ចូល​រួម​ជា​កណកម្មការ​រៀប​ចំការ​បោះ​ឆ្នោត​ (២០០៧)


ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០០៧​នេះ​ ខ្ញុំ​បាន​ចូល​រួម​ធ្វើ​ជា​គណ​កម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​មួយ​រូប​ដែរ ដែល​ធ្វើ​ការ​នៅ គកប និង​គករ ។ ខ្ញុំ​មាន​ឋានៈ​ជា​អនុប្រធាន​ការិយាល័យ​បោះ​ឆ្នោត ដែល​ជា​លើក​ទី​មួយ​របស់​ខ្ញុំ​សម្រាប់​ការងារ​នេះ ។

ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​នឹង​ការងារ​នេះ​ណាស់ ដែល​មាន​ទាំង​សភាព​សប្បាយ​រីក​រាយ នឿយ​ហត់ និង​ក្ដៅ តែ​ទោះ​ជា​យ៉ាង​ណា ខ្ញុំ​បាន​បំពេញ​ការងារ​របស់​ខ្ញុំ​យ៉ាង​ល្អ​បំផុត ។ ខ្ញុំ​បាន​ខិត​ខំ​អស់​ពី​កំលាំង​កាយ​ចិត្ត រួម​ទាំង​ក្រុម​ការងារ​របស់​ខ្ញុំ សុទ្ធ​តែ​ធ្វើ​ការ​បាន​ល្អ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​តួនាទី​របស់​គេ​រៀង​ៗ​ខ្លួន ។ ជា​លទ្ធ​ផល ការិយាយ​ល័យ​របស់​យើង ទទួល​សន្លឹក​ឆ្នោត​មិន​បាន​ការ​តែ​ពីរ​សន្លឹក គឺ​ជា​សន្លឹក​ដែល​មិន​គូស​អ្វី​ទាំង​អស់ សន្លឹក​ឆ្នោត​ខូច​ចំនួន​៤​សន្លឹក ដោយ​សារ​តែ​ការ​ចោះ​លើ​សន្លឹក​ឆ្នោត​របស់​ គជប ធ្វើ​ឲ្យ​សន្លឹក​ឆ្នោត​ជាប់​គ្នា ។ ហើយ​រឿង​ដែល​ពិសេស​នោះ ការិយាល័យ​របស់​យើង​ខ្ញុំ​ មិន​មាន​បញ្ហា​មិន​ប្រក្រតី​កើត​ឡើង​ឡើយ ទាំង​ពេល​បោះ និង​ពេល​រាប់​សន្លឹក​ឆ្នោត ។

