សុភ័ក្ត្រវាយប្រហារដោយផេងជី ខែ សីហា 14, 2008
Posted by ទឹម បឿន in ទូទៅ, សារព័ត៌មាន.45 comments
សុភ័ក្ត្រ អ្នកប្រើប្លក់ដ៏យូរម្នាក់ ដែលប្រើពីឆ្នាំ២០០៥មក ត្រូវបានចោទប្រកាន់ដោយ ផេងជី ដែលទើបប្រឡូកចូលក្នុងពិភពប្លក់រយៈពេល ៣ ៤ខែ ថាបានជេរប្រមាថនៅប្លក់ផ្ទាល់ខ្លួនរបស់គេ។
Comment ដែលប្រើពាក្យអសុរសដែលបានដាក់លើ “ កម្មសិទ្ធបញ្ញារបស់វិទ្យុអាស៊ីសេរី” (៧ សីហា ២០០៨) ប្លក់ ផេងជី និងដាក់ឈ្មោះអ្នកខំមិន “ វិទ្យុអាស៊ីសេរីនិយាយសេរី” ត្រូវបានផេងជី អះអាងថាជា comment របស់សុភ័ក្ត្រ តាមរយៈអាយភីដូចគ្នានឹងអាយភីរបស់សុភ័ក្ត្រ។
សុភ័ក្ត្រកំពុងស្ថិតនៅប្រទេសថៃ ស្របពេលដែលផេងជីកំពុងវាយប្រហារធ្ងន់ៗមកលើខ្លួន និងបានដាក់ប្រកាសម្ដងហើយម្ដងទៀតនៅលើប្លក់របស់គេ ដែលធ្វើឲ្យមានអ្នកមកបន្តុបបន្ថែមលើប្រធានបទនេះកាន់តែខ្លាំងទៅៗ ជាពិសេស ចារជន។
ផេងជីបានដាក់អត្ថបទវាយប្រហារបន្ថែមទៀត ចំណងជើង “ មានអ្នកប្រកាសសង្គ្រាមក្នុងប្លក់ខ្ញុំ” (១២ សីហា ២០០៨) ដែលយកខំមិនអះអាងមួយរបស់អ្នកដែលដាក់ខំមិនជាឈ្មោះ “ វិទ្យុអាស៊ីសេរីនិយាយសេរី” ហើយប្រាប់ថាខ្លួនឈ្មោះ ដិន និងបានថាខ្លួនមិនមែនជាសុភ័ក្ត្រ។
អត្ថបទមួយទៀត “ មានអ្នកប្រកាសសង្គ្រាមក្នុងប្លក់ខ្ញុំ ភាគទី២” (១៣ សីហា ២០០៨) លើកយកខំមិនរបស់លោក ដិន ដែលទើសភ្នែកនឹងអ្នកប្លក់ ផេងជី ម្នាក់នេះដែលយល់ច្រឡំលើសុភ័ក្ត្រ ដោយនៅតែអះអាងថាខ្លួនមិនមែនជាសុភ័ក្ត្រដដែល។
ផេងជី ព្យាយាមចាប់ខំមិនរបស់លោក ដិន និងយកមកវិភាគនៅអត្ថបទរបស់ខ្លួនមួយទៀត ដើម្បីវាយប្រហារដល់សុភ័កត្រទៀត លើចំណងជើង “ មានអ្នកប្រកាសសង្គ្រាមក្នុងប្លក់ខ្ញុំ ភាគទី៣” (១៤ សីហា ២០០៨) និងដើម្បីបង្ហាញអាយភីនោះឲ្យកាន់តែច្បាស់ផង។
និងចុងក្រោយ បន្ទាប់ពីបានភស្តុតាងបញ្ជាក់ពីអាយភីរបស់សុភ័ក្ត្រពីវិបសាយមួយចំនួនរបស់ថៃ ផេងជី ក៏ដាក់អត្ថបទមួយទៀតភ្លាម គឺ “ មានអ្នកប្រកាសសង្គ្រាមក្នុងប្លក់ខ្ញុំ ភាគបញ្ចប់” (១៤ សីហា ២០០៨) ដែលចាត់ទុកថាជាអត្ថបទបញ្ជប់របស់ខ្លួនចំពោះការវាយប្រហារមកលើសុភ័ក្ត្រឲ្យសារណជនបានឃើញ។
ការដាក់អត្ថបទវាយប្រហារ និងមានខំមិនគាំទ្រមួយនាក់ពីរ ពិសេសអ្នកដែលឈ្មោះ ចារជន ធ្វើឲ្យ ផេងជី មានកម្លាំងចិត្តក្នុងការវាយប្រហារសត្រូវរបស់ខ្លួនយ៉ាងចាស់ដៃ ដោយមិនស្ដាប់ហេតុផលរបស់អ្នកដែលលំអៀងទៅខាងសុភ័ក្ត្រ ឬព្យាយាមបញ្ជាក់ថាមិនមែនជាសុភ័ក្ត្រដែលខំមិនអសុរសនោះ។ (ច្រើនទៀត…)
ទស្សនៈចំពោះ “ IF YOU LOVE SOMEONE” ខែ មករា 26, 2008
Posted by ទឹម បឿន in ចំណេះដឹង, ទូទៅ.24 comments
Shakespeare:
if you love someone,
Set her free ….
If she ever comes back, she’s yours,
If she doesn’t, here’s the poison, suicide
yourself for her.
Optimist:
If you love someone,
Set her free ….
