រណ្ដាប់ទទួលទេវតាឆ្នាំកុរ នព្វស័កថ្ងៃចូលមហាសង្ក្រាន្ដ


ព្រះពុទ្ធ​សករាជ​ព្រះ​សាសនា​ ​អតិ​កន្ដា​ ​កន្លង​ទៅ​ហើយ​បាន​ ​២៥៥០ ត្រឹម​ថ្ងៃ​ ​១៥កើត ខែ​ពិសាខ​ ​លុះដល់​ថ្ងៃ​ ​១រោច ខែ​ពិសាខ​ ​ឆ្នាំកុរ​ ​នព្វស័ក​តទៅ​ចូល​ពុទ្ធសករាជ​ ​២៥៥១។

នឹង​គណនា​ឆ្នាំកុរ​ ​ឥឡូវនេះ​ ​សង្ក្រាន្ដ​ចូល​មក​នៅ​ថ្ងៃ​សៅរ៍​ ​១២រោច ខែចេត្រ​ ​ត្រូវ​នឹង​ ​ថ្ងៃ​ទី​១៤​ ​ខែមេសា​ ​គ​.ស​២០០៧​ ​វេលា​ម៉ោង​១២​និង​៤៨​នាទី​ ​។ ពេល​នោះ​ព្រះអាទិត្យ​ចេញពី​មីនរាសី​ ​ទៅ​ឋិត​នៅ​ឯ​ ​មេសរាសី​តាម​ផ្លូវ​គោ​វិ​ថី​គឺ​ផ្លូវ​កណ្ដាល​ ​ទើប​មាន​ទេពធីតា​មួយ​ព្រះ​អង្គជា​មគ្គនាយិកា​ព្រះ​នាម​ម​ហោ​ធរ​ទេវី​ ​ជា​បុត្រី​ទី​៧​ ​នៃ​កបិល​មហាព្រហ្ម​ ​គង់នៅ​ចា​តុ​ម្មហា​រា​ជិ​កា​ទ្រង់​អម្ពរ​ពណ៌​ខៀវ​ ​លម្អ​នៅ​ព្រះ​កាណ៌​ដោយ​ ​ផ្កា​ក​ណី​កា​ ​អ​ភ​រណៈ​ ​ទ្រង់​ពាក់​កែវ​និល​រតន៍​ ​ភក្សាហារ​ ​ទ្រង់​សោយ​សាច់​ទ្រាយ​ ​ព្រះ​ហ​ស្ថ​ស្ដាំ​ ​ទ្រង់​កងចក្រ​ ​ព្រះ​ហត្ថ​ឆ្វេង​ ​ទ្រង់​ត្រីសូល៍​ ​ទ្រង់​គង់​ពាក់​ឆៀង​បើកព្រះនេត្រ​លើ​ខ្នង​មយូរា​ ​(សត្វ​ក្ងោក​) ជា​ពាហនៈ​ ​។ ទើប​នាំ​អស់​ទេវបុត្រ​ ​ទេវធីតា​ទាំង​មួយ​សែន​កោដិ​ហោះ​ទៅ​កាន់​គុហារ​កែវ​ ​ធម្ម​មាលី​ ​នាទី​ភ្នំ​កៃលាស​ ​ខេត្ដ​ ​ហេមពាន្ដ​ ​ជាទី​តំកល់​ទុក​នូវ​ព្រះ​សិរសា​កបិល​មហាព្រហ្ម​ ​ដែល​តំកល់​លើ​ពានមាស​ ​នាំ​មក​ដង្ហែ​ប្រទក្សិណ​ ​ភ្នំ​ព្រះ​សុមេរុ​រាជ​តាម​ផ្លូវ​ព្រះអាទិត្យ​ចរ​ចំនួន​៦០​នាទី​ ​ទើប​នាំ​យក​ទៅ​តម្កល់​ទុក​កន្លែង​ដើម​វិញ​ ​ហើយ​ប្រជុំ​ ​ទេវបុត្រ​ ​ទេវធីតា​ទាំង​មួយ​សែន​កោដិ​ ​ចូល​ទៅ​ស្រង់ទឹក​អនោតត្ដ​មហា​ស្រះ​ ​ដែល​មានទឹក​ហូរ​ចេញពី​បំពង់​ ​ថ្មកែវ​ ​ដែល​ជា​មាត់​គោ​ឧសភរាជ​ទាំង​៧​ ​ត្រជាក់​ក្សេមក្សាន្ដ​ព្រះរាជ​ហឫទ័យ​ ​ហើយ​នាំ​គ្នា​ចូល​ទៅ​ ​សមាទាន​រក្សាសីល​ ​ដោយ​សោមនស្ស​រីករាយ​គ្រប់​ព្រះ​អង្គ​ ​ក្នុង​ភគវតី​សភា​សាលា​ ​ដែល​វិស្សកម្ម​ ​ទេវបុត្រ​និមិត្ដ​ថ្វាយ​ដើម្បី​បន្ទោបង់​អពមង្គល​ឱ្យ​ជ្រះស្រឡះ​ ​ហើយ​ចម្រើន​នូវ​សិរី​សួស្ដី​ជ័យ​មង្គល​ជន្មាយុ​ ​យឺនយូរ​ដល់​ទេវតា​និង​មនុស្ស​សត្វ​ផង​ទាំងឡាយ​ ​តាំងពី​ឆ្នាំ​ថ្មី​ចូល​មកនេះ​ ​បាន​ធូរ​ទូលំទូលាយ​ ​សុខក្សេមក្សាន្ដ​តរៀង​ទៅ​ ​។ ថ្ងៃ​សៅរ៍​ ​១២រោច ខែចេត្រ​ ​ត្រូវ​នឹង​ ​ថ្ងៃ​ទី​១៤​ ​ខែមេសា​ ​គ្រិស្ដសករាជ​ ​២០០៧ វេលា​ម៉ោង​១២​ ​និង​៤៨​នាទី​ ​ជា​ថ្ងៃ​ចូល​ឆ្នាំកុរ​ ​នព្វស័ក​ ​។ ថ្ងៃអាទិត្យ​ ​១៣រោច ខែចេត្រ​ ​ត្រូវ​នឹង​ថ្ងៃ​ទី​១៥​ ​ខែមេសា​ ​គ្រិស្ដ​ក​រាជ​ ​២០០៧ ជា​វារៈ​វ​ន័​បត​ ​។ ថ្ងៃ​ចន្ទ​ ​១៤រោច ខែចេត្រ​ ​ត្រូវ​នឹង​ ​ថ្ងៃ​ទី​១៦​ ​ខែមេសា​ ​គ្រិស្ដសករាជ​ ​២០០៧ នៅ​វេលា​ម៉ោង​១៦​ ​និង​ ​៤០នាទី ៤៨វិនាទី ជា​វារៈ​ឡើងស័ក​ ​គម្រប់​ជា​សង្ក្រាន្ដ​បី​ថ្ងៃ​ ​ស្រេច​បរិបូណ៌​ ​ចូល​ជាស​កល​ ​ឆ្នាំកុរ​ ​នព្វស័ក​ ​ចុល្លសករាជ​១៣៦៩​តទៅ​។​ ​
ក្នុង​ឱកាស​សង្ក្រាន្ដ​ទាំង​បី​ថ្ងៃ​ ​សូម​អស់​ប្រជាពលរដ្ឋ​ប្រុស​ស្រី​ផង​ទាំងឡាយ​រៀបចំ​ពលិការ​គ្រឿង​ ​សក្ការបូជា​ ​អុជ​ប្រទីបជ្វាលា​ ​ថ្វាយ​ព្រះ​រតនត្រ័យ​ ​និង​ទទួល​ស្វាគមន៍​ទេវបុត្រ​ទេវធីតា​ឆ្នាំ​ថ្មី​ ​ហើយ​ខំ​ ​លះបង់​ចិត្ដអាក្រក់​អ​ន្ស​តិ​រ្ថី​យ​ជា​ចិត្ដអប្រីយ៍​ ​ជាប់​ដោយ​គំនុំគំកួន​ព្យាបាទ​ឈ្នានីស​ ​ដែល​កើត​មាន​ក្នុង​ ​ឆ្នាំ​ចាស់​ ​ឱ្យ​ស្រឡះ​តាំងចិត្ដ​ប្រព្រឹត្ដ​ល្អ​ប្រកបដោយ​មេត្ដា​ ​ករុណា​ ​មុទិតា​ ​ឧបេក្ខា​ ​និង​បញ្ញា​ ​ធ្វើបុណ្យ​ទាន​ ​តាម​ប្រពៃណី​រក្សាសីល​ប្រាំ​ឱ្យ​បាន​ជាប់​ជា​និច្ច​ ​នោះ​ទើប​ទេវតា​នឹង​ឱ្យ​ពរ​ ​សព្ទសាធុការ​ ​លោក​អ្នក​នឹង​ ​មាន​សិរី​សួស្ដី​ ​សុភមង្គល​ ​វិបុល​សុខ​គ្រប់​ប្រការ​តាំងពី​ឆ្នាំ​ថ្មី​ ​នេះ​តរៀង​ទៅ​ ​។
