គប់​ម៉ា​​ដុំ​ថ្ម​មើល៍​អ្ហេញ​


កាល​ពី​ល្ងាច​​ថ្ងៃ​ទី​១៥ ខែ​មិនា ឆ្នាំ​២០០៧​នេះ មាន​ព្រឹត្តិការណ៍​​មួយ​ទៀត​​បាន​កើត​ឡើង​ នៅជិត​ផ្សា​ឃ្លាំង​រំសេវ ។ មាន​បុរស​​ស្ទាវ​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ នៅ​ប៉្រប​មុខ​ផ្សារ​នោះ ហើយ​បុរសម្នាក់​ទៀត ដែល​មាន​មាឌ​រាង​ស្គម ហើយ​មិន​ជា​មាឌ​ធំ​ប៉ុន្មាន​ទេ បាន​ជិះ​ម៉ូតូ​សេរី​គុប ហើយ​ចង់​ប៉ះ​នឹង​បុរស​ម្នាក់ដែល​កំពុង​ជិះ​ម៉ូតូ​បំរុង​ចូល​ទិញ ឥវ៉ាន់​ ហើយ​គេ​លាន់​មាត់​ដាក់​បុរស់​ជិះ​ម៉ូតូ​គុប​ថា “​ជិះ​ម៉ូតូ​ភ្លើ​ទេ​អ្ហី​!?​” ហើយ​ក៏​ធ្វើ​មិន​ដឹង រួច​ឈប់​ម៉ូតូ​បំរុង​ចូល​ផ្សា ។ បុរស់​ជិះ​ម៉ូតូ​គុប​ បាន​សម្លឹង​មុខ រួច​ចាប់​ហ្វ្រាំង​លាន់​ងឺត​! ហើយ​រើស​បាន​ដុំ​ថ្ម​មួយ​ដុំ​យ៉ាង​ធំ ក៏​កាន់​ហើយ​ជិះ​ម៉ូតូ​សំដៅ​ទៅ​បុរស់​ជិះម៉ូតូ​សេរី​សង់​នោះ ពេល​ទៅ​ដល់​ជិះ​ក៏​យក​ដុំ​ថ្ម​ គប់​ទៅ​រក​បុរស់​នោះ តែ​មិន​ត្រូវ បែរ​ជា​ទៅ​ប៉ះ​ឡាន​ដែល​នៅ​ក្បែរ​នោះ​ទៅ​វិញ ហើយ​គេ​ក៏​ជិះ​ម៉ូតូ​ជ្រេរ​យ៉ាង​លឿន ដើម្បី​រត់​គេច​ខ្លួន ឯ​បុរស់​ជិះ​ម៉ូតូ​សង់​នោះ ក៏​ជិះ​ដេញ​តាម ។ បាន​មួយ​សន្ទុះ បុរស់​ជិះ​ម៉ូតូ​សង់​ត្រឡប់​មក​វិញ ដោយ​មាន​គ្នា​មក​ម្នាក់​ទៀត មាន​មាឌ​រាង​ឌាំង ហើយ​មក​សួរ​អ្នក​រត់​ម៉ូតូ​ឌុប “​មាន​ឃើញ​អាមួយ​គប់​ខ្ញុំ​វា​ជិះ​ម៉ូតូ​មក​តាម​នេះ​វិញ​ទេ ?​” អ្នក​រត់​ម៉ូតូ​ឌុប ឆ្លើយ​ថា​អត់​ឃើញ​ទេ ហើយ​គេ​ក៏​ជិះ​ម៉ុតូ​ចេញ​ទៅ​បាត់​ទៅ ។

“​ម្នាក់​ៗ​សុទ្ធ​តែ​អ្នក​ពូកែ​ទាំង​អស់ រឿង​ប៉ុណ្ណឹង​ គួរ​តែ​សុំ​ទោស​គ្នា​ទៅ​ចប់​បាត់​ទៅ​ហើយ​ តែ​បែរ​ជា​យក​កំហឹង​ដាក់​ខ្លួន ហើយ​ធ្វើ​ឲ្យ​មាន​ទុក្ខ​រៀង​ខ្លួន​ទៅ​វិញ ។ ​”​

រឿង​នេះ​រ៉ាយ​រ៉ាប់​ដោយ អ្នក​រត់​ម៉ូតូ​ឌុប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s