សេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ០០១ សហវ ខែ កុម្ភៈ 26, 2009
Posted by ទឹម បឿន in សារព័ត៌មាន, ឯកសារ.11 comments
រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩
នាយករដ្ឋមន្ត្រី
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
សេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ០០១ សហវ
ដើម្បីបន្តកែទម្រង់ក្នុងសង្គម ពង្រឹងសណ្ដាប់ធ្នាប់សាធារណៈ និងកែលម្អសីលធម៌សង្គម រាជរដ្ឋាភិបាលបានសម្រេច ៖
- បិទអាជីវកម្មល្បែងកម្សាន្តអេឡិចត្រូនិច និងមេកានិចគ្រប់ប្រភេទ, ស្លុតម៉ាស៊ីននៅទូទាំងប្រទេស។ អាជ្ញាប័ណ្ណអាជីវកម្មទាំងឡាយណា ដែលបានផ្ដល់ជូនកន្លងមក មិនទាន់ផុតសុពលភាព ត្រូវចាត់ទុកជានិរាករណ៍ ចាប់ពីថ្ងៃចេញសេចក្ដីជូនដំណឹងនេះតទៅ។
- បិទអាជីវកម្មភ្នាល់កីឡាបាល់ទាត់នៅទូទាំងប្រទេស។ អាជ្ញាប័ណ្ណអាជីវកម្មទាំងឡាយណា ដែលបានផ្ដល់ជូនកន្លងមក មិនទាន់ផុតសុពលភាព ត្រូវចាត់ទុកជានិរាករណ៍ ចាប់ពីថ្ងៃចេញសេចក្ដីជូនដំណឹងនេះតទៅ។
បើទទួលសេចក្ដីជូនដំណឹងនេះហើយ អ្នកដែលមានអាជ្ញាប័ណ្ណសម្រាប់អាជីវកម្មល្បែងកម្សាន្តអេឡិចត្រូនិច និងមេកានិចគ្រប់ប្រភេទ ស្លុតម៉ាស៊ីន និងល្បែងភ្នាល់កីឡាគ្រប់ប្រភេទនៅទូទាំងប្រទេស ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់។ ក្នុងករណីនៅតែចចេសរឹងរូស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។ ទន្ទឹមនឹងនេះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នឹងចាត់វិធានការបង្ក្រាប លុបបំបាត់រាល់ល្បែងស៊ីសងលួចលាក់ខុសច្បាប់គ្រប់ប្រភេទ តាមសមត្ថកិច្ច។
រាជធានីភ្នំពេញ
ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
គាត ឈុន
ក្មេងអាយុ១៣ឆ្នាំ ក្លាយជាឪពុកគេ ខែ កុម្ភៈ 13, 2009
Posted by ទឹម បឿន in ប្លែកៗ, សារព័ត៌មាន, អប់រំ, ឯកសារ.36 comments