Don’t worry, she will come back.
Suspicious:
If you love someone,
Set her free ….
If she ever comes back, ask her why.
Impatient:
If you love someone,
Set her free ….
If she doesn’t comes back within some time forget
her.
Patient:
IF you love someone,
Set her free ….
If she doesn’t come back, continue to wait until
she comes back.
Playful:
If you love someone,
Set her free ….
*If she comes back, and if you love her still,
set her free again, repeat*
C++ Programmer:
if(you-love(m_she))
m_she.free()
if(m_she == NULL)
m_she= new CShe;
Lawyers:
If you love someone,
Set her free,
Clause 1a of Paragraph 13a-1 in the second amendment of the
Matrimonial Freedom Act clearly states that….
Bill Gates:
If you love someone,Set her free,
If she comes back, I think we can charge her for
re-installation fees but tell her that she’s also going to get an upgrade.
Biologist:
If you love someone,
Set her free, She’ll evolve.
Statisticians:
If you love someone, Set her free,
If she loves you, the probability of her coming
back is high If she doesn’t, the Weibull
distribution and your relation was improbable anyway.
Salesman:
If you love someone,
Set her free ….
If she ever comes back, deal!
If she doesn’t, so what! “ NEXT” .
Schwarzenegger’s fans:
If you love someone,
Set her free,
SHE’LL BE BACK!
Insurance agent:
If you love someone,
Show her the plan ….
If she ever comes back, sign her up,
If she doesn’t, keep follow up with her and never give up!
Physician:
If you love someone,
Set her free ….
If she ever comes back, it’s the law of gravity,
If she doesn’t, either there’s friction higher than the force or the angle
of collision between two objects did not synchronize at the right angle.
Mathematician:
If you love someone,
Set her free ….
If she ever comes back, 1 + 1 = 2 (peanut!),
If she doesn’t, Y = 2X – log(0.46Y^2 + (cos(52/34X)) x 5Y^(-0.5)c) where c
is the infinite constant of no turning point.
Nowadays’ style:
If You Love Someone,
Set it free,
If It Comes Back, It is Yours
If It Doesn’t, Hunt it Down and Kill It…!!! OR
PERHAPS REPORT TO IMMIGRATION THAT SHE/HE IS AN ILLEGAL
If you love someone
WHY IN THE FIRST PLACE SET HER FREE???
CARELESS IDIOT!!!
