សំណើច :D

ច្រមុះទិព្វ


ពូផ្លយនិងភរិយាក្មេងរបស់គាត់ឈ្មោះនីតាបានបើកហាងបាយមួយ ។ ថ្ងែមួយបុរសពិការភ្នែកម្នាក់បានចូលហាងរបស់គាត់ ។ ពូផ្លយរាក់ទាក់ទៅទទួល ដោយហុចសៀវភៅមុខម្ហូបទៅបុរសនោះ «ខ្ញុំមើលមិនឃើញទេ!!!! ខ្ញុំសូមស្លាបព្រាដែលគេញ៉ាំរួចពីបីមក» បុរសពិការនិយាយទៅកាន់ពូផ្លយ ។ ពូផ្លយហុចស្លាបព្រា បុរសទទួលហើយយកមកហិតៗហើយនិយាយទៅកាន់ ពូផ្លយ«ខុំ្មចង់បានសំម្លរម្ជូរគ្រឿងសាច់គោ»។ ស្អែកឡើងបុរសមកហាងម្តងទៀត គាត់សូមស្លាបព្រាដែលគេញ៉ាំរួចពីបីមកហិតហើយនិយាយថា«ខុំ្មចង់បានសំម្លរកកូរសាច់ជ្រូក»។ ពូផ្លយចង់សាកល្បងសមត្តភាពបុរសដោយគិតថា«ចាំមើលហែងកំម្មង់ស្អីទៀត!» ស្អែកឡើងបុរសមកដល់ដូចសព្វដង ពូផ្លយយកខោស្លិបប្រពន្ឋគាត់មកជូតហើយហុចអោយបុរសហឹត ។ បុរសហិតមួយខ្សឹតរួចលាន់មាត់ថា«អូរ! នីតាអូនមកធ្វើការនៅនឹងតាំងពីកាល់!»

ដោយៈ PPSK

8 thoughts on “ច្រមុះទិព្វ”

  1. អូខេ, តាម​ពិត​ចំណង​ជើង ខ្ញុំ​ចេះ​តែ​ដាក់​ៗ​ទេ ព្រោះ PPSK ដាក់​តែ​អត្ថបទ​មក តែ​អត់​ដាក់​ចំណង​ជើង​ឲ្យ ។ ឥឡូវ​ខ្ញុំ​កែ​ដាក់​ថា​ច្រមុះ​ទិព្វ​វិញ​ហើយ ។

  2. ពូមាលាញាំគ្រាប់ខ្នុរអស់យ៉ាងច្រើនថ្ងៃនេះចៃដន្យអីគូដណ្តឹង របស់គាត់ម៉ាឡាបានមកហៅគាត់ទៅផ្ទះរបស់នាង។ នៅតាមផ្លូវពូមាលាឈឺផោមយ៉ាងខ្លាំងតែដោយខ្លាចខ្មាស់ គូរដណ្តឹងក៌ប្រឹងខាំមាត់ត្បៀតគូទទល់ផោមបន់អោយតែ ឆាប់ដល់។​មកដល់ផ្ទះម៉ាឡាយកកន្សែងរំភ្នែកពូមាលាដោយ ប្រាប់ថា នឹងធ្វើអោយភ្ញាក់ផ្អើល។​នាងបណ្តើពូមាលាមកដល់ផ្ទះ
    បាយ ស្រាប់តែសំលេងទូរស័ព្ឋរោទ៌នៅក្នុងបន្ទប់ទទួលភ្ញៀវ ម៉ាឡានិយាយទៅកាន់ពូមាលា«បងកំលួចមើលណាចាំអូនទៅ ទទួលទូរស័ព្ឋតែមួយភ្លែតទេ»«អូខេបងសន្យា!» ពូមាលាឆ្លើយតប។ ឆ្លៀតឳកាសម៉ាឡាមិននៅក្បែរពូមាលាបញ្ជេញផោមដែលខំខ្ជឹប
    ជាយូមកហើយមួយទំហឹងមនុស្សចាស់អាទីមួយ«ទូតៗៗៗៗៗ»
    ខ្លិនរបស់វាដូចពងមាន់ស្អុយ២០ថ្ងៃ។ អាទីពី «ពិតៗៗខ្សុលខៗៗ»ខ្លិនរបស់វាអាចធ្វើអោយរុយមួយស្លាប់បានមួយរំពេច។ ពេលម៉ាឡាមកវិញពូមាលាឈរញញឹម
    ដូចគ្មានរឿងអ្វីកើតឡើងសោះ។ ម៉ាឡាស្រាយកន្សែងចេញហើយនិយាយ«ស្វាគមន៌នឹងរីករាយ
    ថ្ងៃនៃការជួបជុំគ្រួសារ»។អាណាគតលោកតាលោកយាយ
    ម្តាយឪពុកក្មេក មាមីងនឹងបងប្អូនផ្លធទាំងឡាយអង្គុយជំវិញ
    តុអាហាយកដៃខ្ទប់ច្រមុះមើលមុខផល!!

  3. កុំនិយាយពេលខ្លះឈឺផោមដើររកកន្លែងផោមអត់មានដែរនឹងទៅ​បន្ទប់ទឹកផោមទៅខ្លាចអ្នកនៅបន្ទប់ក្បែនឹងលឺហាហា​ យ៉ាប់មែន
    ប៉ុន្តែមានពេលខ្លះអោយតែបានលឺផោមសប្បាយចិត្តដូចហោះ​ពេលណាទៅ???​ ជួយប្រាប់ផង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s