អំណោយអនុស្សាវរីយពីបក្សនយោបាយ ខែ មិថុនា 16, 2008
Posted by ទឹម បឿន in នយោបាយ, សារព័ត៌មាន.20 comments
កាបោះឆ្នោតជិតមកដល់ បក្សខ្លះខំខ្នះខ្នែងដើម្បីបានសន្លឹកឆ្នោត។ ថ្ងៃនេះខ្ញុំបានអំណោយ ដែលខាងបក្សហៅថា របស់អនុស្សាវរីយ អំណោយនោះមានលុយ ២០០០០៛ និងសារ៉ុងមួយ (សារុងប្រហែលជាយកទុកស្លៀកដេក ឯលុយមិនទាន់លើកគម្រោងថានឹងយកទៅចំណាយខាងអីទេ
) ។ អ្នកដែលធ្វើការនៅកន្លែងខ្ញុំ សុទ្ធតែទទួលបានលុយ ២០០០០៛ និងសារ៉ុងមួយដូចគ្នា។
ការជួបសំណេះសំណាលនេះ មិនមែនដើម្បីបង្ខំឲ្យបោះឆ្នោតឲ្យបក្សនោះទេ គឺឲ្យចូល និងបោះតាមសម្រួល។ អស់លោកក៏បានណែនាំថាត្រូវគូសយ៉ាងម៉េចលើសន្លឹកឆ្នោត គូសលេខប៉ុន្មាន និងផ្ដល់អនុសសាសន៍សម្រាប់ពេលបោះឆ្នោតផងដែរ។
គណបក្សនេះត្រូវបានថៅកែក្រុមហ៊ុនទទួលរាក់ទាក់កក់ក្ដៅ(ប្រយោជន៍របស់ក្រុមហ៊ុន)។
អ្នកចូលរួមប្រជុំជិត១០០នាក់ សុទ្ធតែបានទះដៃអបអរគ្រប់ៗគ្នា តែប្រហែលជាទះតែដៃក៏មិនដឹង ព្រោះនរណាក៏ចេចចូចដែរ។
មុនពេលប្រជុំនេះជិតមួយអាទិត្យ ថៅកែក្រុមហ៊ុនបានខ្សឹបមិនឲ្យនិយាយផ្ដេសផ្ដាសលេចឮទៅខាងក្រៅ :-$ ។
សុំប្រាប់ខ្លីៗតែប៉ុណ្ណេះ មិនហ៊ាននិយាយច្រើន ព្រោះប្រហែលជារឿងសម្ងាត់។
នរណានឹងឈ្នះឆ្នោតនៅអាណាត្តិក្រោយនេះ ខែ មិថុនា 11, 2008
Posted by ទឹម បឿន in ខ្មែរ, នយោបាយ.54 comments
ឃើញនៅ មជ្ឈមណ្ឌលព័ត៌មានខ្មែរ មានដាក់ផ្ទាំងស្ទង់ការគាំទ្រនៃអ្នកនយោបាយ សម្រាប់ការបោះឆ្នោតនៅអាណាត្តិទី៤ខាងមុខនេះ ដែលមានលទ្ធផលដូចខាងក្រោម។

នេះគ្រាន់តែជាការស្ទង់អ្នកគាំទ្រប៉ុណ្ណោះ ហើយអ្នកដែលចូលរួមលើការស្ទង់នេះ មានតែអ្នកប្រើអ៊ីនធើណិត និងអ្នកដែលស្គាល់វិបសាយ មជ្ឈមណ្ឌលព័ត៌មានខ្មែរ មួយចំនួនប៉ុណ្ណោះ។