ខ្ញុំមិនដឹងថា វប្បធម៌បើកចំហចំពោះការរួមភេទនៃពួកបច្ឆិមប្រទេស ជាវប្បធម៌ល្អ ឬជាវប្បធម៌ដែលអ្នកខ្លះហៅថាឆ្កួតនោះឬក៏អត់ទេ។ នៅតាមសាលា គេមានកម្មវិធីបង្រៀនអំពីស៊ិចដល់សិស្សដែលមានអាយុចាប់ពី១២ ១៣ឆ្នាំឡើងទៅ។ បើតាមខ្ញុំដឹងពីអ្នកដែលកើត និងរៀននៅប្រទេសលោកខាងលិច កម្មវិធីបង្រៀននោះ គេមានបង្រៀនទាំងរបៀបរួមរក្ស និងរបៀបការពារខ្លួន។ តាមការយល់ឃើញរបស់ខ្ញុំ ការបង្រៀនដូច្នេះហើយ ដែលធ្វើឲ្យយុវវ័យលែងមានភាពអៀនខ្មាសអស់ ហើយការរួមភេទកើតមានឡើងដូចជារឿងធម្មតាប្រចាំថ្ងៃរបស់ពួកគេទៅហើយ។ ពេលខ្លះ មានសិស្សស្រី មានផ្ទៃពោះខណៈដែលគេសិក្សាមិនទាន់ចប់ ហើយសាលាបានបញ្ឈប់ការសិក្សារបស់សិស្សនោះ។ តាមពិតនេះជារឿងអយុត្តិធម៌ចំពោះនាង ដែលកំហុសនេះ សាលាក៏ជាអ្នករួមចំណែក និងគួរតែទទួលខុសត្រូវផងដែរ។
រឿងមួយទៀត ដែលកាន់តែឆ្កួតរបស់រដ្ឋាភិបាលអូស្ត្រាលី។ កាលពី៥ ៦ខែមុននេះ គេចង់បើកកម្មវិធីបង្រៀនអំពីស៊ិចដល់ក្មេងៗចាប់ពីអាយុ៣ ៤ឆ្នាំឡើងទៅ ដើម្បីឲ្យពួកគេចេះយល់ដឹងអំពីរឿងនេះ និងចេះការពារខ្លួនគេ។ ប៉ុន្តែសំណាងល្អ ឪពុកម្ដាយទាំងឡាយមិនបោះឆ្នោតឲ្យច្បាប់នេះជាប់ និងមានការរិះគន់គ្រប់សំណាក់ឪពុកម្ដាយ ច្បាប់នោះក៏រំសាយចោលទៅវិញទៅ។
ដោយឡែក ថ្ងៃនេះ មានព័ត៌មានអំពីក្មេងប្រុសអាយុ ១៣ឆ្នាំបានក្លាយជាឪពុករបស់ក្មេងស្រី មេស៊ី(Maisie) ដែលទើបនឹងកើតបាន៤ថ្ងៃ ក្រោយពីគេ និងសង្សារបានរួមភេទម្ដង និងមិនបានការពារ។
នេះជាកំហុសរបស់ក្មេងប្រុសនោះ និងសង្សាររបស់គេដែលធ្វេសប្រហែស តែខ្ញុំក៏ថាវាជាកំហុសសង្គមមួយផ្នែកដែរ ដែលមានវប្បធម៌បើកទូលាយចំពោះការរួមភេទ និងថែមទាំងបង្រៀនអំពីស៊ិចនៅតាមសាលាផងនោះ។
រឿងនេះ ថ្វីត្បិតតែជារឿងដែលគួរឲ្យអាណិត តែក៏ជាមេរៀនមួយដល់ពួកលោកខាងលិចនោះ និងក្មេងៗឯទៀតៗ ឲ្យមានការប្រុងប្រយ័ត្ននៅពេលគេរួមភេទ និងឲ្យពួកនោះដឹងថា ការបង្រៀនពីស៊ិចនៅតាមសាលា ពិតជាមិនទទួលបានលទ្ធផលល្អឡើយ។
យ៉ាងណាមិញ វប្បធម៌ឆ្កួតលីលានេះ ក៏បានចូលមកក្នុងប្រទេសកម្ពុជាខ្លាំងក្លាគួរសមដែរ ជាពិសេសការបញ្ចេញសេរីភាពខាងស៊ិច។ គេអាចមើលឃើញវប្បធម៌នេះយ៉ាងច្បាស់តាមរយៈទង្វើរបស់យុវវ័យបច្ចុប្បន្ន និងមួយទៀត ដែលបញ្ជាក់ឲ្យឃើញកាន់តែច្បាស់នៅពេលថ្មីៗនេះ គឺដូចអ្វីដែលរាហ៊ូបានគូររូបអប្សរាស៊ិចស៊ី ដែលបង្ហាញនូវភាពស្រើបស្រាល បែរជាមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ និងថែមទាំងយល់ថា នេះជាវប្បធម៌របស់ខ្មែរតាំងពីបុរាណមកទៅវិញ។ តែបើតាមខ្ញុំយល់ នេះជាវប្បធម៌របស់យុវវ័យបច្ចុប្បន្នទៅវិញទេ ហើយជាវប្បធម៌បែបសេរីខាងស៊ិច ឬសេរីក្នុងការបង្ហាញពីអារម្មណ៍ពិតរបស់គេ។ នេះបញ្ជាក់ថា វប្បធម៌ស៊ិចនៅកម្ពុជាកំពុងវិវឌ្ឍទៅរកភាពសេរី និងយុវវ័យលែងសូវមានភាពអៀនខ្មាសដូចពីមុនទៀតហើយ។
