កំប្លែង៖ ត្រូវរង្វាន់ ខែ មេសា 28, 2009
Posted by ទឹម បឿន in កម្សាន្ត, សំណើច :D.27 comments
គ្រួសារមួយពីរនាក់ប្ដីប្រពន្ធនោះ ក្រ មហាក្រ ជំពាក់លុយគេ រកអង្ករច្រកឆ្នាំគ្មានទេ។ ដល់លំបាកខ្លាំងពេកទៅ ក៏នឹករកកលសម្លាប់ខ្លួនទាំងពីរនាក់។ គិតស្រេចហើយ ក៏បបួលគ្នាទៅទិញថ្នាំកណ្ដុរ លុយទិញបានតែមួយកញ្ចប់។ មិនដឹងថាត្រូវធ្វើយ៉ាងម៉េច បើរំលែកចែកគ្នាម្នាក់កន្លះកញ្ចប់ខ្លាចវាមិនងាប់ តែសម្រេចថាចែកគ្នាម្នាក់កន្លះកញ្ចប់ចុះព្រោះវាអស់ជម្រើសហើយ ហែកកញ្ចប់ថ្នាំ ត្រូវរង្វាន់បានថ្នាំមួយកញ្ចប់ទៀត… ហេងពួកគាត់មែន
រឿងរង្វាន់ហ្នឹង ឮគេនិយាយថាដូងក៏មានរង្វាន់ដែរ។ ផឹកទឹកដូងរួច កុំភ្លេចមើលកូដដូង… មានរង្វាន់ម៉ូតូហ្វីណូអីឯណាទៀតហ្ន៎
ជេរម៉ែក៏ខុស ខែ ធ្នូ 13, 2008
Posted by ទឹម បឿន in កម្សាន្ត, ប្លែកៗ, សំណើច :D.26 comments
មិនដឹងថាប្រពន្ធលោកណាទេ ។ ប្រហែលជាអនាគតប្រពន្ធអស់លោកហើយ ![]()
កូនស្រីមិនសូវយល់សេចក្ដី ខែ វិច្ឆិកា 28, 2008
Posted by ទឹម បឿន in សំណើច :D.6 comments
គ្រួសារមួយមានតែម្ដាយនិងកូន ។ កូនស្រីរបស់គាត់មិនសូវយល់សេចក្ដីប៉ុន្មានទេ ។ ថ្ងៃមួយលោក៤អង្គនិមន្តមកបិណ្ឌបាត ជួនជាពេលម្ដាយកំពុងរវល់នៅក្រោយផ្ទះ គាត់ក៏ប្រើកូនស្រីឲ្យដាក់ជំនួស ។
ម្ដាយ៖ កូនអ្ហាស៍! លោកនិមន្តមកបិណ្ឌបាតហើយ កូនទៅដាក់ឲ្យម៉ែបន្តិច, ដាក់មួយអង្គមួយវែកទៅណា!
កូនស្រី៖ ចាស ម៉ែ!
កូនស្រីគាត់ក៏ទៅដាក់, បន្តិចក្រោយមក ម្ដាយកស្រែកសួរកូនពីក្រោយផ្ទះ។
ម្ដាយ៖ ដាក់បាតលោកហើយឬនៅកូន?
កូនស្រី៖ ដាក់ហើយម៉ែ! តែដាក់បានតែបីអង្គទេ។
ម្ដាយ៖ អ្ហា៎!! ម៉េចអ៊ីចឹង???
កូនស្រី៖ ម៉ាអង្គទៀតរត់លឿនណាស់ម៉ែអើយ ខ្ញុំដាក់អត់ទាន់ទេ។
ស្មូត៖ ចន្ធូ ខែ វិច្ឆិកា 1, 2008
Posted by ទឹម បឿន in ចម្រៀងខ្មែរ, ប្លែកៗ, សំណើច :D.30 comments
ពួកម៉ាកខ្ញុំ បុទុំ ឲ្យបទនេះមកខ្ញុំ ស្ដាប់ទៅគួរឲ្យអស់សំណើចដែរតើ
ការប្រើភាសាកាយវិការ ខែ មិថុនា 5, 2008
Posted by ទឹម បឿន in សំណើច :D.24 comments
ភាសាកាយវិការជាភាសាមួយដែលយើងអាចប្រើប្រាស់បានគ្រប់កន្លែងទូទាំងពិភពលោក។ លោកអ្នកទៅដល់ទីណាក៏ដោយ បើមិនចេះភាសាគេ ក៏អាចប្រើភាសាកាយវិការដើម្បីទំនាក់ទំនងគ្នាបានមួយភាគដែរ។
ដាក់នេះមិនមែនខ្ញុំចង់បង្រៀនអំពីភាសាកាយវិការទេ។ តែមានរឿងមួយ គាត់ហ្នឹងទៅស្រុកគេ ប្រើតែភាសាកាយវិការទេ តែអាចធ្វើអ្វីក៏បានដែរ
៖
មើលរឿងហ្នឹងដូចជាអាណិតអ្នកលក់បន្តិច
។ គាត់បានរៀងការជាមួយជនជាតិអាមេរិចកាំង ទាំងពីរនាក់ហ្នឹងមិនយល់ចិត្តគ្នាប៉ុន្មានទេ ប៉ុន្តែពួកគេស្រឡាញ់គ្នា ហើយបានផ្លាស់ទៅនៅសហរដ្ឋអាមេរិក។ ពេលគាត់ទៅផ្សារ គាត់ចង់ទិញក្រូចឆ្មា គាត់ក៏សួរអ្នកលក់ Do you have orange cat? (និយាយដូចខ្ញុំដែរ
) ហើយគាត់ក៏ទិញក្រូចឆ្មាបាន។ បន្ទាប់មក គាត់ទៅកន្លែងលក់សាច់ គាត់ចង់ទិញជើងមាន់ ក៏លើកជើងរបស់គាត់ប្រាប់អ្នកលក់។ ថ្ងៃបន្ទាប់មកទៀត គាត់ចង់ទិញភ្លៅមាន់ គាត់បង្ហាញភ្លៅគាត់ទៅអ្នកលក់។ ពេលក្រោយ គាត់ចង់ទិញដើមទ្រូងមាន់ មិនដឹងធ្វើម៉េចក៏បង្ហាញទ្រូងគាត់ទៅអ្នកលក់ហ្មងទៅ… ។
រឿងភាសាកាយវិការមានតែប៉ុណ្ណឹងទេបាទ។ ឡាអសើចអ្ហេស៍។ ទៅច្រុកគេ ចេះតាភាសាកាយវិការចឹងមិនបាច់ភ័ខ្លាចចេតរ៉េ ហាហា
។
ភ្លេចប្រាប់! រឿងហ្នឹង បងរា ប្រាប់ខ្ញុំ។
