លោកអ្នកកើតឆ្នាំជូត
បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះជាឆ្នាំល្អប្រសើរណាស់បានលាភធំ តែមុននឹងកើតលោភផល ត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិន ហេតុនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្ដិច ព្រោះត្រូវចោរកម្មវាបំណងទុក បន្ទាប់ពីនោះទៅអ្នកត្រូវបានទទួលមុខតំណែងថ្មី មាននាទីទទួលខុសត្រូវជាន់ខ្ពស់ ឯជោគលាភដែលអ្នក ត្រូវបាននោះនឹងបានមកពីឆ្ងាយ តែត្រូវខំរក្សាកាយឱ្យល្អក្រែងមានជំងឺតម្កាត់ ។
បើជាមនុស្សស្រីទំនាយទាយថា ៖ ក្នុងឆ្នាំនេះ អ្នកមិនសូវបានស្រួលបួលទេ គឺថាត្រូវជួបប្រទះនឹង ឧបសគ្គជាញឹកញាប់ក្នុងដំណើរការធម្មតារបស់អ្នក ប៉ុន្ដែអ្នកត្រូវខំតាំងចិត្ដពុះពារប្រឹងរម្ងាប់ចិត្ដទប់ទល់ នឹងអធិករណ៍ឱ្យមែនទែន ហើយគួរតាំងចិត្ដធ្វើការងារ ឬកិច្ចការយ៉ាងណាៗដោយសេចក្ដីឧស្សាហ៍ និងស្វាហាប់បំផុត។ បើអ្នកធ្វើយ៉ាងនេះ បានទើបអ្នកទទួលបានជោគជ័យគ្រាន់បើឡើងវិញ ក្នុងរវាង អាយុប៉ុណ្ណោះ ។
លោកអ្នកកើតឆ្នាំឆ្លូវ
បើជាមនុស្សប្រុសទំនាយថា ៖ ឆ្នាំនេះជាឆ្នាំដែលអ្នកត្រូវឃ្លាតពីទីកន្លែង បើសិនជាមិនដូច្នោះទេ អ្នកមុខជាត្រូវនឿយណាយ ធុញទ្រាន់កន្លែងចាស់ ឬត្រូវផ្លាស់ប្ដូរទីលំនៅផងក៏មាន ពុំនោះសោតនាទី ការពាររបស់អ្នកនឹងត្រូវរុះរើជាថ្មី បើមានការលក់ដូរជំនួញប្រែជាអាជីព ការរនះនឹងបណ្ដាលជាហេតុឱ្យ មានសេចក្ដីតឹងចង្អៀតខ្លះៗតំណទៅពេលខាងមុខក្នុងឆ្នាំនេះអ្នក នឹងមានស្កៀបរមាស់រង្គោះរង្គើដល់ ក្រុមហ៊ុន បើមានជើងឈ្នួលក្នុងបន្ទុកវានឹងធ្វើឱ្យមានសេចក្ដីមួហ្មងរឿយៗ មួយវិញទៀតសាច់ញាតិ ឬមិត្ដភក្ដិនឹងកើតជាក្ដីរង្គាសឫស្យា ដល់អ្នកដោយបំពានលើផលល្អ សេចក្ដីចម្រើនរបស់អ្នក ហេតុការណ៍ ទាំងអស់នេះចូរកុំភ្លេចស្មារតីឱ្យសោះ បើយ៉ាងហោចណាស់ ក៏នឹងមានវិបត្ដិឈឺថ្កាត់មិនខានឡើយ។
បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះជាឆ្នាំដែលអ្នកមិនសូវរីករាយសោះឡើយ ទោះបីជាយ៉ាងនេះ ក៏ដោយ អ្នកគង់បានសំរេចចំពោះការតាំងចិត្ដទុកយ៉ាងប្ដូរផ្ដាច់ មិត្ដភក្ដិរបស់អ្នក ឬមនុស្សធ្វើការ ជាមួយគ្នា គេជាមនុស្សអាប់ជោគថោករាសី ដឹកនាំអ្នកឱ្យខាតទុនក្នុងរយៈឆ្នាំនេះ អ្នកមិនគួរធ្វើដំណើរ ផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរអីវ៉ាន់ថ្មី ឬប្រកបការយ៉ាងណាក៏ ដោយអ្នកកុំធ្វេសប្រហែស ឱ្យសោះ ហើយមិនគួររំពឹងរកឱ្យគេជួយទុក្ខធុរៈខ្លួនជាដាច់ខាត ។
