កុំស្ដាប់ហួសឮ កុំមើលហួសឃើញ ស្ដាប់មិនទាន់ជាក់កុំញាក់មុខសេះ មុនស្ដីត្រូវគិតពិចារណ៍ មុននឹងត្រេកសក្ដិយសបុណ្យថ្កុំថ្កើង ស្រុកទេសយើងប្លែកយុគអភវឌ្ឍន៍ ក្មេងក្រោយគេឆ្លាតរៀនខ្ពស់តិចអី រលកក្រោយបក់រលកមុខបាត់ ក្រែងក្មេងចេះជាងចាស់បែរមុខស្វា មើលមុខមុនស្ដីមើលក្រោយមុនឈាន ក្រែងធ្លាក់អន្លង់ផុងខ្លួនពោះភើត |
កុំតឹងមុនទាញ ជំនាញមុនចេះ ប្រយ័ត្នមិនខ្មេះសើចមុនខុសរឿង ។ មុនអួតអាត្មាបែរមើលខ្លួនឡើង គួរមើលរើសអើងខ្លួនគ្រាន់ខាងអី? គួររៀនចេះស្ដាប់ប្រាជ្ញាស្មារតី ចាស់មុនវិស័យគ្មានអ្វីរអារ ។ ច្នេះកុំភ្លាំងភ្លាត់អួតហួសអាត្មា ជំនាញសាស្រស្ត្រាក្មេងកាន់ចង្កូត ។ ពេលបោះជំហានមើលដីរហូត ភ័យភ្នែកសស្លើតខ្នើតវិញមិនរួច… ។ |
និពន្ធដោយ អ្នកស្រី កែវ ច័ន្ទបូរណ៍
chanbokeo@yahoo.com
Minnesota, USA
ដកស្រង់ចេញពីកាសែតកោះសន្តិភាព ឆ្នាំទី៣៩ លេខ៥៩១៦ ថ្ងៃច័ន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០០៦