មិន​ហាត់​ទេ


ម្ដាយ​លួង​លោម​កូន​ប្រុស​តូច​ដែល​គិត​តែ​លេង ៖
– កូន​ហាត់​ដេញ​ហ្គីតា​ទៅ​កុំ​ឲ្យ​ប៉ា​មក​វិញ​បន្ទោស ។ កូន​ហាត់​ទៅ​ចាំ​ម៉ាក់​ឲ្យ ១.០០០​រៀល ។
កូន​ប្រុស​ប្រកែក ៖
– ខ្ញុំ​មិន​ហាត់​ទេ ។ លោក​ប៉ា​បន្ទោស​ក៏​ខ្ញុំ​មិន​ខ្លាច​ដែរ ។
– ម៉េច​កូន​មិ​ន​ព្រម​ហាត់ ?
– បើ​ខ្ញុំ​ហាត់​បាន​ ១.០០០​រៀល ។ តែ​បើ​ខ្ញុំ​មិន​ហាត់​បាន​ ៣.០០០​រៀល ។ អញ្ចឹង​ខ្ញុំ​ហាត់​ធ្វើ​អី ?
– អ្នក​ណា​ឲ្យ​​ ៣.០០០​រៀល បើ​មិន​ហាត់ ?
– លោក​តា​នៅ​ផ្ទះ​ខាង​កើត​សន្យា​ជា​មួយ​ខ្ញុំ​អញ្ចឹង ។ គាត់​ត្រូវ​ការ​សម្រាន្ត​ថ្ងៃ បើ​ខ្ញុំ​ដេញ​ហ្គីតា​គាត់​សម្រាន្ត​មិន​លក់ ។ អញ្ចឹង​បាន​ជា​គាត់​សន្យា​ឲ្យ​ខ្ញុំ​ ៣.០០០​រៀល​បើ​ថ្ងៃ​នេះ​ខ្ញុំ​មិន​ហាត់​ដេញ​ហ្គីតា​ដូច​សព្វ​ដង ។

ដក​ស្រង់​ចេញ​ពី​កាសែត​កោះ​សន្តិភាព ឆ្នាំ​ទី​៣៩ លេខ​៥៩១៩ ថ្ងៃ​ព្រហស្បតិ៍​ ទី​២១ ខែ​ធ្នូ ឆ្នាំ​២០០៦


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s