តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​កុំព្យូទ័រ​របស់​ខ្ញុំ​ដំណើរ​ការ​លឿន ?


ខ្ញុំ​បាន​ទទួល​សំនួរ​មួយ​ពី​ប្រិយមិត្ត​របស់ សម្រាប់​ខ្មែរ ។ គាត់​ថា​កុំព្យូទ័រ​របស់​គាត់ ដើ​យឺត​ខ្លាំង​ណាស់ តើ​គាត់​ត្រូវ​ដោះ​ស្រាយ​យ៉ាង​ណា ? គាត់​បាន​ប្រាប់​បន្ថែម​ថា គាត់​បាន​ប្រើ​កម្មវិធី​កំចាត់​មេរោគ​ ហើយ​បាន​ស្កែន​រក​មេរោគ​ហើយ តែ​មិន​ឃើញ​មាន និង​​​ទំហំ​ថាស​រឹង C របស់​គាត់​នៅ​សល់ ៨​ជីក នៃ​១៦​ជីក ។

សំណួរ​​របស់​គាត់​មិន​បាន​បញ្ជាក់​ពី ទំហំ​អង្គ​ចង​ចាំ ស៊ី​ភីយូ​របស់​គាត់ និង ប្រព័ន្ធ​ដំណើរ​ការ​ដែល​គាត់​កំពុង​ប្រើ​ទេ ។ តែ​ប្រហែល​ជា​គាត់​ប្រើ Windows Xp ។ ហេតុ​ដូច​នេះ ខ្ញុំ​សូម​ធ្វើ​ការ​បក​ស្រាយ​ជា​ទូទៅ សម្រាប់​សំនួរ​របស់​គាត់ ។

ចំពោះ​បញ្ហា​ដែល​បង្ករ​ឲ្យ​កុំព្យូទ័រ​របស់​យើង​ដំណើរ​ការ​យឺត​មាន​មាន​ច្រើន​កត្តា ។ ពេល​នេះ​ខ្ញុំ​សូម​រៀប​រាប់​ខ្លះ​ៗ និង​វិធី​ដោះ​ស្រាយ ។