លោកអ្នកកើតឆ្នាំខាល
បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះជាឆ្នាំសំរេចលាភផលជូនដល់កណ្ដាប់ដៃយើង ហើយទោះជា សត្រូវកាចប៉ុនប៉ង ប្រទូស្ដរ៉ាយយ៉ាងដូចម្ដេចក៏ដោយ ខ្លួនអ្នកនឹងត្រូវបានជោគជ័យគ្រប់ប្រការ ហើយ បានទទួលការលើកតម្កើងពីមនុស្សទូទៅថា បើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះ រាប់ថាល្អផ្ដាច់ហើយ ប៉ុន្ដែឧបសគ្គរបស់អ្នកក៏មិនទាន់សោះសូន្យដែរចំពោះក្រុមញាតិមិត្ដនឹងផ្ដល់សេចក្ដីរំខាន ដល់អ្នកក្នុងរយៈ ឆ្នាំនេះ មួយចំនួនទៀត ។
បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះជាឆ្នាំដែលអ្នកមានចិត្ដខ្វល់ខ្វាយច្រើនអនេក មិត្ដភក្ដិជាទី ស្រលាញ់ ឬញាតិសន្ដាន ដែលមានគុណបំណាច់លើរូបអ្នកត្រូវព្រាត់ប្រាសគ្នា មិនតែប៉ុណ្ណោះ អ្នកត្រូវ ខូចខាតផលប្រយោជន៍ខ្លះទៀតផង តាមការពិតអ្នកមិនត្រូវរងទុក្ខក្ដៅណាស់ណាទេមានគេជួយឈឺឆ្អាលឱ្យ អ្នកបានសុខសាន្ដ បើទុកជាមានឧបសគ្គក្នុងការងារអ្នកខ្លះក៏គង់នឹងសាបរលាបទៅវិញបាន ដោយសារ ពេលនេះមានភឿនរបស់អ្នកបានតទល់យ៉ាងស្វិតស្វាញ ជួនកាលឆ្នាំនេះអ្នកត្រូវរុះរើផ្ទុះសម្បែងជួសជុល ឬធ្វើថ្មីតែមិនជាការសំខាន់ទេ ។
លោកអ្នកកើតឆ្នាំថោះ
បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះអ្នកនឹងបានការងារធ្វើជាលក្ខណ៍ដ្ឋាន បើសិនជាការរៀបចំ មង្គលការផ្ទាល់ខ្លួនមុខជាបានសំរេចដូចសេចក្ដីប្រាថ្នាជួបលាភផលយ៉ាងបន្ទាន់ តែបើទោះទៅជាយ៉ាង ណានោះក៏ដោយ ក៏គង់តែនៅមានមនុស្សឫស្យាបៀតបៀនចំពោះលទ្ធផលរបស់អ្នកជានិច្ចក្នុងរឿងនេះ អ្នកកុំខ្លាចឱ្យសោះ ព្រោះមានគេរង់ចាំជួយឈឺឆ្អាលអ្នកពេញទំហឹង ខាងមុខនៃការដូចពោលនេះចូរអ្នក ប្រយ័ត្នមនុស្សមានទុក្ខទោសគ្របសង្កត់ណាមួយ មកបញ្ចុះបញ្ចូលលើកជើងអ្នកឱ្យចូលរួមការងារជា មួយគេ ទោះការងារនោះមានសភាពយ៉ាងណាក៏ដោយសុទ្ធតែមិនបរិសុទ្ធទាំងអស់ ។ អ្នកមិនគួរលីសែង រែកពុនលើកដាក់របស់ធ្ងន់ហួសពេកទេ ក្រែងថ្លោះចង្កេះ គ្រេចឆ្អឹងខ្នង ។
បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះ ជាឆ្នាំសំរេចលាភផលជូនដល់កណ្ដាប់ដៃ យើងហើយទោះ សត្រូវកាចប៉ុនប៉ងប្រទូស្ដរ៉ាយយ៉ាងដូចម្ដេចក៏ដោយ ខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការ ហើយបាន ទទួលការលើកតម្កើងពីមនុស្សទូទៅថា បើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះ រាប់ថាល្អផ្ដាច់ហើយ ប៉ុន្ដែឧបសគ្គរបស់អ្នកក៏មិនសោះសូន្យដែរ ចំពោះក្រុមញាតិមិត្ដនឹងផ្ដល់សេចក្ដីរំខានដល់អ្នក ក្នុងរយៈ ឆ្នាំនេះមួយចំនួន ។
លោកអ្នកកើតឆ្នាំរោង
បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះអ្នកតោងកែកុនប្រើសេចក្ដីពិនិត្យពិច្ច័យឱ្យល្អិតល្អន់បន្ដិច សូម្បី តែអ្នកដែលធ្លាប់រាប់រកគ្នាយ៉ាងណា ឬអ្នកធ្វើការងាររួមនឹងគេ អ្នកកុំសង្ឃឹមថា នឹងបានកំរៃផលពីការងារ បែបនោះឱ្យសោះ ពុំនោះនឹងបណ្ដាលហេតុពីក្នុងក្រុមគ្រួសារមានភ័យព្រួយឈឺថ្កាត់ ឬក៏មានរឿងទំនាស់ ពីមនុស្សបំរើការក្នុងលំនៅឋាន ជតារាសីអ្នកក្នុងឆ្នាំនេះពុំប្រសើរទេ ជាគ្រោះកម្មកាចសាហាវណាស់ ការងារប្រចាំជីវិតរបស់អ្នក ឬសេចក្ដីស្និទ្ធស្នាល និងផ្ដល់ផលជាអាសាឥតការដល់អ្នកវិញ បើអ្នកចង់ បន្ធូរបន្ថយការអាប់បែបនេះ អ្នកត្រូវខំខ្នះខ្នែង ដោយប្រើសេចក្ដីឆ្លាតវៃ និងសេចក្ដីអង់អាចឱ្យគ្រប់ កំលាំងទើបអ្នកបានប្រាសចាកវិបត្ដិទាំងនេះទៅខ្លះ ។
បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះជាឆ្នាំដែលជោគលាភមុខជានឹងកើតមានដល់លោកអ្នកហើយ បើលោកអ្នកចង់ធ្វើអ្វីនឹងបានសំរេចជាដរាប មិត្ដភក្ដិឬចៅហ្វាយនាយជាធំប្រុងទំនុកបំរុងដល់អ្នក តែអ្នក ត្រូវប្រុងប្រយ័ត្នខ្លួនជានិច្ច គឺកុំបេះបួយនាំរឿងពីឯនេះទៅនិន្ទាឱ្យអ្នកឯនោះឮ ឬដឹង បើអ្នកត្រណមបាន ប្រាកដក្នុងហេតុភេទបែបនេះ ឈ្មោះថាខ្លួនអ្នកបានដោះស្រាយពីការបែកបាក់រវាងមេត្រីភាព។
លោកអ្នកកើតឆ្នាំម្សាញ់
បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះ ការរៀបមង្គលការរបស់អ្នកបានផលសំរេចបំណងមែនពិត ប្រកបទៅដោយសេចក្ដីសុខ ប៉ុន្ដែអ្នកនៅមានទំនាស់ចំពោះមេបាបន្ដិចបន្ដួច រួចពីហេតុភេទបែបនេះ ទៅនឹងបានល្អឡើងវិញ បើអ្នកធ្វើការងារកាន់មុខតំណែង មានមុខនាទី អ្នកត្រូវបានឡើងតំណែងនាទី បន្ថែមជាមិនខាន ការដែលអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុត គឺចោរកម្ម និងអគ្គីភ័យបំផ្លាញ បើសិនជា មានជំងឺច្រើនតែផ្ដាសាយ។
បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះអ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ ដួងជតាត្រូវខាតបង់ ឬត្រូវមានធុរៈជំងឺឈឺថ្កាត់ ប៉ុន្ដែអ្នកត្រូវបានមិត្ដជិតស្និទ្ធជួយឈឺឆ្អាលយ៉ាងពេញទំហឹង ។ បើអ្នកចង់ ធ្វើអ្វីត្រូវពិចារណាមុខក្រោយឱ្យល្អិតល្អន់មែនទែន បើកាលណាភ្លាត់ការអ្នកមុខជាត្រូវរងអំពើ សង្កត់ សង្កិនយ៉ាងខ្លាំង ចូរកុំគប្បីបញ្ចេញឈ្មោះបោះសំលេងជាត្លុកកំប្លែងលលេងជាមួយគេញយៗពេក ចូរខំ បំពេញខ្លួនឱ្យគេឃើញថា យើងជាមនុស្សមានរបៀប និងសុភាពរៀបរយ ចូរធ្វើសេចក្ដីល្អតបតជា មួយសត្រូវទើបគ្រោះរបស់អ្នកនឹងត្រូវបន្ទោបង់បន្ធូរបន្ថយទៅបាន ខ្លះហើយពេលក្រោយមានគេជួយឱ្យ បានទ្រព្យស្ដុកស្ដម្ភ។
លោកអ្នកកើតឆ្នាំមមី
បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះអ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ ដួងជតាត្រូវខាតបង់ ឬត្រូវមានធុរៈជំងឺឈឺថ្កាត់ ប៉ុន្ដែអ្នកត្រូវបានមិត្ដជិតស្និទ្ធជួយឈឺឆ្អាលយ៉ាងពេញទំហឹង ។ បើអ្នកចង់ ធ្វើអ្វីត្រូវពិចារណាមុខក្រោយឱ្យល្អិតល្អន់មែនទែន បើកាលណាភ្លាត់ការអ្នកមុខជាត្រូវរងអំពើសង្កត់ សង្កិនផ្លូវចិត្ដយ៉ាងខ្លាំង ចូរកុំគប្បីបញ្ចេញឈ្មោះបោះសំលេងជាត្លុកកំប្លែង លលេងជាមួយគេញយៗពេក ចូរខំបំពេញ ខ្លួនឱ្យគេឃើញថា យើងជាមនុស្សមានរបៀប និងសុភាពរៀបរយ ចូរធ្វើសេចក្ដីល្អតបតជា មួយសត្រូវ ទើបគ្រោះរបស់អ្នកនឹងត្រូវបន្ទោបង់បន្ធូរបន្ថយទៅបានខ្លះ ហើយពេល ក្រោយមានគេជួយ ឱ្យបានទ្រព្យស្ដុកស្ដម្ភ ។
បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះ ការរៀបមង្គលការរបស់អ្នកបានផលសំរេចបំណង ប្រកបទៅ ដោយសេចក្ដីសុខ ប៉ុន្ដែអ្នកនៅមានទំនាស់នឹងមេបារបស់អ្នកបន្ដិច បន្ដួច រួចពីហេតុភេទបែបនេះនឹងបានល្អ ឡើងវិញ បើអ្នកធ្វើការងារកាន់មុខតំណែងមានមុខនាទីអ្នកត្រូវបានឡើងតំណែងនាទី បន្ថែមជាមិនខាន ការដែលអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុត គឺចោរកម្ម និងអគ្គីភ័យបំផ្លាញ បើសិនជាមានជំងឺច្រើន តែផ្ដាសាយ។
