ទំនាយ​ពី​ជោគជតារាសី​ ​ឆ្នាំកុរ​ ​នព្វស័ក​ ​ព​.ស​២៥៥១​


លោក​អ្នក​កើត​ឆ្នាំជូត​
បើជា​មនុស្ស​ប្រុស​ទំនាយ​ថា​ ​៖ ក្នុងឆ្នាំនេះ​ជា​ឆ្នាំ​ល្អ​ប្រសើរ​ណាស់​បាន​លាភ​ធំ​ ​តែ​មុន​នឹង​កើត​លោភ​ផល​ ​ត្រូវ​បាត់បង់​ទ្រព្យ​របស់​ជា​មុន​សិន​ ​ហេតុនេះ​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្លួន​បន្ដិច​ ​ព្រោះ​ត្រូវ​ចោរកម្ម​វា​បំណង​ទុក​ ​បន្ទាប់​ពី​នោះ​ទៅ​អ្នក​ត្រូវ​បាន​ទទួល​មុខ​តំណែង​ថ្មី​ ​មាន​នាទី​ទទួលខុសត្រូវ​ជាន់ខ្ពស់​ ​ឯ​ជោគ​លាភ​ដែល​អ្នក​ ​ត្រូវ​បាន​នោះ​នឹង​បាន​មក​ពី​ឆ្ងាយ​ ​តែ​ត្រូវ​ខំ​រក្សា​កាយ​ឱ្យ​ល្អ​ក្រែង​មាន​ជំងឺ​តម្កាត់​ ​។

បើជា​មនុស្ស​ស្រី​ទំនាយ​ទាយ​ថា​ ​៖ ក្នុងឆ្នាំនេះ​ ​អ្នក​មិនសូវ​បាន​ស្រួលបួល​ទេ​ ​គឺថា​ត្រូវ​ជួប​ប្រទះ​នឹង​ ​ឧបសគ្គ​ជា​ញឹកញាប់​ក្នុង​ដំណើរការ​ធម្មតា​របស់​អ្នក​ ​ប៉ុន្ដែ​អ្នក​ត្រូវ​ខំ​តាំងចិត្ដ​ពុះពារ​ប្រឹង​រម្ងាប់​ចិត្ដ​ទប់ទល់​ ​នឹង​អធិករណ៍​ឱ្យ​មែនទែន​ ​ហើយ​គួរ​តាំងចិត្ដ​ធ្វើ​ការងារ​ ​ឬ​កិច្ចការ​យ៉ាងណាៗ​ដោយ​សេចក្ដី​ឧស្សាហ៍​ ​និង​ស្វាហាប់​បំផុត​។​ ​បើ​អ្នក​ធ្វើ​យ៉ាងនេះ​ ​បាន​ទើប​អ្នក​ទទួល​បាន​ជោគជ័យ​គ្រាន់បើ​ឡើង​វិញ​ ​ក្នុង​រវាង​ ​អាយុ​ប៉ុណ្ណោះ​ ​។


លោក​អ្នក​កើត​ឆ្នាំឆ្លូវ​
បើជា​មនុស្ស​ប្រុស​ទំនាយ​ថា​ ​៖ ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​អ្នក​ត្រូវ​ឃ្លាត​ពី​ទីកន្លែង​ ​បើសិនជា​មិន​ដូច្នោះ​ទេ​ ​អ្នក​មុខជា​ត្រូវ​នឿយណាយ​ ​ធុញទ្រាន់​កន្លែង​ចាស់​ ​ឬ​ត្រូវ​ផ្លាស់​ប្ដូរ​ទីលំនៅ​ផង​ក៏​មាន​ ​ពុំនោះសោត​នាទី​ ​ការពារ​របស់​អ្នក​នឹង​ត្រូវ​រុះរើ​ជា​ថ្មី​ ​បើ​មានការ​លក់ដូរ​ជំនួញ​ប្រែជា​អាជីព​ ​ការ​រនះ​នឹង​បណ្ដាល​ជា​ហេតុ​ឱ្យ​ ​មាន​សេចក្ដី​តឹង​ចង្អៀត​ខ្លះៗ​តំណ​ទៅ​ពេល​ខាង​មុខ​ក្នុងឆ្នាំនេះ​អ្នក​ ​នឹង​មាន​ស្កៀបរមាស់​រង្គោះរង្គើ​ដល់​ ​ក្រុមហ៊ុន​ ​បើ​មាន​ជើង​ឈ្នួល​ក្នុង​បន្ទុក​វា​នឹង​ធ្វើ​ឱ្យ​មាន​សេចក្ដី​មួហ្មង​រឿយៗ​ ​មួយវិញទៀត​សាច់ញាតិ​ ​ឬ​មិត្ដភក្ដិ​នឹង​កើតជា​ក្ដីរ​ង្គា​ស​ឫស្យា​ ​ដល់​អ្នក​ដោយ​បំពាន​លើ​ផល​ល្អ​ ​សេចក្ដីចម្រើន​របស់​អ្នក​ ​ហេតុការណ៍​ ​ទាំង​អស់នេះ​ចូរ​កុំ​ភ្លេច​ស្មារតី​ឱ្យ​សោះ​ ​បើ​យ៉ាង​ហោច​ណាស់​ ​ក៏​នឹង​មាន​វិបត្ដិ​ឈឺ​ថ្កាត់​មិន​ខាន​ឡើយ​។​
បើជា​មនុស្ស​ស្រី​ទំនាយ​ថា​ ​៖ ក្នុងឆ្នាំនេះ​ជា​ឆ្នាំ​ដែល​អ្នក​មិនសូវ​រីករាយ​សោះឡើយ​ ​ទោះបីជា​យ៉ាងនេះ​ ​ក៏​ដោយ​ ​អ្នក​គង់​បាន​សំរេច​ចំពោះ​ការ​តាំងចិត្ដ​ទុក​យ៉ាង​ប្ដូរផ្ដាច់​ ​មិត្ដភក្ដិ​របស់​អ្នក​ ​ឬ​មនុស្ស​ធ្វើការ​ ​ជាមួយ​គ្នា​ ​គេ​ជា​មនុស្ស​អាប់​ជោគ​ថោក​រាសី​ ​ដឹកនាំ​អ្នក​ឱ្យ​ខាត​ទុន​ក្នុង​រយៈ​ឆ្នាំ​នេះ​ ​អ្នក​មិន​គួរ​ធ្វើ​ដំណើរ​ ​ផ្លូវ​ឆ្ងាយ​ពេក​ទេ​ ​សូ​ម្បី​តែ​បើកហាង​លក់ដូរ​អីវ៉ាន់​ថ្មី​ ​ឬ​ប្រកប​ការ​យ៉ាងណា​ក៏​ ​ដោយ​អ្នក​កុំ​ធ្វេសប្រហែស​ ​ឱ្យ​សោះ​ ​ហើយ​មិន​គួរ​រំពឹង​រក​ឱ្យ​គេ​ជួយ​ទុក្ខ​ធុរៈ​ខ្លួន​ជា​ដាច់ខាត​ ​។


