jump to navigation

Yahoo Messenger 10 ខែ តុលា 20, 2009

Posted by ទឹម បឿន in កម្មវិធី.
12 comments

yahoo-messenger-10យ៉ាហ៊ូ​ឆាត​១០ ទើប​ឱ្យ​សាកល្បង តែ​ខ្ញុំ​ប្រើ​ស្រួល​ណាស់ ។ ទោះ​ជា​មិនមាន​បន្ថែម​អី​ថ្មីៗ​ច្រើន តែ​អ្វី​ដែល​មាន​ថែម​នោះ គួរ​ឱ្យ​ចាប់អារម្មណ៍​ដែរ ដូច​ជា​បង្ហាញ​ប្លក​អាប់ដេត មាន​​វើតព្រែស្ស ធ្វីតធើ និង​ប្លក​ផ្សេងៗ​​ទៀត ។ ពេល​ដែល​ប្លក​អាប់ដេត វា​នឹង​លោត​ប្រាប់​ភ្លាម ទោះ​​ជា​អ្នក​ដែល​អាប់ដេត​ប្លក​នោះ មិន​អនឡាញ​ក៏​ដោយ ។

Download

ខ្ញុំ​យក​បង​សុភី​មក​មក​ធ្វើ​ឧទាហរណ៍

yahoo-10-blog-alert

របៀប​ដាក់​ខំមិនថ៍​វីដេអូ​ពី​យូធ្យូប​លើ​វើតព្រែស្ស ខែ តុលា 17, 2009

Posted by ទឹម បឿន in បច្ចេក​ទេស.
10 comments

តាមពិត​ទៅ ការដាក់​ខំមិនថ៍​វីដេអូន​ពី​យូធ្យូប មិន​ចាំបាច់​មាន​បច្ចេកទេស ឬ​កូដ​អី​ពិសេស​ទេ តែ​បើ​យើង​មិន​ដែល​​ដឹង ក៏​មិន​ដឹង​ថា​ធ្វើ​យ៉ាងម៉េច​ដែរ ។ ​ដាក់​វីដេអូ​យូធ្យូប​នៅ​ខំមិនថ៍ គ្រាន់តែ​កូពី​លីង្ខ​ទាំង​អស់​ពី ប្រអប់​អាសយដ្ឋាន​វិបសាយ​របស់​វីដេអូ​យូធ្យូប ដាក់​ក្នុង​​ប្រអប់​ខំមិនថ៍ ។

នេះ​ជា​លីង្ខ​វីដេអូ http://www.youtube.com/watch?v=MH7nQb8HpoE ខ្ញុំ​នឹង​កូពី​ដាក់​ក្នុង​ខំមិនថ៍​ខាងក្រោម ។

