jump to navigation

សួស្ដី​ឆ្នាំ​ថ្មី ២០០៩ ខែ មករា 1, 2009

Posted by ទឹម បឿន in ទំនៀម​ទម្លាប់​, ផ្សេង​ៗ​ទៀត.
21 comments

ជូនពរ​​​​លោក​អ្នក​ប្រកប​តែ​នឹង​សេចក្ដី​សុខ សុភមង្គល និង​ជោគជ័យ​ក្នុង​ឆ្នាំ​ថ្មី!

happy-new-year-2009

បុណ្យ​ភ្ជុំ​បិណ្ឌ ខែ កញ្ញា 26, 2007

Posted by ទឹម បឿន in ទំនៀម​ទម្លាប់​, ពិធី​បុណ្យ.
7 comments

ចូលដល់​បុណ្យ​ភ្ជុំ​បិណ្ឌ​ទៅ​ហើយ ខ្ញុំ​សូម​ឆ្លៀត​ពេល​វាយ​អត្ថបទ អំពី​បុណ្យ​ភ្ជុំបិណ្ឌ សម្រាប់​ចែក​ជូន​មិត្ត​ ៗ និង បង​ប្អូន​ខ្មែរ​ទាំង​អស់ អាន​ ឬ ទុក​ជា​ឯកសារ ។ អត្ថបទ​ខាង​ក្រោម​នេះ ដក​ស្រង់​ចេញ​ពី​សៀវភៅ ពិធី​ប្រចាំ​ដប់​ពីរ​ខែ របស់​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ខ្មែរ ផ្សាយ​នៅ​ពុទ្ធ​សករាជ ២៥០៨ ត្រូវ​នឹង​គ្រឹស្ត​សករាជ ១៩៦៦ ។ បើ​មាន​ការ​ខ្វះខាត ខុស ឬ លើស​លួស​ត្រង់​ណា​សូម​មេត្តា​ខន្តី​អភ័យ​ទោស ព្រោះ​ខ្ញុំ​មិន​មាន​ពេល​សម្រាប់​ត្រួត​ពិនិត្យ​ឡើង​វិញ ។ សូម​អរគុណ !

បទ ទំនួញ​ប្រែត (អរគុណ ណារដ្ឋ​ដែល​បាន​ចែក​រំលែក)