នៅ​មាន​រឿង​ខ្លះ​ទៀត ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ពេញ​សប្បាយ​រីក​រាយ និង​ពេញ​ចិត្ត​នឹង​ការ​ងារ​នេះ ព្រោះ​ខ្ញុំ​បាន​ជួប​មនុស្ស​ជា​ច្រើន ដែល​មាន​ចរិត និង​លក្ខណៈ​ខុស​ៗ​គ្នា ។ មាន​អ្នក​ខ្លះ​មិន​ដឹង​ថា​គូស​យ៉ាង​ម៉េច ហើយ​គាត់​មាន​ប្រសាសន៍​ថា មួយ​ជីវិត​របស់​គាត់ មិន​ដែល​កាន់​ប៊ិច​ទេ​អាក្មួយ​អើយ! មាន​លោក​យាយ​ម្នាក់​នោះ គាត់​កាន់​សន្លឹក​ឆ្នោត​ ដែល​ខ្ញុំ​បាន​ណែនាំ​គាត់​រួច​នោះ​ចូល​ទៅ​បន្ទប់​សម្ងាត់ មួយ​សន្ទុះ គាត់​ក៏​ត្រឡប់​មក​សួរ​វិញ “​គូស​គណបក្ស​ដែល​ស្អប់​មែន​ទេ ?” ហើយ​ខ្ញុំ​ក៏​ណែ​​នាំ​គាត់ (​នេះ​ដោយ​សារ​តែ​កំហុស​របស់​ខ្ញុំ​ ដែល​មិន​បាន​ប្រាប់​គាត់​ពេល​គាត់​កាន់​សន្លឹក​ឆ្នោត​ទៅ តែ​បន្ទោស​ខ្ញុំ​ក៏​ពុំ​សម​ដែរ ព្រោះ​ខ្ញុំ​និយាយ​ឡើង​ស្អក​ករ​ទៅ​ហើយ ) ។ មាន​បុរស់​ក្មេង​ម្នាក់​ទៀត អាយុ​ប្រហែល​ជាង​២​០​ឆ្នាំ ពេល​មក​បោះ​ឆ្នោត ផ្ទៀង​រក​ឈ្មោះ​​មិន​ឃើញ ដោយ​សា​រ​ខ្លួន​មិន​បាន​ទៅ​ចុះ​ឈ្មោះ​នឹង​គេ ។ ពេល​ប្រាប់​គេ​ថា​​អត់​មាន​ឈ្មោះ ហើយ​គេ​មិន​បាន​បោះ​ទេ គេ​ក៏​បញ្ចេញ​អាកប្បកិរិយា​ភ័យ​ស្លន់​ស្លោរ ហើយសួរ​មក​កាន់​ក្រុម​ការងារ​យើង​ “​អត់​បាន​បោះ​អ៊ីចឹង បាន​ន័យ​ថា​ខ្ញុំ​មិន​មែន​ជា​ប្រជាពល​រដ្ឋ​ទេ​មែន​ទេ ?” (​តាម​ខ្ញុំ​មើល​ទឹក​មុខ​របស់​គេ​ គេ​មិន​មែន​និយាយ​លេង​ទេ​) ក្រុម​ការងារ​យើង​ប្រាប់​ទៅ​គេ​ ថា​មិន​អី​ទេ មិនមែន​មាន​ន័យ​ដូច​ច្នោះ​ទេ ហើយ​គេ​ធ្វើ​ភ្នែក​លីង​ឡង់ រួច​សួរ ចុះ​បើ​អត់​បាន​បោះ​អ៊ីចឹង តើ​បោះ​ឆ្នោត​ឆ្នាំ​ក្រោយ គាត់​អាច​បោះ​បាន​ទេ ? ពេល​ប្រាប់​គាត់​ថា​បាន គាត់​រាង​អរ ហើយ​ក៏​​ដើរ​ចេញ​ទៅ ។ នៅ​មាន​សភាព​សប្បាយ​រីក​រាយ​ច្រើន​ណាស់… ។

ខ្ញុំ​សង្ឃឹម​ថា ឆ្នាំ​ក្រោយ​នឹង​បាន​ចូល​រួម​ទៀតទៅ​ចុះ ។

2 thoughts on “ចូល​រួម​ជា​កណកម្មការ​រៀប​ចំការ​បោះ​ឆ្នោត​ (២០០៧)

  1. Wanna ថ្ងៃអង្គារ ទី 3 ខែ​មេសា 2007 / 1:45 ល្ងាច

    ល្អ​ណាស់! តែ​មាន​បាន​បោះ​ឆ្នោត​សំរាប់​ខ្លួន​ឯង​ដែរ​ទេ?

  2. Boeun ថ្ងៃអង្គារ ទី 3 ខែ​មេសា 2007 / 3:12 ល្ងាច

    ទាស់​តែ​ខ្ញុំ​អត់​បាន​បោះ ហេហេហេ! ព្រោះ​ខ្ញុំ​ត្រូវ​ទៅ​បោះ​នៅ​ឯស្រុក ហើយ​ជាប់​ធ្វើ​ការ​នៅ​ទី​នេះ​ទៅ​ហើយ ទើប​មិន​អាច​ទៅ​បោះ​បាន ។ ឆ្នាំ​ក្រោយ ខ្ញុំ​ធ្វើ​កាត​បោះ​ឆ្នោត​នៅ​ភ្នំពេញ​ហើយ ទើប​បាន​បោះ​នឹង​គេ ។ ឆ្នាំ​ក្រោយ​ប្រហែល​ជា​វណ្ណា បាន​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ ហើយ​បាន​ចូល​រួម​បោះ​ឆ្នោត​នឹង​គេ​ហើយ មើល៍​ទៅ! ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s