រស្មី​ហង្ស​មាស វ៉ុល​៣២២


នៅ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ ក្រុម​ហ៊ុន​​ហង្ស​មាស បាន​ចេញ​ស៊ីឌី វីស៊ីឌី និង​ឌីវីឌី​ចំនួន ១៥​វ៉ុល ។ វ៉ុល​៣២២ ជា​វ៉ុល​ដំបូង​របស់​អ្នក​ចម្រៀង​ថ្មី​ ដែល​ទើប​នឹង​ឈាន​ជើង​ចូល​ថត​ឲ្យ​ផលិត​កម្ម​រស្មី​ហង្ស​មាស ដែល​ជា​ផលិត​កម្ម​ដែល​ល្បី​ជាង​គេ​នៅ​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា គឺ​វ៉ុល ទី​ក្រុង​គ្មាន​មេឃ របស់ ឆន សុវណ្ណ​រាជ ។ បទ​ដែល​ធ្លាប់​​ទទួល​​បាន​ការ​គាំ​ទ្រ​ខ្លាំង​បំផុត គឺ​បទ ចាំ​ទាំង​ត្រដរ ដែល​ស្ថិត​នៅ វ៉ុល​ទី​៥ របស់​ផលិតកម្ម​ ស៊ីប៊ី CB production ហើយ​នៅ​មាន​បទ​ជា​ច្រើន​ទៀត ដែល​សុទ្ធ​តែ​ពិរោះ និង​ទទួល​បាន​ការគាំ​ទ្រ​​ផង​ដែរ ។ ពេល​នេះ​ឆន ​សុវណ្ណរាជ បាន​ចូល​ទៅ​ថត​ឲ្យ​ផលិត​កម្ម​រស្មី​ហង្ស​មាស ហើយ​អាល់​ប៊ុម​ដំបូង​របស់​គេ គឺ ទី​ក្រុង​គ្មាន​មេឃ អាល់​ប៊ុម​នោះ​មាន​ អ្នក​ចម្រៀង ពេជ្រ​ សោភា​ផង​ដែរ ។ នេះ​​គឺ​ជា​ជោគ​ជ័យ​ថ្មី​​របស់​ ឆន​ សុវណ្ណ​រាជ ។

០១- ទី​ក្រុង​គ្មាន​មេឃ – ឆន សុវណ្ណ​រាជ
០២- អង្វរ​ព្រះ – ឆន សុវណ្ណ​រាជ
០៣- យំ​ប្រាប់​មេឃ – ឆន សុវណ្ណ​រាជ
០៤- Right Here Waiting – ឆន សុវណ្ណ​រាជ
០៥- លេង​អស់​ដៃ – ពេជ្រ សោភា
០៦- លួង​ចិត្ត – ពេជ្រ សោភា
០៧- Wo Ai Ni – ពេជ្រ សោភា
០៨- បេះដូង​កើត​ពិស – ពេជ្រ សោភា
០៩- ស្រក់​ទឹក​ភ្នែក​មិន​រាង​ចាល – ពេជ្រ សោភា
១០- ភ្លើង​ត្រជាក់ – ពេជ្រ សោភា

7 thoughts on “រស្មី​ហង្ស​មាស វ៉ុល​៣២២

  1. naraths ថ្ងៃ​ព្រហស្បតិ៍ ទី 5 ខែ​មេសា 2007 / 7:02 ល្ងាច

    ទីក្រុងគ្មានមេឃ បើតាមខ្ញុំចាំមិនច្បាស់ទេ នៅថៃចេញពីឆ្នាំ២០០៥ម៉្លេះ​!! មិនដឹងថាការសម្ដែងខារ៉ាអូខេ ដូចគ្នាឬអត់ទេ? ខ្ញុំមើលបទថៃសម្ដែងល្អមើលណាស់ តួស្រីត្រូវខ្យល់កួចឡើងលើបាត់ទាំងមេឃ​ទោះខំទាញដៃ វិះតែហោះតាម តួប្រុសរត់តាមចង់ផុតជើងមេឃ​ នៅតែរកអត់ឃើញ ហើយបន្ទាប់មកត្រូវបែកគ្នា​នៅក្បែរជ្រោះដ៏ជ្រៅមួយ តាហ៊ានរត់តាមទៀត បើមិនធ្លាក់ឡូវ…:)

  2. Boeun ថ្ងៃ​ព្រហស្បតិ៍ ទី 5 ខែ​មេសា 2007 / 7:13 ល្ងាច

    ហាហាហា! ស្ដាប់សាច់រឿងទៅគួរឲ្យចង់សើច ម៉េចទៅខ្យល់កួច​ឡើងលើមេឃវិញ? អីកូអាក្រក់អាក្រីម៉េះ ? ហើយតួប្រុស រត់តាមចង់ផុត​ជើងមេឃទៀត អ្ហើយ…! ងាប់អ្ហើយ! គ្មានជឿអីបន្តិច​ទេ!

  3. naraths ថ្ងៃ​ព្រហស្បតិ៍ ទី 5 ខែ​មេសា 2007 / 8:04 ល្ងាច

    ជឿមិនជឿហីទៅ គ្រាន់តែប្រាប់ថា វាជារូបភាពប្រៀបធៀបស្នេហាផន់គេតើ! អ្ហាក!! ក្រែងទីក្រុងអត់មានមេឃគឺអាចឹងហើយ!

  4. អត្ថបទ​ចម្រៀង​ខ្មែរ ថ្ងៃ​ព្រហស្បតិ៍ ទី 5 ខែ​មេសា 2007 / 8:09 ល្ងាច

    គិត​ថា​ប្រៀប​ធៀប ក៏​ប្រៀបធៀប​ចុះ ខ្ញុំ​ក៏​យល់​ថា​អ៊ីចឹង​ដែរ ។ ហើយ​មាន​បទ​ថៃ​ហ្នឹង​អត់ ? ចង់​​ស្ដាប់​តើ​ពិរោះអត់ ។

  5. naraths ថ្ងៃ​ព្រហស្បតិ៍ ទី 5 ខែ​មេសា 2007 / 8:15 ល្ងាច

    អត់មានទេ! មើលតាមទូទស្សន៍ តាំងពីខ្ញុំថ្នាក់ទី១២ ឡូវថ្នាក់ទី១៤អ្ហើយ!!

  6. អត្ថបទ​ចម្រៀង​ខ្មែរ ថ្ងៃ​ព្រហស្បតិ៍ ទី 5 ខែ​មេសា 2007 / 8:29 ល្ងាច

    ងាប់​ហើយ, ពូកែ​ចាំ​ម៉េះ? ខ្ញុំ​គ្រាន់​តែ​ស្រី​ៗ ខ្ញុំ​មិន​តឹង​ចាំ​ផង មិនទៅ​ខ្វល់​អី​ចាំ​បទ​ចម្រៀង​ចឹង​ទេ ហើយ​ជាបទ​ថៃ​ទៀត ហេហេហេ!
    ណារដ្ឋ​ឯង​គ្រាន់​បើ​មែន !

  7. អត្ថបទ​ចម្រៀង​ខ្មែរ ថ្ងៃ​ព្រហស្បតិ៍ ទី 5 ខែ​មេសា 2007 / 8:30 ល្ងាច

    តែ​និយាយ​តាមត្រង់​ទៅ បទ​ហ្នឹង​ពិរោះបស់​គេ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s