សួស្ដី ប្រិយមិត្តរបស់ សម្រាប់ខ្មែរជាទីមេត្រី,
ពីម្សិលម៉ិញគឺជាថ្ងៃអាទិត្យ ខ្ញុំនៅកន្លែងធ្វើការរបស់ខ្ញុំ ហើយអង្គុយធ្វើការងារដែលធ្វើមិនទាន់រួចកាលពីថ្ងៃសៅរ៍ ។ ពេលបញ្ចប់ការងារខ្ញុំបានរៀបចំ បណ្ដាញកំណត់ហេតុរបស់ខ្ញុំ ។ ហើយអង្គុយធ្វើការងារផ្សេងៗទៀតយ៉ាងជក់ចិត្តរហូតភ្លេចបាយភ្លេចទឹក ។
នៅពេលព្រឹកខ្ញុំផឹកទឹកអស់ កន្លះលីត្រ ហើយក៏បន្តការងារទៀត រហូតដល់ល្ងាច ម៉ោង៨”៣០នាទី ទើបខ្ញុំទៅរកបាយញ៉ាំ ហើយបានដាក់ទឹកអស់ពីរកែវ ។ ខ្ញុំត្រឡប់ទៅផ្ទះ ហើយក៏ប្រាស់ខ្លួនដេកលក់ដោយមិនដឹងខ្លួន ទាំងអត់ងូតទឹក ។ ហេហេហេ! ពិតជាខ្ជិលណាស់ខ្ញុំ !
លុះក្រោកឡើង ម៉ោងជាង៤ ទៀបភ្លឺ ខ្ញុំបានចាក់ចម្រៀងស្ដាប់រហូតដល់ម៉ោង៦កន្លះទើបងូតទឹក ។ ពេលងូតទឹករួច ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ឈឺក្បាល ។ ខ្ញុំអត់ទាន់ដឹងថាមកពីអីទេ ។ ក្នុងពោះខ្ញុំដូចជាក្ដៅៗ នឹកឃើញចង់ផឹកទឹក ។ ខ្ញុំក៏យកទឹកមកផឹក… អូហ៍! ទឹកជ្រាបចូលដូចជាដឹងថាទឹកហូរចូលដោយរបៀបណា គឺភាពត្រជាក់របស់ទឹក បានជ្រាបចូលទៅក្នុងក្រពះរបស់ខ្ញុំ ។ ពេលនោះខ្ញុំដឹងថា ខ្ញុំពិតជាខ្វះជាតិទឹកហើយ ។ ហើយខ្ញុំក៏ដឹងថា អាការៈឈឺក្បាលរបស់ខ្ញុំគឺដោយសារខ្ញុំអត់ផឹកទឹក ។ ខ្ញុំល្ហិតល្ហៃ ឈឺចាប់ឆ្អឹងឆ្អែង និងរោយក និង ចុកចាប់ចុងចិញ្ចើមជាដើម ។
លោកអ្នកដឹងទេការខ្វះជាតិទឹក ប្រកដជាធ្វើឲ្យយើងមានអាការៈឈឺក្បាល គឺដូចដែលខ្ញុំរៀបរាប់ខាងលើអ៊ីចឹង ។ ហេតុដូចនេះ សូមលោកអ្នកពិសារទឹកឲ្យបានច្រើន ។
ដោយបំណងល្អពីខ្ញុំបាទ,
ទឹម បឿន
តាមធ្លាប់ដឹងគេប្រាប់ថាមនុស្សយើងត្រូវញ៉ុំទឹកម៉ាង្ងៃយ៉ាងហោចណាស់ ពី ២ទៅ៣លីត
ត្រូវហើយ គឺយ៉ាងតិច២លីត្រ ។ តែខ្ញុំញ៉ាំមិនតឹងគ្រប់មួយលីត្រផង អ៊ីចឹងហើយបានឈឺក្បាល និងរោយសន្លាក់អ៊ីចឹង ។
សូមព្យាយាមញ៉ាំទឹកឲ្យបានច្រើនទៅ ។
បាទ សូមអគុណដែលបឿនបានផ្តល់នូវយោបល់សំរាប់បងប្អូនអ្នកអាន
ហើយវាពិតប្រាកត់ណាស់ដែលថាការពិសាទឹកអាចជូយកាត់បន្ថយភាពឈឺក្បាលបានម្យ៉ាងវិញទៀតការពិសារទឹកច្រើនអាចព្យាបាលរោកក្និងខ្លូនបានយ៉ាងច្រើនផង។
សូមអ្នកទាំងអស់គ្នាពិសាទឹកអោយបានច្រើន
សូមមានសំណាងល្អចំពោះអ្នកទាំងអស់គ្នា
បើមិនបានធ្វើការអីទេ នៅតែមួយកន្លែងត្រូវផឹកយ៉ាងតិច២លីត្រ
តែបើធ្វើការហត់វិញ១០លីត្រក៏គួរតែដាក់ដែរ។ ព្រោះញើសយើងអស់ច្រើន។