វិបសាយ ខ្ញុំ​ស្រឡាញ់​ខ្មែរ ប្ដូរ​រូបរាង​ថ្មី ខែ សីហា 4, 2009

Posted by ទឹម បឿន in វេប​សាយ, សារព័ត៌មាន.
10 comments

រូបភាព​ខាងក្រោម​ជា​រូបរាង​ថ្មី​របស់​វិបសាយ ខ្ញុំ​ស្រឡាញ់​ខ្មែរ

ilovekhmer

http://ilovekhmer.org

ចំណែក​ខាងក្រោម​ជា​រូបរាង​ចាស់

ilovekhmer_old

ខ្ញុំ​ស្រឡាញ់​រូបរាង​ថ្មី​ជាង​រូបរាង​ចាស់ ពិសេស​ឡូហ្គោ​ថ្មី :D

កុំព្យូទ័រ​ដែល​ខ្ញុំ​ស្រឡាញ់​បំផុត ខែ ឧសភា 7, 2009

Posted by ទឹម បឿន in កុំព្យូទ័រ, ទាក់ទង​នឹង​ខ្ញុំ.
43 comments

និយាយ​ឲ្យ​ខ្មាស​​គេ​ម្ដង​ទៅ រាល់ថ្ងៃ​ហ្នឹង​ចង់​បាន​កុំព្យូទ័រ​ឡើង​ចង់​ឆ្កួត​ម្ដងៗ​ហើយ ;) ។ ប៉ង​ចង់​បាន​កុំព្យូទ័រ​តាំង​ពី​សូនី​នៅ​ម៉ូដែល អិនអែស ស៊ីអែស រហូត​​ដល់​អែហ្វ​ដឹបបលយូ ឥឡូវ​ចង់​ឡើង​ដល់ អេ​ដឹបបលយូ​ទៀត​ហើយ តែ​ដូច​គ្មាន​វាសនា​ទេ។ ​ឥឡូវ​នៅ​ស្រឡាញ់ អែហ្វ​ដឹបបលយូ​មែនទែន ឲ្យ​តែ​ទៅ​ហាង​កុំព្យូទ័រ​ម្ដងៗ មើល​តែ​វា គិត​ថា​វា​នឹង​ក្លាយ​ជា​របស់​ខ្ញុំ តែ​រាប់​ខែ រាប់​ឆ្នាំ​ហើយ បាន​តែ​ស្រមៃ។ មាន​ពេល​មួយ ដេក​យល់សប្ដិ​ថា​បាន​កុំព្យូទ័រ​ហ្នឹង​មក​ប្រើ អរ​ចង់​ងាប់​ហើយ… មិន​ដឹង​ពេល​ណា​បាន​វាសនា​មាន​ទេ :(

អែហ្វ​ដឹបបលយូ ជា​កុំព្យូទ័រ​ដែល​ខ្ញុំ​ស្រឡាញ់​បំផុត​ក្នុង​ពេល​បច្ចុប្បន្ន

wf3

fw

អេ​ដឹបបលយូ ប្រហែល​ជា​កុំព្យូទ័រ​​ដែល​ខ្ញុំ​ចង់​បាន​​ក្នុង​ពេល​អនាគត ;)

aw

ដំណោះស្រាយ WGA របស់​វិនដូស៍​អ៊ិចភី ខែ មេសា 24, 2009

Posted by ទឹម បឿន in កម្មវិធី, កុំព្យូទ័រ, បច្ចេក​ទេស, វិន​ដូស៍ - Windows.
23 comments

កុំព្យូទ័រ​នេះ​មាន​ចេញ​សញ្ញា​ដូច​រូប​ខាងក្រោម​នេះ​ទេ?

wga_notifications

កុំព្យូទ័រ​នៅ​កន្លែង​ធ្វើការ​របស់​ខ្ញុំ​មួយ​មាន​បញ្ហា​នេះ ​មូលហេតុ​គឺ​មក​ពី​យើង​​ប្រើ​វិនដូស៍​ខុសច្បាប់​របស់​ម៉ៃក្រូសហ្វតិ៍ តែ​ក៏​មាន​ក្រែក​ដោះស្រាយ​បញ្ហា​នេះ និង​អាច​ឲ្យ​យើង​ប្រើ​វិនដូស៍​ខុសច្បាប់​នេះ​បន្ត​ទៀត​បាន​ដែរ។ ខ្ញុំ​បាន​ប្រើ​​ក្រែក​របស់​លោក Wocarson ។ បន្ទាប់​ពី​ប្រើ​រួច WGA (Windows Genuine Advantage) របស់​ម៉ៃក្រូសហ្វតិ៍​លែង​ប្រាប់​ថា​យើង​លួច​ប្រើ​វិនដូស៍​របស់​វា​ខុសច្បាប់​ និង​ថែម​ទាំង​អាច​អាប់ដេត​វិនដូស៍​ពី​វិបសាយ​របស់​ម៉ៃក្រូសហ្វតិ៍​បាន​ទៀត​ផង។

បើ​កុំព្យូទ័រ​លោកអ្នក​មាន​បញ្ហា​នេះ សូមដោនឡូត យក​ក្រែក​របស់ Wocarson ។ (វីរុស​ហ្វ្រី)