមាស
សមជាខ្មែរណាស់ ខ្មែរស្នេហ៍ជាតិ ។
ណារដ្ឋមិត្តចាស់ មកច្រើនខែ
មិត្តគួរឲ្យស្នេហ៍ មានមាយាទ
មុនខ្ញុំធ្លាប់ជួប សោកវិវាទ
រដ្ឋខំខ្មីឃ្មាត ជួយដោះទុក្ខ ។
ខ្ញុំសូមអរគុណ មិត្តគ្រប់គ្នា
ខ្ញុំសូមសន្យា ទៅថ្ងៃមុខ
ខ្ញុំនឹងនៅរួម សុខរួមទុក្ខ
បើមានក្ដីសុខ ចែកខ្ញុំផង ។
សូមជំរាបជូនមិត្តគ្រប់គ្នាថា ឥឡូវខ្ញុំឃើញសុភាពនារីម្នាក់ហើយ!!!! ហា ហា!!!
1-គន់មើលវង់ភក្រ្តស្រស់ស្រីពៅ មុខស្រស់ឆោមឆ្លៅស្អាតណាស់ណា
ឯចិត្តនាងរឹងជាងថ្មដា
គ្មានប្រុសឯណាសុំស្នេហ៏បាន។
2-ខ្ញុំលួចស្នេហ៏នាងនៅក្នុងចិត្ត
ឯរូបខ្ញុំពិតមិនក្លាហាន
មិនហ៊ានវាចានឹងកល្យាណ
ព្រោះខ្លាចពុំបានដូចប្រាថ្នា។
3-រូបនាងជាកូនអ្នកមានខ្ពស់
មានទាំងកិត្តិយសក្នុងលោកា
ឯរូបខ្ញុំវិញក្រណាស់ណា
គ្មានទ្រព្យឯណាផ្គាប់ចិត្តស្ងួន។
4-មានតែចិត្តស្មោះហើយភក្តី
ជូនដល់ថ្លើមថ្លៃលុះថ្ងៃសូន្យ
អោយតែអូនស្មោះណានឹមនួន
រៀមស្នេហ៏លុះសូន្យណាជីវ៉ា។
🙂 ហ៊ត ស៊្រឺ កវីមកពីឆ្ងាយ
លាំងឥតសំចៃស្ដីប្រាប់រ៉ា
ពីដួងចិត្តស្មោះទៅបុប្ផា
តែហេតុម្ដេចម្ដាលួចក្នុងចិត្ត ។
ចេះតែស្រមៃចង់នៅក្បែរ
ឱ!ស្អាតម៉្លេះទេ ស្រស់វរមិត្ត
នារីនោះនឹងគង់ដឹងចិត្ត
បើមិត្តប្រាប់ពិតរឿងក្នុងពោះ ។
នារីប្រិមប្រិយនារីសោភា
កវីវេទនាព្រួយគ្មានលស់
ព្រឹកថ្ងៃល្ងាចយប់មិនស្ងប់សោះ
កន្លង់កម្លោះឆាឆៅស្រី ។
ជារឿងធម្មតាផ្កាក្រអូប
សាយក្លិនឈ្ងុយឈ្ងប់រាល់ភិសម័យ
ហ៊ត ស៊្រឺ ក៏លង់ចិត្តស្រីថ្លៃ
សូមឲ្យមានន័យ ស្រីយល់ចិត្ត ។
១- ខ្ញុំសូមអបអរ ជូនពរផង
សូមឲ្យបំណងសម្រេចពិត
សូមឲ្យស្រីនោះ គេយល់ចិត្ត
ហើយគេអាណិតព្រមស្នេហា ។
២- ទោះគេមានក្ដី កុំព្រួយឡើយ
គួរទៅឆ្លងឆ្លើយ ផ្ដងវាចា
ប្រើពាក្យផ្អែមល្ហែម ផ្គាប់ចិន្ដា
គង់គេមេត្តា បន្ទន់ចិត្ត ។
៣- ស្រីៗមាត់រឹងតែប៉ុណ្ណឹង
តែចិត្តគ្មានរឹង ទេណាមិត្ត
បើគេធ្វើល្អ លើខ្លួនពិត
គេច្បាស់ជាគិត រិះវែងឆ្ងាយ ។
៤- សំខាន់ឲ្យតែចិត្តយើងស្មោះ
ប្រាកដមិនបោះ រកនាយអាយ
ដល់គេជឿជាក់ គេគ្មានស្ដាយ
ប្រគល់ចិត្តកាយ ដោយស្ម័គ្រស្មោះ ។
សម្រស់ឃើញស្អាតដូចអំពិលអំពែក
សម្រស់ភ្លឹបភ្លែតរាល់យប់ថ្ងៃ
សម្រស់បែបនេះមិនប្រពៃ
ប្អូនត្រូវវាសវៃគិតឲឆ្ងាយ។
ខាងក្រោមជាគំនិតមិនល្អតែអាចប្រើការបាន៖
បើមានឪកាសកុំគិតយូ
ឆាប់ចូលទៅប្តូយកឆោមឆាយ
កុំគិតអាអ្វីក្រៅពីសប្បាយ
ឆាខ្ញីលាយបាយឆ្ងាញ់អស្ចារ្យ
ស្រីស្អាតច្រីនណាស់នៅក្នុងលោក
អាម៉ាកកុំឈ្ងោកមើលរំលង
អាយុពេញស្ទាវកុំនូវញែញ៉ង
ប្រយ័ត្នកន្លងយំស្តាយក្រោយ
ញ៉ែចោលៗជារឿងធម្មតា
បើប៉ះស្រីណាឲអោយរៀងកាយ
ឆាប់ទៅចូលជិតកុំគិតឆ្ងាយ
វាជារឿងសប្បាយបស់ប្រុសៗ
សូមប្រាប់ថាកំណាព្យបីល្បះខាងលើអណាគត បើមិនអេដ៍ក៍គុកដែរ !!!