  1. បើ​តាម​ខ្ញុំ​មើល​ពី​តម្រូវ​ការ​របស់​ Windows XP ខ្ញុំ​ឃើញ​ថា ទំហំ​អង្គ​ចង​ចាំ (RAM) ទាប​បំផុត ដែល​ធ្វើ​ឲ្យ​កុំព្យូទ័រ​របស់​លោក​អ្នក​ដំណើរ​ការ​ល្អ​គឺ ១២៨​មេក ។ ប៉ុន្តែ​ដែល​ល្អ​គួរ​តែ​ដាក់​អង្គ​ចង​ចាំ តិច​បំផុត​ត្រឹម ២៥៦​មេក ព្រោះ Windows XP ត្រូវ​ការ​ RAM ច្រើន​ណាស់ ។
  2. ចំណុច​មួយ​ទៀត​សូម​លោក​អ្នក ពិនិត្យ​មើល​កម្មវិធី ដែល​ដំណើរ​ការ​នៅ​ពេល​ដែល​យើង​បើក​កុំព្យូទ័រ​ ។ បើ​យើង​តម្លើង​កម្មវិធី​ច្រើន ដែល​តម្លើង​តាម Default របស់​កម្មវិធី ដែល​លោក​អ្នក​មិន​​ដែលធ្វើ​ការ​បិទ​ដំណើរ​ការ​ស្វ័យ​ប្រវត្តិ​ពេល​បើក​ម៉ាស៊ីនរបស់​កម្មវិធី ខ្ញុំ​ជឿ​ថា​ប្រាកដ​ជា​មាន​កម្មវិធី​ច្រើន​ណាស់​ ដែល​ដំណើរ​ការ​នៅ​ពេល​បើក​ម៉ាស៊ីន​ឡើង ។ ប្រកាស​របស់​ខ្ញុំ​ផ្នែក​មុន បញ្ឈប់​ដំណើរ​ការ​កម្មវិធី​នៅ​ពេល​បើក​ម៉ាស៊ីន​បាន​ទេ ? បាន​ប្រាប់​ពី​របៀប​បិទ​កម្មវិធី​ដែល​ដំណើរ​ការ​ដោយ​ស្វ័យ​ប្រវត្តិ​នេះ ។ ដើម្បី​មើល​កម្មវិធី​ណា​ដែល​ដំណើរ​ការ​លើ​កកុំព្យូទ័រ​របស់​លោក​អ្នក លោក​អ្នក​អាច​ប្រើ Key Ctrl + Alt + Delete វា​នឹង​បង្ហាញ​ផ្ទាំង Task Manager ។ សូម​លោក​អ្នក​ចូល ទៅ​ថេប Process លោក​អ្នក​នឹង​ឃើញ​កម្មវិធី​ដែល​កំពុង​ដំណើរ​ការ​ ដែល​វា​មាន​ច្រើន​ជាង​អ្វី​ដែល​លោក​អ្នក​មើល​ឃើញ នៅ​លើ​កញ្ចក់​កុំព្យូទ័រ​របស់​លោក​អ្នក ព្រោះ​កម្មវិធី​ខ្លះ ដំណើរ​ការ​នៅ​ផ្នែក​ខាង​ក្រោយ ដែល​វា​មិន​បង្ហាញ​ឲ្យ​យើង​ឃើញ​ទេ ។ ហេតុ​ដូច​នេះ លោក​អ្នក​ត្រូវ​បិទ​កម្មវិធី​មួយ​ចំនួន​ដែល​មិន​ត្រូវ​ការ​ប្រើ​ចាំបាច់​ ។ យក​ល្អ​គួរ​តែ​ទុក​តែ​កម្មវិធី​កំចាត់​មេរោគ បាន​ហើយ ចំណែក​កម្មវិធី​ផ្សេង​ៗ ពេល​ប្រើ​វា​ចាំ​បើក​វា​ប្រើ ប្រើ​ហើយ​បិទ​ទៅ​វិញ​ទៅ ។
  3. កុំ​បើក​កម្មវិធី​ប្រើ​ច្រើន​ក្នុង​ពេល​តែ​មួយ ។ ព្រោះ​បើ​បើក​កម្ម​​វិធី​ច្រើន​វា​នឹង​តម្រូវ​ការ​ ទំហំ​អង្គចង​ចាំ​ច្រើន និង​ធ្វើ​ការ​ជាមួយ ស៊ីភីយូ​ច្រើន​ទៀត​ផង ដែល​វា​បង្ករ​ឲ្យ​កុំព្យូទ័រ​កាន់​តែ​យឹត ។
  4. លុប​ចោល​ Internet Temporary file ។ Internet Temporary file ជា​ file ដែល​តែង​តែ​កើត​ឡើង​នៅ​ពេល​យើង​ប្រើអ៊ី​ធឺណេត ដែល​វា​ស៊ី​ទំហំ​ ថាស​រឹង និង​អង្គ​ចង​ចាំ​របស់​យើង​ ។ នៅ​លើ Internet Explorer សូម​ចូល Tools » Internet Options មើល​​ក្នុង​ General ត្រង់​ផ្នែក​ខាង​ក្រោម Temporary Internet Files សូម​ចុច​លើ Delete Cookies » OK ។ បន្ទាប់​មក ចុច​ប៊ូតុង Settings រួច​កំណត់​ត្រង់ Amount of disk space to use: នៅ​ចន្លោះ ពី​១២៨​មេក ទៅ ២៥៦​មេក រួច​ហើយ​ចុច OK ។
  5. និង​សូម​សាក​ល្បង ចំណុច​មួយ​ចំនួន​ទៀត ដូច​ខាង​ក្រោម​ ៖
  1. Scan ថាស​រឹង
  2. Defragment ថាស​រឹង
  3. ដាក់ Resolution ឲ្យ​ទាប និង ពណ៌ (color depth) ​របស់​អេក្រង់​កុំព្យូទ័រឲ្យ​ទាប
  4. ដក​រូប​ភាព​ដែល​លោក​អ្នក​ដាក់ លើ​អេក្រង់​ចេញ ។

