របៀបដាក់ខំមិនថ៍វីដេអូពីយូធ្យូបលើវើតព្រែស្ស ខែ តុលា 17, 2009
Posted by ទឹម បឿន in បច្ចេកទេស.10 comments
តាមពិតទៅ ការដាក់ខំមិនថ៍វីដេអូនពីយូធ្យូប មិនចាំបាច់មានបច្ចេកទេស ឬកូដអីពិសេសទេ តែបើយើងមិនដែលដឹង ក៏មិនដឹងថាធ្វើយ៉ាងម៉េចដែរ ។ ដាក់វីដេអូយូធ្យូបនៅខំមិនថ៍ គ្រាន់តែកូពីលីង្ខទាំងអស់ពី ប្រអប់អាសយដ្ឋានវិបសាយរបស់វីដេអូយូធ្យូប ដាក់ក្នុងប្រអប់ខំមិនថ៍ ។
នេះជាលីង្ខវីដេអូ http://www.youtube.com/watch?v=MH7nQb8HpoE ខ្ញុំនឹងកូពីដាក់ក្នុងខំមិនថ៍ខាងក្រោម ។
ដំណោះស្រាយ WGA របស់វិនដូស៍អ៊ិចភី ខែ មេសា 24, 2009
Posted by ទឹម បឿន in កម្មវិធី, កុំព្យូទ័រ, បច្ចេកទេស, វិនដូស៍ - Windows.23 comments
កុំព្យូទ័រនេះមានចេញសញ្ញាដូចរូបខាងក្រោមនេះទេ?

កុំព្យូទ័រនៅកន្លែងធ្វើការរបស់ខ្ញុំមួយមានបញ្ហានេះ មូលហេតុគឺមកពីយើងប្រើវិនដូស៍ខុសច្បាប់របស់ម៉ៃក្រូសហ្វតិ៍ តែក៏មានក្រែកដោះស្រាយបញ្ហានេះ និងអាចឲ្យយើងប្រើវិនដូស៍ខុសច្បាប់នេះបន្តទៀតបានដែរ។ ខ្ញុំបានប្រើក្រែករបស់លោក Wocarson ។ បន្ទាប់ពីប្រើរួច WGA (Windows Genuine Advantage) របស់ម៉ៃក្រូសហ្វតិ៍លែងប្រាប់ថាយើងលួចប្រើវិនដូស៍របស់វាខុសច្បាប់ និងថែមទាំងអាចអាប់ដេតវិនដូស៍ពីវិបសាយរបស់ម៉ៃក្រូសហ្វតិ៍បានទៀតផង។
បើកុំព្យូទ័រលោកអ្នកមានបញ្ហានេះ សូមដោនឡូត យកក្រែករបស់ Wocarson ។ (វីរុសហ្វ្រី)
មេរោគកុំព្យូទ័រ “ ប៊ូម!!!” ខែ កញ្ញា 4, 2008
Posted by ទឹម បឿន in កុំព្យូទ័រ, បច្ចេកទេស, វិនដូស៍ - Windows.23 comments
ប៊ូម (BOOM) ជាមេរោគដែលពិបាកកម្ចាត់ប្រសិនបើវាឆ្លងចូលកុំព្យូទ័រហើយ។ វាមិនមែនជាមេរោគថ្មីប៉ុន្មានទេ តែសមត្ថភាពរបស់វាក៏មិនធម្មតាដែរ ហើយថែមទាំងអាចគេចផុតពីកម្មវិធីការពារមេរោគទាំងឡាយទៀតផង មិនតែប៉ុណ្ណោះ វាអាចបិទដំណើរការរបស់កម្មវិធីការពារមេរោគផងដែរ។
មេរោគនេះ វាធ្វើការបង្កើតកូនចៅរាល់ពេលដែលយើង Log off ពេលបិទ ឬបើកកុំព្យូទ័រ និងពេលបើកប្រើកម្មវិធីរាល់កម្មវិធីទាំងអស់។ វាប្រើ DOS command ដើម្បីបង្កើតខ្លួនវា និងដើម្បីឲ្យខ្លួនវាអាចដំណើរការបានទាំងក្នុង Safe Mode និង Safe Mode with command prompt ទៀតផង។
ផលប៉ះពាល់របស់វា វាធ្វើការគ្រប់គ្រងលើកុំព្យូទ័ររបស់យើង ដោយប្ដូរ និងកែផ្នែកមួយចំនួនលើកុំព្យូទ័រ, មិនអាចប្រើណេតវើក ឬអ៊ីនធើណិត នៅពេលដែលយើងបិទ និងបើកកុំព្យូទ័ររបស់យើងច្រើនដង យូរៗមេរោគនេះនឹងកាន់តែមានឥទ្ធិពលខ្លាំងទៅៗ ហើយវានឹងបង្កើតកូដបិទមិនឲ្យយើងបើក Explorer ឬ ចូល My Computer ឬក៏បិទ Drive របស់ ហាតឌីស ធ្វើឲ្យកុំព្យូទ័រដើរយឺតទៅៗ និងកម្មវិធីខ្លះមិនអាចប្រើបានក៏មាន។ វាថែមទាំងប្ដូរ Desktop Background ដោយដាក់ផ្ទាំង Warning និងប្រាប់ថាកុំព្យូទ័ររបស់យើងបានវាយប្រហារដោយ Spyware និងប្រាប់ឈ្មោះ Spyware ចំនួនពីរនៅលើផ្ទាំង ព្រមាននោះ និងបង្គាប់ឲ្យយើង Activate កម្មវិធីការពារមេរោគដើម្បីលុប Spyware នោះ។ ទាំងនេះ ជាផលប៉ះពាល់ខ្លះ ដែលមេរោគនេះបានចូលក្នុងរយៈពេលមួយថ្ងៃនៅលើកុំព្យូទ័របុគ្គលិកម្នាក់នៅកន្លែងធ្វើការរបស់ខ្ញុំ។ វាប្រហែលជាអាចមានផលប៉ះពាល់ច្រើនជាងនេះថែមទៀត។