បុណ្យ​កាន់​បិណ្ឌ ជា​ពិធី​ដែល​គេ​ត្រូវ​ចាប់​ធ្វើ​ឡើង​តាំង​ពី​ថ្ងៃ​ ១ រោច ខែ​ភទ្របទ ដើម្បី​ឧទ្ទិស​ផល្លា​និសង្ឃ​ដល់​ជន​ដែល​ធ្វើ​មរណ​កាល​ទៅ​កាន់​បរលោក ។ ពិធី​នោះ​ត្រូវ​ធ្វើ​អស់​កាល​កន្លះ​ខែ​គត់ ។
នៅ​ខែ​ភទ្របទ មេឃ​មាន​អាកាស​អួរ​អាប់​ដោយ​ពពក​ទឹក ចំនែក​ខាង​រនោច ព្រះ​ចន្ទ​ដែល​បញ្ចេញ​រស្មី​នៅ​វេលា​​យប់ ក៏​កាន់​តែ​ហោច​ទៅ ៗ ធ្វើ​ឲ្យ​វេលា​យប់​កាន់​តែ​ងងឹត​បន្តិច​ម្ដង ៗ ។ នៅ​ពេល​នោះ​ហើយ ដែល​យមរាជ (ស្ដេច​មច្ចុរាជ) ដោះ​លែង​ពួក​សត្វ​នរក​ទាំង​ឡាយ ក្នុង​ ១ ឆ្នាំ​ម្ដង ដើម្បី​ឲ្យ​ឡើង​ទៅ​រក​បង​ប្អូន កូន​ចៅ ដើម្បី​នឹង​ទទួល​កុសល​ផល​បុណ្យ ដែល​គេ​ធ្វើ​ឧទ្ទិស​ឲ្យ ។ ដោយ​សត្វ​នរក ជា​អ្នក​ខ្លាច​ពន្លឺ ទើប​អ្នក​ស្រុក​និយម​ធ្វើ​បុណ្យ​ឲ្យ​អ្នក​ទាំង​នោះ​នៅ​ខែ​ងងឹត ។ អ្នក​ខ្លះ​និយាយ​ថា តែ​ដល់​រដូវ​ហើយ សត្វ​នរក​ដែល​គេ​ដោះ​លែង​មក​ ខំ​ដើរ​រក​បង​ប្អូន​កូន​ចៅ​គ្រប់ ៧ វត្ត បើ​មិន​ឃើញ​អ្នក​ណា​ធ្វើ​បុណ្យ​ឧទ្ទិស​បញ្ជូន​ឲ្យ​ទេ នោះ​នឹង​កើត​ក្ដី​ស្រេក​ឃ្លាន​ ហើយ​នឹង​ប្រទេច​ផ្ដាសា​ដល់​ញាតិ​មិត្ត​មិន​លែង​ឡើយ ។
ការ​ដែល​គេ​ធ្វើ​បុណ្យ​ក្នុង​កន្លះ​ខែ​ក្នុង​ខែ​ភទ្របទ​នោះ គេ​ហៅ​ថា “ ​កាន់​បិណ្ឌ​” ។ ពាក្យ​ថា​បិណ្ឌ មក​ពី​ពាក្យ​បាលី​ថា “ បិណ្ឌៈ​” មាន​ន័យ​ថា “ ​ដុំ​បាយ​” ។ (ច្រើនទៀត…)

អំពី​ស័ក ខែ កញ្ញា 4, 2007

Posted by ទឹម បឿន in ទូទៅ, ទំនៀម​ទម្លាប់​.
12 comments

ពី​មុន​ចេះ​តែ​ឆ្ងល់​អំពី​ស័ក​របស់​ឆ្នាំ តែ​មិន​ដឹង​ថា​ទៅ​សួរ​អ្នក​ឯណា ទើប​ចេះ​តែ​ឆ្ងល់​រៀង​រហូត​មក​ដល់​បច្ចុប្បន្ន ។ ពីរ​បី​ថ្ងៃ​មុន​នេះ បាន​ឃើញ​អ្នក​ធ្វើ​ការ​ជា​មួយ​គ្នា កាន់​សៀវភៅ​ហោរាសាស្ត្រ​មក​អាន ទើប​ខ្ចី​គេ​មក​អាន​ ក្រែង​មាន​អ្វី​ល្អ ៗ ។ មិន​នឹក​ស្មាន​ថា សៀវភៅ​មួយ​នេះ អាច​ជួយ​ដោះស្រាយ​ចំងល់​របស់​ខ្ញុំ​បាន​ដោយ​ចៃដន្យ​បែប​នេះ​សោះ ។

ក្នុង​សៀវភៅ តម្រា – ហោរាស្រាស្ត្រ​ប្រចាំ​គ្រួសារ របស់​លោក អ៊ឹម បុរិន្ទ ដែល​ចេញ​ផ្សាយ នៅ​ឆ្នាំ ១៩៩៩ ត្រូវ​នឹង​ពុទ្ធសករាជ ២៥៤៣ បាន​បក​ស្រាយ​យ៉ាង​ដូច្នេះ​ថា ៖

ក្នុង​ឆ្នាំ​ទាំង​ឡាយ​របស់​ហោរាសាស្ត្រ​ខ្មែរ តែងតែ​ប្រើ​ជា​មួយ​នឹង​ស័ក ផង ។ ស័ក​របស់​ឆ្នាំ​នៃ​ហោរាសាស្ត្រ​មាន​ចំនួន ១០ គឺៈ