នៅ​មាន​វិធី​ជា​ច្រើន​ទៀត សម្រាប់​ដោះ​ស្រាយ ។ ប្រសិន​បើ​លោក​អ្នក​ដឹង​​ពី​វិធី​ផ្សេង​ៗ​ទៀត​ លោក​អ្នក​អាច​ដាក់​ជា​វិចារណ៍ (Comment) នៅ​លើ​ទំព័រ​នេះ សម្រាប់ចែក​រំលែក​គ្នា ។

សូម​អរគុណ! សង្ឃឹម​ថា​វា​អាច​ជួយ​លោក​អ្នក​បាន ។

8 thoughts on “តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​កុំព្យូទ័រ​របស់​ខ្ញុំ​ដំណើរ​ការ​លឿន ?

  1. Boeun ថ្ងៃអង្គារ ទី 20 ខែ​កុម្ភៈ 2007 / 6:23 ព្រឹក

    អូហ៍! ភ្លេច​ប្រាប់​រឿង​មួយ​ទៀត ។ ដឹង​ទេ​ ជួន​កាល​ការ​ប្រើ​កម្មវិធី​កំចាត់​មេរោគ​​ខ្លះ​ក៏​ធ្វើ​ឲ្យ​កុំព្យូទ័រ​ដើរ​យឺត​ដែរ ។ ខ្ញុំ​ធ្លាប់​ប្រើ Norton Anti virus វា​ធ្វើ​ឲ្យ​កុំព្យូទ័រ​របស់​ខ្ញុំ​ ដើរ​យឺត​ណាស់ ។ ហើយ​តើ​លោក​អ្នក​ប្រើ កម្មវិធី​អី​ដែរ ? ហើយ​មេរោគ​ខ្លះ​វា​ចាប់​អត់​បាន​ទេ ទោះ​ជា​អាប់ឌេត​វា​ក៏​ដោយ ។

  2. Sopheak ថ្ងៃអង្គារ ទី 6 ខែ​មីនា 2007 / 12:14 ព្រឹក

    សួស្តី !​​ ខ្ញុំធ្លាប់ប្រើ Kaspersky Professional 6.0, NOD, និង Zone Alarm​​ប៉ុន្តែបច្ចុប្បន្នកំពុងប្រើ NOD​វាល្អណាស់ស៊ី Ram​តិច​ហើយមានប្រសិទិ្ធភាពថែមទៀតផង! ខ្ញុំសូមជំទាស់នឹង បឿនត្រង់ថាដាក់ Resolution អោយតូចដើម្បីអោយComputerដើរលឿន តាមពិតវាមិនទាក់ទងទេ គឺវាទាក់ទងនឹង Video Memory card​របស់PC។ នេះជាទិចនិចរបស់ខ្ញុំ ដើម្បីធ្វើអោយPC ដើរលឿន Right Clickលើ My Computer រួចចុច​ Properties ហើយវានឹងចេញ Windows មួយ​មក ចុចយក Advance​នៅលើ Tool Menu​​ រួចនៅខាងលើមានពាក្យ Performance(សំដៅទៅរកទង្វើរបស់PC)​ រួចចុច Setting​ វានឹងចេញ Windows មួយមក​រួចចុចយក Adjust for Best Performance រួចចុច OK បើធ្វើតាមខ្ញុំល្បឿន PC កើនឡើង ៣០%​

