ភ្លើង​ឆេះ​​​ផ្ទះ​នៅ​​សង្កាត់​បឹង​សាឡាង


កាល​ពី​យប់​ម៉ិញ​​ (​យប់​ថ្ងៃ​ទី​១៤ ខែ​មិនា ឆ្នាំ​២០០៧​) នៅ​ពាក់​កណ្ដាល​អាធ្រាត​ មាន​ភ្លើង​ឆេះ​កើត​ឡើង​នៅ​សង្កាត់​បឹង​សាឡាង ខ័ណ្ឌ​ទួល​គោគ រាជធានី​ភ្នំពេញ ដែល​បំផ្លាញ​អស់​ផ្ទះ​៦​ខ្នង និង​ម៉ូតូ​ចំនួន​ពីរ​គ្រឿង ដែល​មូលហេតុ​បណ្ដាល​មក​ពី​ការ​ឈ្លោះ​គ្នា​រវាង​ប្ដី និង​ប្រពន្ធ ដែល​មាន​មុខ​របរ​ជា​អ្នក​លក់​ថ្នាំ​ពេទ្រ ហើយ​បុរស​ជា​ប្ដី​ជា​វិជ្ជបណ្ឌិត​ ។

តាម​សម្ដី​របស់​អ្នក​ដែល​នៅ​ជិត​ខាង​បាន​រៀប​រាប់​​ប្រាប់​ថា ការ​ឆេះ​នេះ​បណ្ដាល​មក​ពី​ការ​ប្រចណ្ឌ​ពី​ប្រពន្ធ​មក​លើ​ប្ដី ដែល​ជា​វិជ្ជ​បណ្ឌិត ដែល​បង្ក​ជា​ជម្លោះ​រហូត​វាយ​តប់​គ្នា និង​មាន​អន្តរាគមន៍​ពី​ចៅ​សង្កាត់ ហើយ​បាន​នាំ​ប្រពន្ធ​ទៅ​សង្កាត់​ដើម្បី​គេច​ពី​ការ​វាយ​តប់​របស់​ស្វាមី ​និង​​រង់​ចាំ​ដោះ​ស្រាយ​ក្ដី​នៅ​ព្រឹក​ស្អែក ។ បន្ទាប់​ពី​បាន​នាំ​ភរិយា​របស់​ វេជ្ជបណ្ឌិត​រូប​នោះ​ទៅ​សង្កាត់​បាត់​ទៅ នៅ​សល់​តែ​ប្ដី​ដែល​ភ្លើង​កំហឹង​ក្ដៅ​រោល​រាល​ពេញ​ទ្រូង រហូត​ហ៊ាន​​ដុត​ម៉ូតូ​ចោល​នៅ​ពាក់​កណ្ដាល​អាធ្រាត ដែល​បណ្ដាល​ឲ្យ​ឆេះ​ដល់​ផ្ទះ​ខ្លួន​ឯង ដែល​មាន​ម៉ូតូ​ដ្រីមសង់ ២០០៤​មួយ​គ្រឿង និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​មើល​ពុំ​យល់ ព្រោះ​ភ្លើង​ឆេះ​រួញ​អស់ រួម​ទាំង​ផ្ទះ​ដែល​នៅ​ជាប់​នោះ ចំនួន​៥​ខ្នង​ទៀត​​ដែល​ត្រូវ​បាន​ភ្លើង​នោះ​ដុត​កម្ទេច​អស់ ។ ភ្លើង​នេះ​មិន​បាន​បង្ករ​គ្រោះ​ថ្នាក់​ដល់​ជីវិត​មនុស្ស​នោះ​ទេ ព្រោះ​គេ​បាន​រត់​ចេញ​ពី​ផ្ទះ​នៅ​ពេល​ដែល​ដឹង​ថា​មាន​ភ្លើង​ឆេះ ប៉ុន្តែ​វា​បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អស់​ជា​ច្រើន ដែល​អ្នក​ដែល​ជួល​ផ្ទះ​នៅ​ម្ដុំ​នោះ​ខ្លះ​សល់​តែ​ខោអាវ​មួយ​កម្លេ និង​ជីវិត​តែ​ប៉ុណ្ណោះ ។ តាម​សម្ដី​ដែល​បានបញ្ជាក់​ទៀត​ថា គ្រួសារ​នេះ​មាន​ការ​ឈ្លោះ​ទាស់​ទែង​គ្នា​ជា​ញឹក​ញាប់ ។ ពេល​នេះ បុរស​ដែល​ដុត​ម៉ូតូ​នោះ​រត់​បាត់ ដែល​ប៉ូលីស​មិន​ទាន់​ចាន់​បាននៅ​ឡើយ ។

2 thoughts on “ភ្លើង​ឆេះ​​​ផ្ទះ​នៅ​​សង្កាត់​បឹង​សាឡាង

  1. naraths ថ្ងៃសុក្រ ទី 16 ខែ​មីនា 2007 / 7:32 ព្រឹក

    ឧិ!! ពុធ្ធោពុធំ អើយ…ចេះតែមានចឹងៗកើត ។ ឈ្លោះតែគ្នាឯងសោះ រហូតដល់បំផ្លាញអ្នកដទៃទៀត… ខ្ញុំហួសចិត្តតាម៉ងហ្នឹងណា៎ ។ អាណិតគ្នាអ្នកជិតខាងឯណោះ ដែលមិនដឹងអីសោះត្រូវដុកទ័រ​ដាក់ម៉ាឈុលទៅ ឡើងឆាបដូចចេកឆឹង…

  2. សុភ័ក្ត្រ ថ្ងៃសុក្រ ទី 16 ខែ​មីនា 2007 / 2:12 ល្ងាច

    ឆ្កួតមែន

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s