ឆ្នាំនេះ រាសីអ្នកឡើងចុះៗ រកស្មានមិនត្រូវ។
ការងារៈ ពុំមានភាពរលូនទេ មានឧបសគ្គរារាំងភាពរីកចំរើនជាបន្តបន្ទាប់។
លុយកាក់ៈ ល្អមធ្យម ល្មមចាយវាយគ្រប់គ្រាន់ ពុំខ្វះខាតទេ។ ប៉ុន្តែបើនឹងបោះទុនអ្វីមួយត្រូវពិចារណាឲ្យបានល្អិតល្អន់ជាមុន សិន។ ខែដែលមានបញ្ហាលុយកាក់ គឺខែមិថុនា និងកញ្ញា(២០០៨) ត្រូវចាយវាយដោយសន្សំសំចៃ។ រីឯខែមេសា និងសីហា លុយកាក់ហូរចូលច្រើន គួរជាទីពេញចិត្ត។
សុខភាពៈ មិនសូវរឹងមាំប៉ុន្មានទេ នឹងមានជំងឺតម្កាត់បន្តិចបន្តួច ទន្ទឹមគ្នានេះ អ្នកត្រូវប្រយ័ត្នសុវត្ថិភាពពេលធ្វើដំណើរ។
ស្នេហាៈ គូស្នេហ៍យល់ចិត្តថ្លើមគ្នាល្អណាស់ សំរាប់អ្នកនៅលីវនឹងបានជួបមនុស្សត្រូវចិត្ត។ ខែដែលស្នេហាមានភាពរលូន គឺខែសីហា និងមករា ខណៈដែលខែមេសា, កក្កដា និងធ្នូ ជាខែដែលស្នេហាជួបឧបសគ្គ ត្រូវប្រយ័ត្នមាត់កពាក្យសម្តីបន្តិច៕