លោក​អ្នក​កើត​ឆ្នាំខាល​
បើជា​មនុស្ស​ប្រុស​ទំនាយ​ថា​ ​៖ ក្នុងឆ្នាំនេះ​ជា​ឆ្នាំ​សំរេច​លាភ​ផល​ជូន​ដល់​កណ្ដាប់ដៃ​យើង​ ​ហើយ​ទោះជា​ ​សត្រូវ​កាច​ប៉ុនប៉ង​ ​ប្រទូស្ដ​រ៉ា​យ​យ៉ាងដូចម្ដេច​ក៏​ដោយ​ ​ខ្លួន​អ្នក​នឹង​ត្រូវ​បាន​ជោគជ័យ​គ្រប់​ប្រការ​ ​ហើយ​ ​បាន​ទទួល​ការ​លើកតម្កើង​ពី​មនុស្ស​ទូទៅ​ថា​ ​បើ​អ្នក​បាន​រៀប​មង្គលការ​ក្នុងឆ្នាំនេះ​ ​រាប់​ថា​ល្អ​ផ្ដាច់​ហើយ​ ​ប៉ុន្ដែ​ឧបសគ្គ​របស់​អ្នក​ក៏​មិន​ទាន់​សោះសូន្យ​ដែរ​ចំពោះ​ក្រុម​ញាតិ​មិត្ដ​នឹង​ផ្ដល់​សេចក្ដី​រំខាន​ ​ដល់​អ្នក​ក្នុង​រយៈ​ ​ឆ្នាំ​នេះ​ ​មួយ​ចំនួន​ទៀត​ ​។
បើជា​មនុស្ស​ស្រី​ទំនាយ​ថា​ ​៖ ក្នុងឆ្នាំនេះ​ជា​ឆ្នាំ​ដែល​អ្នក​មានចិត្ដ​ខ្វល់ខ្វាយ​ច្រើន​អនេក​ ​មិត្ដភក្ដិ​ជាទី​ ​ស្រលាញ់​ ​ឬ​ញាតិសន្ដាន​ ​ដែល​មានគុណ​បំណាច់​លើ​រូប​អ្នក​ត្រូវ​ព្រាត់ប្រាស​គ្នា​ ​មិនតែប៉ុណ្ណោះ​ ​អ្នក​ត្រូវ​ ​ខូចខាត​ផលប្រយោជន៍​ខ្លះ​ទៀត​ផង​ ​តាម​ការ​ពិត​អ្នក​មិន​ត្រូវ​រង​ទុក្ខ​ក្ដៅ​ណាស់ណា​ទេ​មាន​គេ​ជួយ​ឈឺឆ្អាល​ឱ្យ​ ​អ្នក​បាន​សុខសាន្ដ​ ​បើទុកជា​មាន​ឧបសគ្គ​ក្នុង​ការងារ​អ្នកខ្លះ​ក៏​គង់​នឹង​សាបរលាប​ទៅ​វិញ​បាន​ ​ដោយសារ​ ​ពេល​នេះ​មាន​ភឿន​របស់​អ្នក​បាន​តទល់​យ៉ាង​ស្វិតស្វាញ​ ​ជួនកាល​ឆ្នាំ​នេះ​អ្នក​ត្រូវ​រុះរើ​ផ្ទុះ​សម្បែង​ជួសជុល​ ​ឬ​ធ្វើ​ថ្មី​តែ​មិនជា​ការ​សំខាន់​ទេ​ ​។