សូមអរគុណ!!មិត្តទាំងអស់គ្នា
ជួយបញ្ចេញវាចាចេញគំនិត
យោបល់របស់មិត្តល្អពិត
ខ្្ញុំសប្បាយចិត្តពេកកន្លង។
យោបល់ទឹម បឿនល្អហ្មត់ម៉ង
មើលផងគិតផងទើបដឹងច្បាស់
ថាគំនិតនេះល្អខ្លាំងណាស់
ពិនិត្យអោយច្បាស់ទើបបានដឹង។
ចំណែកណែកណារត្នក៏អាចពឹង
គំនិតមួយនឹងក៏ល្អដែរ
ជួយថែមរៀបរាប់ពីស្រីស្នេហ័
អោយខ្ញុំបានល្ហែរល្ហើយក្នុងចិត្ត។
រឿងរ៉ាវបន្តគូរត្រូវគិត
យកយោបល់ពិតphosoky
បីល្បះចុងក្រោយខ្ញុំសំភី
នាំគ្នាមូលមីរអានបន្ត។
ដូចពាក្យចាស់ថាដូចស៊ីក្លួ
ឬក៏ម៉ូតូកង់ក៏បាន
បើឃើញវានៅពីមុខឡាន
នាំគ្នារុញច្រានចូលតែម្តង។!!!!!!
និយាយលេងទេ លោកphosoky !!!!!!អស់ទាស់តាម៉ង!!!!បីល្បះរបស់លោកចុងក្រោយ ញាក់សាច់ (អេដ៏ក៏មិនចង់ គុកក៏មិនចង់ដែរ) ហា ហា ហា
😀 បងសូគីនេះ ចំមែនហ្មង
ខ្ញុំខំប្រឹងផ្ចង់ អានចង់ងាប់!
ឮប្រើការបាន អានដល់ចប់
លែងបានត្រឹមជាប់ គុកឬអេដស៍ ។
បោកឲ្យក្មេងខ្ញុំ វិសផុងខ្លួន
ឲ្យធ្វើតាមក្បួន ច្បាស់ជាចេត
បើមិនចូលគុគ ក៏ដេកពេទ្យ
គ្មានភ្លើចង់ចេត ទេបងអើយ… ។
បន្តរៀបរាប់ពីសុភាពនារី”,,,,”
១-ម្លិះកាបុប្ផាក្រអូមឆ្ងាញ់
អ្នកផងស្រលាញ់ចង់ដាំដើម
ដុះក្នុងសួនច្បារបុប្ផាឆ្នើម
ត្រូវទឹកសន្សើមបុប្ផាស្រស់។
២-ភមរាកំលោះហើរត្រសង
ចង់ក្រេបលំអងរូបសម្ផស្ស
សែនស្អាតហ្មត់ម៉ងឥតមានទាស់
ទោះត្រូវជាប់ខ្នោះក៏ស៊ូទ្រាំ។
————————
លោកអើយលោកហ៊តស្រ៊ឺ
ហេតុអ្វីកញក់ញីនឹងរឿងស្រី
ដូចជាស្រវឹងរាល់យប់ថ្ងៃ
មិនដែលស្គាល់ស្រីឫយ៉ាងណា។
ស្រីស្អាតច្រើនមានកន្លង់
ចោមរោមប៉ុនប៉ងក្រេបបុប្ផា
បើគីឡូយើងស្រាលកំប្រាថ្នា
ក្រែងលរមុតផ្កាស្លាប់តៃហោង។
បើមានសំណាងខ្ញុំមិនដឹង
ត្រូវតែខំប្រឹងក្រែងលបាន
រូបនាងបន្ទាបកាយកល្យាណ
បើសិនជាបានជួយជូនពរ។
ខ្ញុំមានពួកម៉ាកដូចអ្នកដែរ
ម្ងៃៗទៅញ៉ែរៀងរាល់ថ្ងៃ
មុខក្រាស់មុខចោធ្វើដូចច្ៃ
យល់សព្វទាំងថ្ងៃថាបានគេ។
មានអីនៅទីបំផុតអាវ៉ា
ស្ទើផុតសង្ខាដោយសារស្រី
មានប្រុសជាច្រើនកាងធ្វើប្តី
ទាត់បាញ់គ្មានប្រណីអាម៉ាកខ្ញុំ។
រត់បានរួចខ្លួនវាសច្ចា
គ្រប់ជាតិណាណាឈប់លង់ប្រាណ
ស្រីស្អាតចង្រៃប៊ិះក្ស័យប្រាណ
រត់រួចខ្លួនបានសំណាងធំ។
*************យ៉ាងណាៗមេត្តាកុំប្រកាន់គ្រាន់តែមានបំណងល្អទេ**********
today I’m not good feeling
somebody will think what’s up man?