លោកអ្នកកើតឆ្នាំមមែ
បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគលាភមុខជានឹងមានដល់លោកអ្នកហើយ បើលោកអ្នកចង់ធ្វើអ្វី ប្រាកដបានសំរេច មិត្ដភក្ដិ ឬចៅហ្វាយនាយជាធំប្រុងទំនុកបំរុងដល់អ្នក តែថារឿងដែលអ្នកត្រូវប្រុងប្រៀបខ្លួនជានិច្ច គឺកុំបេះបួយនាំរឿងពីឯនេះទៅនិន្ទាឱ្យអ្នកឯនោះឮ ឬបើ អ្នកត្រណមបានប្រាកដក្នុងហេតុភេទបែបនេះឈ្មោះថា ខ្លួនអ្នកបានដោះស្រាយពីការបែកបាក់រវាងមេត្រី ភាព ។
បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលអ្នកមានចិត្ដខ្វល់ខ្វាយច្រើនអនេក មិត្ដភក្ដិជាទី ស្រលាញ់ ឬញាតិសន្ដានដែលមានគុណបំណាច់លើរូបអ្នកត្រូវបែកគ្នា មិនតែប៉ុណ្ណោះអ្នកត្រូវខូចខាតផល ប្រយោជន៍ខ្លះទៀតផង តាមការពិតអ្នកមិនត្រូវរងទុក្ខក្ដៅណាស់ណាទេ មានគេជួយឈឺឆ្អាលឱ្យអ្នក បានសុខសាន្ដ បើទុកជាមានឧបសគ្គក្នុងការងារខ្លះ ក៏គង់នឹងសាបរលាបសូន្យទៅវិញ បានដោយសារ ពេលនេះ មានមិត្ដរបស់អ្នកបានតទល់យ៉ាងស្វិតស្វាញជួនកាលឆ្នាំនេះ អ្នកត្រូវរុះរើផ្ទះសម្បែងជួសជុល ឬធ្វើថ្មី តែមិនជាការសំខាន់ទេ ។
លោកអ្នកកើតឆ្នាំវក
បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះ ជាឆ្នាំសំរេចលាភផលជូនដល់កណ្ដាប់ដៃយើងហើយ ទោះ សត្រូវកាចប៉ុនប៉ងប្រទូស្ដរ៉ាយយ៉ាងដូចម្ដេចក៏ដោយ ខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការ ហើយ នឹងបានទទួលការលើកតម្កើងពីមនុស្សទូទៅថា បើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះរាប់ថា ល្អផ្ដាច់ ហើយ ប៉ុន្ដែឧបសគ្គរបស់អ្នកក៏មិនសោះសូន្យដែរ ចំពោះក្រុមញាតិមិត្ដនឹងផ្ដល់សេចក្ដីរំខានដល់អ្នកក្នុងរយៈឆ្នាំ នេះមួយចំនួន ។
បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះអ្នកនឹងបានការងារធ្វើជាលក្ខណ៍ដ្ឋាន បើសិនជាការរៀបចំ មង្គលការផ្ទាល់ខ្លួនមុខជាបានសំរេចដូចសេចក្ដីប្រាថ្នាជួបលាភផលយ៉ាងបន្ទាន់ តែបើទោះជាយ៉ាងនោះ ក៏ដោយ ក៏គង់តែនៅមានមនុស្សឫស្យាបៀតបៀន ចំពោះលទ្ធផលរបស់អ្នកជានិច្ច