  3. Boeun ថ្ងៃអង្គារ ទី 6 ខែ​មីនា 2007 / 3:59 ល្ងាច

    ពិត​មែន​ហើយ ខ្ញុំ​ភ្លេច​​ប្រាប់​ពី​របៀប​ប្ដូរ​ performance របស់​វា ។ ការ​ប្ដូរ​ performance របស់​វា​គឺ ដើម្បី​ដក​ការ​ប្រើ​ប្រាស់ graphic មួយ​ចំនួន​ធំ ដូច​ជា​ស្រមោល​របស់ cursor រូប​រាង​របស់​វីដូស៍ ជា​ដើម ។ សម្រាប់​ការ​ដាក់​ resolution depth ឲ្យ​តូច​គឺ​ដើម្បី​ឲ្យ​វា​ស៊ី​ទំហំ​តិច​​សម្រាប់​ បង្ហាញ graphic មក​លើ​អេក្រង់ ព្រោះ​កុំព្យូទ័រ​សេរី​មុន ក្រាហ្វិច​កាត​មិន​សូវ​ជា​ធំ​ប៉ុន្មាន​ទេ ។ ចំពោះ​កម្មវិធី​កំចាត់​មេរោគ ខ្ញុំ​ពេញ​ចិត្ត​នឹង​ការងារ​របស់ kaspersky គួរសម​ដែរ ហើយ​ខ្ញុំ​កំពុង​ប្រើ​ zone alarm ផង​ដែរ ។ បើ​យើង​មាន kaspersky ដែល​មាន​លៃសិន​ត្រឹម​ត្រូវ ហើយ​អាប់​ឌេត​វា​ឲ្យ​បាន​ទាន់​សម័យ យើង​ពិត​ជា​មិន​បាច់​ខ្វល់​ខ្លាច​មេរោគ​នោះ​ទេ ។ ព្រោះ​បើ​មាន​អ្វី​ដែល​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ registry របស់​យើង វា​នឹង​បង្ហាញ​សារ​ឲ្យ​យើង​ដឹង និង​ឲ្យ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​ឲ្យ​វា​ធ្វើ​ការ​ឬ​អត់ ។ ខ្ញុំ​ធ្លាប់​បើ​វេបសាយ​ដែល​ពោពេញ​ដោយ​មេរោគ តែ​ខ្ញុំ​គ្មាន​បារម្ភ​ពី​មេរោគ​នោះ​ទេ ព្រោះ​ខ្ញុំ​មាន kaspersky zone alarm និង spyware doctor ដែល​ចាំ​ជួយ​ខ្ញុំ​គ្រប់​ពេល​វេលា ។

    សូម​អរគុណ​ដែល​បាន​ប្រាប់​ពី​របៀប​កំណត់​ performance នេះ ។ បើ​មាន​អី​ផ្សេង​ទៀត​សូម​ជួយ​ប្រាប់​បន្ថែម​ទៀត​ផង ។

    បឿន

  4. Sopheak ថ្ងៃអង្គារ ទី 6 ខែ​មីនា 2007 / 6:10 ល្ងាច

    Do you want Kaspersky Full I can upload it for ya and so youc an download it..

  5. Boeun ថ្ងៃអង្គារ ទី 6 ខែ​មីនា 2007 / 6:12 ល្ងាច

    ​វា​ពិត​ជា​ល្អ​ណាស់ បើ​អាច​ដាក់​ឲ្យ​ទាញ​យក​ full version of Kaspersky. Please do it Sopeak.

  6. Boeun ថ្ងៃ​ព្រហស្បតិ៍ ទី 15 ខែ​មីនា 2007 / 12:50 ល្ងាច

    មាន​មួយ​ចំណុច​ទៀត​ដែល​ទើប​នឹង​នឹក​ឃើញ គឺ​ប្ដូរ​រូប​រាង​របស់​វិនដូស៍​មក​ជាក្លាសិក​វិញ​ប្រសិន​បើ​លោក​អ្នក​ប្រើ វិនដូស៍​អ៊ិចស្ភី ( Change theme to Classic if you use Windows XP ) ។

  7. naraths ថ្ងៃសុក្រ ទី 16 ខែ​មីនា 2007 / 10:32 ព្រឹក

    ខ្ញុំចូលចិត្តដែរតើ វិនដូក្លាស៊ិកហ្នឹង!

  8. Boeun ថ្ងៃសុក្រ ទី 16 ខែ​មីនា 2007 / 12:05 ល្ងាច

    ខ្ញុំ​កំពុង​តែ​ប្រើ​វា ព្រោះ​ជួយ​បង្កើន​ល្បើន​បាន​ខ្លះ​ដែរ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s