ងាកមករឿងក្មេងប្រុស អាល់ហ្វី (Alfie Patten) រស់នៅ អ៊ីសត៍ប៊ន ប្រទេសអង់គ្លេសនេះវិញ អាយុទើបតែ១៣ឆ្នាំ តែក្លាយទៅជាឪពុករបស់គេទៅហើយ វាពិតជាពិបាកស្រមៃណាស់ ថាក្មេងម្នាក់នេះធ្វើឪពុករបស់គេដោយរបៀបណា រកលុយមកផ្គត់ផ្គង់គ្រួសារដូចម្ដេច ស្របពេលដែលគ្រួសាររបស់គេ និងគ្រួសារសង្សារគេសុទ្ធតែខ្វះខាតដូចគ្នានោះ។
ក្នុងបទសម្ភាសអាល់ហ្វីរបស់កាសែត The Sun អាល់ហ្វីនៅមិនទាន់ដឹងថាអ្វីដែលគេហៅថាឪពុកនៅឡើយ និងមិនដឹងពីអារម្មណ៍របស់គេនៅពេលក្លាយជាឪពុកផង គេសង្ឃឹមថា ប៉ាម៉ាក់របស់គេនឹងជួយគេ។ ចំណែកម្ដាយរបស់សង្សារអាល់ហ្វី(ឆានថែលល៍ – Chantelle) ដែលមានកូនប្រាំនាក់ក្នុងបន្ទុកស្រាប់ និងជាម្ដាយដែលស្រឡាញ់កូន បានប្រាប់ ឌឺ សាន់ ថាគាត់នឹងជួយកូនរបស់គាត់ ថ្វីបើជីវភាពមិនធូរធារក្ដី។ អាចចាត់ទុកថា នេះជារឿងល្អសម្រាប់គ្រួសារថ្មីរបស់អាល់ហ្វី និងឆានថែលល៍ ដែលឪពុកម្ដាយរបស់ពួកគេទទួលស្គាល់។
បើទោះជាយ៉ាងណា រឿងនេះបានកើតឡើងមកលើអាល់ហ្វី និងឆានថែលល៍ទៅហើយ មានតែជូនពរពួកគេឲ្យមានសុភមង្គល រស់នៅជាមួយគ្នាបានយូរអង្វែងរហូតទៅ និងសុំឲ្យបានពិភពលោកផ្ដល់ជំនួយដល់គ្រួសាររបស់ពួកគេតែប៉ុណ្ណឹង។
តាមកាសែតឌឺសាន់ រឿងស្រដៀងគ្នានេះក៏ធ្លាប់កើតមានចំពោះក្មេងប្រុសអាយុ១២ឆ្នាំ កាលពីឆ្នាំ១៩៩៨ ជាមួយនឹងសង្សារអាយុ១៥ឆ្នាំ តែគេទាំងពីក៏ចែកផ្លូវគ្នាក្រោយពីនោះ៦ខែ។
អាល់ហ្វី និងកូនស្រីអាយុ៤ថ្ងៃ
អាល់ហ្វី, ឆានថែលល៍(សង្សារ) និងមេស៊ី(កូនស្រី)
សូមមើលព័ត៌មានលម្អិតនៅ http://www.thesun.co.uk/sol/homepage/news/article2233878.ece
វីដេអូ បទសម្ភាសន៍របស់កាសែតឌឺសាន់
ខេត្តក្រុង ស្រុកខណ្ឌរបស់ខ្មែរ (២០០៩) ខែ មករា 28, 2009
Posted by ទឹម បឿន in ខ្មែរ, ចំណេះដឹង, ស្រុកខ្មែរ, ឯកសារ.29 comments
០១. រាជធានីភ្នំពេញ
- ខណ្ឌ ដង្កោ
- ខណ្ឌ មានជ័យ
- ខណ្ឌ ចម្ការមន
- ខណ្ឌ ទួលគោក
- ខណ្ឌ ឫស្សីកែវ
- ខណ្ឌ ដូនពេញ
- ខណ្ឌ ៧មករា
- ខណ្ឌ សែនសុខ (ទើបបង្កើតថ្មី)