លក្ខណៈដែលអាចឲ្យយើងដឹងថា មេរោគនេះឆ្លងចូលកុំព្យូទ័ររបស់យើង អាចមើលឃើញនៅក្នុង Process Manager របស់វិនដូស៍ ដោយចុច Ctrl + Alt + Delete, ចូលផ្នាំង Process និងមើលឃើញមានឯកសារឈ្មោះ Global.exe, និងចេញផ្ទាំង Desktop ដូចបានរៀបរាប់ខាងលើ ចំណែកនៅកន្លែង Startup យើងឃើញមាន Keyboard.exe, Global.exe និងផ្សេងៗទៀត។
មេរោគនេះបានបង្កើតឯកសារមួយចំនួនដូចជា៖
C:\autorun.inf
C:\MS-DOS.COM
C:\WINDOWS\system32\regedit.exe
C:\WINDOWS\system32\dllcache\autorun.inf
C:\WINDOWS\system32\dllcache\Default.exe
C:\windows\system32\dllcache\Recycler.{645FF04-5081-101B-9F08-00AA002F954E}
C:\windows\system32\drivers\drivers.cab.exe
C:\WINDOWS\system\KEYBOARD.exe
C:\WINDOWS\Fonts\Fonts.exe
C:\WINDOWS\Fonts\tskmgr.exe
C:\windows\media\rndll32.pif
C:\WINDOWS\pchealth\helpctr\binaries\HelpHost.com
C:\WINDOWS\pchealth\Global.exe
កូដមេរបស់វាគឺ C:\WINDOWS\Cursors\Boom.vbs
និងកែ Registry ដូចខាងក្រោម៖
"HKCR\.vbs\", "VBSFile"
"HKCU\Control Panel\Desktop\SCRNSAVE.EXE", " C:\WINDOWS\pchealth\helpctr\binaries\HelpHost.com"
"HKCU\Control Panel\Desktop\ScreenSaveTimeOut", "30"
"HKCR\MSCFile\Shell\Open\Command\", "C:\WINDOWS\pchealth\Global.exe"
"HKCR\regfile\Shell\Open\Command\", "C:\WINDOWS\pchealth\Global.exe"
"HKLM\SOFTWARE\Microsoft\Windows\CurrentVersion\RunOnce\", "C:\WINDOWS\system32\dllcache\Default.exe"
"HKCU\SOFTWARE\Microsoft\Windows\CurrentVersion\RunOnce\", "C:\WINDOWS\system32\dllcache\Default.exe"
"HKLM\SOFTWARE\Microsoft\Windows\CurrentVersion\Run\", "C:\WINDOWS\system\KEYBOARD.exe"
"HKEY_CLASSES_ROOT\MSCFile\Shell\Open\Command\", "C:\WINDOWS\Fonts\Fonts.exe"
"HKCU\Software\Policies\Microsoft\Windows\System\Scripts\Logoff\DisplayName","Local Group Policy"
"HKCU\Software\Policies\Microsoft\Windows\System\Scripts\Logoff\FileSysPath",""
"HKCU\Software\Policies\Microsoft\Windows\System\Scripts\Logoff\GPO-ID","LocalGPO"
"HKCU\Software\Policies\Microsoft\Windows\System\Scripts\Logoff\GPOName","Local Group Policy"
"HKCU\Software\Policies\Microsoft\Windows\System\Scripts\Logoff\SOM-ID","Local"
"HKCU\Software\Policies\Microsoft\Windows\System\Scripts\Logoff\Parameters",""
"HKCU\Software\Policies\Microsoft\Windows\System\Scripts\Logoff\Script","C:\WINDOWS\Cursors\Boom.vbs"
"HKLM\Software\Policies\Microsoft\Windows\System\Scripts\Shutdown\DisplayName", "Local Group Policy"