It’s just my blog was so blank
why it’s happened to my life
Anybody if can help
please dont quiet let to solve
If need something want to know
just write below your comments
———————————————–
ជ្រុលចូលកន្លែងកំណាព្យអីៗក៍កំណាព្យដែរហាហា និយាយអីចឹងបឿន
មិនដឹងជាកើតអីបានជាប្លក់(blog) របស់ខ្ញុំបាត់អស់រលីង
ងាប់!!ម៉េចបានទៅ ជាអ៊ីចឹង!?
ប្លក់បងឯងហ្នឹង លុបបាត់ហើយ
បងឯងច្រលំដឹងបងអ្ហើយ?
វាលុបទៅហើយ ជួយម្ដេចបាន!
អូហ៍! បងសាកចូលមើលអ៊ីម៉ែល
តាមមើលប្រហែល នៅប្រើបាន
ទាល់យើង confirm តាមខ្ញុំស្មាន
ទើបវាលុបបាន ពី server ។
បើបងឆែកមើល ឃើញវាផ្ញើ
វាបានដាក់ស្នើ ឲ្យបងធ្វើ
confirmation ទៅ server
សូមបងកុំធ្វើតាមវាអី ។
Talk about my new blog
I want to talk to everyone
That I really want to blog someone
But they don’t blog back to me…
If you do so I am not happy
because it’s me just creat it
why you don’t support it
To mke me Miet feel unhappy…
————————–
me Miet=my mind..
Sorry it is not the real poem te.. ha ha…
From Sreou..
Everybody said in english
in comments list this blogger
how could we see it will better
please friend readers post in khmer.
oh Hort Sreou, you create new blog
but no one shock it the best
Cos in you blog has news less
Let it biggest than before.
Sorry i’m not good in this
talking english may haven’t score
now stop write it any more
to open door speakin’ khmer.
មិនមែនច្នោះទេ អ្នកប្លក់ថ្មី
មកពីគ្មានអ្វីគេមិនដឹង
ទើបតែមកដល់ពេលថ្មើរហ្នឹង
ទាល់តែខំប្រឹងនៅឲ្យបានយូរ ។
រិះរកព័ត៌មានណាប្លែកៗ
មកចែករំលែក និងផ្លាស់ប្ដូរ
នោះគេបានដឹងនឹងមករក៍
សូមប្រឹងជំហ៊រ អាប់ដេតវា ។
នោះគួរឲ្យស្ដាយណាស់មិនគួរ
សូគី តួញតួខូចប្លក់នា
ទើបថ្មីៗនេះមិនធានា
នឹងកំរើកវាឲ្យរស់វិញ ។
ខំដាក់ចិត្តធ្វើព្រោះ Honey
រាល់ថ្ងៃវក់វី សែនទោម្នេញ
ភរិយាប្រិមប្រិយ ខ្លួនបញ្ចេញ
អារម្មណ៍ពោរពេញ នឹកមាសស្នេហ៍ ។
បឿនក៍ប្រហែលជួយមិនបាន
ព្រោះបងជ្រុលប្រាណdelete វា
បង្កើតថ្មីទៀតកុំរួញរា
កុំឲ្យវេទនាដូចគ្រាមុន ។