jump to navigation

ចៅហ្វាយ​គុយ វីរបុរស​ខ្មែរ​កម្ពុជាក្រោម ខែ មករា 25, 2009

Posted by ទឹម បឿន in ប្រវត្តិ​សាស្ត្រ.
8 comments

“ ខ្ញុំ​ស៊ូ​ស្លាប់​ខ្លួន ឲ្យ​តែ​ជាតិ​រស់”

son-kuy

ចុច​អាន

បទ​ចម្រៀង ឧកញ៉ា សឺន គុយ
ច្រៀង​ដោយ ថាច់ អ៊ឹមវ៉ានស៊ី
ទំនុក​ភ្លេង គង់ ប៊ុនឈឿន
ទំនុក​ច្រៀង ឯកឧត្ដម ថាច់ សេដ្ឋា

អត្ថបទ​ទាក់ទង

ខេត្ត​ខ្មែរ​ដែល​បារាំង​កាត់​ឲ្យ​យួន

ខេត្ត​ខ្មែរ​ដែល​បារាំង​កាត់​ឲ្យ​យួន ខែ មករា 24, 2009

Posted by ទឹម បឿន in ចំណេះ​ដឹង, ប្រវត្តិ​សាស្ត្រ, ស្រុក​ខ្មែរ, ឯកសារ.
16 comments

ខេត្ត​ខ្មែរ​ដែល​បារាំង​បាន​កាត់​ឲ្យ​យួន​នៅ​ថ្ងៃ​៤ មិថុនា ១៩៤៩ ត្រូវ​បាន​យួន​​ប្ដូរ​ឈ្មោះ​ជា​បន្ត​បន្ទាប់​នៅ​ពេល​ពួក​វា​កាន់កាប់ ។ ​ចាប់​ពី​ឆ្នាំ​១៩៥៦​មក យួន​បាន​ប្ដូរ​ឈ្មោះ​ពី​ឈ្មោះ​ខ្មែរ​ទៅ​ឈ្មោះ​យួន ដែល​មាន​បី​ដំណាក់ ។ ទី​មួយ​នៅ​ឆ្នាំ​១៩៥៦ ដល់ ១៩៧៥ ទី​ពីរ ១៩៧៨ ដល់ ១៩៨៩ និង​ដូរ​ម្ដង​ទៀត​ ជា​ឈ្មោះ​ដែល​ប្រើ​មក​ដល់​សព្វ​ថ្ងៃ ប៉ុន្តែ​ខ្មែរ​​យើង​ដែល​នៅ​ទីនោះ​នៅ​តែ​ហៅ​ឈ្មោះ​ខ្មែរ​ដដែល ហើយ​ពួក​គាត់​នៅ​តែ​រក្សា​ទំនៀមទម្លាប់​ប្រពៃណី អក្សរសាស្ត្រ ពុទ្ធ​សាសនា​ បើ​ទោះ​បី​ជា​មាន​ការ​កៀបសង្កត់ ជិះជាន់​​បំបិទ​សិទ្ធិ​យ៉ាង​ណា​ក្ដី និង​មាន​អ្នក​​តស៊ូ​ពលី​ជីវិត​​ដើម្បី​ជាតិ សាសនា និង​អក្សរសាស្ត្រ​ជា​បន្ត​បន្ទាប់​លុះ​បច្ចុប្បន្ន ។

ខេត្ត​ខ្មែរ​ពី​ដើម​មាន​ចំនួន​១៧ លុះ​ពេល​បារាំង​គ្រប់គ្រង វា​បាន​បែងចែក​ជា​២១​ខេត្ត​វិញ ។

ឈ្មោះ​ខេត្ត​ខ្មែរ​ពីដើម

  1. ខេត្ត​ក្រមួន ស
  2. ខេត្ត​កំពង់ឫស្សី
  3. ខេត្ត​ឃ្លាំង
  4. ខេត្ត​ដំបូកកោង
  5. ខេត្ត​ទឹកខ្មៅ
  6. ខេត្ត​បារាជ្ញ
  7. ខេត្ត​ផ្សារដែក
  8. ខេត្ត​ពលលាវ
  9. ខេត្ត​ពាម
  10. ខេត្ត​ព្រែក​ឫស្សី
  11. ខេត្ត​ព្រៃនគរ
  12. ខេត្ត​ព្រះត្រពាំង
  13. ខេត្ត​ព្រះសួគ៌
  14. ខេត្ត​មាត់ជ្រូក
  15. ខេត្ត​មេ ស
  16. ខេត្ត​រោងដំរី
  17. ខេត្ត​លង់ហោរ

