ការ​ទស្សន៍​ទាយ​សំរាប់​អ្នក​កើត​ឆ្នាំកុរ​ថ្មី​នេះ​ ​អ្នក​ធ្វើ​ល្អ​នឹង​បាន​ល្អ​


លោក​អ្នក​កើត​ឆ្នាំកុរ​ ​៖ ពង្សមនុស្ស​ស្រី​ ​នាម​ជា​សត្វ​ជ្រូក​ ​ធាតុទឹក​ ​អង្សាកំណើត​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ​សិរី​ធ្លាក់​មក​ពី​ជើង​ឆ្វេង​ ​របស់​ព្រះព្រហ្ម​ ​មូល​ព្រលឹង​នៅ​នឹង​គុម្ព​ឈូក​ ​ឬ​ផ្កាឈូក​ ​។
លោក​អ្នក​កើត​ឆ្នាំ​នេះ​គួរ​យក​ផ្កាឈូក​បូជា​ព្រះ​ ​រាល់ថ្ងៃ​កំណើត​ ​ខែ​កំណើត​ ​និង​ឆ្នាំ​កំណើត​របស់​ខ្លួន​ ​ទើបបាន​ ​សម​សេចក្ដី​ប្រាថ្នា​ ​មានជោគ​ជ័យ​ ​និង​រស់នៅ​ត្រជាក់​ជា​សុខ​។​ ​មនុស្ស​កើត​ឆ្នាំ​នេះ​ ​រមែង​ជា​មនុស្ស​មាន​ ​វាសនា​ពី​អតីតជាតិ​មានគំនិត​និង​ប្រាជ្ញា​ខ្ពង់ខ្ពស់​ ​ស្រឡាញ់​សភាព​ស្ងប់ស្ងាត់​ ​និយាយ​ស្ដី​តិច​ ​ចូល​ចិត្ដ​ដេក​ ​ច្រើន​ដូច​សត្វ​ជ្រូក​។​ ​ចិត្ដធ្ងន់​ ​បើ​មាន​ក្រេវក្រោធ​កើតឡើង​ហើយនឹង​ចងគំនុំ​ជាប់​ក្នុង​ដួងចិត្ដ​ ​។ ជា​មនុស្ស​ ​ចូល​ចិត្ដ​គិត​ច្រើន​មាន​និស្ស័យ​នឹងនរ​ ​មិន​ទ​ទឹ​សទ​ទាស​ ​មាន​មិត្ដភក្ដិ​ច្រើន​ ​ធ្វើ​ការងារ​ច្រើន​បានជា​មេ​គេ​ ​ដោយសារ​គំនិត​ប្រាជ្ញា​របស់​ខ្លួន​មាន​សេចក្ដី​ស្នេហា​នឹងនរ​ ​ជា​មនុស្ស​លាក់​គំនួ​ច​តែ​ប្រច័ណ្ឌ​ច្រើន​ ​។ មុខរបរ​ ​ឬ​ការងារ​ដែល​សម​នឹង​ខ្សែជីវិត​របស់​មនុស្ស​កើត​ឆ្នាំ​នេះ​ ​ឱ្យ​ចម្រើន​រុងរឿង​លូតលាស់​ត្រូវ​នឹង​សម្លោក​របស់​ ​ខ្លួន​នោះ​គឺ​ធ្វើ​ជំនួញ​ប្រែ​បាន​ទៅ​ជា​អ្នកមាន​ទ្រព្យសម្បត្ដិ​ស្ដុកស្ដម្ភ​។​ ​បើ​ធ្វើ​រាជការ​ ​មិនសូវ​ជា​ល្អ​ប៉ុន្មាន​ទេ​ ​ច្រើន​តែ​ត្រូវ​ទទួល​បាន​ទោសទណ្ឌ​ ​ឬ​ត្រូវ​ទទួល​បានការ​ច្រណែនឈ្នានីស​ ​ពុំ​សូវ​មាន​សេចក្ដីសុខ​ចម្រើន​ក្នុង​ ​ជីវិត​ឡើយ​ ​ពុំនោះ​ទេ​ជា​អ្នក​ប្រកបដោយ​រោគ​ច្រើន​ ​។
