សុំ​ស្នេហ៍​ចន្ទ


ឱ​! ​ដួង​ព្រះ​ច័ន្ទ​​ លើ​មេឃា
ខ្ញុំ​សូម​ប្រាថ្នា​​ នេប​និត្យ​ប្រាណ
ប្រថ្នា​រូប​អ្នក​​សង្ឃឹម​បាន
ច័ន្ទ​បន្ទាប​ប្រាណ ថ្នម​ប្រលែង ។

រាល់​យប់​​សម្លឹង​ដួង​ច័ន្ទ​ថ្លៃ
ដេក​​លក់​ស្រមៃ ​ថ្ងៃ​ចំបែង
សូម​ឲ្យ​ថ្ងៃ​លិច បាត់​សូរ្យ​​សែង
នឹង​បាន​ថ្លា​ថ្លែង​ប្រាប់​អ្នក​ថ្លៃ ។

ឱ​! ​ច័ន្ទ​អើយ​ច័ន្ទ ខ្ញុំ​ស្នេហ៍​អ្នក
ស្នេហ៍​ដោយ​ស្មោះ​ស្ម័គ្រ ពី​ហរទ័យ
ខ្ញុំ​សូម​ប្ដូរ​ផ្ដាច់ ស្នេហ៍​លុះ​ក្ស័យ
ស្នេហ៍​អ្នក​គ្មាន​ថ្ងៃ កែ​ប្រែ​ឡើយ ។

ទោះ​បី​ខ្ញុំ​ត្រូវ​បង់​ជីវិត
ព្រោះ​តែ​ស្នេហ៍​ស្និទ្ធ​ ស្រស់​ត្រាណ​ត្រើយ
ក៏​ខ្ញុំ​​មិន​ខ្លាច​ដែរ​ ច័ន្ទ​អើយ
ពេល​នេះ​ដឹង​ហើយ ដួង​ចិត្ត​ខ្ញុំ ។

សូម​ច័ន្ទ​សណ្ដោស​ ប្រោ​ស​ប្រណី
គិត​ចុះ​ច័ន្ទ​ថ្លៃ មិន​បង្ខំ
តែ​ទោះ​យ៉ាង​ណា ក៏​រូប​ខ្ញុំ
នៅ​ផ្សង​​ស្នេហ៍​​”​មុំ​” មួយ​ជីវិត ។

១៥ មិនា ២០០៧ ម៉ោង​២៤​”​១៨
ដោយ ទឹម បឿន

4 thoughts on “សុំ​ស្នេហ៍​ចន្ទ

  1. naraths ថ្ងៃសៅរ៍ ទី 17 ខែ​មីនា 2007 / 7:08 ល្ងាច

    ការពិតចន្ទ មានឈ្មោះថា «មុំ» ហាហា! អូហ៊ានមានបង្កប់ ឈ្មោះតួផងន៎ … លួចស្នេហ៍ដួងច៍ន្ទចឹង ង៉ៃណាបានគេ ធ្លាក់មកដីទៅ ។ នៅខ្ពស់ណាស់ណា បឿន … ខ្ញុំឯណេះ លួចស្នេហ៍ផ្កាយ តែរាល់ថ្ងៃនឹង​ពេលមើលទៅ​លើ​មេឃ​មិនដឹង​ផ្កាយ​របស់​ខ្ញុំ​នៅ​កន្លែង​ណា​ រកមិនទាន់ឃើញវិញទេ…

  2. Boeun ថ្ងៃអាទិត្យ ទី 18 ខែ​មីនា 2007 / 9:50 ព្រឹក

    ម្ដេច​​ខ្ញុំ​ចង់​ឲ្យ​ច័ន្ទ​ធ្លាក់​មក​ដី​ គ្រាន់​តែ​​សុំ​ឲ្យ​ច័ន្ទ​រះមក​រាល់​ថ្ងៃ ហើយ​បន្ទាប​ចិត្ត​ឲ្យ​​ទាប ឲ្យ​ខ្ញុំ​បាន​​ថ្នាក់​ថ្នម​សម្ដី ប្រលែង​កាយ​ស្រី​តាម​នេត្រា​ទេ​តើ ។ ឯ​ណា​រដ្ឋ​វិញ​ទេ គួរ​បារម្មណ៍ បើ​ផ្កាយ​រយ​ពាន់ សម្លឹង​មើល​ម្ដង​ឃើញ​ទាំង​អស់ តើ​ណារដ្ឋ​សម្លឹង​មើល​មួយ​ណា ? តើ​ផ្កាយ​ណា​គេ​ជឿណារដ្ឋ បើ​ណា​រដ្ឋ​ភរ​គេ​ថា​ណារដ្ឋ​សម្លឹង​គេ​នោះ ? ហេហេហេ ច័ន្ទ​ខ្ញុំ​ពិត​ជា​ប្រណី​ហើយ; ខ្ញុំ​សង្ឃឹម​ថា​អ៊ីចឹង ។

  3. naraths ថ្ងៃអាទិត្យ ទី 18 ខែ​មីនា 2007 / 2:09 ល្ងាច

    ហ្នឹងហើយបានថា ! ផ្កាក្នុងសួន ផ្កាយលើមេឃ សុទ្ធតែច្រើនអនែក ។ មិនដូចបឿនទេ មានច័ន្ទតែ ក៏មិនប្រាកដថា​ គ្មានគេផ្សេងកំពុងសម្លឹងដែរ ។ ខ្ញុំឯណេះ ទោះជាមានតារារយពាន់ក្ដី​ ក៏គង់មានមួយសម្រាប់រើសដែរ ….រើសម៉ាស្លាញ់ ណា៎

  4. Boeun ថ្ងៃអាទិត្យ ទី 18 ខែ​មីនា 2007 / 2:51 ល្ងាច

    ណ្ហើយ​តាម​ចិត្ត​ចុះ​ប្រុស​ពិសី
    ធ្វើ​ម្ដេច​និស្ស័យ​មិន​ដូច​គ្នា
    ខ្ញុំ​ប្រាថ្នា​ច័ន្ទ​មួយ​អង្គារ
    ឯអ្នក​ស្នេហា​ផ្កា​-​ផ្កាយ​នៃ ។

    ផ្កា​-​ផ្កាយ​រយ​ពាន់​រាប់​មិន​អស់
    ផ្កា​​រីក​ពណ៌​ស្រស់​មិន​ខ្វះ​អី
    ឯ​ផ្កាយ​ពេញ​មេឃ​ ពិត​គ្មាន​ភ័យ
    ឯ​ខ្ញុំ​នេះ​នៃ ក៏​មិន​ខ្វល់ ។

    ព្រោះ​ខ្ញុំ​ស្នេហ៍​ស្មោះ​លើ​ច័ន្ទ​ថ្លៃ
    ស្មោះ​ដូច​កង្រី​ ក៏​មិន​ដល់
    ស្នេហ៍​ស្មោះ​ដូច​ខ្ញុំ​ គង់​បាន​ផល
    ច័ន្ទ​ពិត​ជា​ផ្ដល់​ក្ដី​មេត្តា ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s