នៅក្នុងឱកាសឆ្នាំថ្មីនេះ ក្រុមហ៊ុនហង្សមាស បានចេញស៊ីឌី វីស៊ីឌី និងឌីវីឌីចំនួន ១៥វ៉ុល ។ វ៉ុល៣២២ ជាវ៉ុលដំបូងរបស់អ្នកចម្រៀងថ្មី ដែលទើបនឹងឈានជើងចូលថតឲ្យផលិតកម្មរស្មីហង្សមាស ដែលជាផលិតកម្មដែលល្បីជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺវ៉ុល ទីក្រុងគ្មានមេឃ របស់ ឆន សុវណ្ណរាជ ។ បទដែលធ្លាប់ទទួលបានការគាំទ្រខ្លាំងបំផុត គឺបទ ចាំទាំងត្រដរ ដែលស្ថិតនៅ វ៉ុលទី៥ របស់ផលិតកម្ម ស៊ីប៊ី CB production ហើយនៅមានបទជាច្រើនទៀត ដែលសុទ្ធតែពិរោះ និងទទួលបានការគាំទ្រផងដែរ ។ ពេលនេះឆន សុវណ្ណរាជ បានចូលទៅថតឲ្យផលិតកម្មរស្មីហង្សមាស ហើយអាល់ប៊ុមដំបូងរបស់គេ គឺ ទីក្រុងគ្មានមេឃ អាល់ប៊ុមនោះមាន អ្នកចម្រៀង ពេជ្រ សោភាផងដែរ ។ នេះគឺជាជោគជ័យថ្មីរបស់ ឆន សុវណ្ណរាជ ។
០១- ទីក្រុងគ្មានមេឃ – ឆន សុវណ្ណរាជ
០២- អង្វរព្រះ – ឆន សុវណ្ណរាជ
០៣- យំប្រាប់មេឃ – ឆន សុវណ្ណរាជ
០៤- Right Here Waiting – ឆន សុវណ្ណរាជ
០៥- លេងអស់ដៃ – ពេជ្រ សោភា
០៦- លួងចិត្ត – ពេជ្រ សោភា
០៧- Wo Ai Ni – ពេជ្រ សោភា
០៨- បេះដូងកើតពិស – ពេជ្រ សោភា
០៩- ស្រក់ទឹកភ្នែកមិនរាងចាល – ពេជ្រ សោភា
១០- ភ្លើងត្រជាក់ – ពេជ្រ សោភា
ទីក្រុងគ្មានមេឃ បើតាមខ្ញុំចាំមិនច្បាស់ទេ នៅថៃចេញពីឆ្នាំ២០០៥ម៉្លេះ!! មិនដឹងថាការសម្ដែងខារ៉ាអូខេ ដូចគ្នាឬអត់ទេ? ខ្ញុំមើលបទថៃសម្ដែងល្អមើលណាស់ តួស្រីត្រូវខ្យល់កួចឡើងលើបាត់ទាំងមេឃទោះខំទាញដៃ វិះតែហោះតាម តួប្រុសរត់តាមចង់ផុតជើងមេឃ នៅតែរកអត់ឃើញ ហើយបន្ទាប់មកត្រូវបែកគ្នានៅក្បែរជ្រោះដ៏ជ្រៅមួយ តាហ៊ានរត់តាមទៀត បើមិនធ្លាក់ឡូវ…:)
ហាហាហា! ស្ដាប់សាច់រឿងទៅគួរឲ្យចង់សើច ម៉េចទៅខ្យល់កួចឡើងលើមេឃវិញ? អីកូអាក្រក់អាក្រីម៉េះ ? ហើយតួប្រុស រត់តាមចង់ផុតជើងមេឃទៀត អ្ហើយ…! ងាប់អ្ហើយ! គ្មានជឿអីបន្តិចទេ!
ជឿមិនជឿហីទៅ គ្រាន់តែប្រាប់ថា វាជារូបភាពប្រៀបធៀបស្នេហាផន់គេតើ! អ្ហាក!! ក្រែងទីក្រុងអត់មានមេឃគឺអាចឹងហើយ!
គិតថាប្រៀបធៀប ក៏ប្រៀបធៀបចុះ ខ្ញុំក៏យល់ថាអ៊ីចឹងដែរ ។ ហើយមានបទថៃហ្នឹងអត់ ? ចង់ស្ដាប់តើពិរោះអត់ ។
អត់មានទេ! មើលតាមទូទស្សន៍ តាំងពីខ្ញុំថ្នាក់ទី១២ ឡូវថ្នាក់ទី១៤អ្ហើយ!!
ងាប់ហើយ, ពូកែចាំម៉េះ? ខ្ញុំគ្រាន់តែស្រីៗ ខ្ញុំមិនតឹងចាំផង មិនទៅខ្វល់អីចាំបទចម្រៀងចឹងទេ ហើយជាបទថៃទៀត ហេហេហេ!
ណារដ្ឋឯងគ្រាន់បើមែន !
តែនិយាយតាមត្រង់ទៅ បទហ្នឹងពិរោះបស់គេ ។