បឿន៖
បើស្រឡាញ់នរណាម្នាក់ ត្រូវចាប់នាងឱ្យជាប់
បើរបូតទៅហើយ កុំរើសមកវិញ
តែបើជ្រុលរើសមកវិញ ត្រូវតែសងសឹក។ (កុំព្យាយាមធ្វើតាមខ្ញុំ)
English Proverb: Don’t cross your bridges … ខែ វិច្ឆិកា 6, 2007
Posted by ទឹម បឿន in ទូទៅ, ល្បងប្រាជ្ញា.5 comments
“ Don’t cross your bridges before you come to them.”
Do you know what does it mean?
ហេតុអីបានជាមនុស្សចាស់ដេកតិចជាងក្មេង ? ខែ កញ្ញា 13, 2007
Posted by ទឹម បឿន in ទូទៅ, សុខភាព.add a comment
មនុស្សម្នាក់ ៗ សុទ្ធតែត្រូវការដេក ប៉ុន្តែរយៈពេលដែលត្រូវដេកមិនដូចគ្នាទេ ។
មនុស្សធម្មតា ត្រូវការដេក ៨ ម៉ោងក្នុងមួយថ្ងៃ កូនក្មេងត្រូវដេកពី ១០ ទៅ ១២ ម៉ោង ចំណែកមនុស្សចាស់ ត្រូវការដេក ពី ៥ ទៅ ៦ ម៉ោងក្នុងមួយថ្ងៃ គឺគ្រប់គ្រាន់ហើយ ។
ចូរពិនិត្យមើលទារក ដែលទើបនឹងកើតមកថ្មី ៗ វាដេកទាំងយប់ទាំងថ្ងៃ លើកលែងតែរយះពេលមួយភ្លេត ដែលវាត្រូវស្រែកយំឃ្លានប៉ុណ្ណោះ ក្រៅពីនោះ សុទ្ធតែជារយះពេលដេកយ៉ាងស្កប់ស្កល់ ។ តាមការពិនិត្យ ឃើញថា ទារកម្នាក់ ៗ ត្រូវដេក ២០ ម៉ោងយ៉ាងតិច ក្នុងរយះ ពេល ១ ថ្ងៃ ១ យប់ ។
បញ្ហាដេកនេះ មានសារៈសំខាន់នាស់ ចំពោះមនុស្សពិសេស ចំពោះទារក និង កូនក្មេងដែលកំពុងរីកចំរើន ។ បើក្មេងម្នាក់ ៗ អាចដេកឲ្យបានស្កប់ស្កល់ និង ឲ្យបានច្រើនពេលវេលា នោះសុខភាពរបស់វា នឹង បានបរិបូណ៌មិនខាន ។
ចំពោះយុវជនវិញ បញ្ហាដេកក៏មានសារៈសំខាន់ដែរ ព្រោះកាល់បើដេកស្កប់ស្កល់ពេញមួយយប់ហើយ សភាពហត់នឿយទាំងឡាយ ដែលបណ្ដាលមកពីការសិក្សា និង ការងារផ្សេង ៗ ត្រូវបានកំចាត់កំចាយអស់ ខួរក្បាលក៏ត្រូវស្ថិតក្នុងសភាពស្ពឹកដោយបានសម្រាក ។ ដូច្នេះ ព្រឹកថ្ងៃបន្ទាប់ គេនឹងមានកម្លាំងកំហែង ថ្លាខួរក្បាល អាចប្រកបការងារតទៅទៀត បានយ៉ាងធូរស្រួល ។
បើយ៉ាងដូច្នេះ ហេតុម្ដេចបានជាក្មេង ដេកច្រើនជាងយុវជន ហើយយុវជនដេកច្រើនជាងមនុស្សចាស់ ?