នៅក្នុងរឿងនេះ អ្នកកុំគប្បីខ្លាចឱ្យសោះ ព្រោះមានគេរង់ចាំជួយឈឺឆ្អាលអ្នកពេញទំហឹងខាងមុខ នៃការដូចពោលនេះ អ្នកចូរប្រយ័ត្នមនុស្សមានទុក្ខទោសគ្របសង្កត់ណាមួយមកបញ្ចុះបញ្ចូល បញ្ជោរលើកជើងអ្នកឱ្យចូលរួម ការងារជាមួយគេ ទោះការងារនោះមានសភាពយ៉ាងណាក៏ដោយ សុទ្ធតែមិនបរិសុទ្ធទាំងអស់ ហើយ មិនគួរលីសែងរែកពុនលើកដាក់របស់ធ្ងន់ហួសពេកទេ ក្រែងថ្លោះចង្កេះ គ្រេច ឆ្អឹងខ្នង ។
លោកអ្នកកើតឆ្នាំរការ
បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលអ្នកមានចិត្ដខ្វល់ខ្វាយច្រើនអនេក មិត្ដភក្ដិ ជាទីស្រលាញ់ ឬញាតិសន្ដានដែលមានគុណបំណាច់លើរូបអ្នកត្រូវបែកគ្នា មិនតែប៉ុណ្ណោះអ្នកត្រូវខូចខាត ផលប្រយោជន៍ ខ្លះទៀតផង តាមការពិតអ្នកមិនត្រូវរងទុក្ខក្ដៅណាស់ណាទេ មានគេជួយឈឺឆ្អាលឱ្យ អ្នកបានសុខសាន្ដ បើទុកជាមានឧបសគ្គក្នុងការងារខ្លះក៏គង់នឹងសាបរលាបទៅវិញដែរ ដោយសារពេលនេះ មានមិត្ដរបស់អ្នកបានតទល់យ៉ាងស្វិតស្វាញ ជួនកាលឆ្នាំនេះអ្នកត្រូវរុះរើផ្ទះសម្បែងជួសជុល ឬធ្វើថ្មីតែ មិនជាការសំខាន់ទេ ។
បើជាមនុស្សស្រីទំនាយថា ៖ ឆ្នាំនេះ ជាឆ្នាំដែលលោកអ្នកមានសេចក្ដីសុខសាន្ដ យ៉ាងលើសលប់ ហើយបានគាប់ចិត្ដគ្រប់យ៉ាង មានគេនាំរង្វាន់មកឱ្យដល់ទីកន្លែង ក្នុងឆ្នាំនេះជោគរាសីរបស់អ្នក ល្អជាទី បំផុត បើអ្នកមានបំណងធ្វើអ្វីមុខជាបានសំរេចផល ។ ប៉ុន្ដែថា អ្នកកុំផ្ដេកផ្ដួលនឹងការជួយឈឺឆ្អាលពីគេ ខ្លាំងពេកនៅក្នុងរឿងរាប់អាន ស្រលាញ់ទុកចិត្ដគួរតែប្រយ័ត្នឱ្យមែនទែន ហើយខំស្ទាបស្ទង់បន្ដិចផង បើសិនជាចៀសមិនផុត ។ ចំណែកនៅក្នុងបន្ទុកក្រុមគ្រួសារមានសេចក្ដីសុខយ៉ាងក្រៃលែង ។
លោកអ្នកកើតឆ្នាំចរ
បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះជាឆ្នាំដែលអ្នកមិនសូវរីករាយសោះឡើយ ទោះបីជាយ៉ាងនេះ ក៏ដោយ អ្នកគង់បានសំរេចក្នុងការដែលអ្នកបានតាំងចិត្ដទុកយ៉ាងប្ដូរផ្ដាច់ មិត្ដភក្ដិរបស់អ្នក ឬមនុស្ស ធ្វើការជាមួយអ្នកគេជាមនុស្សអាប់ជោគថោករាសី ដឹកនាំអ្នកឱ្យខាតទុនក្នុងរយៈឆ្នាំនេះ អ្នកមិនគួរធ្វើ ដំណើរផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរអីវ៉ាន់ថ្មី ឬប្រកបការយ៉ាងណាក៏ដោយ អ្នកកុំធ្វេស ប្រហែសឱ្យសោះ ហើយមិនគួរពឹងរកឱ្យគេជួយទុក្ខធុរៈខ្លួនជាដាច់ខាត ។