០២. ខេត្ត កំពង់ចាម
- ស្រុក ត្បូងឃ្មុំ
- ស្រុក ព្រៃឈរ
- ស្រុក មេមត់
- ស្រុក ចម្ការលើ
- ស្រុក ពញាក្រែក
- ស្រុក ស្រីសន្ធរ
- ស្រុក ស្ទឹងត្រង់
- ស្រុក កំពង់សៀម
- ស្រុក បាធាយ
- ស្រុក កងមាស
- ស្រុក ក្រូចឆ្មារ
- ស្រុក ជើងព្រៃ
- ស្រុក តំបែរ
- ស្រុក អូររាំងឪ
- ស្រុក កោះសូទិន
- ក្រុង កំពង់ចាម (ទើបបង្កើតថ្មី)
- ក្រុង សួង (ទើបបង្កើតថ្មី)
០៣. ខេត្ត កណ្ដាល
- ស្រុក កៀនស្វាយ
- ស្រុក ស្អាង
- ស្រុក កោះធំ
- ស្រុក ខ្សាច់កណ្ដាល
- ស្រុក ពញាឮ
- ស្រុក អង្គស្នួល
- ស្រុក កណ្ដាលស្ទឹង
- ស្រុក មុខកំពូល
- ស្រុក ល្វាឯម
- ស្រុក លើកដែក
- ក្រុង តាខ្មៅ (ទើបបង្កើតថ្មី) (ច្រើនទៀត…)
ខេត្តខ្មែរដែលបារាំងកាត់ឲ្យយួន ខែ មករា 24, 2009
Posted by ទឹម បឿន in ចំណេះដឹង, ប្រវត្តិសាស្ត្រ, ស្រុកខ្មែរ, ឯកសារ.16 comments
ខេត្តខ្មែរដែលបារាំងបានកាត់ឲ្យយួននៅថ្ងៃ៤ មិថុនា ១៩៤៩ ត្រូវបានយួនប្ដូរឈ្មោះជាបន្តបន្ទាប់នៅពេលពួកវាកាន់កាប់ ។ ចាប់ពីឆ្នាំ១៩៥៦មក យួនបានប្ដូរឈ្មោះពីឈ្មោះខ្មែរទៅឈ្មោះយួន ដែលមានបីដំណាក់ ។ ទីមួយនៅឆ្នាំ១៩៥៦ ដល់ ១៩៧៥ ទីពីរ ១៩៧៨ ដល់ ១៩៨៩ និងដូរម្ដងទៀត ជាឈ្មោះដែលប្រើមកដល់សព្វថ្ងៃ ប៉ុន្តែខ្មែរយើងដែលនៅទីនោះនៅតែហៅឈ្មោះខ្មែរដដែល ហើយពួកគាត់នៅតែរក្សាទំនៀមទម្លាប់ប្រពៃណី អក្សរសាស្ត្រ ពុទ្ធសាសនា បើទោះបីជាមានការកៀបសង្កត់ ជិះជាន់បំបិទសិទ្ធិយ៉ាងណាក្ដី និងមានអ្នកតស៊ូពលីជីវិតដើម្បីជាតិ សាសនា និងអក្សរសាស្ត្រជាបន្តបន្ទាប់លុះបច្ចុប្បន្ន ។
ខេត្តខ្មែរពីដើមមានចំនួន១៧ លុះពេលបារាំងគ្រប់គ្រង វាបានបែងចែកជា២១ខេត្តវិញ ។
ឈ្មោះខេត្តខ្មែរពីដើម
- ខេត្តក្រមួន ស
- ខេត្តកំពង់ឫស្សី
- ខេត្តឃ្លាំង
- ខេត្តដំបូកកោង
- ខេត្តទឹកខ្មៅ
- ខេត្តបារាជ្ញ
- ខេត្តផ្សារដែក
- ខេត្តពលលាវ
- ខេត្តពាម
- ខេត្តព្រែកឫស្សី
- ខេត្តព្រៃនគរ
- ខេត្តព្រះត្រពាំង
- ខេត្តព្រះសួគ៌
- ខេត្តមាត់ជ្រូក
- ខេត្តមេ ស
- ខេត្តរោងដំរី
- ខេត្តលង់ហោរ
ឈ្មោះខេត្តខ្មែរពេលបារាំងកាន់កាប់ និងប្ដូរទៅឈ្មោះយួនក្រោយពេលប្រគល់ឲ្យយួនកាន់កាប់
- ខេត្តកោះគង(ដំបូកកោង) > Go Cong
- ខេត្តក្រមួនស(រាជា) > Kien Giang
