បញ្ឈប់​ដំណើរ​ការ​កម្មវិធី​នៅ​ពេល​បើក​ម៉ាស៊ីន​បាន​ទេ ?


ពេល​ខ្លះ​វា​ធ្វើ​ឲ្យ​យើង​ធុញ​ទ្រាន់​នៅ​ពេល​ដែល​យើង​បើក​កុំព្យូទ័រ​របស់​យើង​មក ហើយ​ត្រូវ​រង់​ចាំ​រហូត​ដល់​កម្មវិធី​មួយ​ចំនួន​ដែល​ដំណើរ​ការ​​ចប់ ​។ កម្មវិធី​ដែល​ដំណើរ​ការ​នៅ​ពេល​ចាប់​​ផ្ដើម​​បើក​កុំព្យូទ័រ ក៏​ជា​​បញ្ហា​ដែល​បណ្ដាល​ឲ្យ​កុំព្យូទ័រ​យឺត​​ផង​ដែរ ។ តើ​យើង​អាច​បញ្ឈប់​ពួក​វា​បាន​ទេ ? ពិត​ជា​បាន សូម​អនុវត្តន៍​វិធី​ខាង​ក្រោម​នេះ ៖

  1. មើល​ Option របស់​កម្មវិធីៈ កម្មវិធី​មួយ​ចំនួន​មាន​កន្លែង​កំណត់​ឲ្យ​ដំណើរ​ការ​នៅ ពេល​ចាប់​ផ្ដើម​កុំព្យូទ័រ ។ សូម​មើល Option របស់​វា​ហើយ ធ្វើ​ការ​បិទ​មិន​ឲ្យ​ដំណើរ​ការ​នៅ​ពេល​ចាប់​ផ្ដើម ។
  2. លុប (Remove) កម្មវិធី​នោះ​ចេញ​ពី​កុំព្យូទ័រៈ យើង​អាច​ធ្វើ​ការ Remove កម្មវិធី​ ចេញ​ពី​កុំព្យូទ័រ​ដោយ​ចូល​ទៅ Add/Remove Programs ក្នុង​ Control Panel ​ឬ​លុប​ដោយ​ប្រើ Remove របស់​កម្មវិធី​ផ្ទាល់​តែ​ម្ដង ព្រោះ កម្មវិធី​ខ្លះ​​អាច​ឲ្យ​យើង​ធ្វើ​ការ​លុប​តាម​កម្មវិធី​ខ្លួន​ឯង​ផ្ទាល់​បាន ។
  3. ចូល​ទៅថត Startup: ចូល​ទៅ​ Startup Folder ដែល​ស្ថិត​នៅ​ក្នុង All programs ហើយ​លុប​ Shortcut នៃ​កម្មវិធី​នោះ​ចេញ ។
  4. សម្រាប់​ Win 3.x ឬ Win 95/98: សូម​ចូល​ទៅ root directory (ឧៈ C:\Windows\) រក​ឯកសារ WIN.INI រួច​ប្រើ​ Text Edittor ដើម្បី​មើល ដូច​ជា Notepad ជាដើម ។ មើល​ត្រង់ បន្ទាត់ “Load=” ឬ “Run=” បើ​មា​ន​កម្មវិធី​ដែល​យើង​ចង់​បិទ ពេល​ដំណើរ​ការ​កុំព្យូទ័រ សូម​លុប​វា​ចោល ។
  5. ចូល​មើល​ក្នុង Registry: លុប​ Key នៃ​​កម្មវិធីទាំង​នោះ​ក្នុង Registry ដោយ​ចូល​ទៅ Start » Run » វាយ RegEdit.exe » ចុច​ OK ។ ស្វែង​រក​តាម​កន្លែង​ដូច​ខាង​ក្រោម៖
    1. HKEY_CURRENT_USER\SOFTWARE\​Microsoft\Windows\CurrentVersion\Run
    2. HKEY_CURRENT_USER\SOFTWARE\​Microsoft\Windows\CurrentVersion\RunOnce
    3. HKEY_LOCAL_MACHINE\SOFTWARE\​Microsoft\Windows\CurrentVersion\Run
    4. HKEY_LOCAL_MACHINE\SOFTWARE\​Microsoft\Windows\CurrentVersion\RunOnce
    5. HKEY_LOCAL_MACHINE\SOFTWARE\​Microsoft\Windows\CurrentVersion\RunServices
    6. HKEY_LOCAL_MACHINE\SOFTWARE\​Microsoft\Windows\CurrentVersion\RunServicesOnce

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s