លោក​អ្នក​កើត​ឆ្នាំថោះ​
បើជា​មនុស្ស​ប្រុស​ទំនាយ​ថា​ ​៖ ក្នុងឆ្នាំនេះ​អ្នក​នឹង​បានការ​ងារ​ធ្វើ​ជា​លក្ខណ៍​ដ្ឋា​ន​ ​បើសិនជា​ការ​រៀបចំ​ ​មង្គលការ​ផ្ទាល់ខ្លួន​មុខជា​បាន​សំរេច​ដូច​សេចក្ដី​ប្រាថ្នា​ជួប​លាភ​ផល​យ៉ាង​បន្ទាន់​ ​តែបើ​ទោះ​ទៅ​ជា​យ៉ាង​ ​ណា​នោះ​ក៏​ដោយ​ ​ក៏​គង់តែ​នៅ​មាន​មនុស្ស​ឫស្យា​បៀតបៀន​ចំពោះ​លទ្ធផល​របស់​អ្នកជា​និច្ច​ក្នុង​រឿង​នេះ​ ​អ្នក​កុំ​ខ្លាច​ឱ្យ​សោះ​ ​ព្រោះ​មាន​គេ​រង់ចាំ​ជួយ​ឈឺឆ្អាល​អ្នក​ពេញទំហឹង​ ​ខាង​មុខ​នៃ​ការ​ដូច​ពោល​នេះ​ចូរ​អ្នក​ ​ប្រយ័ត្ន​មនុស្ស​មានទុក្ខ​ទោស​គ្រប​សង្កត់​ណាមួយ​ ​មក​បញ្ចុះបញ្ចូល​លើកជើង​អ្នក​ឱ្យ​ចូលរួម​ការងារ​ជា​ ​មួយ​គេ​ ​ទោះ​ការងារ​នោះ​មាន​សភាព​យ៉ាងណា​ក៏​ដោយ​សុទ្ធតែ​មិន​បរិសុទ្ធ​ទាំងអស់​ ​។ អ្នក​មិន​គួរ​លី​សែង​ ​រែកពុន​លើកដាក់​របស់​ធ្ងន់​ហួសពេក​ទេ​ ​ក្រែង​ថ្លោះ​ចង្កេះ​ ​គ្រេច​ឆ្អឹងខ្នង​ ​។
បើជា​មនុស្ស​ស្រី​ទំនាយ​ថា​ ​៖ ក្នុងឆ្នាំនេះ​ ​ជា​ឆ្នាំ​សំរេច​លាភ​ផល​ជូន​ដល់​កណ្ដាប់ដៃ​ ​យើង​ហើយ​ទោះ​ ​សត្រូវ​កាច​ប៉ុនប៉ង​ប្រទូស្ដ​រ៉ា​យ​យ៉ាងដូចម្ដេច​ក៏​ដោយ​ ​ខ្លួន​អ្នក​ត្រូវ​បាន​ជោគជ័យ​គ្រប់​ប្រការ​ ​ហើយ​បាន​ ​ទទួល​ការ​លើកតម្កើង​ពី​មនុស្ស​ទូទៅ​ថា​ ​បើ​អ្នក​បាន​រៀប​មង្គលការ​ក្នុងឆ្នាំនេះ​ ​រាប់​ថា​ល្អ​ផ្ដាច់​ហើយ​ ​ប៉ុន្ដែ​ឧបសគ្គ​របស់​អ្នក​ក៏​មិន​សោះសូន្យ​ដែរ​ ​ចំពោះ​ក្រុម​ញាតិ​មិត្ដ​នឹង​ផ្ដល់​សេចក្ដី​រំខាន​ដល់​អ្នក​ ​ក្នុង​រយៈ​ ​ឆ្នាំ​នេះ​មួយ​ចំនួន​ ​។


លោក​អ្នក​កើត​ឆ្នាំរោង​
បើជា​មនុស្ស​ប្រុស​ទំនាយ​ថា​ ​៖ ក្នុងឆ្នាំនេះ​អ្នក​តោង​កែកុន​ប្រើ​សេចក្ដី​ពិនិត្យ​ពិ​ច្ច័​យ​ឱ្យ​ល្អិតល្អន់​បន្ដិច​ ​សូ​ម្បី​ ​តែ​អ្នក​ដែល​ធ្លាប់​រាប់រក​គ្នា​យ៉ាងណា​ ​ឬ​អ្នកធ្វើការ​ងារ​រួម​នឹង​គេ​ ​អ្នក​កុំ​សង្ឃឹមថា​ ​នឹង​បាន​កំរៃ​ផល​ពី​ការងារ​ ​បែប​នោះ​ឱ្យ​សោះ​ ​ពុំនោះ​នឹង​បណ្ដាលហេតុ​ពី​ក្នុង​ក្រុម​គ្រួសារ​មាន​ភ័យ​ព្រួយ​ឈឺ​ថ្កាត់​ ​ឬ​ក៏​មានរឿង​ទំនាស់​ ​ពី​មនុស្ស​បំរើ​ការ​ក្នុង​លំនៅ​ឋាន​ ​ជតារាសី​អ្នក​ក្នុងឆ្នាំនេះ​ពុំប្រសើរ​ទេ​ ​ជា​គ្រោះ​កម្ម​កាច​សាហាវ​ណាស់​ ​ការងារ​ប្រចាំជីវិត​របស់​អ្នក​ ​ឬ​សេចក្ដី​ស្និទ្ធស្នាល​ ​និង​ផ្ដល់​ផល​ជា​អាសា​ឥត​ការ​ដល់​អ្នក​វិញ​ ​បើ​អ្នក​ចង់​ ​បន្ធូរបន្ថយ​ការ​អាប់​បែប​នេះ​ ​អ្នក​ត្រូវ​ខំ​ខ្នះខ្នែង​ ​ដោយ​ប្រើ​សេចក្ដី​ឆ្លាត​វៃ​ ​និង​សេចក្ដី​អង់អាច​ឱ្យ​គ្រប់​ ​កំលាំង​ទើប​អ្នក​បាន​ប្រាសចាក​វិបត្ដិ​ទាំងនេះ​ទៅ​ខ្លះ​ ​។
បើជា​មនុស្ស​ស្រី​ទំនាយ​ថា​ ​៖ ក្នុងឆ្នាំនេះ​ជា​ឆ្នាំ​ដែល​ជោគ​លាភ​មុខជា​នឹង​កើត​មាន​ដល់​លោក​អ្នក​ហើយ​ ​បើ​លោក​អ្នក​ចង់​ធ្វើ​អ្វី​នឹង​បាន​សំរេច​ជា​ដរាប​ ​មិត្ដភក្ដិ​ឬ​ចៅហ្វាយនាយ​ជា​ធំ​ប្រុង​ទំនុកបំរុង​ដល់​អ្នក​ ​តែ​អ្នក​ ​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្លួន​ជា​និច្ច​ ​គឺ​កុំ​បេះបួយ​នាំ​រឿង​ពី​ឯនេះ​ទៅ​និន្ទា​ឱ្យ​អ្នក​ឯនោះ​ឮ​ ​ឬ​ដឹង​ ​បើ​អ្នក​ត្រណម​បាន​ ​ប្រាកដ​ក្នុង​ហេតុភេទ​បែប​នេះ​ ​ឈ្មោះ​ថា​ខ្លួន​អ្នក​បាន​ដោះស្រាយ​ពី​ការ​បែកបាក់​រវាង​មេត្រីភាព​។​


