ធ្វើ​យ៉ាង​ណា ដើម្បី​បង្ហាញ​ថា​យើង​ចាប់​អារម្មណ៍​លើ​គេ ?


អត់​មាន​អី​ពិបាក​ទេ ចង់​បង្ហាញ​ថា​លោក​អ្នក​ចាប់​អារម្មណ៍​លើ​គេ ទៅ​ប្រាប់​គេ​ទៅ​ចប់​បាត់​ទៅ​ហើយ ហេហេហេ! ។ និយាយ​លេង​ទេ, ធ្វើ​យ៉ាង​នេះ​ក៏​បាន តែ​គួរ​តែ​ឲ្យ​គេ​ប្រើ​អារម្មណ៍​របស់​គេ ស្វែង​យល់​ពី​អារម្មណ៍​របស់​យើង​ទើប​ប្រសើរ ។ មិន​បាច់​គិត​ខ្វល់​ខ្វាយ​អី​ច្រើន​នោះទេ បើ​លោក​អ្នក ជួប​បញ្ហា​នេះ សាក​ល្បង​តាម​វិធី​ខាង​ក្រោម​មើល៍ លោក​អ្នក​នឹង​ដឹង​ពី​លទ្ធ​ផល​ហើយ ។

  1. បង្កើត​ឱកាស​ដើម្បី​ជួប​គ្នា​​ដោយ​សម្ងាត់ និង​ធ្វើ​ឲ្យ​គេ​​មាន​អារម្មណ៍​ថា​ប្លែក ហើយ​អស្ចារ្យ​ជាង​ការ​ណាត់​ជួប​ធម្មតា
  2. ប្រើ​ខ្សែ​ភ្នែក​ដ៏​ស្រទន់​របស់​អ្នក និង​ប្រើ​ស្នាម​ញញឹម​ដ៏​ស្រស់​ស្អាត​របស់​អ្នក​ជាមួយ​គេ បើ​ធ្មេញ​លោក​អ្នក​បាក់​វិញ សូម​កុំ​ញញឹ​ឲ្យ​ចេញ​ធ្មេញ​ឲ្យ​សោះ
  3. ពេល​ដើរ​ទៅ​ណា​មក​ណា​ហើយ​ជួប​គេ កុំ​ភ្លេច​ប្រើ​ពាក្យ​គួរសម​ជាមួយ​គេ ដូច​ជា​ សួស្ដី អរុណ​សួស្ដី ជា​ដើម
  4. ព្យាយាម​ស្គាល់​មិត្ត​របស់​គេ
  5. សួ​រ​មិត្ត​គេ​ពី​ចំណូល​ចិត្ត​របស់​គេ
  6. សួរ​គេ​បើ​គេ​ចង់​ចេញ​ទៅ​ក្រៅ​ជាមួយ​លោក​អ្នក ។

បើ​បាន​ជោគជ័យ​ហើយ សូម​ជូន​តានឹប​ផង, ប៊ុន​ប៉ាវ​មួយ​ពេល ហាហាហា!

6 thoughts on “ធ្វើ​យ៉ាង​ណា ដើម្បី​បង្ហាញ​ថា​យើង​ចាប់​អារម្មណ៍​លើ​គេ ?

  1. sovann ថ្ងៃ​ព្រហស្បតិ៍ ទី 5 ខែ​មេសា 2007 / 4:03 ល្ងាច

    hahahahah kor oy os som nouch nas

  2. Boeun ថ្ងៃ​ព្រហស្បតិ៍ ទី 5 ខែ​មេសា 2007 / 5:04 ល្ងាច

    មានត្រង់ណា ដែលគួរឲ្យអស់សំណើច ជួយប្រាប់ផង​មើល៍, Sovann ។

  3. naraths ថ្ងៃ​ព្រហស្បតិ៍ ទី 5 ខែ​មេសា 2007 / 8:06 ល្ងាច

    ស្រាច់បាត់! ចង់បានតានឹបប៊ុនប៉ាវ ហា​ហាហា!!!

  4. អត្ថបទ​ចម្រៀង​ខ្មែរ ថ្ងៃ​ព្រហស្បតិ៍ ទី 5 ខែ​មេសា 2007 / 8:16 ល្ងាច

    តានឹប តាម​សទ្ធារ​ទេ តែ​ចង់​បាន​ជាងគេ គឺប៊ុនប៉ាវ, តែ​ម្ដង​ទេ!…

  5. naraths ថ្ងៃ​ព្រហស្បតិ៍ ទី 5 ខែ​មេសា 2007 / 8:21 ល្ងាច

    អូគ្មានតានឹបតាមសទ្ធា អីទេ! តាខ្លួនឯងមិនដែលផង ​រក៍ឲ្យពីណា!
    អូ! ខ្ញុំទៅញ៉ាំបាយហើយ​ ង៉ៃនេះ បានសម្លម្ជូរត្រកួនទីក្រុង ។ ឆ្ងាញ់អស់ទាស់ហើយ ទើសចាញ់ត្រកួនស្រែទិច! រកឯណាបានបើនៅអំពេញ ត្រកួនស្រែ ! ខ្ញុំស្លផ្ទាល់ដៃណា៎….

  6. អត្ថបទ​ចម្រៀង​ខ្មែរ ថ្ងៃ​ព្រហស្បតិ៍ ទី 5 ខែ​មេសា 2007 / 8:27 ល្ងាច

    អូខេ, សូម​ឲ្យឆ្ងាញ់​ណា!
    ហេ! ចេះស្លរ​ចេះ​ស្លុក​អី​ផង ។ ពីណា​បាន​ណារដ្ឋ​ធ្វើ​ប្ដី មិន​បាច់​ពិបាកបោកលីអូ​ទេ ហាហាហា!
    ត្រកួន, ខ្ញុំ​ឮឡើង​ចង់ធុញទៅហើយ នៅ​ស្រុក ស៊ីតែ​ត្រកួន មកដល់ភ្នំពេញ​ក៏ស៊ីត្រកួន ។ តែខាន​ស៊ីយូរដែរ​ហើយ ឮ​និយាយ​ត្រកួន​​ចឹង ចង់ស្រក់ទឹកមាត់ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s