ពុម្ព​អក្សរ​​ទេវតា​ប្រទាន?


កាល​ពី​យប់​ម៉ិញ​នេះ​ខ្ញុំ​បាន​ចូល​ទៅ​ប្ដូរ​ពុម្ព​អក្សរ​របស់​ខ្មែរ​នៅ​ក្នុង​ នូត​ផេត (Notepad) ស្រាប់​តែ​បាន​ប្រទះ​ពុម្ព​អក្សរ​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ហើយ​ក៏​មិន​ធ្លាប់​តម្លើង​ដែរ ។ ពុម្ព​អក្សរ​នេះ​មាន​ឈ្មោះ​ថា Khmer OS Bokor ​ទំនង​ជា​របស់​ខ្មែរ​អូអេស ប៉ុន្តែ​ខ្ញុំ​មិន​ឃើញ​មាន​ការ​ប្រកាស​ពី​ខ្មែរ​អូអេស​ថា​បាន​បង្កើត​ពុម្ព​អក្សរ​ថ្មី​នេះ​សោះ ។ រឿង​ដែល​ចម្លែក​នោះ​គឺ​ខ្ញុំ​មិន​ដឹង​ថា​ពុម្ព​អក្សរ​នេះ​មក​តម្លើង​លើ​កុំ​ព្យូទ័រ​របស់​ខ្ញុំ​បាន​យ៉ាង​ម៉េច ប្រហែល​ជា​ទេវត្តា​ប្រទាន​ហើយ?😀

សូម​ជួយ​មើល​ទំរង់​ទាំង​អស់​គ្នា តើ​ធ្លាប់​ស្គាល់​ទេ?

ទាញ​យក​ពុម្ព​អក្សរ

7 thoughts on “ពុម្ព​អក្សរ​​ទេវតា​ប្រទាន?

  1. Tim Boeun ថ្ងៃអង្គារ ទី 2 ខែមករា 2007 / 8:29 ព្រឹក

    ហេ​ ! ហេ​ !
    តាម​ពិត​ពុម្ព​អក្ស​រនេះ​ជា​ពុម្ព​អក្សរ​ដែល​បាន​ដាក់​បញ្ជូល​មក​ជា​មួយ Unicode Installer 1.3.0 ។ ពេល​ខ្ញុំ​តម្លើង​វា​ហើយ​ខ្ញុំ​មិន​ដែល​ចាប់​អារម្មណ៍​ពី​ពុម្ព​អក្សរ​នេះ ។
    ដោយ​សារ មិត្ត​ភ័ក្ដ​ម្នាក់​ឈ្មោះ ស៊ុន ហួត ក៏​មាន​ពុម្ព​អក្សរ​នេះ​ដែរ ដែល​គេ​ប្រើ​សេរី ១.៣.០ ដូច​ខ្ញុំ ។

  2. Naraths-ណារដ្ឋ ថ្ងៃសុក្រ ទី 5 ខែមករា 2007 / 7:26 ល្ងាច

    ខ្ញុំស្មានតែស្អី តាមពិតអាចឹងសោះ ។ បឿន ឯងគ្រប់គ្រង កំណត់ហេតុដល់ទៅបី ម៉្លឹង មិនហត់ទេអី? សួរដូចឆោតទៅចុះ ។ បើខ្ញុំឯណេះវិញគ្រប់គ្រងតែពីរទេ អាមួយអង់គ្លេស អាមួយខ្មែរ ព្រោះកុំឲ្យវា អាញ៉េអាញ៉ៃ ហ្នឹងណា៎ ! ប៉ិន មិនអីទេ ចេះតែខំទៅ បឿនអើយ