តាមការស្រាវជ្រាវបានឲ្យដឹងថា សម្ព័ន្ធនៃសរសៃវិញ្ញាណ របស់កូនក្មេង មានភាពមិននឹងនរ គឺវាងាយនឹងរំជួយ ងាយនឹងស្ពឹក កូនក្មេងឆាប់អស់កម្លាំង ហត់នឿយ ហើយក៏ឆាប់រំភើប ដូចនេះ កូនក្មេងត្រូវការដេកច្រើនណាស់ ។
ចំណែកយុវជន ធម្មតាដេកតែ ៨ ម៉ោងក៏ឃើញថាគ្រប់គ្រាន់ហើយ ។ ព្រោះការប្រើកម្លាំងកាយ និង កម្លាំងប្រាជ្ញាដ៏ច្រើនមហិមា បានធ្វើឲ្យយុវជនហត់នឿយ អស់កម្លាំង តែការសម្រាក ៨ ម៉ោងនេះ ក៏ល្មមនឹងធ្វើឲ្យយុវជន កំចាត់ការហត់នឿយបាន ព្រមទាំងអាចការពារ គោលិកាវិញ្ញាណក្នុងស្រទាប់ខួរក្បាល មិនឲ្យខូចខាតផង ។
តែចំពោះមនុស្សចាស់វិញ ដោយសារពលកម្មមិនសូវមានច្រើន ហើយគោលិកាវិញ្ញាណទាំងឡាយ ក៏មិនសូវរំជើបរំជួលខ្លាំង ដូចយុវជន អាស្រ័យហេតុនេះ បានជាមនុស្សចាស់ មិនសូវត្រូវការដេកសម្រាកច្រើនម៉ោងពេក ។
ការស្រាវជ្រាវរបស់ លោក ប្រាក់ ជា
អំពីស័ក ខែ កញ្ញា 4, 2007
Posted by ទឹម បឿន in ទូទៅ, ទំនៀមទម្លាប់.12 comments
ពីមុនចេះតែឆ្ងល់អំពីស័ករបស់ឆ្នាំ តែមិនដឹងថាទៅសួរអ្នកឯណា ទើបចេះតែឆ្ងល់រៀងរហូតមកដល់បច្ចុប្បន្ន ។ ពីរបីថ្ងៃមុននេះ បានឃើញអ្នកធ្វើការជាមួយគ្នា កាន់សៀវភៅហោរាសាស្ត្រមកអាន ទើបខ្ចីគេមកអាន ក្រែងមានអ្វីល្អ ៗ ។ មិននឹកស្មានថា សៀវភៅមួយនេះ អាចជួយដោះស្រាយចំងល់របស់ខ្ញុំបានដោយចៃដន្យបែបនេះសោះ ។
ក្នុងសៀវភៅ តម្រា – ហោរាស្រាស្ត្រប្រចាំគ្រួសារ របស់លោក អ៊ឹម បុរិន្ទ ដែលចេញផ្សាយ នៅឆ្នាំ ១៩៩៩ ត្រូវនឹងពុទ្ធសករាជ ២៥៤៣ បានបកស្រាយយ៉ាងដូច្នេះថា ៖
ក្នុងឆ្នាំទាំងឡាយរបស់ហោរាសាស្ត្រខ្មែរ តែងតែប្រើជាមួយនឹងស័ក ផង ។ ស័ករបស់ឆ្នាំនៃហោរាសាស្ត្រមានចំនួន ១០ គឺៈ
- ឯកស័ក
- ទោស័ក
- ត្រីស័ក
- ចត្វាស័ក
- បញ្ចស័ក
- ឆស័ក
- សប្តស័ក
- អដ្ឋស័ក
- នព្វស័ក
- សំរិទ្ធិស័ក
ស័កទី ១ គឺឯកស័ក ត្រូវបានចាប់ប្រើពីឆ្នាំកុររៀងមក គឺកុរ ឯកស័ក, ជូត ទោស័ក, ឆ្លូវ ត្រីស័ក ។ល។
ឧទាហរណ៍ៈ ក្នុងគ្រិស្តសករាជ ១៩៩៥ ចុល្លសករាជ ១៣៥៨នេះ គឺឆ្នាំ ជូត អដ្ឋស័ក ។
ឆ្នាំនេះ គ្រិស្តសរាជ ២០០៧ ត្រូវនឹងឆ្នាំ កុរ នព្វស័ក ព.ស ២៥៥១ ។
