លោកកែវ សារ៉ាត់ មានឈ្មោះពិត ឈុំ តេះ កើតនៅភូមិវត្តកំផែង ស្រុងបាត់ដំបង ខេត្តបាត់ដំបង ។ លោកជាកូនទី២ ក្នុងចំណោមបងប្អូន៧នាក់ ដែលមានឳពុកឈ្មោះ យ៉ត ឈុំ និង ម្ដាយឈ្មោះ គ្រិត សារ៉ាន់ ដែលពួកគាត់ទាំងពីរបានបាត់បង់ជីវិតនៅក្នុងឆ្នាំ១៩៧៧ ។ ក្រោយមកលោកកែវ សារ៉ាត់បានរត់ចូលក្នុងជំរំជនភៀសខ្លួននាទឹកដីថៃ ។ លោកកែវ សារ៉ាត់បានរួមរស់ជាមួយនារីម្នាក់ហើយបានកូនមួយ បន្ទាប់មកនារីនោះក៏នាំកូនរត់ចោលលោកបាត់ទៅ ។ ក្រោយមកលោកក៏សម្រេចចិត្តរៀបការជាមួយនារីម្នាក់ទៀតឈ្មោះ ចន្ធូរហើយបាននាំគ្នាភៀសខ្លួនពីជំរុំនោះទៅនៅអាមេរិច ។
ឆ្នាំ១៩៨៥ លោកចាប់ផ្ដើមច្រៀងដើម្បីយកប្រាក់មកទ្រទ្រង់គ្រួសារ ។ លោកបានច្រៀងថតកាស្សែតឲ្យផលិតកម្ម មយូរា បានប្រហែលជា ៤០ ទៅ៥០បទ ហើយក៏បានងាកមកនិពន្ធចំរៀង និងបង្កើតផលិតកម្មខ្លួនឯងនៅក្នុងឆ្នាំ១៩៨៨ ដោយដាក់ឈ្មោះថា ជួងមាស និង ចាបមាស ។
បទចម្រៀងដែលធ្វើឲ្យលោកមានឈ្មោះល្បីគ្រប់ទិសទី គឺបទ ស្រណោះដីខ្មែរ, ពិសាខដើមឆ្នាំ ជាដើម ។
លោកកែវ សារ៉ាត់ទទួលមរណភាពនៅក្នុងខែកញ្ញា ឆ្នាំ១៩៩១ នៅទីក្រុងឡុងប៊ិច, សហរដ្ឋអាមេរិច ដោយរោគថ្លើមប្រភេទ B ។
អត្ថបទចម្រៀងរបស់លោក កែវ សារ៉ាត់
អត្ថបទពី ខ្មែរមីឌី
ជំរាបសួរ
ខ្ញុំសុំសំនួមពរបទដីថ្មីចិត្តថ្មី របស់លោក កែវ សារ៉ាត់
បាទ, ជម្រាបសួរ
ចាំខ្ញុំរកមើលសិន បើមានខ្ញុំនឹងដាក់ឲ្យលោក ។
ខ្ញុំបានដាក់បទដីថ្មីចិត្តថ្មី នៅ អត្ថបទចម្រៀងខ្មែររួចហើយ លោកអាចចូលទៅស្ដាប់បាន ។
ខ្ញុំសុំសំណូមពរបទស្រណោះដីខ្មែររបស់បងកែវសារ៉ាត់
សួស្តី!
ខ្ញុំសុំសំនួមពរបទ ទឹកភ្នែកនាងកែវនាមា របស់លោក កែវ សារ៉ាត់
សួស្តី!
ខ្ញុំសុំសំនួមពរបទទឹកភ្នែកនាងកែវនាមា របស់លោក កែវ សារ៉ាត់
ខ្ញុំសូមសំនួមពរបទ លោក កែវ សារ៉ាត់ បទអ្វីក៏បានដែរ៕
ខ្ញុំសូមសំនួមពរបទ លាហើយប៉ារីស លោក កែវ សារ៉ាត់ ៕
ពិតជាពិរោះគ្មានពីរមែន…
តើមានប្រវត្តិច្បាស់ជាងនេះទេបាទ
ខ្ញុំសូមសំនូមពរ បទគោកធ្លកជំរកស្នេហ របស់លោកកែវ សារ៉ាត់
Hi there to all, how is everything, I think every one
is getting more from this website, and your views are fastidious in support of new users.