A message to her bf before she died ខែ មេសា 26, 2008
Posted by ទឹម បឿន in ជីវិត, ផ្លូវចិត្ត, សារព័ត៌មាន, ស្នេហា និងសុភមង្គល.44 comments
This is a message before she kills herself for her boyfriend. It’s really sad. I almost cry for her record.
Rest in peace, Chai Leang.
Thanks Bong Rea for this sound track.
របៀបគ្រប់គ្រងកំហឹង ខែ មីនា 11, 2008
Posted by ទឹម បឿន in ចំណេះដឹង, ផ្លូវចិត្ត, អប់រំ.10 comments
កំហឹងជាអារម្មណ៍ធម្មជាតិរបស់មនុស្ស តែទោះជាយ៉ាងណាអ្នកមិនអាចមានកំហឹងនៅពេលណាដែលអ្នកចង់ខឹង ហើយមិនអាចក្រោធខឹងដាក់មនុស្សគ្រប់រូប និង អ្វីគ្រប់យ៉ាងបានទេ។ ជាញឹកញាប់មនុស្សដែលបង្ហាញកំហឹងជាសាធារណៈ ត្រូវគេចាត់ទុកថា ជាមនុស្សមិនធំពេញវ័យ និង មិនអាចគ្រប់គ្រងខ្លួនឯងបាន ហើយសង្គមភាគច្រើនមើលងាយដល់មនុស្សដែលបង្ហាញថាមិនអាចគ្រប់គ្រងខ្លួនឯងបាន។
អ្នកចិត្តសាស្ត្រប្រើពាក្យការគ្រប់គ្រងកំហឹងដើម្បីបង្រៀនមនុស្សអំពីបច្ចេកទេសរបៀបគ្រប់គ្រងអារម្មណ៍ដ៏ខ្លាំងនេះ។ ដូចនេះតើអ្នកនឹងធ្វើអ្វីនៅពេលដែលឈាមរបស់អ្នកពុះកញ្ជ្រោល អ្នកមានកំហឹងយ៉ាងខ្លាំង ហើយកាន់តែលំបាកឡើងៗដើម្បីគ្រប់គ្រងអារម្មណ៍របស់អ្នកនោះ?
នៅពេលដែលអ្នកជិតផ្ទុះកំហឹងហើយ អ្នកជំនាញជាច្រើនផ្ដល់យោបល់ថា ដំបូងអ្នកគួរតែដកដង្ហើមឱ្យវែងៗ។ នៅពេលដែលអ្នកដកដង្ហើមហើយផ្ដោតអារម្មណ៍ទៅលើដង្ហើមនៃខ្លួនប្រាណរបស់អ្នក អ្នកនឹងមានអារម្មណ៍ធូរស្រាល មិនសូវតឹងតែង។ ដូចនេះហើយមិនសូវទំនងជាផ្ទុះកំហឹងទេ។
ទីពីរ អ្នកផ្ដល់យោបល់ជាច្រើននាក់នឹងប្រាប់អ្នកឱ្យរាប់ដល់ដប់។ វិធីនេះធ្វើឱ្យអ្នកបង្វែរអារម្មណ៍ខឹងទៅរកការចាប់អារម្មណ៍លើការរាប់ដល់ដប់វិញ។ ពេលវេលាបន្តិចបន្តួចដែលផ្ដោតលើអ្វីផ្សេងទៀតនេះអាចធ្វើឱ្យអ្នកមានពេលគ្រប់គ្រងដើម្បីគិតអំពីប្រតិកម្មរបស់អ្នកចំពោះស្ថានការណ៍នោះ។
សម្រាប់វិធីកាន់តែមានលក្ខណៈចិត្តសាស្ត្រចំពោះការគ្រប់គ្រងកំហឹង មានសេចក្ដីណែនាំមួយចំនួនដែលអាចកាត់បន្ថយកម្រិតកំហឹងបាន។
ប្រសិនបើមនុស្សម្នាក់ធ្វើឱ្យអ្នកមានអារម្មណ៍អវិជ្ជមាននោះ ជាជាងការប្រកែកតវ៉ា ប្រហែលជាត្រូវប្រើប្រាស់ការសើចវិញដើម្បីកុំឱ្យឆេវឆាវ។ វិធីនេះនឹងបង្ហាញថា អ្នកគឺជាមនុស្សម្នាក់មានការច្នៃប្រឌិតដែលចេះរបៀបដោះស្រាយស្ថានការណ៍មួយ។