ឈ្មោះ​ខេត្ត​​ខ្មែរ​​ពេល​បារាំង​កាន់កាប់ និង​ប្ដូរ​ទៅ​ឈ្មោះ​យួន​ក្រោយ​ពេល​ប្រគល់​ឲ្យ​យួន​កាន់កាប់

  1. ខេត្ត​កោះគង(ដំបូក​កោង) > Go Cong
  2. ខេត្ត​ក្រមួន​ស(រាជា) > Kien Giang
  3. ខេត្ត​កំពង់​ឫស្សី > Ben Tre
  4. ខេត្ត​ឈ្មោះ​ថ្មី(កំពង់គោ) > Tan An
  5. ខេត្ត​ឃ្លាំង(បាសាក់) > Soc Trang
  6. ខេត្ត​ចង្វា​ត្រពាំង(កំពប់​ស្រការ​ត្រី) > Bien Hoa
  7. ខេត្ត​ទឹកខ្មៅ > Ca Mau
  8. ខេត្ត​ទួល​តាមោក(ឈើ​ទាល​មួយ) > Thu Dau Mot
  9. ខេត្ត​ផ្សារដែក > Sa Dec
  10. ខេត្ត​ពលលាវ(ពោធិលើ) > Bac Lieu
  11. ខេត្ត​ពាម > Ha Tien
  12. ខេត្ត​ពាម​បារ៉ាជ្ញ > Long Xuyen
  13. ខេត្ត​ព្រែក​ឫស្សី > Can Tho
  14. ខេត្ត​ព្រៃនរគរ > Ho Chi Minh City
  15. ខេត្ត​ព្រះ​ត្រពាំង > Tra Vinh
  16. ខេត្ត​ព្រះ​បារៀ(ព្រះ​សួគ៌) > Ba Ria
  17. ខេត្ត​មាត់​ជ្រូក > Chau Doc
  18. ខេត្ត​មេ ស > Tien Giang
  19. ខេត្ត​រោង​ដំរី > Tay Ninh
  20. ខេត្ត​លង់ហោរ > Vinh Long
  21. ខេត្ត​អូរកាប់ > Vung Tau

កោះ

  1. កោះ​ណាម​ឌូ
  2. កោះ​ត្រល់ > Phu Quoc
  3. កោះ​ត្រឡាច > Dao Con Son
  4. កោះ​ត្រី
  5. កោះ​ទន្សាយ
  6. កោះ​ធំ
  7. កោះ​វៃ

ចុច​មើល​រូប​ពេញ

ខែត្រ​ខ្មែរ​នៅ​កម្ពុជា​ក្រោម ឬ​ខ្មែរ​ក្រោម

ផែនទី​ប្រទេស​វៀតណាម

ផែនទី​​ខែត្រ​ក្រុង​ប្រទេស​វៀតណាម​បច្ចុប្បន្ន

នេះ​​គឺ​បទ វាសនា​ខ្មែរ​កម្ពុជា​ក្រោម បទ​ភ្លេង គង់ ប៊ុនឈឿន ទំនុក​ច្រៀង ឯកឧត្ដម​​ថាច់ សេដ្ឋា និង​ច្រៀង​ដោយ​លោក ថាច់ អ៊ឹមវ៉ានស៊ី ។

~~.~~.~.~.~~.~~

ឯកសារ​យោង ៖

ឈ្មោះ​ខែត្រ​ប្ដូរ​ពី​ខ្មែរ​ទៅ​យួន ស្ត្រី​ខ្មែរ​អនឡាញ
សៀវភៅ ចៅហ្វាយ​គុយ វិរបុរស​ខ្មែរ​កម្ពុជាក្រោម (កែវ សុវត្តិ)
បទ​ចម្រៀង​ វិបសាយ​ខ្មែរ​ក្រោម
វិគីភេឌា ខេត្ត​របស់​វៀតណាម

ពាក្យ “ ខ្មែរ” មក​ពី​ពាក្យ “ ម៉ែ” ? ខែ មីនា 1, 2008

Posted by ទឹម បឿន in ប្រវត្តិ​សាស្ត្រ.
2 comments

ឃើញ​ថា​ពាក្យ​” ខ្មែរ” ​ហ្នឹង មាន​ការ​បកស្រាយ​មក​ជា​ច្រើន​របៀប និង​អត្ថន័យ​តាម​អ្នក​ស្រាវជ្រាវ​នីមួយៗ។ ពេល​នេះ ខ្ញុំ​សូម​លើក​យក​អត្ថបទ​មួយ ដែល​សរសេរ​ដោយ​លោក ឫទ្ធី ដែល​ខ្ញុំ​បាន​ឃើញ​នៅ​វិបសាយ ខ្មែរ​អូអេស​​​ដើម្បី​យក​មក​ចែក​​គ្រាន់​ពិចារណា​បន្ថែម។