រណ្ដាប់​ទទួល​ទេវតា​
រណ្ដាប់​ទទួល​ទេវតា​ ​តាម​ទំនៀម​ពី​បុរាណ​រៀង​រហូត​មក​ ​មាន​រាន​ទទួល​ទេវតា​មួយ​សម្រាប់​ ​តាំង​គ្រឿង​ ​ពលីការ​ផ្សេងៗ​។​ ​ត្រូវ​រៀបចំ​សំពត់​ពណ៌​ស​ ​ហើយ​រៀបចំ​បាយសី​៩​ថ្នាក់​មួយគូ​ ​បាយសី​៧​ថ្នាក់​មួយគូ​ ​បាយសី​៥​ថ្នាក់​មួយគូ​ ​បាយសី​៣​ថ្នាក់​មួយគូ​ ​បាយសី​ប៉ាឆា​ម​មួយគូ​ ​ស្លាធម៌​មួយគូ​ ​ទឹកអប់​មួយគូ​ ​ទៀន​៥​ ​ធូប​៥​ ​ផ្កា​ដាក់​លើ​ជើងពាន​១​គូ​ ​ចេកនួន​ ​ចេកណាំវ៉ា​មួយគូ​ ​ផ្លែ​ឈើ​១១​មុខ​ ​រៀប​ដាក់​ជើងពាន​ជា​គូៗ​ ​ដូង​ឡៅ​មួយគូ​។​ ​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ​គួរ​ដាក់​បង្អែម​និង​ចំអាប​១​ថាស​ ​សម្រាប់​ទេវតា​ផង​ ​។ ចំពោះ​បាលី​៩​ថ្នាក់​ ​៧ថ្នាក់ សម្រាប់​នៅ​ព្រះ​បរមរាជវាំង​ ​ចំណែក​ប្រជារាស្ដ្រ​គួរ​ធ្វើ​ត្រឹម​៥​ថ្នាក់​ចុះ​មក​ក៏​ល្អ​ដែរ​។​ ​ចំពោះ​ផ្លែ​ឈើ​ ​សម្រាប់​ប្រជារាស្ដ្រ​ ​គួរ​រៀប​ឱ្យ​បាន​ត្រឹម​៣​ ​ឬ​៥​មុខជា​ការ​ប្រសើរ​ ​តែបើ​សម្បូរ​បាន​ដល់​១១​មុខ​ ​ក៏​រឹតតែ​ ​ប្រសើរ​ ​។
ទំនាយ​ប្រចាំឆ្នាំ​
កេណ្ឌ​ព្រះ​ពិរុណសាស្ដ្រៈ​ ​ឆ្នាំ​នេះ​ ​ភព​ព្រះ​សៅរ៍​ ​ជា​អធិបតី​ ​នាំ​ផ្លូវ​ទៅ​សុំ​ទឹកភ្លៀង​ ​ពី​ស្ដេច​នាគ​ ​ហើយ​នាគ​៥​ ​បង្អុរ​ទឹកភ្លៀង​ ​៤០០មេ ដែល​ចែក​ចេញ​ជាៈ​
ចក្រវាល​ ​១៦០មេ
ព្រៃ​ហេមពាន្ដ​ ​១២០មេ
មហាសមុទ្រ​ ​៨០មេ
និង​ជម្ពូទ្វីប​មនុស្សលោក​យើង​មាន​ចំនួន​៤០​មេ​ ​ដើមឆ្នាំ​ភ្លៀង​ល្អ​ ​កណ្ដាល​ឆ្នាំ​ភ្លៀង​តិច​ ​និង​ចុងឆ្នាំ​ ​ភ្លៀង​ច្រើន​ ​។
កេណ្ឌ​ធា​រា​និ​គុណៈ ឆ្នាំ​នេះ​ត្រូវ​តេជោធាតុ​ចុះ​ ​ភ្លើង​កាច​សាហាវ​ជាង​ឆ្នាំ​ចាស់​។​ ​កំរិត​១៦​,១៦ គឺ​មាន​ ​សំណល់​() ច្រើន​ជាង​ឆ្នាំ​ទាំងពួង​ ​។
