យប់​មើល​របាំ


យប់​មើល​របាំ (​១​)
ដោយ ទឹម បឿន

ចិត្ត​នៅ​តែ​នឹក នឹក​មិន​ភ្លេច
នឹក​ស្នាម​ញញឹម​ស្រស់​កន្និដ្ឋា
ភ្លេង​លេង​​រន្ថើន ផ្គើន​អារម្មណ៍
ស្រណោះ​វប្បធម៌​ដែលប្រេះ​ស្រាំ
ថា​ “​កុំ​ឲ្យ​ភ្លេច​វប្បធម៌​ជាតិ
ថ្កុំ​ថ្កើង​រុង​រឿង ណា​កល្យាណ
សំលេង​ភ្លេង ស្គរ ញ័រ​បេះដូង
បង​មើល​របាំ​មុខ​ពព្រាយ
ផ្ចិត​ផ្ចង់​សម្លឹង ប្រឹង​ផ្ទៀង​​ស្ដាប់
ក្បាច់​ខ្មែរ​ រេរាំ សម​​គ្មាន​ទាស់
នឹក​ជាប់​ជា​និច្ច នឹង​នេត្រា
ពេល​ដែល​រៀម​រា​មើល​របាំ ។
ដូច​មន្ត​សណ្ដំ ឲ្យ​ប​ង​ចាំ
ហាក់​​ដូច​​ជួយ​ផ្ដាំ ខ្មែរ​គ្រប់​ប្រាណ ។
ខិត​ខំ​ខ្មី​ឃ្មាត ស្ទួយ​ឲ្យ​បាន
វប្បធម៌​ថ្កើង​ថ្កាន ជាតិ​​ពណ្ណរាយ​”​ ។
កន្ត្រាក់​​ចិត្ត​បង​ឲ្យ​រីក​រាយ
ទុក្ខ​សោក​រលាយ​ឆ្ងាយ​ប្រាណ​អស់ ។
សូរ​សៀង​ច្រៀង​ប្រាប់ ឥត​​ចន្លោះ
អារម្មណ៍​ហើរ​ហោះ នឹង​របាំ ។

ភ្នំពេញ
០៨ មករា ២០០៧ ម៉ោង ១៤​”​៥៥ ដល់ ១៥​”០៦

យប់​មើល​របាំ (​២​)
ដោយ ទឹម បឿន

អារម្មណ៍​ស្រៀវ​ស្រើប នឹង​សិល្បះ
អង្គុយ​ក្បែរ​បង មុខ​ញញឹម
ក្នក់​ខ្នាញ់​ស្រលាញ់​ពេញ​បេះដូង
បើ​វាសនា​មាន​ បង​សូម​ប្ដូរ
សម្ដី​លេប​ខាយ​ដាក់​មក​បង
ថា​អូន​ជា​គូ​​​ស្នេហ៍​ស្នង​ស្និទ្ធ
ស្ដាយ​ត្រង់​បង​មិន​ហ៊ាន​ចេញ​ស្ដី
ព្រោះ​ ប៉ា​-​ម៉ាក់​អូន នៅ​ជិត​​ផង
និយាយ​មួយ​មាត់ ងាក​ឆ្វេង​ស្ដាំ
ស្ដាប់​ដឹង​ហេតុ​ការណ៍ មិន​កល្យាណ
ទ្រាំ​ស្ដាយ​មួយ​គ្រា លាក់​ឃ្លា​ទុក្ខ
រ៉ាយ​រ៉ាប់​ ឲ្យ​អស់​មិន​កន្ដើយ
មិន​សាស័ព្ទ​ស្នេហ៍ បែរ​រឿង​ផ្សេង
ពាក្យ​ស្នេហ៍​លាក់​ទុក​ក្នុង​ចិន្ដា
សម្លឹង​មើល​ភ័ក្ដ្រ ស្រស់​ប៉ប្រិម
ឲ្យ​បង​សង្ឃឹម រួម​ជា​គូ ។
ភ័ក្ដ្រ​ស្រស់​ផូរ​ផង់ ដូច​គំនូរ
ផ្សង​សុំ​ជា​គូរ​មួយ​ជីវិត ។
និយាយ​សាសង ឲ្យ​បង​គិត
ចារ​ពី​ព្រេង​ព្រឹទ្ធ​របស់​បង ។
សាសង​សម្ដី​នឹង​នួន​ល្អង
រក​នឹង សាសង ​”​ប៉ង​” មិន​បាន ។
ខ្លាច​គាត់​មក​ចាំ ឈរ​ជិត​ប្រាណ
ទុក្ខ​ដល់​ភុំ​ផាន មិន​ខាន​ឡើយ ។
ពេល​ក្រោយ​ជួប​មុខ នឹង​បង្ហើយ
ឲ្យ​បាន​ធូរ​ស្បើយ ពី​ឱរា ។
រឿង​រាំ​ រឿង​ភ្លេង ​នឹង​​ជីវា
ស្ដាយ​យប់​នោះ​ណា “​មើល​របាំ​” ។

ភ្នំពេញ
០៨ មករា ២០០៧ ម៉ោង ១៥​”​១០ ដល់ ១៥​”​៤៤

 

កែ​សម្រួល​ដោយ លោក ច័ន្ទ រតនៈ សម្បត្ដិ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s