និយម​ន័យ​ទូទៅ​នៃ​សុខ​ភាព​ផ្លូវ​ចិត្ត



ការ​រស់​នៅ​ប្រកប​ដោយ​សុខ​ភាព​ល្អ ជា​បំណង​ប្រាថ្នា​ទូទៅ​របស់​មនុស្ស​គ្រប់​រូប ។ សុខ​ភាព​ជា​ការ​មាន​សុខមាល​ភាព​ល្អ​លើ​ផ្នែក​ផ្លូវ​កាយ ផ្លូវ​ចិត្ត និង​ផ្នែក​សង្គម មិន​មែន​គ្រាន់​​តែ​ជា​ភាព​គ្មាន​ជំងឺ​ឡើយ ។

សុខ​ភាព​ផ្លូវ​ចិត្ត និង​សុខ​ភាព​ផ្លូវ​កាយ​មាន​ទំនាក់​ទំនង​គ្នា​យ៉ាង​ជិត​ស្និទ្ធ ។ បុគ្គល​ដែល​មាន​សុខភាព​ល្អ​ខាង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត រមែង​ញ្ញ៉ាំ​ង​ឲ្យ​ជីវិត​រស់​នៅ​ប្រកប​ដោយ​សេចក្ដី​សុខ និង​មាន​ភាព​ស្រស់​ថ្លា​ជា​ប្រចាំ ។

អ្នក​ឯក​ទេស​ខាង​ផ្លូវ​ចិត្ត​បាន​ឯក​ភាព​គ្នា​ជា​ទូទៅ​ថា “​ អ្នក​ដែល​មាន​សុខភាព​ផ្លូវ​ចិត្ត​ល្អ គឺ​ជា​បុគ្គល​ដែល​មាន​អារម្មណ៍​ជ្រះ​ថ្លា មាន​អាកប្បកិរិយា និង​ទំានក់​ទំនង​ល្អ​ជា​មួយ​មនុស្ស​ជុំ​វិញ​ខ្លួន មាន​សម្មត្ថភាព​អាច​ដោះ​ស្រាយ​បញ្ហា ឬ​វិបត្តិ​ផ្សេង​ៗ​ដោយ​អារម្មណ៍​វិជ្ជមាន និង​អាច​បំពេញ​ការងារ​ក្នុង​ជីវិត​រស់​នៅ​បាន​យ៉ាង​ល្អ​ប្រសើរ “​ ។

ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ យើង​ត្រូវ​តែ​ចេះ​ថែរក្សា​សុខភាព​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​ឲ្យ​បាន​ល្អ​ប្រសើរ ។ ហេតុ​ដូច​នេះ ការ​ស្វែង​យល់​ពី​សុខភាព​ផ្លូវ​ចិត្ត​ពិត​ជា​កត្តា​សំខាន់​ណាស់​សម្រាប់​ជីវិត​របស់​យើង ។

ដក​ស្រង់​ពី​ឯកសារ យុវជន និង​ការ​ថែ​ទាំ​សុខភាព​ផ្លូវ​ចិត្ត រៀប​រៀង​ដោយ គណៈកម្មាធិការ​អភិវឌ្ឍន៍​សៀវភៅ​អបរំ​យុវជន ក្នុង​វិស័យ​ថែទាំ​សុខភាព​ផ្លូវ​ចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s