ពាក្យ​ព្យាករណ៍​អ្នក​កើត​ឆ្នាំកុរ​
ពី​អាយុ​ ​៦ឆ្នាំ ដល់​៨០​ឆ្នាំ​ ​៖ បុរស​ ​អាយុ​ ​៖ ៧, ១២, ១៩, ២៤, ៣១, ៣៦, ៤៣, ៤៨, ៥៥, ៦០, ៦៧, ៧២, ៧៩, ៨៤ ឆ្នាំ​ ​និង​ស្ដ្រី​អាយុ​ ​៖ ១២, ១៧, ២៤, ២៩, ៣៦, ៤១, ៤៨, ៥៣, ៦០, ៦៥, ៧២, ៧៧, ៨៤ឆ្នាំ ។ ទំនាយ​ថា​ ​៖ ជា​ឆ្នាំ​នាំ​មក​នូវ​ជោគ​លាភសក្ការៈ​គិត​ប្រកបការងារ​អ្វីៗ​តែងតែបាន​សម្រេច​ ​ដូច​សេចក្ដី​ប្រាថ្នា​គ្រប់​ប្រការ​ ​ដែល​អាច​ចែក​ចេញ​បាន​ដូច​តទៅ​នេះ​ ​៖
ជោគ​លាភ​ ​៖ នឹង​បានទ្រព្យ​សម្បត្ដិ​លុយកាក់​មាសប្រាក់​ ​និង​វត្ថុ​មាន​តម្លៃ​ ​គ្រឿង​ប្រដាប់​លម្អ​គេហដ្ឋាន​ ​ដីធ្លី​បាន​ឡើង​ប្រាក់ខែ​ ​និង​ប្រាក់​បំណាច់​រង្វាន់​ផ្សេងៗ​ទៀត​ ​។
កិត្ដិយស​ ​៖ ការ​សិក្សា​នឹង​បាន​ប្រឡង​ជាប់​ដូច​សេចក្ដី​ប្រាថ្នា​ ​បើ​នៅ​ទំនេរ​នឹង​បានការ​ងារ​ធ្វើ​ ​បើ​មាន​ ​ការងារ​ធ្វើ​ស្រាប់​ហើយ​ ​បាន​ឡើង​កាន់​មុខ​តំណែង​ខ្ពស់​ឡើង​ ​។
កេរ្ដិ៍ឈ្មោះ​ ​៖ នឹង​បាន​ទទួល​សេចក្ដី​និយម​រាប់អាន​ ​លើកតម្កើង​មុខមាត់​ពី​មនុស្ស​ក្នុង​មជ្ឈដ្ឋាន​ការងារ​ ​ឬ​នៅ​ក្នុងផ្ទះ​ជាទី​ពេញចិត្ដ​ ​ដល់​ខ្លួនឯង​ ​និង​អ្នក​ដទៃ​ ​។
សេចក្ដីសុខ​ ​៖ បាន​ជួប​ប្រទះ​នឹង​សេចក្ដី​ស្នេហ៍​បរិសុទ្ធ​ ​ឯ​អ្នក​ដែល​មាន​គូគ្រង​ហើយនឹង​មាន​បុត្រ​ជាទី​ ​ស្រលាញ់​ពេញចិត្ដ​ ​សេចក្ដីសុខ​សប្បាយ​ទ្វេ​ឡើង​ថែម​ទៀត​ ​។ បុរស​អាយុ​ ​៖ ៣៦, ៤៣,៤៨, ៦០ឆ្នាំ និង​ស្ដ្រី​អាយុ​ ​៖ ២៩, ៣៦, ៤៨ឆ្នាំ ។ ទំនាយ​ថា​ ​៖ បើ​រៀប​អាពាហ៍ពិពាហ៍​ហើយនឹង​មានកូន​ ​បើ​នៅ​លីវ​ ​នឹង​បាន​រួមរ័ក​អភិរម្យ​សម​សេចក្ដី​បំណង​ប៉ងប្រាថ្នា​ ​ឬ​បាន​ទទួល​លាភសក្ការៈ​ជា​វត្ថុ​មានជីវិត​ផ្សេងៗ​ទៀត​ ​ចូល​មក​នៅ​ក្នុងផ្ទះ​ ​។ បុរស​អាយុ​ ​៖ ១១, ២០, ២៣, ៣២, ៣៥, ៤៤, ៤៧, ៥៦, ៥៩, ៦៨, ៧១, ៨០, ៨៣ឆ្នាំ និង​ស្ដ្រី​អាយុ​ ​៖ ៧, ១០, ១៩, ២២, ៣១, ៣៤, ៤៣, ៤៦, ៥៥, ៥៨, ៦៧, ៧០, ៧៩ ឆ្នាំ​ ​។ ទំនាយ​ថា​ ​៖ ជា​ឆ្នាំ​នាំ​មក​នូវ​គ្រោះកាច​ ​ឱ្យ​ប្រញាប់​ប្រុង​ប្រយ័ត្ន​ខ្លួន​ ​ដែល​អាច​ចែក​ចេញ​បាន​ដូច​តទៅ​នេះ​ ​៖
១-ជួប​ប្រទះ​រឿង​ទុក្ខសោក​ខូចចិត្ដ​ ​ដោយ​ត្រូវ​ពួក​សត្រូវ​ក្រុម​ពាល​ទាំងឡាយ​ប៉ុនប៉ង​ព្យាបាទ​ ​កុំ​ធ្វើ​ដំណើរ​ ​ទៅ​ទី​ស្ងាត់​និង​ពេល​រាត្រី​ ​ព្រោះ​នឹង​ត្រូវ​ចោរ​ឃ្មួ​យ​គំរាមកំហែង​។​
២-រោគាព្យាធិ​បៀតបៀន​កាយ​ ​សត្វ​អាសិរ្ពិស​ទិច​ឬ​ខាំ​ ​ធ្វើ​ឱ្យ​អស់​សេចក្ដីសុខ​ ​។
៣-លុយកាក់​ត្រូវ​ចំណាយ​ច្រើន​ទាំង​ក្នុង​ផ្លូវ​ដែល​មិន​ចាំបាច់​ ​បើ​ធ្វើ​ជំនួញ​ជួញប្រែ​នឹង​ត្រូវ​ខាតដើម​ទុន​។​ ​
៤-សង្ឃឹម​ផលប្រយោជន៍​ទៅ​លើ​ផ្លូវ​អ្វី​ច្រើន​តែ​ភ្លាំងភ្លាត់​ ​ប្រាក់​ចំណូល​តិច​ជាង​ប្រាក់​ចំណាយ​ ​ឬ​បាន​មក​ ​ហើយ​ចាយ​អស់​ទៅ​វិញ​។​ ​
៥-បងប្អូន​ញាតិ​មិត្ដ​ដែល​ធ្លាប់​ស្រឡាញ់​រាប់អាន​គ្នា​នឹង​ប្រែ​ក្លាយជា​សត្រូវ​ ​។
៦-ទីលំនៅ​ឬ​កន្លែងធ្វើការ​ត្រូវ​ផ្លាស់​ប្ដូរ​ ​ឬ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ​ ​បើ​លោក​អ្នក​មិន​ចាកចេញ​ទៅ​ទេ​ ​ក៏​ ​គង់​មាន​មនុស្ស​នៅ​ក្នុងផ្ទះ​ចាកចេញ​ទៅ​ដែរ​។​ ​
៧-រង​ទទួល​សេចក្ដី​យ៉ាប់យ៉ឺន​លំបាកលំបិន​ឬ​នឿយហត់​ ​ជា​ខ្លាំង​ទាល់តែ​មាន​មានៈ​អត់ធន់​ ​។