ឫទ្ធី៖ អ្នក​សុរិន្ទ្រ គេ​បញ្ចេញ​សម្លេង​ថា ខ្មែរ ដោយ​ឮ រ ប្រកប​យ៉ាង​ច្បាស់។ ឯ​ពាក្យ ម៉ែ ពុំ​មាន​ឮ​ រ​ ប្រកប​ទាល់​តែ​សោះ។ សូម​រំឭក​ថា ខ្មែរ​សុរិន្ទ ៩៩% មិន​ចេះ​អាន​អក្សរ​ខ្មែរ ព្រោះ​រដ្ឋាភិបាល​ថៃ​ហាម​មិន​ឲ្យ​ពួក​គេ​រៀន​អក្សរ​ខ្មែរ​និង​ភាសា​ខ្មែរ​នៅ ​សាលា​រាប់​សិប​ឆ្នាំ ទើប​​តែ​ប៉ុន្មាន​ខែ​មុន បាន​អនុញ្ញាត​ឲ្យ​បើក​សាលារៀន​បង្រៀន​ភាសា​ខ្មែរ​មួយ​កន្លែង។ ដូច្នេះ បើ​ខ្មែរ​សុរិន្ទ​ថា ខ្មែរ ដោយ​ឮ រ​ នៅ​ខាង​ចុង​ពាក្យ​ បាន​ន័យ​ថា មាន​ រ ប្រកប​មែន គេ​មិន​មែន​ថា​អញ្ចឹង​ឲ្យ​ត្រូវ​តាម​អក្ខរាវិរុទ្ធ​ខ្មែរ។ តាម​លោក ឌីហ្វឡត ពាក្យ​ ខ្មែរ មក​ពី​កិរិយាស័ព្ទ កែរ ដែល​មាន​ក្នុង​គ្រាមភាសា​ខ្មែរ​សុរិន្ទ មាន​ន័យ​ថា កៀរ ព្រោះ​គាត់​ឮ​ចាស់ៗ នៅ​សុរិន្ទ​តំណាល​ថា ជំនាន់​មុនៗ ធ្លាប់​បរ​រទេះ​ចុះ​មក​សៀម​រាប​ដើម្បី​” កែរ” (កៀរ) ត្រី​ធ្វើ​ប្រហុក ដូច្នេះ​ ខ្មែរសម្ដៅ​លើ​ជន​ជាតិ​មួយ​ដែល “ កែរ” គឺ​ជា​អ្នក​លក់​ដូរ។ សម្មតិកម្ម​មួយ​ទៀត គឺ​ថា ក្នុង​ភាសា​មន-ខ្មែរ ជា​ច្រើន គេ​ហៅ​ ចម្ការ ថា មីរ ឬ ម៉ារ (ក្នុង​ភាសា​បះណារ លេខ ២ គេថា​ បារ ត្រូវ​នឹង​ពាក្យ​ខ្មែរ​ថា ពីរ ដូច្នេះ​មិន​មែន​ជា​ការ​គួរ​ឲ្យ​ឆ្ងល់ ដែល​ស្រៈ​អា​ក្នុង​ភាសា​មួយ ត្រូវ​ជា​ស្រៈ អ៊ី ក្នុង​ភាសា​មួយ​ទៀត)។ ខ្មែរ ប្រហែល​ជា កូន​មីរ គឺ​ជា អ្នក​ចម្ការ ក្នុង​សម័យ​កាល​មួយ ដែល​ជន​ជាតិ​ខ្មែរ​មិន​ទាន់​ចេះ​ធ្វើ​ស្រែ។ នៅ​សម័យ​មុន​អង្គរ មាន​​ស្រី​បម្រើ​ម្នាក់ មាន​ឈ្មោះ​ថា ក្មេរ៑ ប្រហែល​នាង​នោះ​ជា​ជន​ជាតិ​ខ្មែរ ក៏​មិន​ដឹង។ នៅ​សម័យ​អង្គរ ឃើញ​មាន​ពាក្យ​ថា ខ្មេរ ជា​ឈ្មោះ​ជន​ជាតិ។ យើង​អាច​សន្និដ្ឋាន​បាន​ថា កូន​មីរ បាន​ក្លាយ​ជា​ ក្មីរ រួច​ក្រោយ​មក​បាន​ក្លាយ​ជា​ក្មេរ ខ្មេរ និង​ខ្មែរ ជា​លំដាប់​លុះដោយ។ សម្មតិកម្ម​មួយ​ទៀត គឺ​ថា ក្នុង​អម្បូរ​ភាសា​មន-​ខ្មែរ​នៅ​សម័យ​បុរេប្រវត្តិ ពាក្យ ជីក គេ​បញ្ចេញ​សម្លេង​ថា គីរ រួច​ដាក់​ស្នៀត ម ត្រូវ​ជា គ្មីរ ពោល​គឺ​ អ្នក​ជីក បាន​ន័យ​ថា អ្នក​ចេះ​ជីក​និង​គាស់​ដី​សម្រាប់​ដាំ​ដំណាំ ដូច្នេះ​ជន​ជាតិ​ខ្មែរ​គឺ​ជា​កសិករ។ ដូច្នេះ ប្រែហល​ជា​ជន​ជាតិ​ខ្មែរ​មិន​មែន​ជា​អ្នក​គោរព​ម៉ែ បាន​ជា​បាន​ហៅ​ខ្លួន​ឯង​ថា ខ្មែរ ដូច​លោក កេង វ៉ាន់សាក់ បាន​ស្នើ។ សូម​អាន​អត្ថបទ​សរសេរ​ដោយ​ ហ្សេរ៉ារដ៍ ឌីហ្វឡត Diffloth, Gérard, 1996, “ History of the word ‘khmer’,” Khmer Studies, Proceedings of the International Conference on Khmer Studies, Université royale de Phnom Penh, Sorn Samnang, ed., vol. 2, p. 644-652, Phnom Penh និង​អត្ថបទ​របស់​ មីសែល អង់តែល្ម Antelme, Michel, 1998, “ Quelques hypothèses sur l’étymologie du terme ‘khmer’,” Péninsule 37. 1998 (2) : 157-192។ សម្មតិកម្ម​ទាំង​នេះ គ្រាន់​តែ​ជា​សមតិកម្ម​ប៉ុណ្ណោះ ពុំ​មាន​នរណា​អាច​និយាយ​ថា ជា​ការ​ពិត ព្រោះ​ខ្វះ​ភស្តុតាង​ជាក់​លាក់។