លោក​អ្នក​កើត​ឆ្នាំម្សាញ់​
បើជា​មនុស្ស​ប្រុស​ទំនាយ​ថា​ ​៖ ក្នុងឆ្នាំនេះ​ ​ការ​រៀប​មង្គលការ​របស់​អ្នក​បាន​ផល​សំរេច​បំណង​មែនពិត​ ​ប្រកប​ទៅ​ដោយ​សេចក្ដីសុខ​ ​ប៉ុន្ដែ​អ្នក​នៅ​មាន​ទំនាស់​ចំពោះ​មេបា​បន្ដិចបន្ដួច​ ​រួច​ពី​ហេតុភេទ​បែប​នេះ​ ​ទៅ​នឹង​បាន​ល្អ​ឡើង​វិញ​ ​បើ​អ្នកធ្វើការ​ងារ​កាន់​មុខ​តំណែង​ ​មានមុខ​នាទី​ ​អ្នក​ត្រូវ​បាន​ឡើង​តំណែង​នាទី​ ​បន្ថែម​ជា​មិន​ខាន​ ​ការ​ដែល​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​ជាទី​បំផុត​ ​គឺ​ចោរកម្ម​ ​និង​អគ្គី​ភ័យ​បំផ្លាញ​ ​បើសិនជា​ ​មាន​ជំងឺ​ច្រើន​តែ​ផ្ដាសាយ​។​
បើជា​មនុស្ស​ស្រី​ទំនាយ​ថា​ ​៖ ក្នុងឆ្នាំនេះ​អ្នក​នឹង​មាន​គ្រោះអាសន្ន​អាក្រក់​ណាស់​ ​ដួង​ជតា​ត្រូវ​ខាតបង់​ ​ឬ​ត្រូវ​មានធុរៈ​ជំងឺ​ឈឺ​ថ្កាត់​ ​ប៉ុន្ដែ​អ្នក​ត្រូវ​បាន​មិត្ដ​ជិត​ស្និទ្ធ​ជួយ​ឈឺឆ្អាល​យ៉ាង​ពេញទំហឹង​ ​។ បើ​អ្នក​ចង់​ ​ធ្វើ​អ្វី​ត្រូវ​ពិចារណា​មុខក្រោយ​ឱ្យ​ល្អិតល្អន់​មែនទែន​ ​បើកាលណា​ភ្លាត់​ការ​អ្នក​មុខជា​ត្រូវ​រង​អំពើ​ ​សង្កត់​ ​សង្កិន​យ៉ាង​ខ្លាំង​ ​ចូរ​កុំ​គប្បី​បញ្ចេញ​ឈ្មោះ​បោះ​សំលេង​ជា​ត្លុក​កំប្លែង​លលេង​ជាមួយ​គេ​ញយៗ​ពេក​ ​ចូរ​ខំ​ ​បំពេញ​ខ្លួន​ឱ្យ​គេ​ឃើញ​ថា​ ​យើង​ជា​មនុស្ស​មាន​របៀប​ ​និង​សុភាព​រៀបរយ​ ​ចូរ​ធ្វើ​សេចក្ដី​ល្អ​តបត​ជា​ ​មួយ​សត្រូវ​ទើប​គ្រោះ​របស់​អ្នក​នឹង​ត្រូវ​បន្ទោបង់​បន្ធូរបន្ថយ​ទៅ​បាន​ ​ខ្លះ​ហើយ​ពេល​ក្រោយ​មាន​គេ​ជួយ​ឱ្យ​ ​បានទ្រព្យ​ស្ដុកស្ដម្ភ​។​


