ចាំ​ផង​ពូ​តៃ​កុង​ឡាន​!!!


នា​ល្ងាច​ថ្ងៃ​មួយ​មាន​តៃ​កុង​ឡាន និង​ព្រូ​ឡាន​មួយ​ក្រុម​បាន​ជួប​ជុំ​គ្នា​ហើយ​ទិញ​ផ្លែ​ស្វាយ​ជា​​ច្រើន​មក​ញ៉ាំ ដែល​ពួក​គាត់​មិន​បាន​គិត​ថា​នឹង​មាន​រោគ​រាគ​ឡើយ ។
លុះ​ម៉ោង​ប្រមាណ​ជា​ ៤​ភ្លឺ តៃ​កុង​ឡាន​ម្នាក់​និង​ព្រូ​ឡាន​ពីរ​នាក់​ ដែល​ជា​អ្នក​បាន​ចូល​រួម​ញ៉ាំ​ស្វាយ​កាល​ពី​ល្ងាច បាន​រូត​រះ​ហៅ​ម៉ូយ​ឡាន ហើយ​ចេញ​ដំណើរ​សំដៅ​មក​ក្រុង​ភ្នំ​ពេញ លុះ​មក​ដល់​ទឹក​ដី​ព្រំ​ប្រទល់​រវាង​ខេត្ត​បាត់​ដំបង​ និង ខេត្ត​ពោធិ៍សាត់ ដែល​ជា​ទី​វាល​ស្ងាត់​ពុំ​សូវ​មាន​ភូមិ​ប្រជា​ជន​ឡើយ គឺ​មាន​តែ​ព្រៃ​ដុះ​សង្ខាង​ផ្លូវ​ប៉ុណ្ណោះ ។ ចំពោះ​ដំបន់​នេះ​ផង​ដែរ គឺ​ជា​តំបន់​ដែល​សំបូរ​ទៅ​ដោយ​ចោរ​ប្លន់ ស្រាប់​តែ​ពេល​នោះ​ពូ​តៃ​កុង​ឡាន​ឈឺ​ពោះ​យ៉ាង​ខ្លាំង​រហូត​ដល់​ទ្រាំ​ពុំ​បាន​ក៏​សំរេច​ចិត្តឈប់​ឡាន ហើយ​រត់​សំដៅ​ទៅ​ក្នុង​ព្រៃ​ដោយ​ពុំ​បាន​ប្រាប់​ទៅ​អ្នក​ជិះ ឬ​ព្រូ​ឡាន​ឡើយ ។ រំពេច​នោះ​ព្រូឡាន និង អ្នក​ជិះ​​ឃើញ​ពូ​តៃ​កុង​ឡាន​រត់​យ៉ាង​លឿន​ចូល​ទៅ​ក្នុង​ព្រៃ នឹក​ស្មាន​តែ​ចោរ​ប្លន់​ ក៏​នាំ​គ្នា​ចុះ​ពី​ឡាន​យ៉ាង​រហ័ស​រត់​តាម​ក្រោយ​ពូ​តៃ​កុង​ឡាន ពេល​នោះ​ផង​ដែរ ពូតៃ​កុង​ឡាន​ក្រឡេក​មើល​ក្រោយ ឃើញ​មនុស្ស​យ៉ាង​ច្រើន​រត់​តាម​គាត់​ហើយ​គាត់​នឹក​ស្មាន​ថា​មាន​ចោរ​ប្លន់​ហើយ​បាន​ជា​គេ​នាំ​គ្នា​រត់​បែប​នេះ ហើយ​គាត់​ក៏​រឹត​តែ​រត់​បន្ថែម​ទៀត​ដោយ​ពុំ​បាន​សួរ​ហេតុ​ផល​ឡើយ ដោយ​ភ្លេច​ទាំង​ឈឺ​ពោះ​ទៀត​ផង រហូត​ដល់​ហត់​រត់​លែង​រួច​រៀង​ៗ​ខ្លួន ក៏​ឈប់​ហើយ​សួរ​ថា “មាន​រឿង​អី​បាន​ជា​រត់​យ៉ាង​នេះ?” “​ពេល​ឃើញ​ពូ​តៃកុង​ឡាន​រត់​ក៏​រត់​ទៅ” ។ ពេល​នោះ​ពូ​តៃ​កុង​ឡាន​ហួស​ចិត្ត​ហើយ​ឆ្លើយ​ថា “​អត់​ទេ… ខ្ញុំ​ឈឺ​ពោះ​ក៏​រត់​មក​បត់​ជើង​តែ​ប៉ុណ្ណោះ ៕

ដក​ស្រង់​ពី ទស្សនា​វដ្ដី ទីក្រុង​ទូរស័ព្ទ ឆ្នាំ​ទី​១ លេខ​ទី​៣ ខែ​សីហា ឆ្នាំ​២០០៥

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s