៨-ធ្វើ​ការងារ​ជាមួយ​អ្នក​ដទៃ​នឹង​ត្រូវ​គេ​ឆបោក​ ​បងប្អូន​ញាតិ​មិត្ដ​ស្និទ្ធស្នាល​ ​ប្រែ​ក្លាយទៅជា​សត្រូវ​ ​កន្លែង​ ​ធ្លាប់​នៅ​នឹង​ត្រូវ​ក្ដៅក្រហាយ​ ​ឬ​ត្រូវ​គេ​បណ្ដេញចេញ​ ​ចិត្ដថ្លើម​អន្ទះអន្ទែង​។​ ​
បុរស​អាយុ​ ​៖ ១០, ២១, ២២, ៣៣, ៣៤, ៤៥, ៤៦, ៥៧, ៥៨, ៦៩, ៧០, ៨១, ៨២ឆ្នាំ និង​ស្ដ្រី​អាយុ​ ​៖ ១៤, ១៥, ២៦, ២៧, ៣៨, ៣៩, ៥០, ៥១, ៦២ ,៦៣, ៧៤, ៧៥, ៨៤ឆ្នាំ។ ទំនាយ​ថា​ ​៖ ឆ្នាំ​នេះ​ជា​ឆ្នាំ​នៃ​ ​ប្រក្រតី​កាល​មិនល្អ​ណាស់​ហើយ​ក៏​មិនអាក្រក់​ណាស់ណា​ដែរ​ ​ការ​សិក្សា​បាន​ត្រឹម​ប្រលង​ជាប់​មិន​ធ្លាក់​ ​ប្រកប​ ​ការងារ​បាន​ផល​ល្មម​ ​បើ​ធ្វើ​ជំនួញ​ជួញប្រែ​បាន​ត្រឹម​មិន​ខាតដើម​។​ ​បងប្អូន​ញាតិ​មិត្ដ​ជិត​ឆ្ងាយ​ ​បើ​ឧស្សាហ៍​ ​ទៅ​មក​រាប់​រកគ្នា​ទើប​អាច​ផ្សា​ភ្ជាប់​ចំណង​សាមគ្គី​បាន​ល្អ​ ​។ ការងារ​អ្វីៗ​អាស្រ័យ​ដោយ​ការ​ព្យាយាម​ ​ហើយ​ប្រើ​ការ​ពិនិត្យ​ពិចារណា​ឱ្យ​ល្អិតល្អន់​ទើប​អាចរ​ផល​កម្រៃ​បាន​ ​។
សេចក្ដី​ស្នេហា​ត្រូវ​ប្រើ​សេចក្ដី​មានៈ​ព្យាយាម​ ​ទើប​សម្រេច​ផល​ ​នឹង​អាច​រឹតចំណង​ស្នេហា​រវាង​គ្នា​នឹង​គ្នា​ ​បានជា​បង្គួរ​ ​គឺ​មិនល្អ​ពេក​ ​ហើយ​ក៏​មិនអាក្រក់​ពេក​ ​ដល់​ទៅ​ដាច់ដោច​លែងលះ​ផ្ដាច់​មគ្គ​សង្វាស​គ្នា​ដែរ​។​ ​បុរស​អាយុ​ ​៖ ១៥, ១៦, ២៧, ២៨, ៣៩, ៤០,៥១, ៥២, ៦៣, ៦៤, ៧៥, ៧៦, ៨៧ឆ្នាំ និង​ស្ដ្រី​អាយុ​ ​៖ ៩, ២០, ២១, ៣២, ៣៣, ៤៤, ៤៥, ៥៦, ៥៧, ៦៨, ៦៩, ៨០, ៨១ ឆ្នាំ​ ​។ ទំនាយ​ថា​ ​៖ ឆ្នាំ​នេះ​ ​ជា​ឆ្នាំ​ស្រមោល​អន្ទោលតាមប្រាណ​នៅ​ក្នុងឆ្នាំនេះ​ ​បើ​លោក​អ្នក​ធ្វើ​ល្អ​បាន​ទទួលផល​ល្អ​ ​បើ​ធ្វើ​អាក្រក់​បាន​ ​អាក្រក់​តបស្នង​វិញ​យ៉ាង​ប្រាកដ​ ​។
