jump to navigation

ក្រុមហ៊ុន​រើស​បុគ្គលិក​ផ្នែក គណនេយ្យ និង បម្រើ​អតិថិជន ខែ តុលា 22, 2009

Posted by ទឹម បឿន in សារព័ត៌មាន.
2 comments

ក្រុមហ៊ុន​ដែល​ខ្ញុំ​ធ្វើការ ត្រូវការ​បុគ្គលិក​ផ្នែកគណនេយ្យ និង​ផ្នែក​បម្រើ​អតិថិជន បើ​ចាប់អារម្មណ៍ សូម​ផ្ញើ​ស៊ីវី​មក​​លោក អ៊ុន ភាច pheachun@angkorrealestate.com ។

សូម​មើល​ព័ត៌មាន​ការងារ​ខាងក្រោម៖ (ច្រើនទៀត…)

មហាក្សត្រ​ខ្មែរ​ចេញ​អន្តរាគមន៍​​រឿង​ក្ដី​លោក ហង្ស ចក្រា ខែ សីហា 27, 2009

Posted by ទឹម បឿន in សារព័ត៌មាន.
11 comments

វិទ្យុ​អាស៊ីសេរី ផ្សាយ​​ម្សិលមិញ​៖ ​ព្រះមហាក្សត្រ​ខ្មែរ​ ព្រះបាទ បរមនាថ នរោត្តម សីហមុនី បាន​ចេញ​លិខិត​មួយ​ច្បាប់​ស្នើ​ទៅ​នាយក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា ពិនិត្យ​ឡើងវិញ​ជុំវិញ​ករណី​លោក ហង្ស ចក្រា ដែល​ត្រូវ​គេ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល មួយ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៩​លាន​រៀល ពី​បទផ្សាយ​ព័ត៌មាន​មិន​ពិត​ដោយសារ​តែ​កាសែត​របស់​លោក​បាន​ចេញ​ផ្សាយ​ព័ត៌មាន​ មួយចំនួន ដែល​ចោទ​ប្រកាន់​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បំបែក​មន្ត្រី​អាក្រក់​និង​មន្ត្រី​ពុក​រលួយ​នៅ​ជុំវិញ​លោក សុខ អាន និង​អត្ថបទ​មាន​ចំណងជើង​ថា មន្ត្រី​និយម លោក សុខ អាន ប្រឈម​មុខ​នឹង​ការដក​ចេញ​ពី​តំណែង​ជា​ច្រើន​នាក់ ។

ខ្លឹមសារ​នៃ​លិខិត​ “ ខ្ញុំ​បាន​ទទួល​លិខិត​ចុះ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០០៩ របស់​នាយក​អង្គការ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ, អនុ​ប្រធាន​អង្គការ​វេទិកា​ព័ត៌មាន​និង​បណ្ឌិត​សភា, ប្រធាន​សហភាព​អ្នក​កាសែត​ឯករាជ្យ, ប្រធាន​សមាគម​អ្នក​សារព័ត៌មាន​អព្យាក្រឹត្យ ប្រជាធិបតេយ្យ, ប្រធាន​សមាគម​អ្នក​សារព័ត៌មាន​ខ្មែរ​ប្រជាធិបតេយ្យ, ប្រធាន​សមាគម​អ្នក​សារព័ត៌មាន​ឃ្លាំ​មើល​កម្ពុជា និង​ប្រធាន​សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា​ដើម្បី​សេរីភាព បាន​ទូល​ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ខ្ញុំ​ទៅ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​ អង្គ​ចៅក្រម​ជួយ​បកស្រាយ​អំពី​សុក្រឹត​ភាព​តាម​ច្បាប់​នៃ​នីតិ​វិធី​របស់​​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​អនុវត្ត​លើ​លោក ហង្ស ចក្រា ចាងហ្វាង​កាសែត​ខ្មែរ​ម្ចាស់​ស្រុក​នោះ” ។

នេះ​ជា​លើក​ទី​មួយ​ដែល​​ព្រះមហាក្សត្រ​ចេញ​ធ្វើ​អន្តរាគមន៍ បន្ទាប់​ពី​មាន​សំណើ​របស់​អង្គការ​មួយ​ចំនួន​ដូច​បាន​រៀបរាប់​ក្នុង​លិខិត​របស់​ព្រះអង្គ ប៉ុន្តែ​លទ្ធផល​នៃ​ការពិនិត្យ​​ក្ដី​នេះ​ឡើងវិញ នៅ​មិន​ទាន់​ដឹង​យ៉ាងណា​នៅ​ឡើយ ។

វិទ្យុ​អាស៊ី​សេរី

ទំនើបកម្ម​នៃ​វចនានុក្រម​ខ្មែរ សម្រាប់​កុំព្យូទ័រ ខែ សីហា 25, 2009

Posted by ទឹម បឿន in សារព័ត៌មាន, អក្សរសាស្ត្រ.
31 comments

វចនានុក្រម​ខ្មែរ​​សម្រាប់​ប្រើ​លើ​កុំព្យូទ័រ បាន​ធ្វើ​ទំនើបកម្ម​គ្រា​ទី​២ តើ​មាន​អ្វី​ប្រសើរ​ជាង​វចនានុក្រម​ដែល​ចេញ​លើក​ទី​១ ?

