អាការៈ​ឈឺ​ក្បាល


សួស្ដី​ ប្រិយ​មិត្ត​របស់ សម្រាប់​ខ្មែរ​ជា​ទី​មេត្រី​,

ពី​ម្សិល​ម៉ិញ​គឺ​ជា​ថ្ងៃ​អាទិត្យ ខ្ញុំ​​នៅ​​​កន្លែង​ធ្វើ​ការ​របស់​ខ្ញុំ ហើយ​អង្គុយ​ធ្វើ​ការងារ​ដែល​ធ្វើ​មិន​ទាន់​រួចកាល​ពី​ថ្ងៃ​សៅរ៍ ។ ពេល​បញ្ចប់​ការងារ​ខ្ញុំ​បាន​​រៀប​ចំ បណ្ដាញ​កំណត់​ហេតុ​របស់​ខ្ញុំ ។ ហើយ​អង្គុយ​ធ្វើ​ការងារ​ផ្សេង​ៗ​ទៀត​យ៉ាង​ជក់​ចិត្ត​រហូត​ភ្លេច​បាយ​ភ្លេច​ទឹក ។

នៅ​ពេល​ព្រឹក​ខ្ញុំ​ផឹក​ទឹក​អស់ កន្លះ​លីត្រ ហើយ​ក៏​បន្ត​ការងារ​ទៀត រហូត​ដល់​ល្ងាច​ ម៉ោង​៨​”​៣០​នាទី ទើប​ខ្ញុំ​ទៅរក​បាយ​ញ៉ាំ ហើយ​បាន​ដាក់​ទឹក​អស់​ពីរ​កែវ ។ ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ ហើយ​ក៏​ប្រាស់​ខ្លួន​ដេក​លក់​ដោយ​មិន​ដឹង​ខ្លួន ទាំង​អត់​ងូត​ទឹក ។ ហេហេហេ​! ពិត​ជា​ខ្ជិល​ណាស់​ខ្ញុំ !

លុះ​ក្រោក​ឡើង ម៉ោង​ជាង​៤ ទៀប​ភ្លឺ ខ្ញុំ​បាន​ចាក់​ចម្រៀង​ស្ដាប់​រហូត​ដល់​ម៉ោង​៦​កន្លះ​ទើប​ងូត​ទឹក ។ ពេល​ងូត​ទឹក​រួច​ ខ្ញុំ​ចាប់​ផ្ដើម​មាន​អារម្មណ៍​ឈឺ​ក្បាល ។ ខ្ញុំ​អត់​ទាន់​ដឹង​ថា​មក​ពី​អី​ទេ ។ ក្នុង​ពោះ​ខ្ញុំ​ដូច​ជា​ក្ដៅ​ៗ នឹក​ឃើញ​ចង់​ផឹក​ទឹក ។ ខ្ញុំ​ក៏​យក​ទឹក​មក​ផឹក​… អូហ៍​! ទឹក​ជ្រាប​ចូល​ដូច​ជា​ដឹង​ថា​ទឹក​ហូរ​ចូល​ដោយ​របៀប​ណា គឺ​ភាព​ត្រជាក់​របស់​ទឹក បាន​ជ្រាប​ចូល​ទៅ​ក្នុង​ក្រពះ​របស់​ខ្ញុំ ។ ពេល​នោះ​ខ្ញុំ​ដឹង​ថា​ ខ្ញុំ​ពិត​ជា​ខ្វះ​ជាតិ​ទឹក​ហើយ ។ ហើយ​ខ្ញុំ​ក៏​ដឹង​ថា អាការៈ​ឈឺ​ក្បាល​របស់​ខ្ញុំ​គឺ​ដោយ​សារ​ខ្ញុំ​អត់​ផឹក​ទឹក ។ ខ្ញុំ​ល្ហិត​ល្ហៃ ឈឺ​ចាប់​ឆ្អឹង​ឆ្អែង និង​រោយ​ក និង ចុក​ចាប់​ចុង​ចិញ្ចើម​ជា​ដើម ។

លោក​អ្នក​ដឹង​ទេការ​ខ្វះ​ជាតិ​ទឹក ប្រកដ​ជា​ធ្វើ​ឲ្យ​យើង​មាន​អាការៈ​ឈឺ​ក្បាល គឺ​ដូច​ដែល​ខ្ញុំ​រៀប​រាប់​ខាង​លើ​អ៊ីចឹង ។ ហេតុ​ដូច​នេះ​ សូម​លោក​អ្នក​ពិសារ​ទឹក​ឲ្យ​បាន​ច្រើន ។

ដោយ​បំណង​ល្អ​ពី​ខ្ញុំ​បាទ,

ទឹម​ បឿន

4 thoughts on “អាការៈ​ឈឺ​ក្បាល

  1. bandith ថ្ងៃពុធ ទី 21 ខែ​កុម្ភៈ 2007 / 11:17 ព្រឹក

    តាមធ្លាប់ដឹងគេប្រាប់ថាមនុស្សយើងត្រូវញ៉ុំទឹកម៉ាង្ងៃយ៉ាងហោចណាស់​ ពី ២ទៅ៣លីត

  2. Boeun ថ្ងៃពុធ ទី 21 ខែ​កុម្ភៈ 2007 / 11:35 ព្រឹក

    ត្រូវ​ហើយ គឺ​យ៉ាង​តិច​២លីត្រ ។ តែ​ខ្ញុំ​ញ៉ាំ​មិន​តឹង​គ្រប់​មួយ​លីត្រ​ផង អ៊ីចឹង​ហើយ​បាន​ឈឺ​ក្បាល និង​រោយ​សន្លាក់​​អ៊ីចឹង ។
    សូម​ព្យាយាម​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ទៅ ។

  3. Chea Vutha ថ្ងៃសៅរ៍ ទី 19 ខែកក្កដា 2008 / 1:37 ល្ងាច

    បាទ សូមអគុណដែលបឿនបានផ្តល់នូវយោបល់សំរាប់បងប្អូនអ្នកអាន
    ហើយវាពិតប្រាកត់ណាស់ដែលថាការពិសាទឹកអាចជូយកាត់បន្ថយភាពឈឺក្បាលបានម្យ៉ាងវិញទៀតការពិសារទឹកច្រើនអាចព្យាបាលរោកក្និងខ្លូនបានយ៉ាងច្រើនផង។
    សូមអ្នកទាំងអស់គ្នាពិសាទឹកអោយបានច្រើន

    សូមមានសំណាងល្អចំពោះអ្នកទាំងអស់គ្នា

  4. Sopheak.P ថ្ងៃអង្គារ ទី 7 ខែមិថុនា 2011 / 11:22 ព្រឹក

    បើមិនបានធ្វើការអីទេ នៅតែមួយកន្លែងត្រូវផឹកយ៉ាងតិច២លីត្រ
    តែបើធ្វើការហត់វិញ១០លីត្រក៏គួរតែដាក់ដែរ។ ព្រោះញើសយើងអស់ច្រើន។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s