លោកថៅកែបន្ទោសបុគ្គលិករបស់ខ្លួនម្នាក់ពីរឿងមកធ្វើការយឺតម៉ោងរាល់ថ្ងៃ ជួនពេលយឺតជិតមួយម៉ោងក៏មាន, ប៉ុន្តែបុគ្គលិករូបនោះប្រកែកថា មកធ្វើការយឺតម៉ោងមិនមែនមកពីកំហុសខ្ញុំទេ គឺមកពីនាឡិការដើរមិនទៀងទាត់ ។ ក្រោយមកទៀតបុគ្គលិករូបនោះនៅតែមកធ្វើការយឺតម៉ោងដ៏ដែល ។
ថ្ងៃមួយដោយខឹងពេកលោកថៅកែនិយាយ ៖
– ថ្ងៃស្អែកខ្ញុំ ឬឯងនឹងបានរបស់ថ្មីមួយ ។
– របស់អីលោកថៅកែ?
– គឺអ្នកឯងអាចបាននាឡិការថ្មី ឬក៏ខ្ញុំអាចបានបុគ្គលិកថ្មី ។
ដកស្រង់ចេញពីកាសែតកោះសន្តិភាព ឆ្នាំទី៣៩ លេខ៥៩១៩ ថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០០៦