លោក​អ្នក​កើត​ឆ្នាំមមី​
បើជា​មនុស្ស​ប្រុស​ទំនាយ​ថា​ ​៖ ក្នុងឆ្នាំនេះ​អ្នក​នឹង​មាន​គ្រោះអាសន្ន​អាក្រក់​ណាស់​ ​ដួង​ជតា​ត្រូវ​ខាតបង់​ ​ឬ​ត្រូវ​មានធុរៈ​ជំងឺ​ឈឺ​ថ្កាត់​ ​ប៉ុន្ដែ​អ្នក​ត្រូវ​បាន​មិត្ដ​ជិត​ស្និទ្ធ​ជួយ​ឈឺឆ្អាល​យ៉ាង​ពេញទំហឹង​ ​។ បើ​អ្នក​ចង់​ ​ធ្វើ​អ្វី​ត្រូវ​ពិចារណា​មុខក្រោយ​ឱ្យ​ល្អិតល្អន់​មែនទែន​ ​បើកាលណា​ភ្លាត់​ការ​អ្នក​មុខជា​ត្រូវ​រង​អំពើ​សង្កត់​ ​សង្កិន​ផ្លូវចិត្ដ​យ៉ាង​ខ្លាំង​ ​ចូរ​កុំ​គប្បី​បញ្ចេញ​ឈ្មោះ​បោះ​សំលេង​ជា​ត្លុក​កំប្លែង​ ​លលេង​ជាមួយ​គេ​ញយៗ​ពេក​ ​ចូរ​ខំ​បំពេញ​ ​ខ្លួន​ឱ្យ​គេ​ឃើញ​ថា​ ​យើង​ជា​មនុស្ស​មាន​របៀប​ ​និង​សុភាព​រៀបរយ​ ​ចូរ​ធ្វើ​សេចក្ដី​ល្អ​តបត​ជា​ ​មួយ​សត្រូវ​ ​ទើប​គ្រោះ​របស់​អ្នក​នឹង​ត្រូវ​បន្ទោបង់​បន្ធូរបន្ថយ​ទៅ​បាន​ខ្លះ​ ​ហើយ​ពេល​ ​ក្រោយ​មាន​គេ​ជួយ​ ​ឱ្យ​បានទ្រព្យ​ស្ដុកស្ដម្ភ​ ​។
បើជា​មនុស្ស​ស្រី​ទំនាយ​ថា​ ​៖ ក្នុងឆ្នាំនេះ​ ​ការ​រៀប​មង្គលការ​របស់​អ្នក​បាន​ផល​សំរេច​បំណង​ ​ប្រកប​ទៅ​ ​ដោយ​សេចក្ដីសុខ​ ​ប៉ុន្ដែ​អ្នក​នៅ​មាន​ទំនាស់​នឹង​មេបា​របស់​អ្នក​បន្ដិច​ ​បន្ដួច​ ​រួច​ពី​ហេតុភេទ​បែប​នេះ​នឹង​បាន​ល្អ​ ​ឡើង​វិញ​ ​បើ​អ្នកធ្វើការ​ងារ​កាន់​មុខ​តំណែង​មានមុខ​នាទី​អ្នក​ត្រូវ​បាន​ឡើង​តំណែង​នាទី​ ​បន្ថែម​ជា​មិន​ខាន​ ​ការ​ដែល​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​ជាទី​បំផុត​ ​គឺ​ចោរកម្ម​ ​និង​អគ្គី​ភ័យ​បំផ្លាញ​ ​បើសិនជា​មាន​ជំងឺ​ច្រើន​ ​តែ​ផ្ដាសាយ​។​


លោក​អ្នក​កើត​ឆ្នាំមមែ​
បើជា​មនុស្ស​ប្រុស​ទំនាយ​ថា​ ​៖ ក្នុងឆ្នាំនេះ​ ​ជា​ឆ្នាំ​ដែល​ជោគ​លាភ​មុខជា​នឹង​មាន​ដល់​លោក​អ្នក​ហើយ​ ​បើ​លោក​អ្នក​ចង់​ធ្វើ​អ្វី​ ​ប្រាកដ​បាន​សំរេច​ ​មិត្ដភក្ដិ​ ​ឬ​ចៅហ្វាយនាយ​ជា​ធំ​ប្រុង​ទំនុកបំរុង​ដល់​អ្នក​ ​តែ​ថា​រឿង​ដែល​អ្នក​ត្រូវ​ប្រុងប្រៀប​ខ្លួន​ជា​និច្ច​ ​គឺ​កុំ​បេះបួយ​នាំ​រឿង​ពី​ឯនេះ​ទៅ​និន្ទា​ឱ្យ​អ្នក​ឯនោះ​ឮ​ ​ឬ​បើ​ ​អ្នក​ត្រណម​បាន​ប្រាកដ​ក្នុង​ហេតុភេទ​បែប​នេះ​ឈ្មោះ​ថា​ ​ខ្លួន​អ្នក​បាន​ដោះស្រាយ​ពី​ការ​បែកបាក់​រវាង​មេត្រី​ ​ភាព​ ​។
បើជា​មនុស្ស​ស្រី​ទំនាយ​ថា​ ​៖ ក្នុងឆ្នាំនេះ​ ​ជា​ឆ្នាំ​ដែល​អ្នក​មានចិត្ដ​ខ្វល់ខ្វាយ​ច្រើន​អនេក​ ​មិត្ដភក្ដិ​ជាទី​ ​ស្រលាញ់​ ​ឬ​ញាតិសន្ដាន​ដែល​មានគុណ​បំណាច់​លើ​រូប​អ្នក​ត្រូវ​បែក​គ្នា​ ​មិនតែប៉ុណ្ណោះ​អ្នក​ត្រូវ​ខូចខាត​ផល​ ​ប្រយោជន៍​ខ្លះ​ទៀត​ផង​ ​តាម​ការ​ពិត​អ្នក​មិន​ត្រូវ​រង​ទុក្ខ​ក្ដៅ​ណាស់ណា​ទេ​ ​មាន​គេ​ជួយ​ឈឺឆ្អាល​ឱ្យ​អ្នក​ ​បាន​សុខសាន្ដ​ ​បើទុកជា​មាន​ឧបសគ្គ​ក្នុង​ការងារ​ខ្លះ​ ​ក៏​គង់​នឹង​សាបរលាប​សូន្យ​ទៅ​វិញ​ ​បាន​ដោយសារ​ ​ពេល​នេះ​ ​មាន​មិត្ដ​របស់​អ្នក​បាន​តទល់​យ៉ាង​ស្វិតស្វាញ​ជួនកាល​ឆ្នាំ​នេះ​ ​អ្នក​ត្រូវ​រុះរើ​ផ្ទះសម្បែង​ជួសជុល​ ​ឬ​ធ្វើ​ថ្មី​ ​តែ​មិនជា​ការ​សំខាន់​ទេ​ ​។