  1. ឯកស័ក
  2. ទោស័ក
  3. ត្រីស័ក
  4. ចត្វាស័ក
  5. បញ្ចស័ក
  6. ឆស័ក
  7. សប្តស័ក
  8. អដ្ឋស័ក
  9. នព្វស័ក
  10. សំរិទ្ធិស័ក

ស័ក​ទី ១ គឺ​ឯកស័ក ត្រូវ​បាន​ចាប់​ប្រើ​ពី​ឆ្នាំ​កុររៀង​មក គឺ​កុរ​ ឯកស័ក, ជូត ទោស័ក, ឆ្លូវ ត្រីស័ក ។ល។

ឧទាហរណ៍ៈ ក្នុង​គ្រិស្តសករាជ ១៩៩៥ ចុល្លសករាជ ១៣៥៨​នេះ គឺ​ឆ្នាំ​ ជូត អដ្ឋស័ក ។

ឆ្នាំ​នេះ គ្រិស្តសរាជ ២០០៧ ត្រូវ​នឹង​ឆ្នាំ កុរ នព្វស័ក ព.ស ២៥៥១

លក្ខណៈ​សំពះ​របស់​ខ្មែរ ខែ មិថុនា 25, 2007

Posted by ទឹម បឿន in ទំនៀម​ទម្លាប់​.
5 comments

កាយ​វិការ​សំពះ​របស់​ខ្មែរ​ដែល​ទទួល​ការ​អបរំ​ណែនាំ​បន្ត​ពី​បុព្វ​បុរស​របស់​យើង​ តរៀង​មក​មាន​​ដូច​ត​ទៅ ៖

. ដៃ​បន្ទូល កូន​លើក​ដៃ​បន្ទូល​បួង​សួង​ទៅ!” គឺ​កំណត់​យក​មេដៃ​ទាំង​ពីរ​ខាង​ផ្គុំ​ដោយ​យក​មេដៃ​នោះ​ដាក់​ពី​ត្រឹម​ប្រជុំ​ចិញ្ចើម​ឡើង​ទៅ​លើ ។ បាន​សេចក្ដី​ថា នេះ​ជា​ការ​អទិដ្ឋាន​បួង​សួង​សំបូង​សំរូង ប្រកាស​ពាក្យ​បណ្ដឹង​ចំពោះ​វត្ថុ​ស័ក្ដិ​សិទ្ធិ អារុក្ខ​អារក្ខ​ អ្នក​តា ទេវតា ព្រះឥន្រ្ទ ព្រះ​ព្រហ្ម ។ ពិសេស​រំឭក​ដល់​គុណ​ព្រះ​រតន​ត្រៃ​ជា​គុណ​កែវ​ទាំង​បី មាន​ព្រះ​ពុទ្ធ ព្រះ​ធម៌ ព្រះ​សង្ឃ និង​វត្ថុ​ជា​ទីសក្ការ​បូ​ជា ដែល​គេ​មាន​ជំនឿ​ថា​មាន​បារមី មាន​មហិទ្ធិរិទ្ធ​បំផុត ។

. ដៃ​បង្គំ កូន​លើក​ដៃ​ថ្វាយ​បង្គុះ​ទៅ! លោក​ជា​អ្នក​មាន​គុណ​លើ​យើងគឺ​កំណត់​យក​មេដៃ​ទាំង​ពីរ​ផ្គំ​ចូល​គ្នា រួច​យក​មេ​ដៃ​ទាំង​ពីរ​ដាក់​លើ​ចុង​ច្រមុះ​ឡើង​ទៅ​ត្រឹម​ប្រជុំ​ចិញ្ចើម ។ ដៃ​បង្គំ​នេះ​មាន​ន័យ​ថា​គោរព​ចំពោះ​អ្នក​មាន​គុណ ដែល​បាន​ផ្ដល់​កំណើត ផ្ដល់​សេចក្ដី​សុខ ផ្ដល់​ចំណេះ​ដឹង គឺ​អ្នក​ដែល​ជួយ​ទំនុក​បំរុងចិញ្ចឹម​បី​បាច់ ផ្ដល់​ម្លប់​ជ្រក​កោណ មាន​មាតា​បីតា អ្នក​អាណាព្យាបាល ជីដូន​ជីតា ព្រះ​សង្ឃ គ្រូបាធ្យាយន៍ ព្រះ​មហា​ក្សត្រ​ដែល​ជា​ម្លប់​ដ៏​ត្រ​ជាក់ ។