ការនិយាយចេញឱ្យចំអារម្មណ៍ខឹងនៅពេលដែលអ្នកមានកំហឹងនឹងធ្វើឱ្យអ្នកអាចបញ្ចេញអារម្មណ៍ខ្លួនឯងបានក្នុងសភាពកាន់តែមិនឆេវឆាវ ជាជាងទុកអារម្មណ៍ក្នុងខ្លួន ហើយបន្ទាប់មកនឹងផ្ទុះកំហឹង។
អនុគ្រោះក៏ជាមធ្យោបាយមានប្រយោជន៍មួយដែរដើម្បីកាត់បន្ថយកំហឹង។ ប្រសិនបើអ្នកអនុគ្រោះដល់នរណាមួយលើបញ្ហាតូចមួយនោះ អ្នកមិនចាំបាច់គុំកួនទេ បើមិនអ៊ីចឹងទេ អ្នកអាចចាប់ផ្ដើមនិយាយឱ្យដាច់ស្រេចជាមួយមនុស្សនោះ។
វិធីសាស្ត្រជនជាតិអាស៊ី គឺគេអនុវត្តប្រយោគ ឬ ការសមាធិឱ្យបានទៀងទាត់ ដូចនេះកាយ និង ចិត្តរបស់អ្នកមិនឆេវឆាវទេ។ ភាពមិនឆេវឆាវនឹងធ្វើឱ្យអ្នកនៅតែអាចគ្រប់គ្រងខ្លួនឯងបាននៅពេលដែលស្ថានភាពមួយចំនួនមានការលំបាក។ នេះហើយគឺជាការគ្រប់គ្រងទប់ស្កាត់កំហឹង។
ដកស្រង់ពីទស្សនាវដ្ដី G21
ចៅវ៉ាយនាយ និងកូនចៅ ខែ មិថុនា 11, 2007
Posted by ទឹម បឿន in ផ្លូវចិត្ត.add a comment
ពីមុនខ្ញុំបានលើកយកអត្ថបទមួយដែលប្រែសម្រួលដោយលោក ច័ន្ទ រិទ្ធី អំពីគូស្នេហ៍ មកជូនប្រិយមិត្តអាន ដើម្បីស្វែងយល់ពីលក្ខណៈរបស់គូស្នេហ៍របស់ខ្លួន ។ ឥឡូវខ្ញុំក៏នឹងលើកយកអត្ថបទមួយទៀតដែលប្រែសម្រួលដោយលោក ច័ន្ទ រិទ្ធីដដែល ស្ដីអំពីចៅវ៉ាយនាយ និងកូនចៅ មកចែកជូនប្រិយមិត្តអាន និងស្វែងយល់ពីចរិត និងលក្ខណៈរបស់ ចៅវ៉ាយនាយ និងកូនចៅ ។
ការប្រកាន់សិទ្ធិមានច្រើន ក្នុងទំានាក់ទំនងរវាងចៅវ៉ាយនាយនឹងកូនចៅ ហើយចៅវ៉ាយនាយកាន់តែរករឿងច្រើនឡើង កាលណាបើកូនចៅមានអារម្មណ៍ខ្លាច និងមិនសប្បាយចិត្ត ។ ការសំដែងនូវការមានប្រៀបជាង មានតាំងពីការចាប់ដៃ ដោយចៅវ៉ាយនាយ នឹងបង្វែរដៃរបស់កូនចៅទៅខាងក្រោម ដើម្បីឲ្យដៃរបស់ខ្លួននៅខាងលើ ។
គូស្នេហ៍ ខែ មេសា 28, 2007
Posted by ទឹម បឿន in ផ្លូវចិត្ត, ស្នេហា និងសុភមង្គល.8 comments
ស្នេហាធ្វើឲ្យមនុស្សមានទាំងសេចក្ដីសុខ និងទុក្ខ ។ មានគូស្នេហ៍ខ្លះស្រលាញ់គ្នាល្អូកល្អឺន ខ្លះព្រងើយកន្តើយនឹងគ្នា ខ្លះធុញទ្រាន់នឹងគ្នា…
ស្រីដែលរៀបការរួច ច្រើនតែចូលចិត្តរកគ្នាជជែកលេង ចំណែកស្រីដែលនៅលីវចូលចិត្តជជេកលេងជាមួយបុរស់ជាជាងជាមួយស្រីដូចគ្នា ។
គូស្នេហ៍ដែលគ្មានអ្វី ផ្សេងជាប់ជំពាក់ គេច្រើនចំណាយពេលនៅ ជាមួយគ្នាបានយូរ បើគេស្ថិតនៅក្នុងពិធីអ្វីមួយ គេច្រើនតែនៅ ជាមួយគ្នារហូតចប់ពិធី ដែលគេទាំងពីរនាក់ ហាក់ដូចជាម្ចាស់រវាងគ្នានឹងគ្នា ។