បើជាមនុស្សស្រីទំនាយថា ៖ ឆ្នាំនេះជាឆ្នាំដែលអ្នកត្រូវឃ្លាតពីកន្លែង បើសិនជាមិនដូច្នោះទេ អ្នកមុខ ជាត្រូវនឿយណាយ ធុញទ្រាន់នឹងកន្លែងចាស់ ឬត្រូវផ្លាស់ប្ដូរទីលំនៅផងក៏មាន ពុំនោះសោតនាទីការពារ របស់អ្នកនឹងត្រូវរុះរើជាថ្មី បើមានការលក់ដូរជំនួញជួញប្រែជាអាជីព ការនេះនឹងបណ្ដាលជាហេតុឱ្យ មានសេចក្ដីតឹងចង្អៀតខ្លះៗ តំណទៅពេលខាងមុខក្នុងឆ្នាំនេះ អ្នកនឹងមានស្កៀបរមាស់រង្គោះរង្គើដល់ ក្រុមហ៊ុន បើមានអ្នកបំរើនៅជាមួយ វានឹងធ្វើឱ្យអ្នក មានសេចក្ដីមួហ្មងរឿយៗ ។ មួយវិញទៀត សាច់ញាតិ ឬមិត្ដភក្ដិនឹងកើតជាក្ដីរង្គាស ឫស្យាដល់អ្នក ដោយបំពានលើផលល្អសេចក្ដីចំរើន ហេតុការណ៍ ទាំងអស់នេះអ្នកកុំភ្លេចស្មារតីឱ្យសោះ បើយ៉ាងហោចណាស់ក៏មានវិបត្ដិឈឺថ្កាត់មិនខានឡើយ ។
លោកអ្នកកើតឆ្នាំកុរ
បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះ អ្នកមិនសូវបានស្រួលបួលទេ គឺថាអ្នកត្រូវ តែជួបប្រទះ នឹងឧបសគ្គជាញឹកញយក្នុងដំណើរការធម្មតារបស់អ្នក ប៉ុន្ដែអ្នកត្រូវខំតាំងចិត្ដពុះពារ ប្រឹងរម្ងាប់ចិត្ដ ទប់ទល់អធិករណ៍ឱ្យមែនទែន ហើយគួរតាំងចិត្ដធ្វើការងារ ឬកិច្ចការយ៉ាងណាៗដោយសេចក្ដីឧស្សាហ៍ និងស្វាហាប់បំផុត ដោយខិតខំបំពេញឱ្យបានអង់អាចជានិច្ច ។ បើអ្នកធ្វើយ៉ាងនេះបានទើបអ្នកបាន ជោគជ័យ គ្រាន់បើឡើងវិញក្នុងរវាងអាយុប៉ុណ្ណោះ ។
បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះ ជាឆ្នាំល្អប្រសើរណាស់នឹងបានលាភធំ តែមុននឹងកើតលាភផល ត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិន ហេតុនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្ដិច ព្រោះត្រូវចោរកម្មវាបំណងទុក បន្ទាប់ ពីនោះទៅអ្នកត្រូវបានទទួលមុខតំណែងថ្មី មាននាទីទទួលខុសត្រូវជាន់ខ្ពស់ ឯជោគលាភដែលអ្នក ត្រូវបាននោះនឹងបានមកពីទីឆ្ងាយ ហើយត្រូវខំរក្សាកាយឱ្យល្អក្រែង មានជំងឺតម្កាត់ខ្លះផង ។
ចម្លងចេញពី កាសែតកោះសន្តិភាពទាំងស្រុង ដែលច្បាប់ដើមចេញពីសៀវភៅមហាសង្ក្រាន្ត ។ ( ខ្ញុំចម្លងមកនេះដើម្បីទុកជាឯកសារ ព្រោះខ្ញុំមិនបានទិញសៀវភៅមហាសង្ក្រានសម្រាប់ចម្លងពីសៀវភៅ ផ្ទាល់ ។ )