. ដៃ​សំពះ កូន​សំពះ​លោក​អ៊ំ​ទៅ!” កាយ​វិការ​នេះ​លោក​ឳពុក អ្នក​ម្ដាយ ច្រើន​ប្រើ​ពាក្យ​សាមញ្ញ​ដែល​មាន​ន័យ​ដូច​សំពះ​ដែរ​នោះ​គឺ សាធុ ឬ ពន ដោយ​ណែ​នាំ​កូន​តូច​ៗ​ឲ្យ​ចេះ​គួរ​សម ដូច​ជា សាធុ​លោក យាយ​ទៅ​កូន!” ពន​លោក​តា​ដល់​ច្រមុះ​ទៅ​កូន!” ។ ការ​សំពះ​នេះគេ​យក​មេដៃ​ផ្គុំ​ហើយ​ដាក់​ត្រឹម​ចន្លោះ​ពី​ចង្កា​ឡើង​ទៅ​ដល់​ក្រោម​ចុង​ច្រមុះ ។ ដៃ​សំពះ​នេះ​មាន​ន័យ​គោរព ចំពោះ​ទំនាក់​ទំនង ប្រាស្រ័យ​​ការ​ទាំង​ឡាយ មាន​ចៅហ្វាយ​នាយ អ្នក​មាន​បណ្ដាស័ក្ដិ​ខ្ពស់ ឬ វ័យ​ចំណាស់​ជាង ឬ ញាតិ​មិត្ត ។ ដៃ​សំពះ​នេះ​យើង​សង្កេត​ឃើញ​ជា​ទូទៅ ការ​សំពះ​ជម្រាប​សួរ ឬ ជម្រាប​លា​គ្នា នោះ​ច្រើន​ប្រកប​ដោយ​ទឹក​មុខ​ញញឹម ស្វាគមន៍​រាក់​ទាក់ ។

. ដៃ​ខមាល​ទោស កូន​ខុស​ហើយ! ចូរ​កូន​សុំ​ទោស​លោក​ឳពុក​ភ្លាម​ទៅ។ របៀប​សុំ​ខមាទោស​នេះ គេ​ច្រើន​យក​មេដៃ​ផ្គុំ​គ្នា​ហើយ​លើក​ដៃ​ដាក់​លើ​ដើម​ទ្រូង ឡើង​ទៅ​ត្រឹម​ក្រោម​ចង្កា ។ កាយ​វិការ​នេះ​គឺ​បញ្ជាក់​ពី​ផ្លូវ​ចិត្ត​ទទួល​ស្គាល់​កំហុស​ខ្លួន​ឯង​ក្នុង​ករណី​ដែល​ធ្វើ​មិន​សម​រម្យ​ដោយ​ហ៊ាន​សរភាព​ចំពោះ​ទទង្វើ​មិន​គប្បី និង​ជា​កាយ​វិការ​សំដែង​នូវ​ការ​ស្វគមន៍​ផង​ដែរ ។

. ដៃ​ប្រណម្យ ឬ បឋម​ខ្នាត ខ្នាត​ដៃ​នេះ​គឺ​ត្រូវ​ផ្គុំ​មេដៃ​ទាំង​ពីរ​ដាក់​ចំ​ចុង​ដង្ហើម ។ លក្ខណៈ​នេះ គឺ​ជា​ការ​សង្រួម​ប្រមូល​អារម្មណ៍ ស្មឹង​ស្មាធិ័ សមាធិ ដោយ​ផ្ដោត​ចិត្ត និង អារម្មណ៍​មិន​ខ្វល់​ខ្វាយ និង គ្មាន​សៅហ្មង​អ្វី​ឡើយ ។ បឋម​ខ្នាត​នេះ​យើង​តែង​សង្កេត​ឃើញ​រូប​ចម្លាក់​ស្រីម្នាក់​អង្គុយ​លុត​ជង្គង់​ហើយ​លើក​ដៃ​ប្រណម្យ​ដែល​ខ្មែរ​តែង​ហៅ​ថា ទេព​ប្រណម្យ