"HKLM\Software\Policies\Microsoft\Windows\System\Scripts\Shutdown\FileSysPath", ""
"HKLM\Software\Policies\Microsoft\Windows\System\Scripts\Shutdown\GPO-ID", "LocalGPO"
"HKLM\Software\Policies\Microsoft\Windows\System\Scripts\Shutdown\GPOName", "Local Group Policy"
"HKLM\Software\Policies\Microsoft\Windows\System\Scripts\Shutdown\SOM-ID", "Local"
"HKLM\Software\Policies\Microsoft\Windows\System\Scripts\Shutdown\Parameters", ""
"HKLM\Software\Policies\Microsoft\Windows\System\Scripts\Shutdown\Script", "C:\WINDOWS\Cursors\Boom.vbs"
[HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Image File Execution Options\auto.exe]
"Debugger"="C:\\WINDOWS\\system32\\drivers\\drivers.cab.exe"
[HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Image File Execution Options\autorun.exe]
"Debugger"="C:\\WINDOWS\\system32\\drivers\\drivers.cab.exe"
[HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Image File Execution Options\autoruns.exe]
"Debugger"="C:\\WINDOWS\\system32\\drivers\\drivers.cab.exe"
[HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Image File Execution Options\boot.exe]
"Debugger"="C:\\WINDOWS\\Fonts\\fonts.exe"
[HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Image File Execution Options\ctfmon.exe]
"Debugger"="C:\\WINDOWS\\Fonts\\Fonts.exe"
[HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Image File Execution Options\msconfig.exe]
"Debugger"="C:\\WINDOWS\\Media\\rndll32.pif"
[HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Image File Execution Options\msconfig.exe]
"Debugger"="C:\\WINDOWS\\Media\\rndll32.pif"
[HKEY_USERS\front office\Software\Microsoft\Windows\ShellNoRoam\MUICache]
"C:\\WINDOWS\\Fonts\\Fonts.exe"="Fonts"
"C:\\WINDOWS\\system\\KEYBOARD.exe"="KEYBOARD"
"C:\\WINDOWS\\System32\\Cpl32ver.exe"="Cpl32ver"
"C:\\WINDOWS\\MFNFNGNF.exe"="MFNFNGNF"
"C:\\WINDOWS\\system32\\alt.exe.exe"="alt.exe"
"C:\\WINDOWS\\system32\\dllcache\\Default.exe"="Default"
"C:\\MS-DOS.com"="MS-DOS"
"D:\\MS-DOS.com"="MS-DOS"
ដំឡើងម៉ាស៊ីនបោះពុម្ពដែលអត់ Driver ជាមួយវិស្តា ខែ សីហា 22, 2008
Posted by ទឹម បឿន in កុំព្យូទ័រ, បច្ចេកទេស.4 comments
អ្នកប្រើវិស្តាប្រហែលជាមានការលំបាកខ្លះជាមួយ Driver ប៉ុន្តែបញ្ហាខ្លះក៏អាចដោះស្រាយបានដែរ។ យ៉ាងណាម៉ិញម៉ាស៊ីនបោះពុម្ពរបស់ខ្ញុំម៉ាក HP ស៊េរី Deskjet 3325 ក៏មានបញ្ហាជាមួយ Driver នេះដែរ ដោយវាមិនមាន Driver សម្រាប់ម៉ាស៊ីននេះសម្រាប់ប្រើលើវិស្តាទេ។ ប៉ុន្តែបើយើងចូលទៅវិបសាយរបស់ក្រុមហ៊ុន HP យើងនឹងបានទទួលដំណោះស្រាយបញ្ហានេះយ៉ាងងាយស្រួល។