លោក​អ្នក​កើត​ឆ្នាំវក​
បើជា​មនុស្ស​ប្រុស​ទំនាយ​ថា​ ​៖ ក្នុងឆ្នាំនេះ​ ​ជា​ឆ្នាំ​សំរេច​លាភ​ផល​ជូន​ដល់​កណ្ដាប់ដៃ​យើង​ហើយ​ ​ទោះ​ ​សត្រូវ​កាច​ប៉ុនប៉ង​ប្រទូស្ដ​រ៉ា​យ​យ៉ាងដូចម្ដេច​ក៏​ដោយ​ ​ខ្លួន​អ្នក​ត្រូវ​បាន​ជោគជ័យ​គ្រប់​ប្រការ​ ​ហើយ​ ​នឹង​បាន​ទទួល​ការ​លើកតម្កើង​ពី​មនុស្ស​ទូទៅ​ថា​ ​បើ​អ្នក​បាន​រៀប​មង្គលការ​ក្នុងឆ្នាំនេះ​រាប់​ថា​ ​ល្អ​ផ្ដាច់​ ​ហើយ​ ​ប៉ុន្ដែ​ឧបសគ្គ​របស់​អ្នក​ក៏​មិន​សោះសូន្យ​ដែរ​ ​ចំពោះ​ក្រុម​ញាតិ​មិត្ដ​នឹង​ផ្ដល់​សេចក្ដី​រំខាន​ដល់​អ្នក​ក្នុង​រយៈ​ឆ្នាំ​ ​នេះ​មួយ​ចំនួន​ ​។
បើជា​មនុស្ស​ស្រី​ទំនាយ​ថា​ ​៖ ក្នុងឆ្នាំនេះ​អ្នក​នឹង​បានការ​ងារ​ធ្វើ​ជា​លក្ខណ៍​ដ្ឋា​ន​ ​បើសិនជា​ការ​រៀបចំ​ ​មង្គលការ​ផ្ទាល់ខ្លួន​មុខជា​បាន​សំរេច​ដូច​សេចក្ដី​ប្រាថ្នា​ជួប​លាភ​ផល​យ៉ាង​បន្ទាន់​ ​តែបើ​ទោះជា​យ៉ាងនោះ​ ​ក៏​ដោយ​ ​ក៏​គង់តែ​នៅ​មាន​មនុស្ស​ឫស្យា​បៀតបៀន​ ​ចំពោះ​លទ្ធផល​របស់​អ្នកជា​និច្ច​ ​នៅ​ក្នុង​រឿង​នេះ​ ​អ្នក​កុំ​គប្បី​ខ្លាច​ឱ្យ​សោះ​ ​ព្រោះ​មាន​គេ​រង់ចាំ​ជួយ​ឈឺឆ្អាល​អ្នក​ពេញទំហឹង​ខាង​មុខ​ ​នៃ​ការ​ដូច​ពោល​នេះ​ ​អ្នក​ចូរ​ប្រយ័ត្ន​មនុស្ស​មានទុក្ខ​ទោស​គ្រប​សង្កត់​ណាមួយ​មក​បញ្ចុះបញ្ចូល​ ​បញ្ជោរ​លើកជើង​អ្នក​ឱ្យ​ចូលរួម​ ​ការងារ​ជាមួយ​គេ​ ​ទោះ​ការងារ​នោះ​មាន​សភាព​យ៉ាងណា​ក៏​ដោយ​ ​សុទ្ធតែ​មិន​បរិសុទ្ធ​ទាំងអស់​ ​ហើយ​ ​មិន​គួរ​លី​សែង​រែកពុន​លើកដាក់​របស់​ធ្ងន់​ហួសពេក​ទេ​ ​ក្រែង​ថ្លោះ​ចង្កេះ​ ​គ្រេច​ ​ឆ្អឹងខ្នង​ ​។