ទំនើបកម្ម​វចនានុក្រម​គ្រា​ទី​២​នេះ ខ្ញុំ​ឃើញ​មាន​កែ​រចនាសម្ព័ន្ធ​នៅ​ផ្នែក​មុខ និង​បន្ថែម​​វេយ្យាករណ៍​ខ្មែរ ដែល​រៀបរៀង​ដោយ​លោក មៀច ប៉ុណ្ណ វេយ្យាករណ៍​នោះ​​លោក​គ្រាន់តែ​រៀបចំ​ជា​​ជាគោល​ៗ មិន​ទាន់​ក្បោះក្បាយ​​នៅ​ឡើយ ។ ប៉ុន្តែ​ខ្ញុំ​ដូច​ជា​ប្លែក​ក្នុង​ចិត្ត​ដែរ ដែល​​ក្នុង​វេយ្យាករណ៍​នោះ​​ថា ខេត្ត, វិសេស, សេពគប់, បេតី, ចេតិយ, ប្រពៃណី ។ល។ ជា​អញ្ញត្រសព្ទ គឺ​​សំដៅ​លើ​ពាក្យ​ទាំងឡាយ​ណា​​ដែល​សំណូរ ខុស​ពី​សំណេរ តែ​តាម​ខ្ញុំ​យល់ ពាក្យ​ទាំង​នោះ​ប្រហែល​មិន​មែន​ជា​អញ្ញត្រសព្ទ​ទេ​ដឹង គឺ​ជា​ពាក្យ​ដែល​ខ្ចី​ពី​បាលី​-សំស្ក្រឹត ដែល​ស្រះ អេ អាន​ទៅ​ជា​ស្រះ អែ, ស្រះ​អិ អាន​ជា​ស្រះ អី, អាន​ជា ។ល។ ? ពាក្យ​ដែល​ជា​អញ្ញត្រសព្ទ ​ប្រហែល​មាន​តែ ឱ្យ, អ្នក, អញ… ។ ខ្ញុំ​មិ​ន​ហ៊ាន​ថា​ខុស​ទេ ទុក​ឱ្យ​លោក​អ្នក​ពិចារណា​ទៅ​​ចុះ ។

ទំនើបកម្ម​លើក​ទី​២​នេះ ឃើញ​ថា​ល្អ​ជាង​មុន ដោយ​មាន​បន្ថែម​​វេយ្យាករណ៍ បន្ថែម​កំណត់ចំណាំ ដែល​យើង​អាច​សរសេរ​ចំណាំ​គ្រាន់​មើល​ខ្លួនឯង​នៅ​ពេល​ក្រោយ (អ្វី​ផ្សេង​ទៀត​ខ្ញុំ​មិន​ដឹង) ប៉ុន្តែ​​គួរ​ឱ្យ​សោកស្ដាយ ព្រោះ​គេ​បាន​បិទ​សិទ្ធិ​ចម្លង​អត្ថបទ​ពន្យល់​ពាក្យ​នីមួយៗ គឺ​មិន​អាច​ចម្លង​មក​ប្រើ​ពី​ទីនោះ​បាន​ទេ បើ​យើង​ចង់​យក​អត្ថបទ​ពន្យល់​នោះ​មក​ប្រើ យើង​ត្រូវ​សរសេរ​តាម​វិញ ត្រង់​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​នៅ​តែ​ប្រើ​កម្មវិធី​មុន បើ​ទោះ​ជា​ដំឡើង​កំណែ​ទី​២​នេះ​នៅ​លើ​កុំព្យូទ័រ​ហើយ​ក្ដី ។ ចំពោះ​រូបរាង​មិន​ជា​បញ្ហា​ចោទ​សម្រាប់​ខ្ញុំ​ទេ ។