ដក​ស្រង់​ចេញ​ពី​សៀវភៅ របាំ​អប្សរា របស់​អ្នក​គ្រូ កែវ ណារុំ និង អ្នក​គ្រូ ព្រំ ស៊ី​សា​ផាន្ឋា

ទំនាយ​ពី​ជោគជតារាសី​ ​ឆ្នាំកុរ​ ​នព្វស័ក​ ​ព​.ស​២៥៥១​ ខែ មេសា 11, 2007

Posted by ទឹម បឿន in ទំនៀម​ទម្លាប់​.
add a comment

លោក​អ្នក​កើត​ឆ្នាំជូត​
បើជា​មនុស្ស​ប្រុស​ទំនាយ​ថា​ ​៖ ក្នុងឆ្នាំនេះ​ជា​ឆ្នាំ​ល្អ​ប្រសើរ​ណាស់​បាន​លាភ​ធំ​ ​តែ​មុន​នឹង​កើត​លោភ​ផល​ ​ត្រូវ​បាត់បង់​ទ្រព្យ​របស់​ជា​មុន​សិន​ ​ហេតុនេះ​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្លួន​បន្ដិច​ ​ព្រោះ​ត្រូវ​ចោរកម្ម​វា​បំណង​ទុក​ ​បន្ទាប់​ពី​នោះ​ទៅ​អ្នក​ត្រូវ​បាន​ទទួល​មុខ​តំណែង​ថ្មី​ ​មាន​នាទី​ទទួលខុសត្រូវ​ជាន់ខ្ពស់​ ​ឯ​ជោគ​លាភ​ដែល​អ្នក​ ​ត្រូវ​បាន​នោះ​នឹង​បាន​មក​ពី​ឆ្ងាយ​ ​តែ​ត្រូវ​ខំ​រក្សា​កាយ​ឱ្យ​ល្អ​ក្រែង​មាន​ជំងឺ​តម្កាត់​ ​។

បើជា​មនុស្ស​ស្រី​ទំនាយ​ទាយ​ថា​ ​៖ ក្នុងឆ្នាំនេះ​ ​អ្នក​មិនសូវ​បាន​ស្រួលបួល​ទេ​ ​គឺថា​ត្រូវ​ជួប​ប្រទះ​នឹង​ ​ឧបសគ្គ​ជា​ញឹកញាប់​ក្នុង​ដំណើរការ​ធម្មតា​របស់​អ្នក​ ​ប៉ុន្ដែ​អ្នក​ត្រូវ​ខំ​តាំងចិត្ដ​ពុះពារ​ប្រឹង​រម្ងាប់​ចិត្ដ​ទប់ទល់​ ​នឹង​អធិករណ៍​ឱ្យ​មែនទែន​ ​ហើយ​គួរ​តាំងចិត្ដ​ធ្វើ​ការងារ​ ​ឬ​កិច្ចការ​យ៉ាងណាៗ​ដោយ​សេចក្ដី​ឧស្សាហ៍​ ​និង​ស្វាហាប់​បំផុត​។​ ​បើ​អ្នក​ធ្វើ​យ៉ាងនេះ​ ​បាន​ទើប​អ្នក​ទទួល​បាន​ជោគជ័យ​គ្រាន់បើ​ឡើង​វិញ​ ​ក្នុង​រវាង​ ​អាយុ​ប៉ុណ្ណោះ​ ​។

(ច្រើនទៀត…)