បង​ប្អូន​ជន​ពាល


ក្មេង​ប្រុស​ម្នាក់​បាន​រត់​យ៉ាង​ត្រ​ហេប​ត្រហប ទាំង​មុខ​មាត់​មាន​ស្នាម​ជាំ សំដៅ​មក​រក​បង​ធំ​របស់​គេ​ឲ្យ​ជួយ ។
ក្មេង​ពាលៈ “បងៗ​ជួយ​ខ្ញុំ​ផង! អា​ម្នាក់​នោះ​វៃ​ខ្ញុំ” ។
បង​ធំៈ “អាណា! អា​ម្នាក់​ណា!​ ហ៊ាន​វៃ​ឯង ។ អើ​នាំ​អញ​ទៅ​ជួប​វា​មើល៍” ។
ក្មេង​ពេល​ឮ​បង​ធំ​និយាយ​ដូច្នោះ​ ក៏​នាំ​បង​ធំ​ និង​បក្ស​ពួក​ពីរ​បី​នាក់​ទៀត សំដៅ​ទៅ​រក​អ្នក​បង្ក​រឿង ។ លុះ​ដល់​កន្លែង​កើត​ហេតុ​ក៏​ជួប​អា​ម្នាក់​នោះ​ ក្នុង​ចំណោម​មហា​ជន​ជា​ច្រើន ។
បង​ធំ​ស្រែកៈ “មើល​អា​ណា​ប្អូន! អា​ម្នាក់​ណា​ហ៊ាន​វៃ​ឯង វា​ហ៊ាន​ដក​ពុក​មាត់​ខ្លា​ផង​ឬ?”
ក្មេង​ពាលៈ “​នោះ​បង! អា​ម្នាក់​នោះ​វាយ​ខ្ញុំ!” (ក្មេង​ពាល​ចង្អុល​ទៅ​បុរស​​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន) ។
បង​ធំ​ឃើញអា​ម្នាក់​នោះ​នៅ​ស្ងៀម​មិន​មាត់​មិន​ក រកកល​ចង់​ត្រឡប់​មក​វិញ ។
ក្មេង​ពាល​ឆ្ងល់ៈ “យ៉ាង​ម៉េច​បង! ម្ដេច​មិន​ទៅ​វាយ​វា?”
បង​ធំ​រេរាៗ រួច​ឱន​ខ្សឹប​ប្រាប់​អា​ប្អូនៈ “អា​ម្នាក់​ហ្នឹង​វៃ​អញ​ដែរ!” ។

ដក​ស្រង់​ពី ទស្សនា​វដ្ដី ទី​ក្រុង​ពត៌មាន​វិទ្យា ឆ្នាំ​ទី២ លេខ​ទី​១៥ ខែសី​ហា ឆ្នាំ​២០០៥

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s