លោក​អ្នក​កើត​ឆ្នាំរកា​រ

បើជា​មនុស្ស​ប្រុស​ទំនាយ​ថា​ ​៖ ក្នុងឆ្នាំនេះ​ ​ជា​ឆ្នាំ​ដែល​អ្នក​មានចិត្ដ​ខ្វល់ខ្វាយ​ច្រើន​អនេក​ ​មិត្ដភក្ដិ​ ​ជាទី​ស្រលាញ់​ ​ឬ​ញាតិសន្ដាន​ដែល​មានគុណ​បំណាច់​លើ​រូប​អ្នក​ត្រូវ​បែក​គ្នា​ ​មិនតែប៉ុណ្ណោះ​អ្នក​ត្រូវ​ខូចខាត​ ​ផលប្រយោជន៍​ ​ខ្លះ​ទៀត​ផង​ ​តាម​ការ​ពិត​អ្នក​មិន​ត្រូវ​រង​ទុក្ខ​ក្ដៅ​ណាស់ណា​ទេ​ ​មាន​គេ​ជួយ​ឈឺឆ្អាល​ឱ្យ​ ​អ្នក​បាន​សុខសាន្ដ​ ​បើទុកជា​មាន​ឧបសគ្គ​ក្នុង​ការងារ​ខ្លះ​ក៏​គង់​នឹង​សាបរលាប​ទៅ​វិញ​ដែរ​ ​ដោយសារ​ពេល​នេះ​ ​មាន​មិត្ដ​របស់​អ្នក​បាន​តទល់​យ៉ាង​ស្វិតស្វាញ​ ​ជួនកាល​ឆ្នាំ​នេះ​អ្នក​ត្រូវ​រុះរើ​ផ្ទះសម្បែង​ជួសជុល​ ​ឬ​ធ្វើ​ថ្មី​តែ​ ​មិនជា​ការ​សំខាន់​ទេ​ ​។
បើជា​មនុស្ស​ស្រី​ទំនាយ​ថា​ ​៖ ឆ្នាំ​នេះ​ ​ជា​ឆ្នាំ​ដែល​លោក​អ្នកមាន​សេចក្ដី​សុខសាន្ដ​ ​យ៉ាង​លើសលប់​ ​ហើយ​បាន​គាប់ចិត្ដ​គ្រប់យ៉ាង​ ​មាន​គេ​នាំ​រង្វាន់​មក​ឱ្យ​ដល់ទី​កន្លែង​ ​ក្នុងឆ្នាំនេះ​ជោគ​រាសី​របស់​អ្នក​ ​ល្អ​ជាទី​ ​បំផុត​ ​បើ​អ្នកមាន​បំណង​ធ្វើ​អ្វី​មុខជា​បាន​សំរេច​ផល​ ​។ ប៉ុន្ដែ​ថា​ ​អ្នក​កុំ​ផ្ដេកផ្ដួល​នឹង​ការ​ជួយ​ឈឺឆ្អាល​ពី​គេ​ ​ខ្លាំង​ពេក​នៅ​ក្នុង​រឿង​រាប់អាន​ ​ស្រលាញ់​ទុកចិត្ដ​គួរតែ​ប្រយ័ត្ន​ឱ្យ​មែនទែន​ ​ហើយ​ខំ​ស្ទាបស្ទង់​បន្ដិច​ផង​ ​បើសិនជា​ចៀស​មិន​ផុត​ ​។ ចំណែក​នៅ​ក្នុង​បន្ទុក​ក្រុម​គ្រួសារ​មាន​សេចក្ដីសុខ​យ៉ាង​ក្រៃ​លែង​ ​។


លោក​អ្នក​កើត​ឆ្នាំច​រ
បើជា​មនុស្ស​ប្រុស​ទំនាយ​ថា​ ​៖ ក្នុងឆ្នាំនេះ​ជា​ឆ្នាំ​ដែល​អ្នក​មិនសូវ​រីករាយ​សោះឡើយ​ ​ទោះបីជា​យ៉ាងនេះ​ ​ក៏​ដោយ​ ​អ្នក​គង់​បាន​សំរេច​ក្នុង​ការ​ដែល​អ្នក​បាន​តាំងចិត្ដ​ទុក​យ៉ាង​ប្ដូរផ្ដាច់​ ​មិត្ដភក្ដិ​របស់​អ្នក​ ​ឬ​មនុស្ស​ ​ធ្វើការ​ជាមួយ​អ្នក​គេ​ជា​មនុស្ស​អាប់​ជោគ​ថោក​រាសី​ ​ដឹកនាំ​អ្នក​ឱ្យ​ខាត​ទុន​ក្នុង​រយៈ​ឆ្នាំ​នេះ​ ​អ្នក​មិន​គួរ​ធ្វើ​ ​ដំណើរ​ផ្លូវ​ឆ្ងាយ​ពេក​ទេ​ ​សូ​ម្បី​តែ​បើកហាង​លក់ដូរ​អីវ៉ាន់​ថ្មី​ ​ឬ​ប្រកប​ការ​យ៉ាងណា​ក៏​ដោយ​ ​អ្នក​កុំ​ធ្វេស​ ​ប្រហែស​ឱ្យ​សោះ​ ​ហើយ​មិន​គួរ​ពឹង​រក​ឱ្យ​គេ​ជួយ​ទុក្ខ​ធុរៈ​ខ្លួន​ជា​ដាច់ខាត​ ​។
បើជា​មនុស្ស​ស្រី​ទំនាយ​ថា​ ​៖ ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​អ្នក​ត្រូវ​ឃ្លាត​ពី​កន្លែង​ ​បើសិនជា​មិន​ដូច្នោះ​ទេ​ ​អ្នក​មុខ​ ​ជា​ត្រូវ​នឿយណាយ​ ​ធុញទ្រាន់​នឹង​កន្លែង​ចាស់​ ​ឬ​ត្រូវ​ផ្លាស់​ប្ដូរ​ទីលំនៅ​ផង​ក៏​មាន​ ​ពុំនោះសោត​នាទី​ការពារ​ ​របស់​អ្នក​នឹង​ត្រូវ​រុះរើ​ជា​ថ្មី​ ​បើ​មានការ​លក់ដូរ​ជំនួញ​ជួញ​ប្រែជា​អាជីព​ ​ការ​នេះ​នឹង​បណ្ដាល​ជា​ហេតុ​ឱ្យ​ ​មាន​សេចក្ដី​តឹង​ចង្អៀត​ខ្លះៗ​ ​តំណ​ទៅ​ពេល​ខាង​មុខ​ក្នុងឆ្នាំនេះ​ ​អ្នក​នឹង​មាន​ស្កៀបរមាស់​រង្គោះរង្គើ​ដល់​ ​ក្រុមហ៊ុន​ ​បើ​មាន​អ្នកបំរើ​នៅ​ជាមួយ​ ​វា​នឹង​ធ្វើ​ឱ្យ​អ្នក​ ​មាន​សេចក្ដី​មួហ្មង​រឿយៗ​ ​។ មួយវិញទៀត​ ​សាច់ញាតិ​ ​ឬ​មិត្ដភក្ដិ​នឹង​កើតជា​ក្ដីរ​ង្គា​ស​ ​ឫស្យា​ដល់​អ្នក​ ​ដោយ​បំពាន​លើ​ផល​ល្អ​សេចក្ដីចំរើន​ ​ហេតុការណ៍​ ​ទាំង​អស់នេះ​អ្នក​កុំ​ភ្លេច​ស្មារតី​ឱ្យ​សោះ​ ​បើ​យ៉ាង​ហោច​ណាស់​ក៏​មាន​វិបត្ដិ​ឈឺ​ថ្កាត់​មិន​ខាន​ឡើយ​ ​។


