អូន​ចង់​ទៅ​បោះ​ឆ្នោត​!!! “​​ បង​មិន​ឲ្យ​ទៅ​! “


កាល​ពី​ព្រឹក​ម៉ិញ (​២៩​ មិនា​, ២០០៧​) មាន​ការ​ឈ្លោះ​ទាស់​ទែង​គ្នា​នៃ​គ្រួសារ​មួយ​បាន​កើត​ឡើង​ដោយ​សារ​​ប្រពន្ធ​ទាម​ទារ​ទៅ​បោះ​ឆ្នោត ។

ទំនាស់​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​ជិត​៧​ព្រឹក ។ ពេល​នោះ​ខ្ញុំ​ក្រឡេក​ឃើញ​ប្ដី​វាយ​ប្រពន្ធ​ដែល​កំពុង​ពរ​កូន​តូច​អាយុ​ប្រហែល​មួយ​ខួប​នៅ​នឹង​ចង្កេះ ដែល​ស្លៀក​ពាក់​ស្អាត​បាត​បម្រុង​នឹង​ទៅ​ស្រុក​ ។ ប្ដី​បាន​វាយ​នឹង​បាត​ដៃ​ចំនួន​ពីរ​ដៃ​ចំ​ក្បាល​ខាង​ក្រោយ ហើយ​ក៏​មាន​អ្នក​ចូល​ទៅ​ចាប់​ប្ដី​ចេញ រួច​ឲ្យ​ប្រពន្ធ​រត់​ចេញ​ទៅ ។ ពេល​នោះ​ប្រពន្ធ​របស់​គាត់​ក៏​ឡើង​មូតូ​ឌុប​ជា​មួយ​កូន​ទៅ​បាត់​ទៅ ។ ចំណែក​ប្ដី​​នៅ​រ៉ាយ​រ៉ាប់ និង​ឡូឡា​តែ​ម្នាក់​ឯង ។

តាម​សម្ដី​របស់​បុរស​ជា​ស្វា​មី​បាន​ឲ្យ​ដឹង​ថា ​លុយ​ដែល​គេ​បាន​រក​បាន​មក​នៅ​សល់​តែ​៤​ម៉ឺន​រៀល (​១០​ដុល្លារ​) ហើយ​ប្រពន្ធ​ចង់​យកលុយ​នោះ​ទៅ​ស្រុក​ដើម្បី​ទៅ​បោះ​ឆ្នោត និង​ទៅ​លេង​ស្រុក​ផង ។ គាត់​ថា​គាត់​នៅ​បង់​ថ្លៃ​ផ្ទះ​ជួល ថ្លៃ​ទឹក និង​ភ្លើង​ទៀត​ហេតុ​អី​ក៏​ប្រពន្ធ​របស់​គាត់​ចង់​ទៅ​គ្មាន​គិត​អី​បន្តិច​សោះ​អ៊ីចឹង​ ?

One thought on “អូន​ចង់​ទៅ​បោះ​ឆ្នោត​!!! “​​ បង​មិន​ឲ្យ​ទៅ​! “

  1. Boeun ថ្ងៃ​ព្រហស្បតិ៍ ទី 29 ខែ​មីនា 2007 / 3:50 ល្ងាច

    រូប​ភាព​ខាង​លើ​គ្រាន់​តែ​ដាក់​ដើម្បី​គាំទ្រ​អត្ថបទ​​ពត៌មាន​នេះ​ប៉ុណ្ណោះ ។ ខ្ញុំ​បាន​យក​វា​ពី http://www.berlitz.co.jp

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s