កេណ្ឌ​ធ​ញ្ញា​ហា​រៈ​ ​ឈ្មោះ​វិបត្ដិ​ទំនាយ​ថា​ ​ស្រូវ​សំណាប​ ​ស្រែ​ចំការ​នឹង​កើត​កិមិជាតិ​ ​(ដង្កូវ​ក្រា​ដង្កូវ​ដួង​ ​មេអំបៅ​សត្វល្អិត​) ស៊ី​បំផ្លាញ​ផល្លានុផល​ ​ផលដំណាំ​បាន​តែ​ពាក់កណ្ដាល​ខូច​អស់​ពាក់កណ្ដាល​ ​ស្រុក​ទេស​ ​នឹង​កើត​កលិយុគ​ ​យុទ្ធ​សង្គ្រាម​ ​ប្រហារជីវិត​គ្នា​ឥត​ខ្លាច​ស្លាប់​ ​និ​រាស្ដ្រ​ប្រាសចាក​គ្នា​ជា​ច្រើន​ ​លើក​ច្រើន​ ​សា​។​ ​
ទំនាយ​ការ​ធ្វើស្រែ​ ​៖ ឆ្នាំ​នេះ​ទឹកភ្លៀង​អំ​ណាយ​ផល​នៅ​ដើម​ ​និង​ចុងឆ្នាំ​ ​ដូច្នេះ​ការ​ធ្វើស្រែ​ទំនាប​បាន​ផល​ល្អ​ ​ឯ​ស្រែ​ខ្ពស់​បាន​ទទួលផល​ល្មម​សមគួរ​ ​។
កេណ្ឌ​ព្រឹក្សា ឆ្នាំ​នេះ​ត្រូវ​ដើម​ឫស្សី​ ​ជា​ស្ដេច​ទំនាយ​ថា​ ​៖ មនុស្ស​ផង​ទាំងឡាយ​ ​នឹង​មាន​រោគ​ព្យាធិ​ ​ជំងឺ​តម្កាត់​ ​នាំ​ឱ្យ​បាត់បង់​ជីវិត​ជា​ច្រើន​ ​។
កេណ្ឌ​ព្រះអាទិត្យ​ ​៖ ឆ្នាំ​នេះ​ព្រះអាទិត្យ​ធ្វើ​ដំណើរ​ទៅ​ដោយ​ជិះ​នាគរាជ​ទំនាយ​ថា​ ​៖ មនុស្ស​ផង​ ​ទាំងឡាយ​នឹង​ត្រូវ​អត់បាយ​ ​មាន​សេចក្ដី​ខ្លាច​ ​និង​មរណភាព​ ​(ភ័យ​ព្រោះ​សេចក្ដីស្លាប់​)
ទំនាយ​តាម​ថ្ងៃ​សង្ក្រាន្ដ​
ទំនាយ​ថ្ងៃ​មហាសង្ក្រាន្ដ​ ​ថ្ងៃ​ចូល​ឆ្នាំ​ត្រូវ​ ​នឹង​ថ្ងៃ​សៅរ៍​ ​ជា​ថ្ងៃ​ចូល​ឆ្នាំ​ទី​១​ ​ទំនាយ​ថា​ ​៖ ឆ្នាំ​នេះ​ ​នឹង​បណ្ដាល​ ​ហេតុ​ឱ្យ​មាន​អន្ដរាយ​កើតឡើង​នៅ​កណ្ដាល​ទីក្រុង​ ​កណ្ដាល​ប្រទេស​ ​ពុំនោះសោត​នឹង​មាន​ភ្លើង​សាហាវ​ ​ចោរព្រៃ​ ​ចិត្ដ​កាច​ ​និង​មាន​ជំងឺ​តម្កាត់​ធ្ងន់ធ្ងរ​ជាទី​បំផុត​។​ ​ដែនដី​នឹង​ស្ងួត​ហួតហែង​ ​មនុស្ស​ទាំងឡាយ​ ​ឈឺ​ថ្កាត់​ស្លាប់​ ​ទឹកនឹង​មិន​ប្រណី​ ​ក្រពើ​នឹង​ខាំ​ស៊ី​មនុស្ស​គ្រប់​តំបន់​ ​មនុស្ស​ទាំងឡាយ​នឹង​កើតទុក្ខ​ក្ដៅ​ ​ក្រហាយ​ក្នុង​ចិត្ដ​ ​កើត​ចោរ​ ​ឃ្មួ​យ​ ​មនុស្ស​អាក្រក់​ ​នឹង​កើត​កលិយុគ​ព្រោះ​អ្នកធំ​ ​ហើយ​សត្វព្រៃ​ ​នឹង​ស្លាប់​ច្រើន​ជា​អនេក​។​ ​សត្វ​ស្វា​ខ្មៅ​ ​ស្វា​ត្រោស​នឹង​ឈឺ​ស្លាប់​ច្រើន​។​ ​មនុស្ស​នឹង​កើត​ពិស​ដំបៅ​ដ៏​កាច​ ​សាហាវ​ក្នុង​ដែនដី​ ​។ រន្ទះ​នឹង​មាន​ច្រើន​ ​កណ្ដុរ​នឹង​កាត់​ស្រូវ​ ​គឺ​កើតទុក្ខ​គួរ​ឱ្យ​ខ្លាច​រហូត​ ​ដល់​ចុងឆ្នាំ​ ​។
ទំនាយ​ថ្ងៃ​វារៈ​វ័ន​ប​ភ​ ​ថ្ងៃ​កណ្ដាល​ ​ត្រូវ​នឹង​ថ្ងៃអាទិត្យ​ទំនាយ​ថា​ ​៖ ឆ្នាំ​នេះ​ធ្វើស្រែ​ ​មិនសូវ​បាន​ផល​ ​ព្រោះ​ភ្លៀង​មិនសូវ​ធ្លាក់​ដើម​ ​ស្រូវ​នឹង​ងាប់​ខ្ទេចខ្ទី​ ​ហើយ​បានឮ​ភាសា​ផ្សេង​ ​(បរទេស​ ​ចូល​ស្រុក​) ព្រះមហាក្សត្រ​នឹង​ក្ដៅក្រហាយ​ចិត្ដ​ ​។
ទំនាយ​ថ្ងៃ​ឡើងស័ក​ ​ថ្ងៃ​សង្ក្រាន្ដ​ចុង​ក្រោយ​ត្រូវ​នឹង​ថ្ងៃ​ចន្ទ​ទំនាយ​ថា​ ​៖ ឆ្នាំ​នោះ​ ​ព្រះរាជ​ទេពី​ ​និង​ពពួក​នាង​ ​អ្នក​ស្នំ​បរិវា​ប្រកបដោយ​សេចក្ដីសុខ​ ​និង​ព្រម​ដោយ​សម្បត្ដិ​ទាំងពួង​ ​។


ចម្លង​ចេញពី​ ​កាសែត​កោះសន្តិភាព​ទាំងស្រុង​ រួម​ទាំង​រូប​ភាព ​ដែល​ច្បាប់​ដើម​ចេញពី​សៀវភៅ​មហាសង្ក្រាន្ត​ ​។ ( ខ្ញុំ​ចម្លង​មកនេះ​ដើម្បី​ទុកជា​ឯកសារ​ ​ ​ព្រោះ​ខ្ញុំ​មិន​បាន​ទិញ​សៀវភៅ​មហា​ស​ង្ក្រា​ន​សម្រាប់​ចម្លង​ពី​សៀវភៅ​ ​ផ្ទាល់​ ​។ )


One thought on “រណ្ដាប់ទទួលទេវតាឆ្នាំកុរ នព្វស័កថ្ងៃចូលមហាសង្ក្រាន្ដ

  1. oveno ថ្ងៃ​ព្រហស្បតិ៍ ទី 19 ខែមិថុនា 2008 / 7:20 ល្ងាច

    Hi, I am glad to read this document. I’ve been looking forward to such information in the web. You must have spent much time on typing it. I noticed that you meticulously typing it with high class words. Good job! I am looking forward reading other information you presented .

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s