លោក​អ្នក​កើត​ឆ្នាំកុរ​
បើជា​មនុស្ស​ប្រុស​ទំនាយ​ថា​ ​៖ ក្នុងឆ្នាំនេះ​ ​អ្នក​មិនសូវ​បាន​ស្រួលបួល​ទេ​ ​គឺថា​អ្នក​ត្រូវ​ ​តែ​ជួប​ប្រទះ​ ​នឹង​ឧបសគ្គ​ជា​ញឹកញយ​ក្នុង​ដំណើរការ​ធម្មតា​របស់​អ្នក​ ​ប៉ុន្ដែ​អ្នក​ត្រូវ​ខំ​តាំងចិត្ដ​ពុះពារ​ ​ប្រឹង​រម្ងាប់​ចិត្ដ​ ​ទប់ទល់​អធិករណ៍​ឱ្យ​មែនទែន​ ​ហើយ​គួរ​តាំងចិត្ដ​ធ្វើ​ការងារ​ ​ឬ​កិច្ចការ​យ៉ាងណាៗ​ដោយ​សេចក្ដី​ឧស្សាហ៍​ ​និង​ស្វាហាប់​បំផុត​ ​ដោយ​ខិតខំ​បំពេញ​ឱ្យ​បាន​អង់អាច​ជា​និច្ច​ ​។ បើ​អ្នក​ធ្វើ​យ៉ាងនេះ​បាន​ទើប​អ្នក​បាន​ ​ជោគជ័យ​ ​គ្រាន់បើ​ឡើង​វិញ​ក្នុង​រវាង​អាយុ​ប៉ុណ្ណោះ​ ​។
បើជា​មនុស្ស​ស្រី​ទំនាយ​ថា​ ​៖ ក្នុងឆ្នាំនេះ​ ​ជា​ឆ្នាំ​ល្អ​ប្រសើរ​ណាស់​នឹង​បាន​លាភ​ធំ​ ​តែ​មុន​នឹង​កើត​លាភ​ផល​ ​ត្រូវ​បាត់បង់​ទ្រព្យ​របស់​ជា​មុន​សិន​ ​ហេតុនេះ​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្លួន​បន្ដិច​ ​ព្រោះ​ត្រូវ​ចោរកម្ម​វា​បំណង​ទុក​ ​បន្ទាប់​ ​ពី​នោះ​ទៅ​អ្នក​ត្រូវ​បាន​ទទួល​មុខ​តំណែង​ថ្មី​ ​មាន​នាទី​ទទួលខុសត្រូវ​ជាន់ខ្ពស់​ ​ឯ​ជោគ​លាភ​ដែល​អ្នក​ ​ត្រូវ​បាន​នោះ​នឹង​បាន​មក​ពី​ទី​ឆ្ងាយ​ ​ហើយ​ត្រូវ​ខំ​រក្សា​កាយ​ឱ្យ​ល្អ​ក្រែង​ ​មាន​ជំងឺ​តម្កាត់​ខ្លះ​ផង​ ​។

ចម្លង​ចេញពី​ ​កាសែត​កោះសន្តិភាព​ទាំងស្រុង​ ​ដែល​ច្បាប់​ដើម​ចេញពី​សៀវភៅ​មហាសង្ក្រាន្ត​ ​។ ( ខ្ញុំ​ចម្លង​មកនេះ​ដើម្បី​ទុកជា​ឯកសារ​ ​ ​ព្រោះ​ខ្ញុំ​មិន​បាន​ទិញ​សៀវភៅ​មហា​ស​ង្ក្រា​ន​សម្រាប់​ចម្លង​ពី​សៀវភៅ​ ​ផ្ទាល់​ ​។ )

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s