ខ្ញុំ៖ បណ្ឌិត​កេង វ៉ាន់សាក់​ថាពាក្យ​ខ្មែរ មក​ពី​ប្រជាជន​ជា​អ្នក​គោរពម៉ែ? ចេះ​តែ​ថា ឬ​ចេះ​តែ​នឹក​ឃើញ​និយាយ? បុព្វបុរស​ខ្មែរ​យើង​ពី​មុន​ល្ងង់​ដល់​ថ្នាក់​ហ្នឹង​ផង? ដល់​ថ្នាក់​ដាក់​ឈ្មោះ​ជនជាតិ​របស់​ខ្លួន​​ថា​ជា​អ្នក​គោរព​ម៉ែ។ នរណា​មិន​គោរព​ម៉ែ? បើ​ដាក់​ឈ្មោះ​ជនជាតិ​នេះ​ថា​បែប​នេះ​មែន មាន​តែ​ជនជាតិ​ផ្សេង សុទ្ធ​តែ​អត់​គោរព​ម៉ែ។ ខ្ញុំ​ឃើញ​ថា​ឫទ្ធី​បកស្រាយ​មក​នេះ គឺ​អាច​យក​មក​ពិចារណា​បាន ចំណែក​ការ​បកស្រាយ​របស់​បណ្ឌិត​កេង វ៉ាន់សាក់ ខ្ញុំ​មិន​យល់​ស្រប​ឡើយ។

សាលា​តិចណូ ឆ្នាំ ១៩៦៤ និង ២០០៦ ខែ តុលា 1, 2007

Posted by ទឹម បឿន in ប្រវត្តិ​សាស្ត្រ.
Tags: , ,
1 comment so far

អរគុណ​បង​ម៉េងហូ ដែល​បាន​ដាក់​រូបភាព និង អត្ថបទ​នេះ ។ សូម​ចូល​ទៅ​មើល​រូបភាព និង អាន​អត្ថបទ​នៅ http://mengho.wordpress.com


តិចណូ ១៩៦៤


តិចណូ ២០០៦

កា​ស្លាប់​របស់​ ពល ពត (La Mort De Pol Pot) ខែ មេសា 8, 2007

Posted by ទឹម បឿន in ប្រវត្តិ​សាស្ត្រ.
add a comment