- ខេត្តកំពង់ឫស្សី > Ben Tre
- ខេត្តឈ្មោះថ្មី(កំពង់គោ) > Tan An
- ខេត្តឃ្លាំង(បាសាក់) > Soc Trang
- ខេត្តចង្វាត្រពាំង(កំពប់ស្រការត្រី) > Bien Hoa
- ខេត្តទឹកខ្មៅ > Ca Mau
- ខេត្តទួលតាមោក(ឈើទាលមួយ) > Thu Dau Mot
- ខេត្តផ្សារដែក > Sa Dec
- ខេត្តពលលាវ(ពោធិលើ) > Bac Lieu
- ខេត្តពាម > Ha Tien
- ខេត្តពាមបារ៉ាជ្ញ > Long Xuyen
- ខេត្តព្រែកឫស្សី > Can Tho
- ខេត្តព្រៃនរគរ > Ho Chi Minh City
- ខេត្តព្រះត្រពាំង > Tra Vinh
- ខេត្តព្រះបារៀ(ព្រះសួគ៌) > Ba Ria
- ខេត្តមាត់ជ្រូក > Chau Doc
- ខេត្តមេ ស > Tien Giang
- ខេត្តរោងដំរី > Tay Ninh
- ខេត្តលង់ហោរ > Vinh Long
- ខេត្តអូរកាប់ > Vung Tau
កោះ
- កោះណាមឌូ
- កោះត្រល់ > Phu Quoc
- កោះត្រឡាច > Dao Con Son
- កោះត្រី
- កោះទន្សាយ
- កោះធំ
- កោះវៃ
ខែត្រខ្មែរនៅកម្ពុជាក្រោម ឬខ្មែរក្រោម

ផែនទីខែត្រក្រុងប្រទេសវៀតណាមបច្ចុប្បន្ន
នេះគឺបទ វាសនាខ្មែរកម្ពុជាក្រោម បទភ្លេង គង់ ប៊ុនឈឿន ទំនុកច្រៀង ឯកឧត្ដមថាច់ សេដ្ឋា និងច្រៀងដោយលោក ថាច់ អ៊ឹមវ៉ានស៊ី ។
~~.~~.~.~.~~.~~
ឯកសារយោង ៖
ឈ្មោះខែត្រប្ដូរពីខ្មែរទៅយួន ស្ត្រីខ្មែរអនឡាញ
សៀវភៅ ចៅហ្វាយគុយ វិរបុរសខ្មែរកម្ពុជាក្រោម (កែវ សុវត្តិ)
បទចម្រៀង វិបសាយខ្មែរក្រោម
វិគីភេឌា ខេត្តរបស់វៀតណាម
ឈ្មោះប្រទេស និងទីក្រុងលើពិភពលោក ខែ ធ្នូ 9, 2008
Posted by ទឹម បឿន in ឯកសារ.25 comments
កម្ពុជា – ភ្នំពេញ
កាណាដា – អូតាវ៉ា
កាតារ – ដូហា
កាមេរ៉ូន – យ៉ាអ៊ុនដេ
ការហ្សាកស្តង់ – អាសតាណា
កុងហ្គោ – ប្រាហ្សាវីល
កូឌីវ័រ, អៃវ៉ារីខូសត៍ – យ៉ាមូស៊ុគ្រូ
កូមូរ៉ូ – ម៉ូរ៉ូនី
កូរ៉េខាងជើង – ព្យុងយ៉ាង
កូរ៉េខាងត្បូង – សេអ៊ូល
កូស្តារីកា – សានអូសេ
កូឡំប៊ី – ប៊ូហ្គោតា
កេនយ៉ា – ណៃរុប៊ី
កោះម៉ាសាល – ម៉ាយូរូ
កោះសូឡូម៉ុង – អូនៀរ៉ា
ក្រិក – អាតែន
ក្រូអាត – ហ្សាហ្គ្រេប
ក្រេណាដា – សេនចចស៍
ខេបវើត – ប្រៃយ៉ា
គីរីបាទី – បៃគីរី
គុយបា – ហាវ៉ាណា
គៀរហ្គីស្តង់ – ប៊ីសកេក
ចិន – ប៉េកាំង
ឆីលី – សានទីយ៉ាហ្គោ
ជប៉ុន – តូក្យូ
ជីប៊ូទី – ជីប៊ូទី
ដាណឺម៉ាក – កូប៉ិនហាហ្គេន
ដូមីនិក – រូសូ (ច្រើនទៀត…)