  3. Tim Boeun ថ្ងៃសៅរ៍ ទី 6 ខែមករា 2007 / 10:12 ព្រឹក

    គឺ​វា​អញ្ចឹង​ហើយ! ដំបូង​ខំ​តែ​ឆ្ងល់ មិន​ដឹង​ថា​វា​មក​ពីណា​ទេ ព្រោះ​ប្រើ​យូរ​ហើយ​មិន​ដែល​ឃើញ​វា​ផង ស្រាប់​តែ​សុខ​ៗ ឃើញ​ពុម្ព​អក្សរ​ថ្មី​នេះ ធ្វើ​ឲ្យ​ខ្ញុំ​ចម្លែក​ក្នុង​ចិត្ត ។
    ការ​គ្រប់​គ្រង់ កំណត់​ហេតុ​ដល់​ទៅ​បី​នេះ​គឺ​ពិត​ជា​មាន​ការ​លំបាក​ហើយ ប៉ុន្តែ​ជា​គោល​បំណង​របស់​ខ្ញុំ គឺ​មួយ​សំរាប់​ដាក់ អត្ថបទ​ចំរៀង​របស់​ខ្មែរ​សុទ្ធ មួយ​ទៀត​សំរាប់​ដាក់​រឿង​រាវ​ផ្ទាល់​ខ្លួន ចំណេះដឹង​ផ្សេង​ផ្សេង​ដែល​ដក​ស្រង់​មក​ពី​កន្លែង​ផ្សេង​ៗ និង​ទាក់​ទង​នឹង​កុំ​ព្យូទ័រ ដែល​ខ្ញុំ​សរសេរ​ជា​ភាសា​ខ្មែរ និង​មួយ​ទៀត សំរាប់​ដាក់​អ្វី​ដែល​សំខាន់​ៗ​ទាក់​ទង​នឹង​កុំ​ព្យូទ័រ​ ជា​ភាសា​អង់​គ្នេស​​ដែល​ខ្ញុំ​បាន​ជួប​ប្រទះ និង យក​ពី​កន្លែង​ផ្សេង​ៗ​ ដើម្បី​ទុក​ជា​ឯក​សារ​ សំរាប់​ខ្លួន​ឯង​និង អ្នក​ទស្សនា​ទាំង​ឡាយ ។ ខ្ញុំ​ក៏​មិន​បាន​ធ្វើ​វា​ដោយ​បង្ខំ​ដែរ គឺ​ធ្វើ​តាម​ពេល​វេលា ។ បើ​មាន​ពេល​ធ្វើ​វា​ តែ​បើ​អត់​ក៏​ឈប់​សិន ។

  4. ppsk ថ្ងៃសុក្រ ទី 27 ខែ​មេសា 2007 / 4:09 ល្ងាច

    មិចបានជាខ្ញុំសរសេរមិនបាននៅលើ note pad ចេញតែ ចតុកោណ

  5. khmerlyric ថ្ងៃសុក្រ ទី 27 ខែ​មេសា 2007 / 4:48 ល្ងាច

    បង​ចូល​ទៅ Format – Fonts រួច​រើស​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​ណា​មួយ​និង​​សាក​ប្ដូរ​ Keyboard ដើម្បី​សរសេរ ។

  6. naraths ថ្ងៃសុក្រ ទី 27 ខែ​មេសា 2007 / 6:45 ល្ងាច

    ខ្ញុំដូចជាមិនថ្នឹកដៃនឹងសរសេរ​ចុច space; shift+space; and ctrl+alt+space សោះ . ដូចជាច្រើនបែបបទដល់ហើយ។

  7. khmerlyric ថ្ងៃសុក្រ ទី 27 ខែ​មេសា 2007 / 6:54 ល្ងាច

    ដំបូង​គឺ​វា​អ៊ីចឹង​ហើយ គួរ​តែ​រៀន​ប្រើ​វា​ឲ្យ​ថ្នឹក​ ព្រោះ​វា​មាន​ប្រយោជន៍​ច្រើន​ណាស់ ។ ប្រើ Shift + Space មាន​អី​ត្រូវ​ពិបាក គ្រាន់​តែ​ទាញ​កូន​ដៃ​ខាង​ឆ្វេង ឬ​ខាង​ស្ដាំ​ក៏​បាន ទម្លាក់​ចុះ​ក្រោម​បន្តិច ហើយ​មេដៃ​ដែល​របស់​យើង​ទម្លាក់​ចុះ​ក្រោម ចំ​ Key Space ទៅ​បាន​ទៅ​ហើយ ។ ចំណែក Ctrl + Alt + Space យើង​មិន​បាច់​ចុច​ Ctrl + Alt ក៏​បាន ដោយ​ចុច​តែ Alt ខាង​ស្ដាំ ប្រើ​ម្រាម​កណ្ដល​ស្ដាំ ទម្លាក់​មក​ក្រោយ ហើយ​មេដៃ​ខាង​ឆ្វេង​ទម្លាក់​ចុះ​ក្រោម​ចំ Key Space ក៏​បាន​ដែរ ។

    សាក​វាយ​យូរ​ៗ​ទៅ លែង​ពិបាក​ហើយ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s