គូស្នេហ៍ដែលមានការប្រកែកគ្នា គេច្រើនតែញញឹមដាក់គ្នាបែបមិនស្មោះ និងមិនចេញធ្មេញ ។ ជាទូទៅទាំងគូស្នេហ៍ដែលរៀបការហើយ និងគូស្នេហ៍ដែលមិនទាន់រៀបការ ប្រសិនបើគេទាំងពីរនាក់មិនស្ថិតក្នុងសភាពរីករាយជាទីបំផុតទេនោះ ក៏មិនមានការប៉ះពាល់គ្នាញឹកញយដែរ ក្នុងករណីនេះ ប្រសិនបើមានភាគីណាមួយទៅប៉ះពាល់មុន ភាគីម្ខាងទៀតនឹងដកដៃចេញយ៉ាងឆាប់រហ័ស ។
ការពាស់ពាល់ ជាការសម្ដែងនូវភាពជាម្ចាស់ និងធ្វើឲ្យភាគីម្ខាងទៀតមានការកក់ក្ដៅក្នុងចិត្ត ។ យុវវ័យដែលស្ថិតក្នុងអន្លង់ស្នេហ៍ នឹងមានការប៉ះពាល់កាន់តែច្រើនឡើង ។ គូស្នេហ៍រមែងត្រូវការ ការប៉ះពាល់នេះ និងត្រូវការជាចាំបាច់ ក្នុងការទទួលការប៉ះពាល់ពីគូស្នេហ៍ ។
មនុស្សដែលមានទំនាក់ទំនងស្នេហា គេអាចអង្គុយលើកៅអី ហើយឱនរកគ្នា ឬជួនកាលដាក់កៅអីបាំង មិនឲ្យអ្នកដ៏ទៃមករំខាន ។ ក្រៅពីកាយវិការនេះ ក៏នៅមាន ការសម្លឹងមើលគ្នាដោយខ្សែភ្នែកផ្អែមល្ហែម ងក់ក្បាលចុះឡើង ញាក់ចិញ្ចើម សម្លឹងគ្នាមិនដាក់ភ្នែក ស្រងូតស្រងាត់ .ល. ។ សម្រាប់ស្ត្រីក៏អាចអង្គុយគងអន្ទាក់ខ្លាបញ្ចេញឲ្យឃើញសាច់ភ្លៅ ពើងដើមទ្រូង និងយកម្រាមដៃអង្អែលជើង ឬអង្អែលកដៃថ្នមៗផងដែរ ។
ដកស្រង់ពីសៀវភៅ មើលមនុស្សឲ្យដូចអានសៀវភៅ (ច័ន្ទ ឫទ្ធី)
តើលោកអ្នកមានការជឿជាក់លើខ្លួនឯងទេ? ខែ មេសា 5, 2007
Posted by ទឹម បឿន in ផ្លូវចិត្ត.add a comment
តើលោកអ្នកមានជំនឿជាក់លើខ្លួនឯងទេពេលដែលលោកអ្នកធ្វើអ្វីមួយ ឬកំពុងអះអាងពីអ្វីមួយ ឬកំពុងបង្ហាញហេតុផលប្រាប់អ្នកណាម្នាក់ ?
លោកអ្នកអាចសង្កេត កាយវិការខ្លួនឯង ឬអ្នកដ៏ទៃ ប្រាកដជាដឹងថាខ្លួនឯង ឬអ្នកដ៏ទៃមានជំនឿជាក់ឫអត់ ។ សូមមើលចំណុចមួយចំនួនខាងក្រោម ៖
- អ្នកដែលនិយាយដោយមានការជឿជាក់ គេមិនយកដៃអេះក្បាល ខ្ទប់មាត់ ឬអេះច្រមុះនោះទេ ។
- អ្នកដែលមានការជឿជាក់ តែងតែឈរដោយដងខ្លួនត្រង់ នៅពេលកំពុងនិយាយ ។
- មិនឧស្សាហ៍ព្រិចភ្នែក នៅពេលនិយាយ ។
- យកប្រអប់ដៃទាំងពីរផ្គុំចូលគ្នា ដោយប្រើចុងម្រាមទាំអប្រាំ ធ្វើរាងជាភ្នំ (មនុស្សប្រុស ច្រើនដាក់ដៃឡើងខ្ពស់បន្តិច តែស្ត្រីវិញដាក់ទាបជាង អាចដាក់លើភ្លៅ ពេលកំពុងអង្គុយលើកៅអីជាដើម) ។
- ដៃម្ខាងក្ដាប់ ហើយប្រើបាតដៃម្ខាងទៀតក្រសោបប្រអប់ដៃក្ដាប់នោះ ។
- កំពាត់ដៃមកក្រោយ (ច្រើនតែអ្នកដែលមានអំណាចធំជាងធ្វើ) ។
- អង្គុយផ្អែកនឹង សាឡុង ឬកៅអី ហើយយកប្រអប់ដៃទាំងពីរស្រាក់គ្នាដាក់ទ្រក្បាល ។
កាយវិការទាំងនេះ យើងតែងតែធ្វើដោយមិនដឹងខ្លួន គឺស្របពេលដែលយើងនិយាយដោយមានជំនឿជាក់ ។