khmer-dictionary-2.0វចនានុក្រម​ខ្មែរ កំណែ​ទី​២

khmer-dictionary-1.0វចនានុក្រម​ខ្មែរ កំណែ​ទី​១

បារខេមព៍​ភ្នំពេញ​២០០៩ ខែ សីហា 15, 2009

Posted by ទឹម បឿន in សារព័ត៌មាន.
10 comments

បារខេមព៍​ តាម​ខ្ញុំ​យល់ គឺ​ជា​​​កម្មវីធី ឬ​ការជួបជុំ​​​ជជែក​និង​ផ្ដល់​បទ​ពិសោធន៍​​ទៅវិញ​ទៅ​មក​​​រវាង​អ្នក​ចូលរួម ។ ចុះ​បារខេមព៍​ភ្នំពេញ? តាម​ខ្ញុំ​ដឹង ប្រហែល​គេ​និយាយ​ស្អីៗ​ទាក់ទង​ជាមួយ​កុំ​ព្យូទ័រ​ ដូច​ជា ទាក់ទង​ជាមួយ​​​វិបសាយ មាន ការរចនា​វិបសាយ, ប្លក់, Twitter, ហ្គេម​អ៊ីនធឺណិត, Social Network… ឬ​ទាក់ទង​នឹង​កម្មវិធី​ផ្សេងៗ​ដែល​ប្រើ​ជាមួយ​កុំព្យូទ័រ, កម្មវិធី​បើក​ទូលាយ, ដោយ​មាន​​បង្ហាញ​ទាំង​បច្ចេកវិជ្ជា​ថ្មីៗ​សព្វ​បែប​​យ៉ាង ។ អ្នក​ចូលរួម​អាច​រក​ប្រធានបទ​មួយ​ផ្ទាល់​ខ្លួនសម្រាប់​បង្ហាញ​គេ តែ​បើ​គ្មាន គ្រាន់តែ​អង្គុយ​ចាំ​ស្ដាប់​គេ​ក៏​បាន​ដូច​ខ្ញុំ​ក៏​បាន :D

barcamp-phnom-penhBarCamp Phnom Penh 2009

កម្មវិធី​ហ្នឹង គេ​ធ្វើ​នៅ​ថ្ងៃ​ទី ៣-៤ ខែ​តុលា ឆ្នាំ​២០០៩ នៅ​សាកលវិទ្យាល័យ បញ្ញាសាស្ត្រ ។ បើ​ចាប់អារម្មណ៍ សូម​ចូល​ទៅ​ចុះឈ្មោះ​នៅ​វិបសាយ barcampphnompenh.org ឱ្យ​បាន​ឆាប់ ប្រយ័ត្ន​អស់​អាវ lolz ។ ផ្ដាំ​ទៅ​ម្ចាស់​កម្មវិធី​ឱ្យ​ហើយ រឿង​អាវ​ហ្នឹង តែ​ខ្ញុំ​អត់​បាន​រឿង​ហ្មង ព្រោះ​ខ្ញុំ​ចុះ​ឈ្មោះ​មុន ហាហា ។

លុយ​មួយ​លាន​ដុល្លារ​រលាយ រោងការ​ក៏​លុប​ចោល​ដោយ​សារ​ចាញ់បោក​តាម​អ៊ីនធឺណិត ខែ សីហា 5, 2009

Posted by ទឹម បឿន in សារព័ត៌មាន.
18 comments

ភ្នំពេញ៖ ចន្នា​ សង្ឃឹមថា​បុរស​មហាសេដ្ឋី​អង់គ្លេស​ម្នាក់​នឹង​មក​រៀប​ការ​ជាមួយ​នាង​ ដោយ​នាំ​យក​មក​នូវ​បណ្ណាការ​រហូតដល់​ទឹកប្រាក់​ក្នុង​រង្វង់​មួយ​លាន​ ដុល្លារ។ ដូច្នេះ​ចន្នា​មិន​អល់អែក​ឡើយ​ក្នុង​ការ​អញ្ជើញ​ភ្ញៀវ​សម្រាប់​មង្គលការ ហើយ​កក់​កន្លែង​សម្រាប់​អាពាហ៍ពិពាហ៍​របស់​នាង។ ប៉ុន្តែ​នៅ​ពេល​ដែល​នាង​ទៅ​រង់ចាំ​នៅ​ព្រលានយន្តហោះ បុរស​នោះ​មិន​បាន​បង្ហាញ​ខ្លួន​តាម​កាល​កំណត់​ឡើយ។ ចន្នា ​បាន​ក្លាយ​ទៅជា​ស្ត្រី​ម្នាក់​ដែល​ចាញ់បោក​មនុស្ស​នៅ​ក្រៅ​ប្រទេស ​តាមរយៈ​ការ​ទំនាក់ទំនង​តាម​អ៊ីនធឺណិត​រហូតដល់​អស់​លុយ​ជា​ច្រើន​ពាន់​ ដុល្លារ។ (ច្រើនទៀត…)