មានវិធីមួយដែលអាចដោះស្រាយបញ្ហានេះ គឺប្រើ Alternative Driver ។ Alternative Driver ជាការប្រើ Driver របស់ម៉ាស៊ីនស៊េរីផ្សេង សម្រាប់ម៉ាស៊ីនមួយទៀត ដើម្បីឲ្យម៉ាស៊ីនមួយទៀតអាចប្រើបានដែរ។
វិធីដំឡើង Alternative Driver in Vista
ខ្ញុំសូមលើកយកម៉ាស៊ីនបោះពុម្ពរបស់ខ្ញុំ ស៊េរី Deskjet 3325 មកធ្វើជាឧទាហរណ៍។
- កុំទាន់ភ្ជាប់ USB ម៉ាស៊ីនបោះពុម្ពទៅកុំព្យូទ័ររបស់យើង
- ចូលទៅ Printer Folder ដោយចុច Vista logo ឬ Start > Control Panel > នៅលើ Hardware and Sound ចុចលើ Printer ។ បើមើលក្នុង Classic View ចូល Printer
- ចុចលើ Add a printer
- Add a local printer
- In printer port យក LPT1:(Printer port) រួចចុច Next
- នៅលើ Manufacturer រើសយក HP និងលើ Printer រើសយក Alternative printer របស់ម៉ាស៊ីនបោះពុម្ពរបស់យើង។ ម៉ាស៊ីនបោះពុម្ពរបស់ខ្ញុំ (HP deskjet 3325) Alternative Driver គឺ HP deskjet 3500 ។ Alternative នេះ អាចមើលនៅវិបសាយរបស់ HP ។ ប្រសិនបើម៉ាស៊ីនបោះពុម្ពរបស់យើងអត់មាន Driver ទេ គេនឹងណែនាំយើងឲ្យប្រើ Alternative driver នេះ ដូច្នេះមិនលំបាកទេ។
- កន្លែង Printer name យើងអាចដាក់ឈ្មោះម៉ាស៊ីនបោះពុម្ពរបស់យើង ព្រោះពេលដែលយើងដំឡើង ឈ្មោះនេះវាយកតាម Alternative printer ។ ខ្ញុំដូរពីរ HP deskjet 3500 series មក HP deskjet 3325 ។
- បន្ទាប់ពីវាប្រាប់ថា ម៉ាស៊ីនបោះពុម្ពរបស់យើងបានដំឡើងរួចហើយ យើងត្រូវដោត USB ម៉ាស៊ីនបោះពុម្ពទៅកុំព្យូទ័រ
- ដោតរួច វានឹងប្រាប់ថារកឃើញម៉ាស៊ីនបោះពុម្ពរបស់យើង និងតម្រូវឲ្យយើងដំឡើង Driver ត្រង់នេះ យើងត្រូវ Cancel ដោយមិនដំឡើងទេ តែចូលទៅ Printer folder និងចុចប៊ូតុងខាងស្ដាំរបស់ Mouse យក Properties និងចូលទៅ Port tab ដើម្បីប្ដូរ Port ពី LPT1 ទៅ Port USB វិញ រួចចុច Apply ។
- រួចយើងអាចសាកល្បងបោះពុម្ពបាន
អាចមើលវិធីដំឡើងនេះនៅវិបសាយរបស់ HP សម្រាប់ម៉ាស៊ីនបោះពុម្ពផ្សេងៗទៀត ឬបើមិនឃើញម៉ាស៊ីនបោះពុម្ពរបស់យើងនៅក្នុងតារាងនោះទេ សូមចូលទៅទំព័រ Driver & Download របស់វិបសាយនោះ រួចវាយឈ្មោះម៉ាស៊ីនរបស់យើងដើម្បីរក ឧទាហរណ៍ deskjet 3325 ។
ដាក់ plug-in វចនានុក្រមខ្មែររបស់ Sealang.net ជាមួយហ្វៃអឺហ្វក់ ខែ មិថុនា 21, 2008
Posted by ទឹម បឿន in កុំព្យូទ័រ, បច្ចេកទេស, វេបសាយ.9 comments
Sealang.net ជាវិបសាយដែលផ្ដល់ជូននូវវចនានុក្រមលើអ៊ិនធឺណិតដ៏ល្អមួយ មានភាសាខ្មែរ ថៃ ឡាវ ភូមា និងគម្រោងដាក់ភាសាផ្សេងៗទៀត ដូចជា វៀតណាម មន ជាដើម។
ពេលខ្លះខ្ញុំត្រូវការមើលអក្ខរាវិរុទ្ធ ឬអត្ថន័យរបស់ពាក្យនៃភាសាខ្មែរ ខ្ញុំតែងតែចូលទៅវិបសាយនេះ ព្រោះវាប្រៀបដូចជាវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត និងមានទាំងបន្ថែមវចនានុក្រម ខ្មែរ-អង់គ្លេសទៀតផង។ ប៉ុន្តែដើម្បីឲ្យកាន់តែងាយស្រួលពេលដែលយើងចង់រកពាក្យ ឬមើលពាក្យ យើងអាចបន្ថែមកម្មវិធីជំនួយរបស់វា ដែលមាននៅ ទីនេះ ។ វិធីបញ្ជូល សូមមើលទំព័រ Click Sealang Screenshot ។