ធ្វើ​ការងារ​អ្វីៗ​ ​ប្រដូច​ទៅ​នឹង​ស្រមោល​អន្ទោលតាមប្រាណ​ ​ខុស​ហើយ​គឺ​ត្រូវ​ទទួលផល​កម្ម​ដោយ​គ្មាន​ ​ការ​អភ័យទោស​ ​ឬ​បន្ធូរបន្ថយ​ ​គ្មាន​ផ្លូវ​នឹង​ផ្លាស់​ប្ដូរ​កែកុន​ ​ថា​ធ្វើ​អាក្រក់​ឱ្យ​ក្លាយទៅជា​ល្អ​ទៅ​ជា​អាក្រក់​បាន​ ​ទេ​ ​បើទុកជា​គេ​ជួយ​ក៏​ជួយ​មិន​រួច​ដែរ​ ​។ បុរស​អាយុ​ ​៖ ១៤, ១៧, ២៦, ២៩, ៣៨, ៤១, ៥០, ៥៣, ៦២, ៦៥, ៧៤, ៧៧, ៨៦ ឆ្នាំ​ ​និង​ស្ដ្រី​អាយុ​ ​៖ ១៣, ១៦, ២៥, ២៨, ៣៧, ៤០, ៤៩, ៥២, ៦១, ៦៤, ៧៣, ៧៦, ៨៥ឆ្នាំ ។ ទំនាយ​ថា​ ​៖ ឆ្នាំ​នេះ​ជា​ឆ្នាំ​មាន​គ្រោះថ្នាក់​ធំ​ចូរ​ប្រយ័ត្ន​ឱ្យ​មែនទែន​ ​ព្រោះ​ហេតុ​ ​នឹង​កើត​ឡើងជា​ច្រើន​ប្រការ​គឺ​ ​៖
១-កើត​ហាយនៈ​លិចលង់​ ​គឺ​ត្រូវ​ខូចខាត​លុយកាក់​អស់រលីង​ពី​ខ្លួន​ ​។
២-កើតការ​ផ្លាស់​ប្ដូរ​ ​ព្រាត់ប្រាស​ចាកចោល​គ្នា​ ​ដោយ​សត្រូវ​ធ្វើ​ទោស​ ​ឬ​ជួប​សេចក្ដី​ទុក្ខ​លំបាក​ឬ​ត្រូវធ្វើ​ ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ​ដោយ​មាន​ហេតុ​ចាំបាច់​ ​។ ចំពោះ​អ្នក​ដែល​មាន​បំណង​នឹង​ផ្លាស់​ប្ដូរ​ ​ឬ​ចង់​ធ្វើ​ ​ដំណើរ​រមែង​បាន​ដូច​សេចក្ដី​បំណង​ ​។
៣-បងប្អូន​ញាតិ​មិត្ដ​ជាទី​ស្រឡាញ់​ ​នឹង​ប្រែ​ក្លាយទៅជា​សត្រូវ​ស្អប់ខ្ពើម​គ្នា​ ​។
៤-ត្រូវ​គេ​ឆបោក​កេងប្រវ័ញ្ច​ធ្វើបាប​ឱ្យ​ខូចខាត​ ​នូវ​របស់​ជាទី​ស្រឡាញ់​ហួងហែង​ជាទី​គាប់ចិត្ដ​ ​។
៥-ត្រូវ​ចោរលួច​ឬ​ភ្លើង​ឆេះ​ទទួល​សេចក្ដី​ក្ដៅក្រហាយ​និង​ការ​ខកចិត្ដ​ ​។
៦-អ្នកធ្វើការ​ជាមួយ​គ្នា​ ​មានគំនិត​ផ្ដន្ទា​ឈ្នានីស​ ​ឬ​រង់ចាំ​ចាប់កំហុស​ ​ជា​ហេតុ​ធ្វើ​ឱ្យ​ទទួលទោស​ទណ្ឌ​ ​ធ្វើការ​ច្រើន​លើសលន់​ ​ប៉ុន្ដែ​ ​សេចក្ដី​គូគាប់​ មិន​ត្រូវ​គេ​បោក​បញ្ឆោត​ទៅ​ក្នុង​ផ្លូវ​អកុសល​ឡើយ​។​ ​បុរស​អាយុ​ ​៖ ១៣, ១៨, ២៥,៣០,៣៧, ៤៧,៤៩, ៥៤, ៦១, ៦៦, ៧៣, ៧៨, ៨៥ឆ្នាំ និង​ស្ដ្រី​អាយុ​ ​៖ ១១, ១៨, ២៣, ៣០, ៣៥, ៤២, ៤៧, ៥៤, ៥៩, ៦៦, ៧១, ៧៨,៨៣ឆ្នាំ ។ ទំនាយ​ថា​ ​៖ ឆ្នាំ​នេះ​ជា​ឆ្នាំ​ ​នៃ​ការ​មានជោគ​លាភ​ ​ប៉ុន្ដែ​នឹង​ល្អ​បាន​ទៅ​តាម​លំដាប់​គឺ​ចាប់តាំងពី​ដើមឆ្នាំ​ ​ចេះ​តែ​កើន​ទ្វេ​ឡើងៗ​ជា​លំដាប់​ ​រហូត​ដល់​ ​ចុងឆ្នាំ​ការ​សិក្សា​នឹង​ចេះ​តែ​រីក​ចំរើន​ទៅ​មុខ​បន្ដិច​ម្ដងៗ​លុះដល់​ចុងឆ្នាំ​ទើប​ល្អ​ពេញបន្ទុក​។​
ការងារ​អ្វីៗ​ប្លែក​ដូច​គ្នា​ដែរ​ ​នៅ​ដើមឆ្នាំ​មិនសូវ​មានការ​រីក​ចំរើន​ខ្លាំង​ប៉ុន្មាន​ទេ​ ​ដល់​ទៅ​កណ្ដាល​ឆ្នាំ​ទើប​ ​ឃើញ​ផល​ល្អជា​មធ្យម​ ​លុះ​ចុងឆ្នាំ​ទើប​ទទួលផល​ពេញ​បរិបូណ៌​ ​។ ភាព​រីក​ចម្រើន​នឹង​ឃើញ​បាន​ចាប់ពី​ខែ​ ​ឧសភា​ឡើង​ទៅ​ ​ហើយ​ចេះ​តែ​កើន​ចម្រើន​តទៅ​ជា​លំដាប់​រហូត​ពេញ​បរិបូណ៌​ដល់​ទៅ​ចុងឆ្នាំ​ ​។

ចងក្រង​ដោយ​លោក​ ​អ៊ឹម​ ​បុរិន្ទ​ ​គណៈ​ ​កម្ម​ការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ដ្រ​ ​
និង​ ​ប្រពៃណីទំនៀមទំលាប់ខ្មែរ

ចម្លង​ចេញពី​ ​កាសែត​កោះសន្តិភាព​ទាំងស្រុង​ ​ដែល​ច្បាប់​ដើម​ចេញពី​សៀវភៅ​មហាសង្ក្រាន្ត​ ​។ ( ខ្ញុំ​ចម្លង​មកនេះ​ដើម្បី​ទុកជា​ឯកសារ​ ​ ​ព្រោះ​ខ្ញុំ​មិន​បាន​ទិញ​សៀវភៅ​មហា​ស​ង្ក្រា​ន​សម្រាប់​ចម្លង​ពី​សៀវភៅ​ ​ផ្ទាល់​ ​។ )

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s